ទៅ​លេង​សមុទ្រ​គោក មូអ៊ឺយ​ដូ 무의도

បាន​ជា​ខ្ញុំ​ហៅ​សមុទ្រ​គោក ព្រោះ​សមុទ្រ​នៅ​តំបន់​នោះ​រាល់​ពេល​រសៀល​ ទឹក​សមុទ្រ​ចាប់​ផ្តើម​នាច​វឹប​ៗ ប្រហែល​មួយ​ឬ​ពីរ​ម៉ោង​ ទឹក​សមុទ្រ​ដែល​ពៀប​នឹង​ឆ្នេរ​សមុទ្រ​អំបាញ់​មិញ​សោះ ស្រាប់​តែ​នាច​ចំងាយ​ពីរ​បី​គីឡូម៉ែត្រ​ផុត​កន្ទុយ​ភ្នែក។ ពេល​ទឹក​សមុទ្រ​នាច​ យើង​អាច​រត់​លេង​លើ​ផ្ទៃ​សមុទ្រ​ ដែល​មើល​មួយ​ភ្លែត​ហាក់​ដូច​ជា​កំពុង​ឈរ​លើ​កណ្តាល​សមុទ្រ។ មិន​តែ​ប៉ុណ្ណោះ យើង​អាច​ឃើញ​សត្វ​សមុទ្រ​មួយ​ចំនួន​ដែល​ទៅ​មិន​ទាន់​ទឹក​សមុទ្រ​ពាស​ពេញ​លើ​សមុទ្រ​គោក ដូច​ជា​ ក្តាម ផ្កា​សមុទ្រ មឹក ។ល។

ជា​ពិសេស​លោក​អ្នក​ដែល​ធ្លាប់​ទស្សនា​រឿង​ភាគ​កូរ៉េ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ​លេខ​៥ Stairway to Heaven ប្រហែល​ជា​ចាំ​ផ្ទះ​របស់​តួប្រុស​ត្រង់​ឈុត​ចុច​ព្យ៉ាណូ។ ផ្ទះ​នោះ​គឺ​នៅ​រមណីយដ្ឋាន​ មូអ៊ឺយ​ដូ​នេះ​ឯង។ មិន​ត្រឹម​តែ​រត់​លេង​លើ​សមុទ្រ​គោក​ប៉ុណ្ណោះ​ទេ​ តែ​នោះ​ទី​នោះ​ក៏​មាន​ជិះ​ខ្សែ​យោង Sea Skyworld ដែល​មាន​នៅ​ទី​នោះ​ស្រាប់​។ ជា​ការ​សាក​ល្បង​ទី​មួយ​ ដូច​នេះ​លើក​ដំបូង​ដូច​ជា​ភ័យ​ណាស់​ តែ​ដល់​ជិះ​ទៅ​ដូច​គ្មាន​អី​គួរ​ឲ្យ​ខ្លាច​ទាល់​តែ​សោះ។ ភ័យ​តែ​មួយ​រឿង​គត់​ គឺ​ខ្លាច​ខ្សែ​ដាច់​!

Capture2

រមណីយដ្ឋាន​មូអ៊ឺយដូ 무의도 នេះ​ដែរ​ស្ថិត​នៅ​ ស៊ីល​មី​ដូ 실미도 នៅ​ក្បែរ​អាកាសយានដ្ឋាន​ អ៊ីន​ឆន់ 인천។ អ្នក​ត្រូវ​ឆ្លង​សាឡាង​ប្រមាណ​៥នាទី ដើម្បី​មក​រមណីយដ្ឋាន​មួយ​នេះ។

Advertisements

부산은 해운대빢이 아니거든요!

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។


7월 2~4일에 WSK를 통해 부산에 갔다왔다. 이번 에는 외국 학생들끼리 가는 것이 아니라 한국 학생들도 같이 갔다. 2 박 3 일 동안이었는데 부산 도시에서 많은 곳에 놀러갔다. 작년 추석 때 부산에 1 박 2 일 동안 부산에 한 번 갔다왔는데 이렇게 많은 곳에 못 갔고 부산이 이 많은 아름다운 경치가 있는 줄 몰랐다. WSK 덕분에 깜짝놀랄 만한 아름다운 부산의 경치를 알게 된 것 같다. 그래서 갔다와서 가만히 있지 못하고 여러분한테 이 좋은 경험을 알려줘야겠다. ㅋㅋ
여러분들은 아마 저처럼 부산이란 말을 들으면 해운대밖에 생각 못하죠? 하지만 부산에는 해운대 말고 다른 아름다운 곳이 많더라고요.
해운대는 수영이고. 바다도 있고 섹시한 여자와 멋있는 남자들을 구경할 수 있는 곳이죠 :mrgreen:
시장에 가면 다양한 물고기 팔아 있고 엄청 맛있는 회를 먹을 수 있어요. 완전 맛있어요!!!
게다가 바닷에 있는 절도 있더라고요. 크고 아름답고 조용하고 분위기가 너무 좋아요. 사진을 보면 알 거예요.
특히, 제가 잊지 못한 부산 야경이 너무 너무 너무 아름다웠어요. 좀 어두워질 때 산에 올라가서 부산 야경을 구경하면 깜짝 노를 거예요. 얼마나 아름다운지 몰라요. 남자 친구나 여자 친구가 있으면 같이 가는 것이 아주 로멘틱스 곳이랍니다 ㅋㅋ 뿐만 아니라 밤에 택시를 타고 그 다이먼드 다리를 건너타면서 구경하는 것이 제 추천입니다. 정말로 지금까지 아직도 그 신기한 야경을 잊지 못하고 있어요. 시간이 되면 꼭 꼭 꼭 택시를 타고 다이먼드 다리를 건너보세요!!! 천국 같은 느낌, 아니면 신기한 꿈을 꾸고 있는 것 같은 느낌을 들을걸요??!! 나도 그랬으니까^^ ㅋㅋ

អគារ​៦៣​ជាន់​អតីត​អគារ​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​

តើ​លោក​អ្នក​ដឹង​ទេ​ថា​អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​មាន​ប៉ុន្មាន​ជាន់​? ប្រហែល​ជា​មាន​អ្នក​ខ្លះ​ក៏​បាន​ដឹង​រួច​ទៅ​ហើយ​ រី​ឯ​អ្នក​ខ្លះ​មិន​ទាន់​ដឹង​ទេ​មែន​ទេ​? តាម​រយៈ​ការ​ស្រាវ​ជ្រាវ​អំបាញ់​មិញ​ក្នុង​ naver.com ឃើញ​ថា​ បច្ចុប្បន្ន​មាន​អគារ​មួយ​ទៀត​នៅ​ក្រុង​សេអ៊ូល​កំ​ពស់​៦៦ជាន់​ តែ​​ក៏​មាន​អគារ​មួយ​ទៀត​ដែល​មាន​កំ​ពស់​៧៨ជាន់​ តែ​មិន​មែន​នៅ​ក្រុង​​សេអ៊ូល​ទេ​ គឺ​នៅ​ខេត្ត​ដេគូ​។ ហើយ​ក៏​មាន​អគារ​មួយ​កំពុង​សាង​សង់​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៥ ដែល​អគារ​ថ្មី​នោះ​មាន​កំ​ពស់​ដល់​ទៅ ១១៣ជាន់​។ រី​ឯ​អគារ​៦៣ជាន់​នេះ​ធ្លាប់​ចុះ​ឈ្មោះ​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​ប៉ុន្មាន​ឆ្នាំ​មុន​ ហើយ​ប្រជា​ជន​ភាគ​ច្រើន​ស្គាល់​អគារ​៦៣ជាន់​នេះ​​ជាង​គេ។​ ​អគារ​នេះ​មាន​ពណ៌​មាស​ ស្ថិត​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទន្លេ​ហាន​កណ្តាល​ទី​ក្រុង​សេអ៊ូល​។

អគារ​នេះ​ក៏​បាន​កំ​ពុង​​កើប​ប្រាក់​ជារៀង​រាល់​ថ្ងៃ​ពី​សំ​ណាក់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ឡើង​ទៅ​ដល់​ជាន់​កំ​​ពូល​ទស្សនា​ទី​ក្រុង​សេអ៊ូល​។ សំបុត្រ​ទស្សនា​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ​។ សំ​បុត្រ​នេះ​ដែរ​ក៏​មាន​បី​បួន​ប្រភេទ​សម្រាប់​ឲ្យ​យើង​ជ្រើស​រើស​​ គឹ​ប្រសិន​បើ​យើង​ចង់​តែ​ឡើង​ទៅ​ជាន់​កំ​ពូល​ទស្សនា​ក្រុង​សេអ៊ូល​ទេ​នោះ​ តម្លៃ​ប្រហែល​ 1 2000 won (អត់​ច្បាស់​ទេ​ ភ្លេច​បាត់​ហើយ​) ហើយ​ការ​ឡើង​ទៅ​ជាន់​កំ​ពូល​នោះ​ដែរ​ គេ​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​ឡើង​ដល់​ជាន់​ទី​៦៣ទេ​ គឺ​ត្រឹម​តែ​ជាន់ទី​​៦០ប៉ុណ្ណោះ​​។

ក្រៅ​ពី​ឡើង​ទៅ​ជាន់​ទី​៦០​នោះ​ មាន​សំបុត្រ​ផ្សេង​ទៀត​សម្រាប់​ឲ្យ​យើង​ទស្សនា​ ដូច​ជា​ ពិភព​បាត​សមុទ្រ​ និង​សារមន្ទីរ​មនុស្ស​ក្រមួន​​។ កាលខ្ញុំ​ទៅ​គឺ​ទិញ​សំបុត្រ​ប្រភេទ​ទី​៣ គឺ​ចូល​មើល​ទាំង​អស់​ ទាំង​ពិភព​បាត​សមុទ្រ​ សារមន្ទីរ​មនុស្ស​ក្រមួន​ និង​​ជាន់​ទី​៦០​ ដែល​តម្លៃ​ 30 000 won។ នៅ​ពិភព​បាត​សមុទ្រ​មាន​​ប្រភេទ​ត្រី​ជា​ច្រើន​ និង​សត្វ​ប្លែក​ៗ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​ ហើយ​ក៏​មាន​ការ​សម្តែង​​ជា​មួយ​សត្វ​ទាំង​នោះ​ តែ​ពេល​ខ្ញុំ​ទៅ​ប៉ះ​ចំ​គេ​សម្តែង​ការ​រាំ​របាំក្នុង​ទឹក​ ដែល​មាន​ស្រី​ស្អាត​​ចុះ​ទៅ​រាំ​ក្នុង​ទឹក​និង​ប្រលែង​លេង​ជា​មួយ​ត្រី​ទាំង​នោះ​។ ខ្ញុំ​ពិត​ជា​ជក់​ចិត្ត​នឹង​ការ​របាំ​ក្នុង​ទឹក​នោះ​ជា​ខ្លាំង​។

រី​ឯ​សារមន្ទីរ​មនុស្ស​ក្រមួន​ក៏​មិន​អន់​ដែរ​ នៅ​ទីនោះ​មាន​​មនុស្ស​ក្រមួន​ជា​ច្រើន​ ជា​ពិសេស​នៅ​ក្នុង​នោះ​មាន​ផ្ទះ​ខ្មោច​មួយ​ ដែល​កាល​នោះ​ខ្ញុំ​ទៅ​ជា​មួយ​មិត្ត​ភក្តិ​ស្រី​ជន​ជាតិ​ចិន​ម្នាក់​ ហើយ​យើង​អត់​ដឹង​ថា​មាន​ផ្ទះ​ខ្មោច​ក្នុង​នោះ​ទេ​ ឃើញ​គេ​បើក​ទ្វារ​ចូល​ផ្ទះ​នោះ​ជា​ក្រុម​​ៗ​នឹក​ស្មាន​ថា​មាន​ការ​សម្តែង​សិល្បៈ​អី​ក្នុង​នោះ​។ តែ​ព្រះ​អើយ​ មាន​ឯណា​! ពេល​នោះ​មាន​តែ​ខ្ញុំ​និង​មិត្ត​ខ្ញុំ​ពីរ​នាក់​តុយ​មុយ​ ដើរ​ចូល​ទៅ​មាន​ការ​តក់​ស្លុត​ជា​ខ្លាំង​​ ដើរ​អោប​គ្នា​គើម​ៗ​ទម្រាំ​តែ​ដើរ​ដល់​ទ្វារ​មួយ​ទៀត​។ ជា​ពិសេស​យើង​អត់​ដឹង​ថា​មាន​មនុស្ស​ខ្មោច​ចាំ​ពញ្ញាក់​នៅ​ក្នុង​នោះ​ទេ​ ពេល​ជិត​បញ្ចប់​ស្រាប់​តែ​មាន​ខ្មោច​ចេញ​មក​ចាប់​ដៃ​ មិន​បាច់​និយាយ​ទេ​ ពីរ​នាក់​ខ្ញុំ​ស្រែក​យក​ៗ​ម៉ា​អស់​ដៃ​ ហើយ​រត់​ចេញ​មក​ក្រៅ​ជា​មួយ​សម្រែក​ដ៏​ខ្លាំង​ឥត​ឧបមា​! នឹក​ឃើញ​ដល់​ថ្ងៃ​នោះ​ម្តង​ៗ​ពិត​ជា​គួរ​អស់​សំ​ណើច​ខ្លាំង​ណាស់​ខ្ញុំ​ 😀

ចូល​ដល់​ការ​ហោះ​ហើរ​ឡើង​ទៅ​ជាន់​ទី​៦០នោះ​ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​ពេល​ទៅ​ពេល​យប់​ សង្ឃឹម​ថា​នឹង​បាន​ថត​រូប​ជា​ច្រើន​ពី​លើ​នោះ​មក​។​ តែ​ពេល​ទៅ​ដល់​ស្រងាក​ចិត្ត​ ព្រោះ​តែ​មាន​កញ្ចក់​ព័ទ្ធ​ជុំ​វិញ​ដូច​នេះ​ពេល​ដាក់​កាមេរ៉ា​ថត​វា​ចាំង​ផ្លាត​មក​វិញ​​ ដូច​នេះ​ថត​ឃើញ​អត់​ស្អាត​ទេ​​​​។ ខ្ញុំ​គិត​ថា​ប្រសិន​បើ​ទៅ​ពេល​ថ្ងៃ​ប្រហែល​គ្រាន់​បើ​ជាង​ តែ​ក៏​មិន​ដឹង​ដូច​គ្នា​។ គ្រាន់​តែ​ថា​រូប​ដែល​ថត ​វា​មិន​ស្អាត​ដូច​នឹង​ឃើញ​ផ្ទាល់​ភ្នែក​។ យ៉ាង​ណា​ខ្ញុំ​ក៏​មិន​មាន​បំ​ណង​នឹង​ឡើង​ទៅ​ម្តង​ទៀត​ដែរ​ ព្រោះ​សំបុត្រ​រាង​ថ្លៃ​ហើយ​គ្មាន​អី​លេង​អី​ផង​ ចាញ់​ពិភព​បាត​សមុទ្រ​និង​មនុស្ស​ក្រមួន​ជាង​^^

One-day Cultural Tour

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ មាន​កម្មវិធី​ One-day​​ Cultural Tour របស់​ WSK ដែល​ជា​កម្មវិធី​ដើរ​លេង​នៅ​ក្នុង​ទី​ក្រុង​​សេ​អ៊ូល​មួយ​ថ្ងៃ​ពេញ​ ដែល​ការ​ដើរ​លេង​នេះ​ដែរ​ ទាក់​ទិន​នឹង​ការ​បង្ហាញ​វប្បធម៌​របស់​កូរ៉េ​។ នៅ​ថ្ងៃ​នោះ​គេ​ណាត់​ជួប​គ្នា​ម៉ោង​ ១០ព្រឹក​ នៅ​ស្ងានីយ៍​រថ​ភ្លើង​ក្រោម​ដី​ ក្យ៉ង់​បូក​គូង​ / 경복궁​ ។​​ តែ​នៅ​ថ្ងៃ​នោះ​ដោយ​សារ​មាន​ការ​រអាក់​រអួល​ខាង​ការ​ផ្តល់​ពត៌មានពី​ខាង​ WSK​ ពុំ​មាន​វត្តមានសិស្ស​ច្រើន​ទេ​។ ព្រោះ​ WSK ផ្ញើរ​អ៊ី​មែល​បញ្ជាក់​ពី​កន្លែង​ទី​តាំង​ណាត់​ជួប​យឺត​ពេក​ គឺ​មួយ​ថ្ងៃ​មុន​ពេល​ចេញ​ដំ​នើរ​ នាំ​ឲ្យ​សិស្ស​ជា​ច្រើន​ដែល​ជាប់​រៀន​នៅ​មហា​វិទ្យាល័យ​ពិបាក​ក្នុង​ការ​សុំ​ច្បាប់​ពី​សាលា​។ ហេតុ​នេះ​ហើយ​នៅ​ថ្ងៃ​នោះ​ ម៉ោង​១០ព្រឹក​ហើយ​មាន​សិស្ស​តែ​៣​នាក់​គត់​ដែល​មក​ដល់​ ហើយ​គេ​ក៏​សម្រេច​ចិត្ត​រង់​ចាំ​រហូត​ដល់​ម៉ោង​១១ ទើប​មាន​សិស្ស​៦នាក់​មក​បន្ថែម​ទៀត​។​

ជា​ដំ​បូង​សូម​ណែ​នាំ​ឲ្យ​ស្គាល់​ហ្កាយ​មួយ​សិន​! នេះ​ជា​ហ្កាយ​របស់​យើង​​​​ និយាយ​ជា​ភាសា​អង់​គ្លេស​

អូ​ភ្លេច​ណែ​នាំ​ទៅ​ថា​ថ្ងៃ​នោះ​យើង​ទៅ​លេង​នៅ​ទី​ណា​! គឺ​យើង​ទៅ​ទស្សនា​នៅ​ក្យ៉ង់​បូក​គូង​ ៚ វាំង​សម័យ​បុរាណ​

ផ្លូវ​ដើរ​ទៅ​កាន់​ខ្លោង​ទ្វារ​វាំង​ មើល​ពី​ខាង​ក្នុង​មក​

រូប​គំនូរ​​នៅ​ពិតាន​ខ្លោង​ទ្វារ​

ទៅ​ដល់​មុខ​ក្លោង​ទ្វារ​ឃើញ​មាន​ទាហាន​ក្នុង​សំ​លៀក​បំ​ពាក់​បុរាណ​ ពួក​គាត់​ត្រូវ​បាន​គេ​ជួល​ឲ្យ​ពាក់​សំ​លៀក​បំ​ពាក់​បុរាណ​បែប​នេះ​មក​សំ​ដែង​ជា​សាធារណៈ​។ តែ​អាណិត​ពួក​គាត់​ណាស់​ ព្រោះ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ណាស់​ ហើយ​ខោ​អាវ​នោះ​មិន​ស្តើង​ទេ​ ប្រាកដ​ជា​ស្អុះ​ខ្លាំង​ហើយ​។

ដាក់​រូប​ម្ចាស់​ប្លុក​ឲ្យ​មើល​មួយ​ចុះ​ 🙂

ថ្ងៃ​នោះ​ មេឃ​បើក​ថ្ងៃ​ឲ្យ​ចេស​!!! សំ​លឹង​ទៅ​មេឃ​មាន​សម្រស់​គួរ​ឲ្យ​ចង់​គយ​គន់​ ឈរ​សំលឹង​មើល​មេឃ​ក្រោម​កណ្តាល​ថ្ងៃ​​ក្តៅ​ហួត​ហែង​បាន​ប្រហែល​៥នាទី​ មាន​អារម្មណ៍​ថា​មាន​ក្លិន​ឈ្ងាម​ចេញ​ពី​សរសៃ​សក់​ដ៏​ទន់​របស់​ខ្ញុំ​… អី​យ៉ូយ​! ទ្រាំ​មិន​បាន​ទេ​ ត្រូវ​រត់​ចូល​ម្លប់​ហើយ​ទើប​បាន​បាន​!! :> ហេហេ…. និយាយ​លេង​ទេ​..ខិៗៗ….

ពេល​ទៅ​ទី​នោះ​ឃើញ​មាន​សិស្ស​មតេយ្យ​ បឋម​សិក្សា​ និង​ អនុវិទ្យាល័យ​ជា​ច្រើន​ ដែល​មក​ជា​មួយ​លោក​គ្រូ​​អ្នក​គ្រូ​លក្ខណៈ​ជា​ក្រុម​ៗ​។ សិស្ស​ទាំង​នោះ​មិន​មក​ដើម្បី​ដើរ​កម្សាន្ត​មួយ​មុខ​ទេ​ តែ​មក​ទាក់​ទង​នឹង​មេរៀន​ដែល​កំ​ពុង​រៀន​សាលា​ផង​ដែរ​។ គេ​មក​ដើម្បី​ទស្សន​កិច្ច​សិក្សា​ បន្ទាប់​ពី​បាន​រៀន​ទ្រឹស្តី​នៅ​សាលា​ក៏​ត្រូវ​មក​អនុវត្ត​ដោយ​ផ្ទាល់​ដល់​ទី​កន្លែង​អ៊‍ី​ចឹង​ ដើម្បី​ឲ្យ​យល់​កាន់​តែ​ច្បាស់​នោះ​អី​។ ខ្ញុំ​យល់​ថា​ប្រសិន​បើ​ប្រទេស​យើង​មាន​ដូច​ជា​គេ​ ក៏​ប្រហែល​ជា​អាច​ធ្វើ​ដូច​គេ​ចឹង​បាន​ដែរ​។ ជា​ពិសេស​គឺ​ប្រទេស​យើង​មាន​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ ដែល​តំ​រូវ​ឲ្យ​សិស្សានុសិស្ស​ស្វែង​យល់​ ឧ.​ ទៅ​ទស្សនា​ ផ្តែរ​ប្រាសាទ​ សសរ​ពេជ្រ​ ។ល។ ដើម្បី​ឲ្យ​ស្គាល់​កាន់​តែ​ច្បាស់​។ សង្ឃឹម​ថា​ប្រទេស​នឹង​ឆាប់​មាន​ដូច​ជា​គេ​ដែរ​

ក្មេងៗ​ស្ថិត​ក្នុង​សំ​លៀក​បំ​ពាក់​បុរាណ​ ដែល​គេ​ហៅ​ថា​ «ហាន់​បូក​»

ទី​ធ្លា​មើល​ខាង​ក្នុង​

សត្វ​នេះ​គេ​សង់​ដាក់​នៅ​ក្បែរ​ទឹក​នេះ​ ក្នុង​ន័យ​ឲ្យ​ជួយ​មើល​ការពារ​ទឹក​​ មិន​ឲ្យ​មាន​ខ្មាំង​សត្រូវ​ចូល​យារយី​តាម​ផ្លូវ​ទឹក​

សត្វ​នេះ​មាន​រាង​ស្រដៀង​នឹង​សត្វ​តោ​ តែ​មិន​មែន​ជា​សត្វ​តោ​នោះ​ទេ​ គឺ​ជា​សត្វ​ដែល​គេ​ស្រមើ​ស្រម៉ៃ​ និង​មាន​ជំ​នឿ​ តែ​តាម​ពិត​គ្មាន​លើ​លោក​នេះ​ទេ​, ឃើញ​នៅ​តាម​បង្កាន់​ដៃ​ស្ពាន​គេ​ដាក់​រូប​សត្វ​នេះ​។ ស្រដៀង​នឹង​យើង​ដែរ​ ដែល​យើង​មាន​សត្វ​នាគ​នៅ​តាម​បង្កាន់​ដៃ​ តែ​សត្វ​នាគ​នេះ​ក៏​គ្មាន​នៅ​លើ​លោក​យើង​ដែរ​

រូប​មើល​ចំ​ពី​មុខ​ និង​ចំហៀង​

នៅ​ទី​នេះ​មាន​រូប​តំ​នាង​សត្វ​ទាំង​១២​ ដែល​សង់​តាំង​ពី​បុរាណ​មក​ម្ល៉េះ​ តែ​ក្នុង​ចំ​នោម​សត្វ​ទាំង​១២នោះ​ មាន​តែ​សត្វ​២គត់​ដែល​ពុំ​មាន​វត្ត​មាន​ ពេល​ខ្ញុំ​សួរ​ហ្កាយ​ថា​ ហេតុ​អី​? គាត់​ឆ្លើយ​ថា​គាត់​ក៏​មិន​ដឹង​ដែរ​ថា​ហេតុ​អ្វី​បាន​គេ​មិន​សង់​សត្វ​២​នោះ​។ ចំ​នែក​ឯ​សត្វ​២ដែល​គេ​មិន​សង់​នោះ​ ខ្ញុំ​ក៏​ភ្លេច​ហើយ​ដែរ​ ^^ ចាំ​ខ្ញុំ​ទៅ​លើក​ក្រោយ​ ខ្ញុំ​ទៅ​ម្តង​ទៀត​ 😀

ទៅ​ឃើញ​ជាង​គំ​នូរ​កំ​ពុង​គូរ​រូប​

រូប​គំ​នូរ​នៅ​ក្នុង​វាំង​នោះ​

ចប់​ពី​នេះ​ក៏​មាន​ការ​ទស្សនា​កន្លែងផ្សេង​ទៀត​ដែរ​ តែ​ដោយ​សារ​វែង​ពេក​ ចឹង​សូម​បន្ត​ទៅ​ប្រកាស​ក្រោយ​…

សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​(ខាង​ត្បូង​)

អង្គុយ​រក​នឹក​ចំនង​ជើង​ប្រកាស​មួយ​សន្ទុះ​ធំ​ហើយ​ តែ​នៅ​តែ​រក​មិន​ឃើញ​! ព្រោះ​ថា​ដំនើរ​នេះ​ស្ថិត​ក្នុង​សមុទ្រ​ខាង​កើត​ប្រទេស​កូរ៉េ​នឹង​វា​ត្រឹម​ត្រូវ​ហើយ​ តែ​ទាស់​ត្រង់​ថា​រូប​ក្នុង​ប្រកាស​នេះ​អត់​មាន​រូប​សមុទ្រ​អី​តិច​ទេ​ ព្រោះ​គោល​ដៅ​យើង​មិន​មែន​ទៅ​លេង​ទឹក​សមុទ្រ​ឬ​ ឆ្នេរ​សមុទ្រ​អី​ទេ​។ យើង​ទៅ​សមុទ្រ​ខាង​កើត​ដើម្បី​បន្ត​ដំនើរ​ទៅ​លេង​ «កោះ​អ៊ូ​លូង​ដូ​​/ Ulleung-Do island/ 울릉도 » ។ ដូច​ដែល​ខ្ញុំ​បាន​រៀប​រាប់​ពី​ប្រកាស​មុន​ ក្រោយ​ពី​ស្ងោរ​ពោត​អី​រួច​រាល់​ហើយ​ យើង​ទៅ​កន្លែង​មួយ​ទៀត​ដើម្បី​ធ្វើ​ផើង​កូន​ឈើ​ដោយ​ដៃ​យើង​ផ្ទាល់​ 🙂

ហត្ថ​កម្ម​​ផើង​កូន​ឈើ​រាង​អណ្តើក​

ពេល​ទៅ​ដល់​ទី​នោះ​ភ្លាម​ ភ្ញាក់​ឲ្យ​ព្រើត​!! ឃើញ​កូន​ទន្សាយ​នេះ​ដេក​ផ្ងារ​ពោះ​ក្នុង​ទ្រុង​មិន​ដឹង​ថា​ ងាប់​ឬ​រស់​ទេ​។ តែ​វា​មិន​ដែល​មាន​អ្នក​ណា​យក​សត្វ​ងាប់​មក​ដាក់​ក្នុង​ទ្រុង​ទេ​ ដូច​នេះ​អាច​ឲ្យ​ដឹង​ថា​ទន្សាយ​មួយ​ក្បាល​នេះ​វា​កំពុង​ដេក​ទេ​តើ​! ចំ​លែក​អី​តែ​មិត្ត​ជន​ជាតិ​ឥណ្ឌា​ម្នាក់​បាន​កេះ​សួរ​មិត្ត​ឯ​ទៀត​ថា​ «ហេ​! មើល​អ្នក​ភូមិ​នេះ​​យក​ទន្សាយ​ងាប់​មក​តាំង​ក្នុង​ទ្រុង​!!» ខ្ញុំ​ឮ​ភ្លាម​អស់​សំណើច​ជា​ខ្លាំង​ ហើយ​ក៏​ប្រាប់​ទៅ​មិត្ត​នោះ​ថា​ «មិន​មែន​ទេ​​! វា​កំពុង​ដេក​សោះ​នឹង​!» ។ តែ​កូន​ទន្សាយ​មួយ​នេះ​ទោះ​បី​ជា​មាន​មនុស្ស​មាត់​អ៊ូ​អរ​យ៉ាង​ណា​ក៏​អត់​ភ្ញាក់​ដែរ​, ពិត​ជា​ដេក​ទំ​មក់​មែន​!!

ឯ​កូន​ឆ្កែ​នេះ​វិញ​ ឲ្យ​រលេញ​!! ឃើញ​ពី​ណា​រត់​តាម​ពី​នឹង​ ធ្វើ​ដូច​ស្គាល់​គ្នា​ពី​អង្កាល់​ណា​ចឹង​! មិន​ណយ​ទេ​, ពេល​ដែល​ខ្ញុំ​កំពុង​ថត​មួយ​ប៉ុស្តិ​នេះ​មិត្ត​ភក្តិ​ឯ​ទៀត​ក៏​កំពុង​ទាញ​យក​កាមេរ៉ា​ថត​វា​ដែរ​។ មើល​ទៅ​ដូច​អ្នក​កាសែត​កំពុង​ថត​តារា​ល្បី​អញ្ចឹង​, មិន​ថែម​ប៉ុណ្ណោះ​លោក​បង​សុនខ​នេះ​គាត់​ឡើង​អង្គុយ​លើ​សា​ឡុង​បណ្តោយ​ខ្លួន​ឲ្យ​យើង​ថត​តាម​ចិត្ត​ទៀត​ណ៎!

នេះ​, ចូល​ដល់​សាច់​រឿង​ហើយ​! នេះ​ហើយ​ជា​ផើង​កូន​ឈើ​គំរូ​ដែល​យើង​នឹង​ធ្វើ​ដោយ​ផ្ទាល់​ដៃ​នា​ពេល​បន្តិច​ទៀត​នេះ​។ មាន​រូប​អណ្តើក​ និង​មួយ​ទៀត​នោះ​មិន​ដឹង​ថា​រូប​អី​ឲ្យ​ប្រាកដ​ទេ​… អាច​ថា​ «ផើង​បេះ​ដូង​ក្បាល​ឆ្កែ​»? ហាហា…

មីង​ម្នាក់​នេះ​ គាត់​កំពុង​ពន្យល់​ពី​របៀប​ធ្វើ​ផើងកូន​ឈើ​។ គាត់​សួរ​ថា​តើ​ចង់​ធ្វើ​មួយ​ណា, មួយ​ៗ​ឆ្លើយ​ថា​ចង់​ធ្វើ​ផើង​អណ្តើក​ ដូច​នេះ​គាត់​ក៏​បង្ហាញ​ពី​ការ​ធ្វើ​ផើង​អណ្តើក​​

នេះ​ជា​ប្រដាប់​ប្រដា​សំរាប់​ធ្វើ​ផើង​៚ មាន​កន្ត្រៃ​, ដែក​លួស​, ខ្សែ​លី​ឡុង​, កូន​ឈើ​ និង​ចុង​ក្រោយ​របស់​សំខាន់​ តែ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ហៅ​ថា​ម៉េច​ទេ​។ ដូច​ដែល​ឃើញ​ក្នុង​រូប​នឹង​ហើយ​ ស្លឹក​រុក្ខ​ជាតិ​ពណ៌​លឿង​ដែល​នៅ​ក្បែរ​ផើង​កូន​ឈើ​នឹង​ណា៎!​ ស្លឹក​ដើម​ឈើ​នឹង​ វា​មាន​រាង​ខុស​ពី​ស្លឹក​​ដទៃ​, រាង​ជា​ព្រុយ​ៗ​វែង​(ដូច​ក្នុង​រូប​)

ដំបូង​ ត្រូវ​ដក​កូន​ឈើ​ចេញ​ពី​ផើង​ជ័រ​នោះថ្នម​ៗ​​ ហើយ​រលាស់​ដី​ចេញ​ខ្លះ​ឲ្យ​នៅ​តែ​ពាក់​កណ្តាល​បាន​ហើយ​

នៀក​! រលាស់​ដី​កុំ​ឲ្យ​អស់​ពេក​ ហើយ​ក៏​កុំ​ឲ្យ​នៅ​ច្រើន​ពេក​។ ទុក​ល្មម​កូន​ឈើ​អាច​រស់​បាន​​

បន្ទាប់​មក​ យក​ស្លឹក​រុក្ខជាតិ​នោះ​មក​រុំ​ពី​ក្រៅ​ជំ​នួស​ផើង​ជ័រ​ដែល​ដក​ចេញ​នោះ។ ដាក់​ស្លឹក​នោះ​ឲ្យ​ច្រើន​ជុំ​វិញ​ ច្របាច់​ឲ្យ​ណែន​ទើប​វា​មិន​ជ្រុះ​ចេញ​

ក្រោយ​ពី​រុំ​ស្លឹក​នោះ​រួច​រាល់​ហើយ​ យក​ខ្សែ​លី​ឡុង​មក​រុំ​ស្លឹក​នោះ​ពី​ក្រៅ​(ដូច​រូប​)។ ហើយ​ក្បាល​និង​ជើង​អណ្តើក​ គ្រាន់​តែ​យក​ដែក​លួស​ចាក់​ចូល​ក្នុង​ខ្លួន​អណ្តើក​ទៅ​ បន្ទាប់​មក​រុំ​ស្លឹក​នោះ​ពី​ក្រៅ​ដែក​លួស​ជា​ការ​ស្រេច​។ សូម​បញ្ជាក់​ថា​ អណ្តើក​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ជា​ស្នា​ដៃ​របស់​ខ្ញុំ​, តែ​មិន​ទាន់​រួច​រាល់​ទេ​ មិន​ទាន់​ដោត​ជើង​ផង​​

នេះ​នែ​!! រួច​បណ្តោយ​!! ស្អាត​ទេ​ៗ? 🙂

នេះ​ជា​ស្នា​ដៃ​ទាំង​ទ្វេរ​របស់​ កញ្ញា​ វី​ ឡា​វ័ន​ ហេ​ហេ​… :))

ផើង​អណ្តើក​ខ្ញុំ​ថត​ពី​ចំហៀង​

ធ្វើ​ផើង​អណ្តើក​ចប់​ គេ​នាំ​ទៅ​ឲ្យ​ចំ​ណី​សេះ​ ៚ គឺ​សំបក​ពោត​ដែល​យើង​បក​ពេល​ទៅ​ចំការ​ពោត​នឹង​ គេ​អត់​បោះ​ចោល​ទេ​។

បាន​ឆ្ងាញ់​មាត់​ហើយ​ លោក​បង​សេះ​!! 🙂

នៅ​ក្រៅ​ក្រោល​សេះ​ ឃើញ​មាន​សត្វ​ពពែ​

មិន​ងាយ​មាន​ឱកាស​បាន​ឃើញ​ពពែ​ផ្ទាល់​ភ្នែក​ចឹង​ទេ​ ក៏​ថត​មួយ​ប៉ុស្តិ​មក​!!​

ឆ្កែ​នេះ​បែប​កាច​ណាស់​ហើយ​ ទើប​មាន​ច្រវ៉ាក់​អី​មាំ​ណាស់​!!​

រៀប​នឹង​ចេញ​ទៅ​ ក៏​ថត​មួយ​ប៉ុស្តិ​ជុំ​គ្នា​

ញ៉ាំ​អាហារ​ល្ងាច​នៅ​ភោជនីដ្ឋាន «ហ្គូល​ទុក​ឆូន​ 굴뚝촌»​

បើ​តាម​ខ្ញុំ​វាយ​តំលៃ​ អាហារ​ដែល​ញ៉ាំ​ទាំង​៤ថ្ងៃ​៣យប់​នេះ​ អាហារ​ដែល​ញ៉ាំ​នៅ​ភោជនីយដ្ឋាន​នេះ​ឆ្ងាញ់​ជាង​គេ​ ហើយ​ទេស​ភាព​និង​ការ​តុប​តែង​របស់​គេ​ក៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​ ៚

គេ​រៀប​ចំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​តាំង​ពី​ខ្លោង​ទ្វារ​ រហូត​ដល់​ខាង​ក្នុង​ហាង​ ៚ ម្នាក់​ៗ​កំពុង​តែ​រីក​រាយ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ និង​ផ្កា​ដ៏​ស្រស់​ផូផង់​

ចាប់​អារម្មណ៍​ឃើញ​ផ្កា​នេះ​មាន​២ ប្រភេទ​៖ ទី​១ស្លឹក​ពណ៌​លឿង​សុទ្ធ​(ដូច​ក្នុង​រូប​នេះ​)

ទី​២ ស្លឹក​មាន​ពណ៌​ខ្មៅ​រាង​ត្នោត​នៅ​កណ្តាល​។ បើ​មើល​ពី​ចំងាយ​ផ្កា​ទី​២​ស្អាត​ជាង​អា​ទី​១។ តែ​ដល់​មើល​ឲ្យ​ច្បាស់​ទៅ ​ផ្កា​ទី​២ជា​ផ្កា​ស្អុយ​រៀប​នឹង​ងាប់​សោះ!! ហាហា.. អស់​សំណើច​នឹង​ខ្លួន​ឯង​ណាស់​ខ្ញុំ​!

រៀប​ចូល​ញ៉ាំ​ថត​មួយ​សិន​!! 🙂 មួយ​ប៉ុស្តិ​នេះ​ដូច​ញញឹម​បន្តិច​ ក្រម៉ូវ​បន្តិច​…

នេះ​ហើយ​ជា​អាហារ​ពេល​ល្អាច​នៅ​ភោ​ជនីយដ្ឋាន​នេះ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បំ​ភ្លេច​មិន​បាន​

ថ្ងៃ​នោះ​មួយ​ឆ្នាំង​ញ៉ាំ​គ្នា​៤នាក់​ ដោយ​ឆ្ងាញ់​ពេក​ញ៉ាំ​អស់​មួយ​ឆ្នាំង​ចង់​តែ​ហៅ​គេ​ថែម​មួយ​ឆ្នាំង​ទៀត​ទេ​, តែ​ខ្លាច​ខ្មាស​គេ​… អត់​បាន​ថែម​ទេ​

ខ្ញុំ​បាន​បំពេញ​កាតព្វ​កិច្ច​ជា​ពលរដ្ឋ​ល្អ​រួច​ហើយ​!! ហេ​ហេ​ 🙂 គឺ​ថា​ដោយ​ឃើញ​មាន​វិចារ​ជា​ច្រើន​ត្រូវ​បាន​គេ​ចារ​លើ​បំពង់​ឫស្សី​នេះ​ ខ្ញុំ​ក៏​សុំ​គេ​ចារ​អក្ខរា​ជា​ភាសា​ខ្មែរ​លើ​បំពង់​ឫស្សី​ក្នុង​ហាង​នេះ​ដែរ​ ដោយ​សរសេរ​ជា​ភាសា​ខ្មែរ​​និង​កូរ៉េ​ថា​ «សួស្តី​ប្រិយ​មិត្ត​កម្ពុជា​ 캄보디아 사람 어서 오세요 ^^ » ។ តើ​មើល​ឃើញ​អក្សរ​ខ្មែរ​ដែល​ខ្ញុំ​សរសេរ​ក្នុង​រូប​នេះ​ទេ​?

ក្រោយ​ពី​ញ៉ាំ​ហើយ​​​ ក៏​ចេញ​ទៅ​ក្រៅ​ស្រូប​យក​ខ្យល់​អាកាស​ ថត​ពីរ​បី​ប៉ុស្តិ​លេង​..

ស្ទ៉ាយ​ស្រី​ស្អាត​កំពុង​ហិត​ក្លិន​ផ្កា​ 😀

អ៊ើយ​ ១នេះ​ពិបាក​បរិយាយ​ណាស់​! ខ្លាច​អ្នក​អាន​ញ៉ាំ​បាយ​លេង​ចូល​ ^^

មាន​ទោង​ជិះ​លេង​ទៀត​នែ​!!

រូប​នេះ​កុំ​អី​អត់​ថត​ទេ​ តែ​ដោយ​ស្រលាញ់​កន្ទុំ​រុយ​ទើប​ថត​មក​នឹង​ណា​, ក្នុង​រូប​នេះ​មាន​កន្ទុំ​រុយ​ចំនួន​៤ក្បាល​ណា តើ​អាច​រក​ឃើញ​ទេ​នឹង​?? 🙂 ៚ ចេញ​ពី​ភោជ​នីយ​ដ្ឋាន​នោះ​យើង​ក៏ទៅ​សណ្ឋាគារ​ រង់​ចាំ​ព្រឹក​ស្អែក​ចេញ​ដំនើរ​ទៅ​កោះ​អ៊ូ​លូង​ដូ​ យេ​យេ​…

ចូល​រួម​ក្នុង​ការ​បោះ​ជំ​រុំ​ជា​មួយ​ក្រុម​ WSK ឆ្ពោះ​ទៅ ​កោះ​ដូក​ដូ​ / Dokdo island/ 독도

ចូល​ក្នុង​ក្រុម​ WSK (World Students in Korea) ពិត​ជា​ហេង​ និង​មាន​ប្រយោជ​ន៍ណាស់​! ខ្ញុំ​ចូល​ចិត្ត​កម្ម​វិធី​នេះណាស់​ ព្រោះ​នៅ​ពេល​មាន​កម្ម​វិធី​ដើរ​លេង​ម្តង​ៗ​គេ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ពី​យើង​ណាស់​ ៚ ឲ្យ​តែ​យើង​មាន​បញ្ហា​ គ្រាន់​តែ​ប្រាប់​ ឫ​ស្នើ​ទៅ​គេ​ គេ​តែង​ស្ទុះ​ស្ទារ​រក​ដំណោះ​ស្រាយ​ និង​ជួយ​យើង​ដោយ​អស់​ពី​សមត្ថ​ភាព​ ខ្ញុំ​ពិត​ជា​រំភើប​នឹង​ទឹក​ចិត្ត​ និង​ការ​យក​ចិត្ត​ដាក់​របស់​ពួក​គាត់​ជា​ខ្លាំង​។ តួ​យ៉ាង​ ដូច​ក្នុង​ការ​បោះ​ជំ​រុំ​ឆ្ពោះ​ទៅ​កោះ​ ដូក​ដូ​/ Dokdo island/ 독도 នេះ​ ដោយ​សារ​ជា​ដំនើរ​ផ្លូវ​ឆ្ងាយ​ ពិត​ជា​កើត​មាន​នូវ​បញ្ហា​ជា​ច្រើន តែ​ពួក​គាត់​ខំ​ប្រឹង​រក​ដំណោះ​ស្រាយ​ឲ្យ​ពួក​យើង​យ៉ាង​អស់​ពី​សមត្ថភាព​​ ៚ សូម្បី​តែ​អាហារ​ គេ​តែង​តែ​ប្រាប់​ពី​មុខ​ម្ហូប​ត្រូវ​ញ៉ាំ​ ប្រសិន​បើ​យើង​មិន​អាច​ញ៉ាំ​(ឧ. អ្នក​កាន់​សាសនា​ឥស្លាម​អត់​ញ៉ាំ​សាច់​ជ្រូក​) គេ​នឹង​រៀប​ចំ​អាហារ​ពិសេស​សំរាប់​អ្នក​ទាំង​នោះ​។ ហើយ​មួយ​ទៀត​ពេល​ជិះ​កា​ណូត​​ យើង​ប្រាប់​គេ​ថា​មាន​អ្នក​ខ្លះ​ពុល​កាណូត​ គេ​ក៏​ស្ទុះ​ស្ទារ​ទៅ​ទិញ​ថ្នាំ​ពុល​កាណូតមួយ​ប្រអប់​​មក​ឲ្យ​ផឹក​ពេញ​មួយ​ឡាន​(ថ្នាំ​ពុល​កាណូត​មិន​ជា​ថោក​ទេ​ ព្រោះទិញ​មួយ​ប្រអប់​ធំ​)។ ហើយ​អ្នក​ខ្លះ​មាន​បញ្ហា​នោះ​ អ្នក​ខ្លះ​មាន​បញ្ហា​នេះ​ បង​ៗ​ខាង​ WSK ទាំង​នោះ​ហត់​មិន​ស្ទើរ​ទេ​ក្នុង​ការ​ជួយ​ពួក​យើង​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ការ​បោះ​ជំ​រុំ​លើក​នេះ​មាន​ការ​សហការ​ជា​មួយ​ក្រសួង​ទេសចរណ៍​(កូរ៉េ​) បើ​តាម​ខ្ញុំ​គិត​ការ​ចាយ​វាយ​ទាំង​អស់​ប្រហែល​ជា​បន្ទុក​របស់​ក្រសួង​ទេស​ចរណ៍​ហើយ​។ ការ​បោះ​ជំ​រុំ​លើក​នេះ​មាន​រយៈពេល​៤ថ្ងៃ​ ៣យប់​ ៚ សិស្ស​ទាំង​អស់​ដែល​បាន​ចូល​រួម​មាន​ចំនួន​ ២៣​នាក់​។

ដោយ​សារ​៤ថ្ងៃ​៣យប់​នេះ​ មាន​កន្លែង​ស្អាត​ៗ និង​មាន​រូប​ថត​ច្រើន​ពេក​ដែល​ត្រូវ​បង្ហាញ​ អញ្ចឹង​មិន​អាច​ប្រកាស​ម្តង​ទាំង​៤ថ្ងៃទេ​ ៚ ប្រកាស​ម្តង​មួយ​ថ្ងៃ​ៗ​ឲ្យ​មើល​ណា៎!

គេ​ជួប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​កីឡា​វប្បធម៌​ និង​ទេស​ចរណ៍​​ (Ministry of Culture Sports and Tourism) ដែល​ស្ថិត​នៅ​ក្បែរ​ស្ថានីយ៍​(រថ​ភ្លើង​ក្រោម​ដី​)ក្វាង​ហ្វា​មូន​ (광화문역) ម៉ោង​៩កន្លះ​ព្រឹក​។ ខ្ញុំ​ចេញ​ដំនើរ​ពី​សាលា​ខ្ញុំ​ទៅ​ម៉ោង​៨ព្រឹក​ នឹក​ស្មាន​ថា​ក្រែង​ពិបាក​រក​កន្លែង​ណាត់​ជួប​មិន​ឃើញ​ ដូច​នេះ​ទៅ​មុន​ពី​ព្រឹក​បន្តិច​, មាន​អី​ មាន​ឯណា!! ក្រសួង​ទេសចរណ៍​នោះ​ស្រួល​រក​សឹង​អី​, ទៅ​ដល់​ទី​នោះ​ម៉ោង​៨កន្លះ​ព្រឹក​ ស្ងាត់​ជ្រៀប​កុំ​ឲ្យ​តែឃើញ​នរណា​ម្នាក់​!! សូម្បី​តែ​ឡាន​ក៏​មិន​ទាន់​មក​ផង​ ដូច​នេះ​មាន​អី​ក្រៅ​ពី​អង្គុយ​ចាំ​ជិត​១ម៉ោង​ទេ​ 😦

ក្រោយ​ពី​អង្គុយ​ចាំ​គេ​ឡើង​ស្ពឹក​មុខ​ ដល់​ម៉ោង​ចេញ​ដំនើរ​គេចេញ​ទៅ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​កើត​៚​ជិះ​បាន​ប្រហែល​១ម៉ោង​កន្លះ​គេ​ឈប់​សំរាក​១៥នាទី​។ ចៃ​ដន្យ​អី​ ឃើញ​មាន​ការ​ប្រគំ​តន្ត្រី​នេះ​ក៏​ថត​មក​ ភ្លេង​ដែល​គេ​កំពុង​ប្រគំ​នេះ​ពិត​ជា​ពិរោះ​ខ្លាំង​ណាស់​។

តែ​អ្វី​ដែល​ខ្ញុំ​អស់​សំណើច​ និង​ចង់​បង្ហាញ​នោះ​គឺ​ថា​គេ​ប្រគំ​នៅ​នឹង​មុខ​បន្ទប់​ទឹក​សាធារណៈ​នារី​ 😀 ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​តិច​ៗ​ដែរ​ ..

បន្ត​ដំនើរ​ប្រហែល​១ម៉ោង​ជាង​ទៀត​ក៏​ទៅ​ដល់​សមុទ្រ​ខាង​កើត​។ សមុទ្រ​ខាង​កើត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សេ​អ៊ូល​ទេ​ ជិះ​ឡាន​ចំនាយ​ពេល​ប្រហែល​៣ម៉ោង​ដល់​ហើយ​។ ទៅ​ដល់​ម៉ោង​មួយ​រសៀល​ល្មម​ យើង​ក៏​ចូល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ក្នុង​ភោជនីយ​ដ្ឋាន​។ ហើយ​រាល់​ភោជនីយ​ដ្ឋាន​ សណ្ឋាគារ​ និង​រមណីយ​ដ្ឋាន​ដែល​យើង​ទៅ​សុទ្ធ​តែ​ត្រូវ​បាន​កក់​ទុក​រួច​ហើយ​ ដូច​នេះ​ពេល​ចូល​ទៅ​ដល់​មាន​អាហារ​ដាក់​លើ​តុ​ស្រាប់​ៗ​កំពុង​រង់​ចាំ​ពួក​យើង​ចេញ​ប្រតិបត្ត​​ការ​សំអាត​ម្ហូប​ទាំង​ឡាយ​ក្នុង​ចាន​ 😀 ការ​រៀប​ចំ​ទុក​ជា​មុន​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្លែក​ប្រៀប​ដូច​ភ្ញៀវ​ពិសេស​ អា​ម៉េច​មិន​ដឹង​ទេ​។​ ហើយ​រូប​សាច់​ក្នុង​ចាន​នេះ ពេល​ញ៉ាំទៅ​ដូច​សាច់​ផាក់​ឡូវ​យើង​ចឹង​​

សាច់​ក្នុង​ចាន​នេះ​ក៏​ជា​ផាក់​ឡូវ​ដែរ​ តែ​មាន​ដាក់​ស្ពៃ​ក្តោប​និង​ប៉េង​ប៉ោះ​ ពិសេស​មាន​ស្រោច​ទឹក​អី​គេ​ទេ​ពណ៌​លឿង​ៗ ៚ ដោយ​សារ​ទឹក​ពណ៌​លឿង​នឹង​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ម្ហូប​មួយ​នេះ​អត់​ឆ្ងាញ់​ ព្រោះ​ទឹក​លឿង​នឹង​ធុំ​​អាក្រក់​ណាស់​

ហើយ​នេះ​គេ​ហៅ​ថា​មី​ត្រជាក់​ យើង​ប្រហែល​ជា​ប្លែក​ជា​មួយ​មី​នេះ​ព្រោះមី​ធម្មតា​គេ​ស្រូប​ដាក់​ទឹក​ក្តៅ​តែ​មី​នេះ​គេ​ស្រូប​ដាក់​ទឹក​កក​

នេះ​ហើយ​ជា​ចាន​ទឹក​កក​សម្រាប់​ស្រូប​ញ៉ាំ​ជាមួយ​មី​មិញ​

គេ​ប្រាប់​ថា​នាំ​ទៅ​ចំការ​ពោត​ ខ្ញុំ​នឹក​ស្មាន​ថា​ចំការ​ពោត​ធំ​ណាស់​ ព្រោះ​នៅ​ស្រុក​យើង​ លឺតែចំ​ការ​ពោត​ តូច​ណាស់​ក៏​មើល​ទៅ​ដាច់​កន្ទុយ​ភ្នែក​, តែ​ពេល​ទៅ​ដល់​ចំការ​ពោត​គេ​នោះ​ខ្ញុំ​អស់​សំណើច​ជា​ខ្លាំង​ ព្រោះ​រក​ចំការ​គេ​អត់​ឃើញ​។ តាម​ពិត​កំពុង​ឈរ​នៅ​មុខ​ចំការ​ពោត​គេ​ហើយ​ តែ​ខ្ញុំ​មិន​ស្មាន​ថា​ចំការ​ពោត​ដែល​គេ​ប្រុង​នាំ​ទៅ​នោះ​ជា​ ធ្លា​ដី​ដាំ​ពោត​តូច​មួយ​ដែល​នៅ​នឹង​មុខ​ខ្ញុំ​ទេ​! ចំការ​ពោត​ដែល​គេ​ថា​នោះ​បណ្តោយ​ប្រហែល​៥០ម៉ែត​ ទទឹង​២០ម៉ែត​ (នឹង​ពន្លើស​ៗ​ផង​ ^^) ។ មិត្ត​ភក្តិ​ខ្ញុំ​ជន​ជាតិ​ឥណ្ឌា​ក៏​លាន់​មាត់​អញ្ចឹង​ដែរ​ នាង​ប្រាប់​ថា​ងាប់​ហើយ​ ចំការ​ពោត​ជីតា​នាង​នៅ​ស្រុក​ឥណ្ឌា​មិន​មែន​តូច​មួយ​ចឹង​ទេ​ បី​បួន​ហិចតា​ណ៎!!

ពេល​ទៅ​ដល់​គេ​ប្រាប់​ពីផល​ពី​ប្រយោជន៍របស់​ពោត​។​ តើ​ដឹង​ទេ​ថា​ពោត​មិន​ត្រឹម​តែជា​អាហារ​ដ៏​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ តែដើម​និង​ផ្លែ​ក៏​មាន​ប្រយោជន៍​ច្រើន​ណាស់​ដែរ​។ ពោត​អាច​យក​ធ្វើ​ផ្អែម​ ក៏​អាច​ចូល​ជា​ក្រុម​បន្លែ​បាន​ដែរ​ពេល​យើង​យក​វា​ធ្វើ​សម្ល​ ឬ​ជា​គ្រឿន​អន្លក់​ផ្សេង​ៗ។ ក្រៅ​ពីនេះ​ សំបក​ពោត​យើង​មិន​ត្រូវ​បោះ​ចោល​ទេ​ ព្រោះ​បើ​យើង​យក​វា​ហាល​ឲ្យ​ស្ងួត​ អាច​យក​ទៅ​ក្រង​ធ្វើ​ជា​មួក​អីបាន​ ៚ ១ទៀត​សក់​ពោត​ក៏​មិន​ត្រូវ​បោះ​ចោល​ដែរ​ សក់​ពោត​អាច​យក​ទៅ​ធ្វើ​តែ​ផឹក​បាន​ទៀត​ផង​។ ផឹក​តែ​ពោត​នេះ​ក៏​ជា​ឱសថ​សម្រាប់​សម្រួល​ដល់​ជំ​ងឺ​ទល់​លាមក​ផង​ដែរ​។​ ហើយ​ក្នុង​រូប​នេះ​ជា​សកម្មភាព​កំពុង​បេះ​(កាច់​)ផ្លែ​​ពោត​ពី​ចំការ​ពោត​ 🙂

នៀក​ខ្ញុំ​ហា!! 😀 តែ​មួយ​ប៉ុស្តិ​នេះ​អត់​ចង់​មើល​ខ្លួន​ឯង​ទេ​ ព្រោះ​មើល​យូរ​ទៅ​ដូច​យាយ​ចាស់​អា​ម៉េច​មិន​ដឹង​ទេ​ lolz ~ ㅠㅠ យ៉ាង​ណា​ចង់​ប្រាប់​ថា​ ពោត​ទាំង​៣នេះ​ខ្ញុំ​កាច់​ដោយ​ផ្ទាល់​ដៃ​ ៚ ហើយ​ការ​កាច់​ពោត​ពី​ដើម​ក្នុង​ចំការ​ពោត​បែប​នឹង​ ជា​លើក​ទី​១របស់​ខ្ញុំ​ហើយ​!!

ក្រោយ​ពី​បេះ​ផ្លែ​ពោត​ហើយ​ គេ​បង្រៀន​ពី​វិធី​បក​សំបក​ពោត​​

នេះ​ជា​ពោត​ដែល​ត្រូវ​បាន​បក​សំបក​ចោល​ដោយ​ស្នា​ដៃ​ពួក​យើង​ 🙂 ហើយ​ពោត​នេះ​ដែរ​ កំ​ពុង​រង់​ចាំ​ពួក​យើង​យក​វា​ទៅ​ស្ងោរ​ក្នុង​ខ្ទះ​ ហេ​ហេ​… 😀

ពោត​ខ្លះ​បក​ទៅ​មាន​ដង្កូវ​ក្នុង​នោះ​ នារី​ៗ​​ខ្លះ​បក​ប៉ះ​ចំ​ដង្កូវ​ស្រែក​បោះ​ពោត​ចោល​ ៚ ខ្ញុំ​ក៏​ខ្លាច​ដង្កូវ​ដែរ​ តែ​សំណាង​ហើយ​ដែល​ពោត​ខ្ញុំ​បក​អត់​មាន​ដង្កូវ​ កុំ​អី​ស្រែក​ខ្មាស​គេ​!!

នេះ​ហើយ​ជា​បន្ទប់​ស្ងោរ​ពោត​ ៚ ជិត​បាន​ឆ្ងាញ់​មាត់​ហើយ​ ^^ ង៉ាញ់ៗៗ …

នៅ​ជិត​ចំការ​ពោត​នោះ​ មាន​ដើម​ឈើ​បុរាណ​ដែល​មាន​អាយុ​កាល​ 400ឆ្នាំ​មក​ហើយ​ ៚ ពិត​ជា​អស្ចារ្យ​មែន​!!

កូរ៉េ​ក៏​មាន​អបិយ​ជំនឿ​ដែរ​តើ​!! ផ្ទះ​​ឈើ​តូច​មួយ​នេះ​ជា​ទី​សក្ការៈ​សំរាប់​ប្រជាជន​នៅ​តំបន់​នេះ​ដែល​គេ​មាន​ជំ​នឿ​ គេ​មក​បុណ្យ​នៅ​ទីនេះ​

ឃើញ​ថា​នៅ​ខាង​ក្នុង​អត់​មាន​រូប​សំណាក​អី​ទេ​ គឺ​ទទេ​ស្អាត​! តែ​មិន​ដឹង​ថា​តើ​ហេតុ​អ្វីបាន​គេ​ជឿ​ទេ​ ៚

អា​កូន​ឆ្កែ​មួយ​នេះ​បែប​វា​ចង់​ល្បី​ហើយ​ វា​គិត​តែ​ពីព្រុស​រហូត​តាំង​ចុះ​ពី​លើ​ឡាន​ លឺ​សូរ​តែ​វា​ព្រុស​។ ដោយ​ស្គិញ​នឹង​កូន​ឆ្កែ​នេះ​ពេក ពេល​រៀប​ចេញ​ទៅ​ក៏​ថត​មួយ​ប៉ុស្តិ​យក​មក​ដាក់​ក្នុង​អ៊ីន​ធ័រ​ណេត​ឲ្យ​ល្បី​តាម​បំនង​វា​ចុះ​!!