ជីវិតត្រូវដើរទៅមុខ

មានពាក្យពីរឃ្លាដែលខ្ញុំបានលឺពីមនុស្សពីរនាក់ផ្សេងគ្នា ហើយដែលខ្ញុំតែងចងចាំនិងដាស់តឿនខ្លួនឯង។
ទីមួយ បងប្រុសខ្ញុំថ្ងៃមួយបានប្រាប់ថា “នៅលើលោកនេះគ្មានអ្វីដែលថិតថេរជារៀងរហូតនោះទេ មិនយូរមិនឆាប់វានឹងបាត់បង់ពីលើលោកនេះ”។ ពាក្យនេះ ខ្ញុំបានឮពេលខ្ញុំនៅតូចនៅឡើយ អាយុប្រហែល ៥ឬ៦ឆ្នាំ។ ពេលលឺដំបូង ខ្ញុំមិនយល់ស្របនោះទេ ព្រោះខ្ញុំយល់ថាយ៉ាងហោចណាស់ក៏មានរបស់ខ្លះលើផែនដីដែលមិនបាត់ទៅណា។ តែក្រោយពីស្តាប់សេចក្តីពន្យល់របស់គាត់ហើយ ខ្ញុំក៏យល់ស្រប ហើយតែងប្រើទស្សនៈមួយនេះលួងចិត្តខ្លួនឯង រាល់ពេលដែលខ្ញុំបាត់បង់អ្វីមួយ។ ពីថ្ងៃនោះមក ខ្ញុំតែងប្រាប់ខ្លួនឯងថា វាជាធម្មជាតិឬរឿងធម្មតាដែលគ្រប់វត្ថុឬរបស់ទាំងអស់ត្រូវបាត់បង់ឬរលាយបាត់ពីផែនដី ហេតុនេះពុំគួរតូចចិត្តនោះទេ។ មិនថាតែវត្ថុ សូម្បីតែការចងចាំ សេចក្តីទុកចិត្ត មនុស្ស មិត្តភាព ឬ អ្វីផ្សេងទៀត ក៏អាចរាប់ចូលបានដែរ។ ហេតុដូចនេះ ចូរអ្នកកុំតូចចិត្តតូចថ្លើមធ្វើអ្វី នៅពេលណាដែលអ្នកបាត់បង់អ្វីមួយសំខាន់ចេញពីជីវិតអ្នក។ វាមិនមែនកើតទៅលើអ្នកតែម្នាក់នោះទេ តែវាកើតទៅលើគ្រប់វត្ថុ សត្វ និងមនុស្សដទៃទៀតដែរ ដូច្នេះគួរណាតែធ្វើចិត្តអោយហើយនៅពេលអ្នកយល់ថាអ្វីមួយបាននឹងកំពុងបាត់បង់។

ទីពីរ ថ្ងៃមួយ នៅពេលដែលមិត្តភក្តិបរទេសជិតស្និទ្ធខ្ញុំរៀនចប់ហើជិតដល់ពេលត្រលប់ទៅស្រុកវិញ ខ្ញុំបានសួរវាថា “ពេលឯងត្រលប់ទៅវិញ ហើយលែងបានជួបគ្នារាល់ថ្ងៃដូចសព្វដង ខ្ញុំគិតថាខ្ញុំធ្វើមិនបានទេ មិនដឹងថារស់ម៉េចទេ?” វាក៏ឆ្លើយមកវិញថា “ត្រូវដើរទៅមុខ ជីវិតវាយ៉ាងនេះឯង។ ថ្ងៃនេះឯងស្គាល់ខ្ញុំ ថ្ងៃក្រោយឯងនឹងស្គាល់អ្នកផ្សេងទៀត ហើយក្លាយជាមិត្តនឹងគ្នាដូចដែលពេលយើងទើបស្គាល់គ្នាដំបូងអញ្ចឹង”។ ពេលនោះខ្ញុំហាក់ដូចជាមិនសូវជឿ ហើយយល់ថា ហេតុអ្វីត្រូវបន្តទៅមុខរហូត ហេតុអ្វីមិនប្រឹងរក្សារបស់ដែលមានឬរបស់ចាស់រហូត។ តែមួយឆ្នាំក្រោយ ខ្ញុំក៏យល់សម្តីវា ហើយស្របថា ជីវិតមនុស្សពិតជាត្រូវបន្តទៅមុខរហូតមែន។ មិនមែនថាត្រូវបោះរបស់ចាស់ចោលរហូតនោះទេ តែដល់ចំនុចណាមួយដែលយើងអស់លទ្ធភាពឬពុំមានលទ្ធភាពនឹងថែរក្សាវា គួរណាទទួលយកការពិតហើយបើកចិត្តអោយទូលាយមើលពិភពលោកក្នុងផ្លូវល្អ ពេលនោះអ្នកនឹងស្វែងរកឃើញផ្លូវថ្មីមួយជំនួសផ្លូវចាស់ដែលបានបាត់បង់នោះមិនខាន។

មិនដឹងថាអ្នកយល់ស្របនឹងការគិតទាំងនេះឬអត់ទេ តែនេះគ្រាន់តែជាការចែករំលែកនូវផ្នត់គំនិតនិងបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ អេវ៉ាំង ខ័ណ្ឌចប់។ ^^

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s