បញ្ចប់បេសកកម្មសិក្សា

image

ភ្លេចប្រាប់ទៅ ថាខ្ញុំពេលនេះរៀនចប់ហើយ! ក្រោយរៀនចប់ ថ្វីត្បិតមិនទាន់ត្រលប់ទៅមាតុភូមិវិញភ្លាម តែក៏នឹងវិលវិញឆាប់នេះឯង មិនយូរទេ យ៉ាងយូរមួយឆ្នាំទៀត ^^

គិតទៅពេលវេលាដើរលឿនដូចផ្លេកបន្ទោរ ៥ឆ្នាំដែលខ្ញុំគិតថាវាយូរណាស់ ឥលូវនេះវាកន្លងផុតបាត់ទៅហើយ។ ក្រោយរៀនចប់ អ្វីដែលខ្ញុំត្រូវធ្វើគឺស្វែងរកគោលដៅនៃជីវិត។ មិនមែនត្រឹមតែមុខរបរមួយមុខដែលខ្ញុំត្រូវគិតគូរនោះទេ ប្រហែលជាច្រើនជំពូក។ គិតទៅមើល ពេលខ្ញុំចាកចេញពីកម្ពុជាដំបូង ត្រឹមជាក្មេងស្រីមិនដឹងខ្យល់អី មិនបាច់ដឹង មិនបាច់គិតគូរពីរឿងច្រើនពេកទេក្រៅតែពីរៀន។ តែពេលនេះ ក្រោយរៀនចប់ វាហាក់ដូចលឿននិងខុសឆ្ងាយខ្លាំងសម្រាប់ចិត្តគំនិតនិងកិច្ចត្រូវធ្វើនិងទំនួលខុសត្រូវ។ ខ្ញុំហាក់រកទិសដៅជីវិតមិនទាន់ឃើញនៅឡើយ អារម្មណ៍ពេលនេះហាក់បីដូចជាមនុស្សម្នាក់កំពុងឈរតែលតោលលើផ្ទាំងទឹកកកតូចមួយក្នុងផ្ទៃសមុទ្រដ៏ធំធេង។

ជោគជ័យក្នុងជីវិតមិនមែនងាយស្វែងរក និងទទួលបាននោះទេ ត្រូវរៀននិងប្រឹងប្រែងដោយខ្លួនឯង។ ទ្រឹស្តីក្នុងសាលានិងភាពជាក់ស្តែងក្នុងសង្គមមានភាពខុសគ្នា ត្រូវចេះបត់បែននិងរៀនសូត្របន្ថែមទៀតពីបទពិសោធន៍ និងអ្នកផ្សេង។ ជូនពរខ្ញុំសំណាងល្អទៅណា៎ ^^ អរគុណទុកជាមុន គិៗៗៗ

One thought on “បញ្ចប់បេសកកម្មសិក្សា

  1. ចាប់អានក្បាលដំបូងភ្លែត ហាក់ដូចមានអ្វីម្យ៉ាងភ្ញោចឲ្យខ្ញុំគិតបានយ៉ាងវែងរហូតភ័យបុកពោះភ្លាមៗ។ វាមិនមែនលើកទីមួយទេដែលខ្ញុំមានអារម្មណ៍បែបនេះ តែចាប់អានអត្ថបទនេះភ្លាមវាហាក់ដាស់ស្មារតីខ្ញុំម្ដងទៀតឲ្យគិតពីអនាគត មកទល់ពេលនេះខ្ញុំរៀនចប់៣ឆ្នាំហើយ តែគ្មានអ្វីដេលជាដុំកំភូនសោះ ឯការស្រមៃ ចេះតែស្រមៃទៅ គ្មានចេញផលអ្វីម្យ៉ាងសោះ។ គិតទៅមនុស្សយើងវ័យណាក៏ដូចវ័យណាដែរ ចៀសមិនផុតពីការគិតច្រើន ពិបាកនេះពិបាកនោះមិនចេះចប់ ពេលនៅរៀនភ័យនឹងប្រលង ពេលរៀនចប់ភ័យនឹងរកការងារ ពេលធ្វើការភ័យនឹងអនាគតព្រោះការស្រមៃចេះតែខ្ពស់ឡើងៗ។ ជិតវិតពិតជាមិនស្រួលនោះទេ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s