
មិនដឹងថាអានឹងគេហៅថាអីទេ តែភាសាកូរ៉េហៅថា 가습기 (ខាស៊ឺបគី), អង់គ្លេសហៅថា Humidifier? ដែលម៉ាស៊ីននេះប្រើសម្រាប់ឲ្យមានជាតិសំនើម កុំឲ្យស្ងួតហួតហែងពេក ព្រោះនៅរដូវរងា អាកាសធាតុវាត្រជាក់ពេក ដូចនេះគ្មានជាតិចូវ គ្មានជាតិទឹកអីទេ ទីណាមានទឹក ទីនោះត្រូវកកឬហួតអស់ រីឯស្បែកក៏ដូច្នោះដែរ ត្រូវស្ងួតបែកស្រកា យ៉ាងឈឺផ្សារ។ បើមិនប្រើលេជំនួយទេ ច្បាស់ជាស្បែកត្រូវស្ងួតក្រៀមផ្អេះមិនខាន ឬករណីធ្ងន់ធ្ងរអាចស្ងួតទាល់តែចេញឈាមទៀតណ៎!
ខ្ញុំមកកូរ៉េនេះ ត្រូវលុតជង្គង់សុំចុះចាញ់អាកាសធាតុកូរ៉េនេះប៉ុន្មានដងហើយ មិនតែប៉ុណ្ណោះក៏បានរត់ទៅពេទ្យប៉ុន្មានដងរួចមកហើយ ដោយសារតែចាញ់អាកាសធាតុ!! មានតាំងពីករណីឈាមច្រមុះជាញឹកញាប់ ស្បែកស្ងួតហួតហែងទោះបីលាបលេរាល់ថ្ងៃ ។ល។ ហេតុនេះធ្វើឲ្យខ្ញុំត្រូវសម្រេចចិត្តទិញម៉ាស៊ីនសំនើមនេះមួយដាក់ក្នុងបន្ទប់។ យ៉ាងណា កុំតែបានបងស្រីកូរ៉េឈ្មោះ អ៊ឺនជូទេ ដែលបានជួយខ្ញុំជាច្រើនដូចជាជួយជូនខ្ញុំទៅពេទ្យ និងជួយកុម្មង់ទិញម៉ាស៊ីនសំនើមនេះតាមអ៊ីនធ័រណេតឲ្យខ្ញុំ។
បងស្រីអ៊ឺនជូ ធ្លាប់ទៅស្ម័គ្រចិត្តនៅកម្ពុជាបាន១ឆ្នាំដែរ ដោយគាត់ជាគិលានុបដ្ឋាកយិការ ។ គាត់ទើបតែត្រលប់មកកូរ៉េវិញនាខែឧសភា ឆ្នាំ២០១០។
បងស្រី អ៊ឺនជូ អ្នកមានគុណរបស់ខ្ញុំ ឃឹៗៗ….
