ទិញ​ម៉ាស៊ីន​សំ​នើម​

មិន​ដឹង​ថា​អា​នឹង​គេ​ហៅ​ថា​អី​ទេ​ តែ​​ភា​សា​កូរ៉េ​ហៅ​ថា​ 가습기 (ខា​ស៊ឺប​គី​), អង់​គ្លេស​ហៅ​ថា Humidifier? ដែល​ម៉ា​ស៊ីន​នេះ​ប្រើ​សម្រាប់​ឲ្យ​មាន​ជាតិ​សំ​នើម​ កុំ​ឲ្យ​ស្ងួត​ហួត​ហែង​ពេក​ ព្រោះ​នៅ​រដូវ​រងា​ អា​កាស​ធាតុ​វា​ត្រ​ជាក់​ពេក​ ដូច​នេះ​គ្មាន​ជាតិ​ចូវ​ គ្មាន​ជាតិ​ទឹក​អី​ទេ​ ទី​ណា​មាន​ទឹក​ ទី​នោះ​ត្រូវ​កក​ឬ​ហួត​អស់​ រី​ឯ​ស្បែក​ក៏​ដូច្នោះ​ដែរ​ ត្រូវ​ស្ងួត​បែក​ស្រកា​ យ៉ាង​ឈឺ​ផ្សារ​។ បើ​មិន​ប្រើ​លេ​ជំ​នួយ​ទេ​ ច្បាស់​ជា​ស្បែក​ត្រូវ​ស្ងួត​ក្រៀម​ផ្អេះ​មិន​ខាន​ ឬ​ករណី​ធ្ងន់​ធ្ងរ​អាច​ស្ងួត​ទាល់​តែ​ចេញ​ឈាម​ទៀត​ណ៎​!

ខ្ញុំ​មក​កូរ៉េ​នេះ​ ត្រូវ​លុត​ជង្គង់​សុំ​ចុះ​ចាញ់​អា​កាស​ធាតុ​កូរ៉េ​នេះ​ប៉ុន្មាន​ដង​ហើយ​ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​រត់​ទៅ​ពេទ្យ​ប៉ុន្មាន​ដង​រួច​មក​ហើយ​ ដោយ​សារ​តែ​ចាញ់​អាកាស​ធាតុ​!! មាន​តាំង​ពី​ករណី​ឈាម​ច្រមុះ​ជា​ញឹក​ញាប់​ ស្បែក​ស្ងួត​ហួត​ហែង​ទោះ​បី​លាប​លេ​រាល់​ថ្ងៃ​ ។ល។ ហេតុ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត​ទិញ​ម៉ា​ស៊ីន​សំ​នើម​នេះ​មួយ​ដាក់​ក្នុង​បន្ទប់​។ យ៉ាង​ណា​ កុំ​តែ​បាន​បង​ស្រី​កូរ៉េ​ឈ្មោះ​ អ៊ឺន​ជូ​ទេ​ ដែល​បាន​ជួយ​ខ្ញុំ​ជា​ច្រើន​ដូច​ជា​ជួយ​ជូន​ខ្ញុំ​ទៅ​ពេទ្យ​ និង​ជួយ​កុម្មង់​ទិញ​ម៉ា​ស៊ីន​សំ​នើម​នេះ​តាម​អ៊ីន​ធ័រ​ណេត​ឲ្យ​ខ្ញុំ​។

បង​ស្រី​អ៊ឺន​ជូ​ ធ្លាប់​ទៅ​ស្ម័គ្រ​ចិត្ត​​នៅ​កម្ពុជា​បាន​១ឆ្នាំ​ដែរ​ ដោយ​គាត់​ជា​គិ​លា​នុបដ្ឋាក​យិការ​ ។ គាត់​ទើប​តែ​ត្រលប់​មក​កូរ៉េ​វិញ​នា​ខែ​ឧសភា​ ឆ្នាំ​២០១០​។

បង​ស្រី​ អ៊ឺន​ជូ​ អ្នក​មាន​គុណ​របស់​ខ្ញុំ​ ឃឹ​ៗៗ….

9 thoughts on “ទិញ​ម៉ាស៊ីន​សំ​នើម​

  1. ផ្ដាំ​ទៅ​បង បង​ស្រី​ អ៊ឺន​ជូ​ ផង​​ថា​ខ្ញុំ​សួរ​គាត់ សុខ​សប្បាយ​អត់? ប្រាប់​គាត់​ផង​ថា គាត់​​ឆ្អាត​ណាស់ beaufiful girls… Lolz,

      • អូ​ សា​ម៉ា​ឌី​ ខ្ញុំ​ប្រាប់​គាត់​រួច​ហើយ​! ដឹង​ទេ​ថា​គាត់​ផ្តាំ​ឲ្យ​ប្រាប់​ថា​ម៉េច​? គាត់​ផ្តាំ​ឲ្យ​ប្រាប់​ថា​ «អរ​គុណ​ តែ​បើ​បាន​ជួប​ផ្ទាល់​​ប្រហែល​មិន​ដូច​ជា​អ្វី​ដែល​សា​ម៉ា​ឌី​គិត​ទេ​មើល​ទៅ​» ហាហា….

  2. បងស្រីអ្នកគួរអោយស្រលាញ់។ គ្រាន់តែឃើញភ្លាម ក៏ស្រាប់តែស្រក់ទឹកមាត់។ តែមិនមែនស្រក់ទឹកមាត់និងបងស្រីម្នាក់នោះទេ ស្រក់ទឺកមាត់និងមីលឿងៗនោះ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s