ហេតុអ្វីមើលរឿងមួយស្មើនឹងអានសៀវភៅមួយក្បាល

image

“សៀវភៅ!”
“ខ្ញុំចូលចិត្តអានសៀវភៅ!”
“អានច្រើនចេះច្រើន”
មនុស្សគ្រប់រូបអោយតម្លៃ និងលើកទឹកចិត្តអ្នកដែលចូលចិត្តអានច្រើន។ មិនថាអ្នកចូលចិត្តអានសៀវភៅប្រភេទ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ប្រលោមលោក ។ល។ ការអានតែងត្រូវអ្នកផងទាំងពួង កោតសរសើរ និងយល់ថាត្រឹមត្រូវ។

ពិតណាស់! ខ្ញុំក៏យល់ដូច្នោះដែរ។ កាលនៅវិទ្យាល័យ ខ្ញុំអានសៀវភៅច្រើនទាក់ទិននឹងប្រវត្តិសាស្រ្ត វប្បធម៍ទូទៅ បច្ចេកវិទ្យា និងប្រលោមលោកខ្លីៗបរទេស។ ដល់ចូលមហាវិទ្យាល័យ ចាប់ផ្តើមចាប់អារម្មណ៍លើការអានសៀវភៅប្រលោមលោកបរទេសជាភាសាអង់គ្លេស (Novel) ដែលល្បីៗឬកំពុងពេញនិយម។

ប៉ុន្មានឆ្នាំមុននេះ ខ្ញុំជាមនុស្សដែលងប់ងល់នឹងការអាននិងសរសេរ(Blogging) និងមិនចូលចិត្តមើលរឿង(Movie)អាមេរិចអីទេ ។ រាល់ពេលកំពុងអានសៀវភៅ អានបណ្តើរ ខ្ញុំតែងប្រើញាណស្រមើស្រម៉ៃដល់ទិដ្ឋភាពពិត ទៅតាមវោហារស័ព្ទរបស់អ្នកនិពន្ធ និងដកស្រង់ចំណុចល្អៗមួយចំនួនដែលអាចប្រើប្រាស់ក្នុងជីវិតដាក់ទុកក្នុងចិត្ត។ សៀវភៅរឿងមួយចំនួនដែលល្អអានខ្លាំង ខ្ញុំតែងរំពឹងចង់ឃើញសៀវភៅហ្នឹងត្រូវបានគេយកទៅថតជាខ្សែភាពយន្ត។

ដូចជាការរំពឹងទុក សៀវភៅមួយចំនួនបានចេញជាភាពយន្ត វាធ្វើអោយខ្ញុំរីករាយនឹងមើលរឿងនោះម្តងទៀត តាមរយៈផ្ទាំងកញ្ចក់។ ប៉ុន្តែខ្ញុំចាប់ផ្តើមយល់ឃើញថា សៀវភៅមួយក្បាលហ្នឹងខ្ញុំខំអានទាំងថ្ងៃទាំងយប់ច្រើនសប្តាហ៍ទម្រាំបានចប់មួយៗ តែបើមើលរឿងវិញ តែពីរបីម៉ោងអាចមើលបានយ៉ាងជក់ចិត្ត ហើយយល់សាច់រឿងបានដូចពេលអានដែរ។ ក្រោយៗមក សៀវភៅដែលខ្ញុំបានអាន និងបម្រុងនឹងអានបានចេញជាភាពយន្តជាបន្តបន្ទាប់ ហើយវាធ្វើអោយខ្ញុំចាប់អារម្មណ៍ទៅលើការមើលរឿងអាមេរិចបន្តិចម្តងៗ។

សម្រាប់អ្នកដទៃ វាគ្រាន់តែជាការមើលរឿង ដែលមនុស្សមួយចំនួនអាចយល់ថា ជាការឥតប្រយោជន៍ ខ្ជះខ្ជាយពេលវាលា។ ប៉ុន្តែសម្រាប់ខ្ញុំ  មើលឃើញរឿងទាំងនោះជាសៀវភៅមួយក្បាលដែលត្រូវមើលនិងស្វែងយល់។ ហើយវាក៏ជាមូលហេតុដែលពេលខ្លះ អ្នកផ្សេងគិតថារឿងហ្នឹងអត់ល្អមើល តែខ្ញុំគិតថាវាជារឿងល្អមួយមិនគួររំលង។ ជួនកាលមើលបណ្តើរ ឆ្ងល់វិញថាក្នុងសៀវភៅគេសរសេរយ៉ាងម៉េច ទើបថតបានចេញឈុតហ្នឹង។

មកដល់ពេលនេះខ្ញុំបានផ្លាស់ប្តូរទម្លាប់ ពីអានមកមើលវិញ ណាមួយមិនសូវមានពេលទំនេរផង គិៗៗ…

ស្មាន​ថា​ហ្កាស​​កូកា​ តាម​ពិត​ពុល​ឡាន​

រំលឹក​ប៉ុន្មាន​ខែ​មុន​ខ្ញុំ​បាន​ទៅ​ខេត្ត​ ដើម្បី​ចូល​កម្មវិធី​មួយ​។ គេ​ឲ្យ​ជួប​ជុំ​គ្នា​ម៉ោង​៧កន្លះ​ព្រឹក​ ដោយ​កន្លែង​ណាត់​ជួប​នៅ​ឆ្ងាយ​ដែរ​ ត្រូវ​ក្រោក​ម៉ោង​៥និង​៤៥នាទី​ដើម្បី​រៀបចំ​ខ្លួន​ និង​ចេញ​ដំណើរ​។ ក្រោក​ពី​ព្រលឹម​ពេក​ខុស​ពី​ធម្មតា​ ត្រូវ​ឈឺ​ក្បាល​ជា​ប្រាកដ​។ ពេល​ទៅ​ដល់​កន្លែង​ណាត់​ជួប​ ត្រូវ​ជិះ​ឡាន​ជាមួយ​មីង​ៗ​ជំទាវ​ដែល​ចូល​រួម​កម្មវិធី​នោះ​ដែរ​។ ចេញ​ពី​ទី​នោះ​ ទៅ​ខេត្ត​មួយ​ទៀត​ឆ្ងាយ​គួរ​សម​រយៈ​ពេល​ប្រហែល​ជា​ពីរ​ម៉ោង​។ នៅ​តាម​ផ្លូវ​ខ្ញុំ​ព្យាយាម​គេង​រហូត​ ព្រោះ​ឈឺ​ក្បាល​ខ្លាំង​តាំង​ពី​ក្រោក​ម៉េះ​។ អ្នក​មីង​ជំទាវ​ម្ចាស់​ឡាន​ ​ខំ​ព្យាយាម​សួរ​សំណួរ​ជា​ច្រើន​ តែ​ខ្ញុំ​ឆ្លើយ​ទាំង​បិទ​ភ្នែក​ និង​ចង់​បង្ហាញ​ថា​ខ្ញុំ​ចង់​សម្រាក​។ តែ​គាត់​បាន​ពន្យល់​ថា​ ហេតុ​អ្វី​ខ្ញុំ​ទន់​ខ្សោយ​ មិន​ព្រម​យក​ឈ្នះ​ខ្លួន​ឯង​។ ដោយ​គាត់​មាន​អាយុ​ច្រើន​ ខ្ញុំ​ខ្ជិល​ត​មាត់​ ចេះ​តែ​ឆ្លើយ​ចា៎​ ចា៎! ហើយ​ប្រាប់​គាត់​មួយ​ម៉ាត់​ថា​ ព្រោះ​ខ្ញុំ​ខ្លាច​ពុល​ឡាន​។ គ្រាន់​តែ​ឮ​ពុល​ឡាន​ គាត់​ក៏​ទុក​ឱកាស​ឲ្យ​ខ្ញុំ​សម្រាក​ ណា​មួយ​ឡាន​គាត់​ទំនើប​ផង​។ ជា​សំណាង​ល្អ​​ ខ្ញុំ​ទៅ​ដល់​គោល​ដៅ​ដោយ​សុវត្ថិភាព​និង​ពុំ​មាន​ពុល​អ្វី​ទេ​។

ពេល​ដល់​កន្លែង​គេ​ប្រជុំ​ រួច​គេ​នាំ​ទៅ​ទស្សនា​កន្លែង​ទេសចរណ៍​ ដោយ​ជិះ​ឡាន​ក្រុង​រួម​គ្នា​។ ជិះ​ទៅ​ប្រហែល​មួយ​ម៉ោង​ តែ​ក៏នៅ​អត់​អី​នៅ​ឡើយ​។ ដោយ​ខ្ញុំ​នៅ​តែ​មិន​សូវ​ស្រួល​ខ្លួន​ ពេល​ជិត​ត្រលប់​ទៅ​កន្លែង​ប្រជុំ​វិញ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទិញ​កូកាកូឡា​មួយ​កំប៉ុង​ផឹក​ ដូច​ឃើញ​ក្នុង​រូប​ស្រាប់​ ផឹក​ហើយ​នៅ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ នៅ​សើច​ស្ញេញ​ស្ញាញ​បាន​នៅ​ឡើយ​។ រាល់​ដង​ឲ្យ​តែ​ពេល​ជិះ​ឡាន​ក្រុង​ខ្ញុំ​តែង​ទិញ​កូកា​ផឹក​ ព្រោះ​ពេល​ផឹក​ហើយ​នៅ​ពេល​ដែល​ជាតិ​ហ្កាស​​វា​កំសួល​ចេញ​( ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្វាង​លែង​ពុល​ឡាន​។

មិន​ខុស​ពី​រាល់​ដង​ ពេល​ផឹក​កូកា​ហើយ​​យើង​ក៏​ឡើង​ជិះ​ឡាន​ក្រុង​ត្រលប់​ទៅ​កន្លែង​ប្រជុំ​វិញ​។ ផឹក​កូកា​អស់​មួយ​កំប៉ុង​ ខ្ញុំ​មាន​អារម្មណ៍​ថា​តឹង​ៗ​ពោះ ខ្ញុំ​គិត​ថា​ព្រោះ​វា​មក​ពី​ជាតិ​ហ្កាស​។ ចំលែក​អី​លើក​នេះ​ ផឹក​កូកា​ហើយអត់​មាន​​ភើល​ហ្កាស​កូកា​មក​សោះ​ អា​គិ​ៗៗ ដូច​នេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​តឹង​ពោះ​ និង​ថប់​ៗ​ទៅ​វិញ​។ ដូច​នេះ​ខ្ញុំ​ខំ​ប្រឹង​សម្រួល​ក្នុង​ខ្លួន​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ហ្កាស​ចេញ​មក​ ហាហា (សុំ​ទោស​បើ​មាន​អារម្មណ៍​ថា​ dirty ;P )

ប្រហែល​១០​នាទី​ក្រោយ​ ស្រាប់​តែ​មាន​អារម្មណ៍​ថា​ហ្កាស​កំពុង​ភើល​ចេញ​មក​ហើយ​ មាន​អារម្មណ៍​ថា​ធូរ​ទ្រូង​បន្តិច​ តែ​មាន​ឯណា ;'( មិន​មែន​ហ្កាស​កូកា​ទេ​ តែ​ជា​ការ​ពុល​ឡាន​ទៅ​វិញ​។ មិន​បាច់​និយាយ​ទេ​ គឺ​ថា​ខ្លួន​ខ្ញុំ​គ្រប​ដណ្តប​ដោយ​កម្អួត​ ហាហា ^^ ព្រោះ​អត់​បាន​ត្រៀម​ខ្លួន​ជា​មុន​ និង​ពុំ​ដឹង​ទាល់​តែ​សោះ​ថា​ខ្ញុំ​ពុល​ឡាន​ ព្រោះ​ដូច​ជា​មិន​ដែល​ពុល​ឡាន​យូរ​ហើយ​ (មួយ​ឬ​ពីរ​ឆ្នាំ​ហើយ)។ ខ្ញុំ​មិន​ដែល​ក្អួត​ដាក់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ទេ​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ព្រោះ​រាល់​ដង​យ៉ាង​ហោច​មាន​ថង់​មួយ​ គិ​ៗៗ

វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​កខ្វក់​ជា​ទី​បំផុត ;( ជា​សំណាង​ល្អ​ពេល​ចុះ​ពី​លើ​ឡាន​បាន​មិត្ត​ភក្តិស្រី​​ថៃ​របស់​ខ្ញុំ​ឈ្មោះ​គង់​ជួយ​ជូត​ខ្លួន​និង​ខោ​អាវ​ឲ្យ​ ទោះ​បី​ក្លិន​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ​។ ថ្ងៃ​នោះ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង​និង​ទឹក​ចិត្ត​គង់​ជា​អនេក​​។ ពេល​ដែល​វា​កំពុង​ជូត​ខ្ញុំ​មិន​បាន​និយាយ​អី​ទេ​ តែ​ពេល​ជូត​ខ្លួន​រួច​រាល់​ហើយ​ កន្លះ​ម៉ោង​ក្រោយ​ខ្ញុំ​ផ្ញើសារ​ប្រាប់​វា​ថា​ មិញ​នេះ​រំភើប​នឹង​ទឹក​ចិត្ត​វា​ណាស់​ វា​ឆ្លើយ​​ថា​ “មិន​ដឹង​ជា​រំភើប​ស្អី​ទេ​ ជ្រិញ​ណាស់!” ចឹង​ខ្ញុំ​ក៏​បិទ​មាត់​ច្រុប​ៗ​ទៅ :SS (kidding)

លាក់​នំប៉័ង​ក្នុង​ថត​តុ

Image

ព្រឹក​នេះ​មេឃ​ចុះ​ត្រជាក់​ព្រោះ​ភ្លៀង​ធ្លាក់​មួយ​អុល​តាំង​ពី​ព្រលឹម​ (មិន​ច្បាស់​ទេ​ថា​ភ្លៀង​តាំង​ពី​ថ្មើរ​ណា :S )។ ធម្មតា​មេឃ​ត្រជាក់​អ៊‍ីចឹង​នរណា​ក៏​ចង់​បន្ត​គេង​ដែរ ចៃ​ដន្យ​អី​ថ្ងៃ​នេះ​ម៉ោង​ថ្នាក់​ដំបូង​ ១០កន្លះ​ព្រឹក​ នាំ​ឲ្យ​ខ្ញុំ​អាច​គេង​បាន​យូរ​ក្រាស់​ក្រែល​ហ៊ី​ៗៗ..។ តែ​ពេល​ក្រោក​ឡើង​ ពុំ​ឃើញ​មិត្ត​រួម​បន្ទប់​ (roommate) ទេ​ ពេល​កំពុង​គេង​ឮ​សម្លេង​តូង​តាំង​ៗ ស្មាន​តែ​ជា​សម្លេង​គាត់​ តាម​ពិត​ជា​សម្លេង​តំណក់​ភ្លៀង​សោះ។ ក្រោយ​ពី​រៀប​ចំ​ខ្លួន​​រួច​រាល់​ បម្រុង​ចេញ​ទៅ​រៀន​ហើយ​ ស្រាប់​តែ​ក្រលេក​ទៅ​មើល​លើ​តុ​ឃើញ​នំប៉័ង​មួយ​ដុំ​តូច​មួយ​នៅ​ទី​នោះ​ ដូច​ដែល​ឃើញ​ក្នុង​រួប​។ តែ​ខ្ញុំ​ពុំ​មាន​ពេល​សម្រាប់​ញ៉ាំ​វា​ទេ​ ព្រោះ​ដល់​ម៉ោង​ចូល​រៀន​បាត់​ទៅ​ហើយ​។ ដឹង​ច្បាស់​ណាស់​ថា​ ជា​នំប៉័ង​ដែល​បង​ស្រី​រួម​បន្ទប់​ខ្ញុំ​គាត់​ទុក​ឲ្យ​ខ្ញុំ​ (roommate ខ្ញុំ​ sweet ចឹង 😛 )។​ ពេល​នោះ​ស្រាប់​តែ​ខ្ញុំ​ចិត្ត​ច្រួល​ច្របល់​​មួយ​រំពេច​ បើ​ញ៉ាំ​ឥលូវ​វា​ខក​រៀន​ បើ​ទុក​ចោល​លើ​តុ​ចាំ​មក​វិញ​ចាំ​ញ៉ាំ ខ្លាច​ពេល​គាត់​មក​វិញ​ឃើញ​នំប៉័ង​នៅ​ដដែល​ ថា​ខ្ញុំ​អត់​ញ៉ាំ​ហើយ​អន់​ចិត្ត​។ ខ្ញុំ​ក៏​ស្ទុះ​ឆក់​នំប៉័ង​ដាក់​នៅ​ក្រោយ​ប្រតិទិន​ដែល​នៅ​លើ​តុ​ តែ​នៅ​តែ​មិន​ពេញ​ចិត្ត​ ខ្លាច​​គាត់នៅ​តែ​មើល​ឃើញ​ដោយ​អចេតនា​។ ភ្លាម​នោះ​ក៏​នឹក​ឃើញ​ថត​តុ​ខ្ញុំ​ក្បែរ​នោះ មិន​បង្អង់​យូរ​ បើក​ថត​តុ​ក្រាក​ ដាក់​នំប៉័ង​ចូល​ផ្លុក​ បិទ​ថត​តុ​វិញ​ក្រិប ហើយ​រត់​ទៅ​រៀន​ទៅ!

ចប់​ហើយ​ មាន​តែ​ប៉ុណ្ណឹង ; ))))​

គ្រាន់​តែ​ថា​ វា​នឹក​អស់​សំណើច​នឹង​ខ្លួន​ឯង​ព្រឹក​មិញ​ ហាហា គ្រាន់​តែ​គេ​ឲ្យ​នំប៉័ង​ញ៉ាំ​សោះ​ក៏​ឈឺ​ក្បាល​អស់​មួយ​ព្រឹក​ ហើយ​ឆ្លៀត​យក​ទៅ​លាក់​ទុក​ទៀត ^^ តែ​នេះ​មក​ពី​ខ្លាច​ការ​យល់​ច្រឡំ​និង​ការ​អន់​ចិត្ត​ :3 ដូច​នេះ​មុន​នឹង​ចាប់​ផ្តើម​ឆី​វា​ ថត​មួយ​ប៉ុស្តិ​សិន​ ហើយ​ post មួយ​លេង = ))))

credit to Molyna, a nice article! This was our memory last year in Cambodia-Korea Cultural Friendship Festival (2012)~ enjoy your reading.. 🙂

Flashback Moment

Maybe you all are as excited as I am, to be able to participate in the first ever “Cambodia-Korea Cultural Friendship Festival 2012” this Saturday. There are lots of story to be told, the fun moments, the clumsy, the scary, the breath taking, the heart blowing, especially the chilling one. However, here I’m gonna reveal a little miracle that come to think of it, I can’t just take off a smile on my face.

Wake up in the early freezing morning, we all starting to prepare the exhibition booths, stage, and decoration. To be as perfect as we could, everyone take everything at their best, the performing team started their rehearse again and again, the singing team tried to voice the song till their lung dry, the organizing team ran up and down, here and there, phone ringing and ringing, the clock ticking ticking, then the song were played “the…

View original post 285 more words

ធ្លាប់​ញ៉ាំ​សាច់​ឆៅ​ទេ​?


មុនមកកូរ៉េ មិនដែលញ៉ាំសាច់ឆៅ ឬមិនដែលទាំងគិតថាខ្ញុំនេះនឹងហ៊ានញ៉ាំសាច់ឆៅផង។ នេះជាលើកទីពីរហើយ ដែលខ្ញុំបានភ្លក់សាច់ឆៅ។ តែ​កាល​លើក​ទី​មួយ​នុង​ ញ៉ាំ​បាន​តែ​ពីរ​ម៉ាត់​ក៏​ឈប់​ ព្រោះ​អាល័យ​តែ​វីវក់​នឹង​ពុល​កាណូត​ ដូច​នេះ​ពុំ​មាន​អារម្មណ៍​ភ្លក់​ម្ហូប​នេះ​ទេ​។ ចូល​ដល់​ការ​ភ្លក់​សាច់​ឆៅ​ លើក​ទី​ពីរ​នេះ​វិញ​ ទើប​អាច​ចាត់​ទុក​ថា​ជា​ការ​ភ្លក់​រសជាតិ​ពេញ​លេញ ព្រោះ​ខ្ញុំ​ញ៉ាំ​ឡើង​កប់​ៗ​ ^^ ហាហា… ថា​ទៅ​ មក​ពី​ល្ងាច​នោះ​ មុខ​ម្ហូប​គេ​ អាហារ​សមុទ្រ​ឆៅ​តែ​ម្តង​ មួយ​មុខ​ណា​ ក៏​សាច់​ឆៅ​ចុច​ជា​មួយ​ទឹក​ម្ទេស​ដែរ បើ​មិន​ញ៉ាំ​មាន​តែ​អត់​។
មុន​ពេល​ញ៉ាំ​ មាន​អារម្មណ៍​រអាល​ និង​មិន​ហ៊ាន​ញ៉ាំ​ដែរ​ តែ​ដល់​ភ្លក់​មួយ​ម៉ាត់​ទៅ​ …. វ៉ោវ …! ឆ្ងាញ់​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​ :mrgreen: គ្មាន​អី​ផង​ ដូច​តែ​សាច់​ឆ្អិន​យើង​ដែរ​នឹង!!!!!! ^^
ទោះ​ជា​យ៉ាង​ណា​ ក៏​ខ្ញុំ​នៅ​មិន​ទាន់​ហ៊ាន​ញ៉ាំ​ពេញ​​ៗ​មាត់​ដូច​ម្ហូប​ឆ្អិន​ដែរ​ ពេល​ដាក់​ចូល​មាត់​នៅ​ដាក់​លប​ៗ​នៅ​ឡើយ​។ ព្រោះ​​សាច់​ដែល​នៅ​លើ​ចាន​ ទោះ​ជា​ត្រូវ​កាត់​ជា​ចំណិត​តូច​ៗ​ក៏​ដោយ​ តែ​ខ្លះ​នៅ​វើក​ៗ​ពេញ​នឹង​ទេ​ ! នៅ​ញញើត​ៗ​តិច​ៗ​ដែរ … អាច​ថា​មិន​ទាន់​ក្លាយ​ជា​អ្នក​ជំនាញ​ញ៉ាំ​សាច់​ឆៅ​នៅ​ឡើយ​ទេ​ គ្រាន់​តែ​មាន​ឈ្មោះ​ថា​ ជា​អ្នក​ធ្លាប់​បាន​ញ៉ាំ​ ^^ ហាហា…
តែ​បញ្ជាក់​ផង​ដែរ អាហារ​សមុទ្រ​សាច់​ឆៅ​នេះ​ ក៏​មិន​ជា​ថោក​ដែរ​ បើ​តាម​សមត្ថភាព​ខ្ញុំ​ ក៏​ខ្ញុំ​មិន​ហ៊ាន​ចំណាយ​លុយ​ទៅ​ទិញ​ញ៉ាំ​ឯក​ឯង​ដែរ​ តែ​នេះ​ដោយ​សារ​ទៅ​​តាម​កម្មវិធី​ WSK ហើយ​គេ​ទិញ​ឲ្យ​ញ៉ាំ​ដែរ​។ ទៅ​ថ្ងៃ​មុខ​ បើ​ឲ្យ​ទិញ​ញ៉ាំ​ខ្លួន​ឯង​ ក៏​មិន​ដែរ​។ មាន​តែ​រង់​ចាំ​មើល​ ក្រែង​លោ​មាន​កម្មវិធី​ណា​ប៉ាវ​ញ៉ាំ​ទៀត​ ទើប​អាច​ភ្លក់​ជា​លើក​ទីបី 😀

ផ្កា​រំដួល​ ផ្កា​តំណាង​ប្រទេស​កម្ពុជា​


ដោយ​សង្កេត​ឃើញ​ កន្លង​មក​មាន​អ្នក​ចូល​មើល​ប្លក់​ខ្ញុំ​ជា​ច្រើន​ គឺ​ចូល​តាម​រយៈ​ការ​រាវ​រក​ពាក្យ​ “Cambodian/Korean national flower” ក្នុង​ google។ ដូច​នេះ​បណ្តាល​ឲ្យ​នាង​ខ្ញុំ​សម្រេច​សរសេរ​អត្ថបទ​ដែល​និយាយ​ពី​ផ្កា​រំដួល​នេះ​។ តាម​ពិត​ទៅ​​ ខ្ញុំ​ចង់​សរសេរ​ជា​យូរ​មក​ហើយ​ តែ​ចេះ​តែ​ខ្ជិល​ ឬ​​ភ្លេច​។

ដំបូង​ថា​ ប្រុង​បក​ប្រែ​ពី​អត្ថបទ​អង់​គ្លេស​ តែ​ដល់​ពេល​ស្រាវ​ជ្រាវ​ទៅ​ ឃើញ​មាន​គេ​បក​ប្រែ​រួច​ហើយ​ គឺ​ប្លក់​ senith ។​ ដោយ​កំពុង​តែខ្ជិល​ផង​ សុំ​ចម្លង​ចេញ​មក​តែ​ម្តង​ តែ​មាន​ដាក់​ប្រភព​នៅ​ខាង​ក្រោម​ហើយ​។ ណា​មួយ​ ខ្ញុំ​សូម​ដាក់​ទាំង​បី​អត្ថបទ​ដែល​បាន​មក​ពី​បី​ប្រភព​ផ្សេង​ៗ​គ្នា​ សង្ឃឹម​ថា​ វា​មាន​ប្រយោជន៍​សម្រាប់​ប្អូន​ៗ​ ឬ​បង​ៗ​និស្សិត​ ក៏​ដូច​ជា​មិត្ត​អ្នក​អាន​។ រី​ឯ​រូប​ថត​ផ្កា​រំដួល​វិញ​ គឺ​បាន​ដោយ​សារ​ការ​រាវ​រក​នៅ​ក្នុង​អ៊ីន​ធ័រ​ណេត​ទេ​ គួរ​មិន​គួរ​ សូម​មេត្តា​អធ្យាស្រ័យ​។

ផ្កា រំដួល
​ឈ្មោះ​ជា​ភាសា​ជាតិ​ ​«រំដួល»​ ​វា​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​(Miterlla​ ​mesnyi)​ ​និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ ​(Romdul)​ ។​ រំដួល​ជា​ប្រភេទ​រុក្ខជាតិ​មាន​កម្ពស់​ពី​៨​ ​ទៅ​ ​១២​ ​ម៉ែត្រ​ ​និង​ ​មាន​អង្កត់​ផ្ចិត​ពី​ ​២០​ ទៅ​ ​៣០​ ​សង្ទី​ម៉ែត្រ​ ​ដើម​មាន​សំបក​ពណ៌​ត្នោត​ ​លឿង​ ​ស្ថិត​ជា​ប្រភេទ​ស្លឹក​ទោល​ដុះ​ឆ្លាស់​គ្នា​ គ្មាន​ខ្នាយ​ ​ស្ទប​មាន​ទម្រង់​បន្ទះ​ស្លឹក​រាង​ទ្រវែង​មាន​ទំហំ​២-៤​x៦​-១០​សង្ទី​ម៉ែត្រ​ ​។ ​ផ្កា​រំដួល​មាន​ពណ៌​លឿង​ ​ស​ ​ក្លិនភាយបាន​ឆ្ងាយ​ ​ចោល​ក្លិន​នៅ​ពេល​រសៀល​ ​និង​ ​ពេល​ព្រលប់​។​ ផ្លែ​ជា​ចង្កោម​ ពេល​ទុំ​មាន​ពណ៌​ក្រហម​ក្រម៉ៅ​អាច​បរិភោគ​បាន​ រំដួល​ដុះ​លូត​លាស់​ដោយ​ធម្មជាតិ​ស្ទើ​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ត្រូវ​ប្រជាជន​យើង​និយម​យក​មក​ដាំ​លំអ​តាម​គេហដ្ឋាន​ ​និង​ សួន​សាធារណៈ​។​ ​ដោយ​សារ​ផ្កា​រំដួល​មាន​ក្លិន​ក្រអូប​របៀប​ខ្មែរ​នេះ​ ខ្មែរ​យើង​ពី​បុរាណ​កាល​ និយម​ប្រើ​ប្រាស់​វា​ជា​គ្រឿង​ផ្សំ​ផលិត​ជា​ក្រមួន​លាប​មាត់​របស់​នារី​ ​។​ ​ដើម​រំដួល​ ក៍​អាច​កែ​ឆ្នៃ​ប្រើ​ប្រាស់​គ្រឿង​សំណង់​បន្ទាប់​បន្សំ​ ​និង​ ​ប្រើ​ជា​អុស​សម្រាប់​ដុត​។​ ​នៅ​រដូវ​ផ្លែ​ទុំ​ ប្រជាជន​ដែល​រស់​នៅ​ក្បែរ​ព្រៃ​តែង​បេះ​ផ្លែ​រំដួល​ យក​មក​លក់​ដោះ​ស្រាយ​ជីវភាព​ ​។​ ដោយ​សារ​ផ្កា​រំដួល​មាន​ក្លិន​ក្រអូប​ជា​ទី​ទាក់​ទាញ​អារម្មណ៍​របស់​មហា​ជន​ទូទៅ​ ហេតុ​នេះ​បាន​ជា​គេ​ច្រើន​ប្រដូច​នារី​ខ្មែរ​ទៅ​នឹង​ផ្កា​រំដួល​ រហូត​ដល់​កវី​និពន្ធ​ខ្មែរ​ខ្លះ​បាន​បន្សល់​ទុក​នូវ​បទ​ចម្រៀង​មួយ​ចំនួន​ដូច​ជា​ រំ​ដួល​ក្រចេះ​ រំដួល​ពោធិសាត់​ ជា​ដើម​ ​។

resource: senith’s blog

វីគីភីឌា៖

រំដួល

( ន. ) ឈ្មោះ​ឈើ​មួយ​ប្រភេទ ទ្រង់ទ្រាយ​ផ្កា​ស្ទើរ​ចាប់​ច្រឡំ​គ្នា​នឹង​ផ្កា​ក្រវាន់ តែ​ច្រើន​ទ្រើស​ជាង ក្លិន​ក្រអូប​ខុស​គ្នា​ពី​ផ្កា​ក្រវាន់ ក្រអូប​ក្នុង​វេលា​ល្ងាច​ផ្សាយ​ក្លិន​ឆ្ងាយ​ដូច​គ្នា, ផ្លែ​ជា​ចង្កោម ទុំ​ឡើង​សម្បុរ​ក្រមៅ​បរិភោគ​បាន : ក្រមួន​រំជួល ក្រមួន​មាត់​ដែល​អប់​យក​ក្លិន​ផ្កា​រំដួល ។ ឈ្មោះ​ស្រុក​មួយ​ក្នុង​ខេត្ត​ស្វាយរៀង : ស្រុក​រំដួល ។

ជា​ភាសា​អង់​គ្លេស​៖

The Khmer common name is “Rumdul”. It has a scientific name “Metrella mesnyi” and English common name is “Rumdul”. Rumdul is a type of plant with height of 8-12 meters and has stem diameter of 20-30 centimeters. The bark of the stem is yellow-brown. Leaf is single alternate without spur. Leaf is flat and long in form with the size of 2-4 cm x 6-10 cm. Rumdul flowers are white-yellow color and have fragrant smell for a long distance during the late afternoon and the evening. Fruits are cluster with dark-red color when it ripens; and it is edible. Rumdul grows in the nature and can be seen almost everywhere in Cambodia. Cambodian people like to grow it for decoration of houses and public parks. Due to fragrant smell of Rumdul flower, ancient time of Khmer people like to use it for material to produce lip waxes fro women. Stem of Rumdul can also be used for supplement construction materials and firewood. In the season of maturing of Rumdul fruit, people who live close to the forest is always collecting the Rumdul fruits to sell for living. Due to the attraction of fragrant smell, therefore, Khmer women have been compared to the Rumdul flower, and also some Khmer’s author has written some song such as Rumdul Kraties and Rumdul Pursat, etc.

resource: Chanthol’s blog