ហេតុអ្វីមើលរឿងមួយស្មើនឹងអានសៀវភៅមួយក្បាល

image

“សៀវភៅ!”
“ខ្ញុំចូលចិត្តអានសៀវភៅ!”
“អានច្រើនចេះច្រើន”
មនុស្សគ្រប់រូបអោយតម្លៃ និងលើកទឹកចិត្តអ្នកដែលចូលចិត្តអានច្រើន។ មិនថាអ្នកចូលចិត្តអានសៀវភៅប្រភេទ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ប្រលោមលោក ។ល។ ការអានតែងត្រូវអ្នកផងទាំងពួង កោតសរសើរ និងយល់ថាត្រឹមត្រូវ។

ពិតណាស់! ខ្ញុំក៏យល់ដូច្នោះដែរ។ កាលនៅវិទ្យាល័យ ខ្ញុំអានសៀវភៅច្រើនទាក់ទិននឹងប្រវត្តិសាស្រ្ត វប្បធម៍ទូទៅ បច្ចេកវិទ្យា និងប្រលោមលោកខ្លីៗបរទេស។ ដល់ចូលមហាវិទ្យាល័យ ចាប់ផ្តើមចាប់អារម្មណ៍លើការអានសៀវភៅប្រលោមលោកបរទេសជាភាសាអង់គ្លេស (Novel) ដែលល្បីៗឬកំពុងពេញនិយម។

ប៉ុន្មានឆ្នាំមុននេះ ខ្ញុំជាមនុស្សដែលងប់ងល់នឹងការអាននិងសរសេរ(Blogging) និងមិនចូលចិត្តមើលរឿង(Movie)អាមេរិចអីទេ ។ រាល់ពេលកំពុងអានសៀវភៅ អានបណ្តើរ ខ្ញុំតែងប្រើញាណស្រមើស្រម៉ៃដល់ទិដ្ឋភាពពិត ទៅតាមវោហារស័ព្ទរបស់អ្នកនិពន្ធ និងដកស្រង់ចំណុចល្អៗមួយចំនួនដែលអាចប្រើប្រាស់ក្នុងជីវិតដាក់ទុកក្នុងចិត្ត។ សៀវភៅរឿងមួយចំនួនដែលល្អអានខ្លាំង ខ្ញុំតែងរំពឹងចង់ឃើញសៀវភៅហ្នឹងត្រូវបានគេយកទៅថតជាខ្សែភាពយន្ត។

ដូចជាការរំពឹងទុក សៀវភៅមួយចំនួនបានចេញជាភាពយន្ត វាធ្វើអោយខ្ញុំរីករាយនឹងមើលរឿងនោះម្តងទៀត តាមរយៈផ្ទាំងកញ្ចក់។ ប៉ុន្តែខ្ញុំចាប់ផ្តើមយល់ឃើញថា សៀវភៅមួយក្បាលហ្នឹងខ្ញុំខំអានទាំងថ្ងៃទាំងយប់ច្រើនសប្តាហ៍ទម្រាំបានចប់មួយៗ តែបើមើលរឿងវិញ តែពីរបីម៉ោងអាចមើលបានយ៉ាងជក់ចិត្ត ហើយយល់សាច់រឿងបានដូចពេលអានដែរ។ ក្រោយៗមក សៀវភៅដែលខ្ញុំបានអាន និងបម្រុងនឹងអានបានចេញជាភាពយន្តជាបន្តបន្ទាប់ ហើយវាធ្វើអោយខ្ញុំចាប់អារម្មណ៍ទៅលើការមើលរឿងអាមេរិចបន្តិចម្តងៗ។

សម្រាប់អ្នកដទៃ វាគ្រាន់តែជាការមើលរឿង ដែលមនុស្សមួយចំនួនអាចយល់ថា ជាការឥតប្រយោជន៍ ខ្ជះខ្ជាយពេលវាលា។ ប៉ុន្តែសម្រាប់ខ្ញុំ  មើលឃើញរឿងទាំងនោះជាសៀវភៅមួយក្បាលដែលត្រូវមើលនិងស្វែងយល់។ ហើយវាក៏ជាមូលហេតុដែលពេលខ្លះ អ្នកផ្សេងគិតថារឿងហ្នឹងអត់ល្អមើល តែខ្ញុំគិតថាវាជារឿងល្អមួយមិនគួររំលង។ ជួនកាលមើលបណ្តើរ ឆ្ងល់វិញថាក្នុងសៀវភៅគេសរសេរយ៉ាងម៉េច ទើបថតបានចេញឈុតហ្នឹង។

មកដល់ពេលនេះខ្ញុំបានផ្លាស់ប្តូរទម្លាប់ ពីអានមកមើលវិញ ណាមួយមិនសូវមានពេលទំនេរផង គិៗៗ…

2 thoughts on “ហេតុអ្វីមើលរឿងមួយស្មើនឹងអានសៀវភៅមួយក្បាល

  1. មើល​រឿង ក៏​ខ្ញុំ​ចូល​ចិត្ត​មើល​ម្យ៉ាង។ ប៉ុន្តែ​ទាល់តែ​បង្ខំ​ខ្លួន​ឯង​ឲ្យ​មើល។ កាល​បើ​បាន​មើល​មួយ​រឿង​ហ្នឹង ចេះ​ចង់​មើល​រឿង​ទី​ពីរ។😀 ខ្ញុំ​ជា​អ្នក​និយម​សៀវភៅ ចំណែក​ខ្សែ​ភាពយន្ត​វិញ ម្ដងម្កាល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s