តោះ​ទាញ​យក​បទ​កូរ៉េ​ល្បី​ទាំង​២៧​បទ​ប្រចាំ​ខែ​មិនា​

Playlist ខាងលើជាជម្រើសប៉ុន្មានបទដើម្បីឲ្យលោកអ្នកស្តាប់សាក។ បើស្តាប់ហើយចាប់អារម្មណ៍ចង់ដោនឡូដ សូមចុចទីនេះ (ទំហំ 190 MB) មានសរុប២៧បទ ដែលសុធសឹងជាបទពិរោះៗដែលខ្ញុំចម្រាញ់យកប្រចាំខែមិនានេះ។ Enjoy!! 😉

Advertisements

បក​ប្រែ​បទកូរ៉េ​​ “​ភ្លេច​បង​ហើយ​ឬ​? | 잊었니”​

(ការបកប្រែនេះ មិនមែនបកជាទំនុកច្រៀងទេ គ្រាន់តែបកអត្ថន័យតែប៉ុណ្ណោះ)

ភ្លេចបងហើយឬ? – ដោយ អ៊ី ស៊ឹងឆល់

 

ភ្លេចហើយឬ? អូនភ្លេចបងបាត់ហើយឬ?

អនុស្សាវរីយ៍យើងរាប់មិនអស់ តើអូនភ្លេចអស់ហើយឬ?

បេះដូងមួយនេះ នៅចាំអូនទាំងដៃទ្វេរ

សូម្បីថ្ងៃនេះក៏បងទ្រាំអត់ធ្មត់យ៉ាងលំបាក

 

នឹកឃើញដល់អនុស្សាវរីយ៍ដែលកន្លងផុតទៅ

ផ្លូវដែលយើងធ្លាប់ដើររួមគ្នា ពេលនេះនៅសល់តែបងម្នាក់ឯង

ទោះបីបងប្រឹងបំភ្លេច

នៅតែឮសម្លេងនិងខ្យល់ដង្ហើមអូននៅជាប់ត្រចៀកបង

 

ភ្លេចហើយឬ? អូនភ្លេចបងបាត់ហើយឬ? ក្រែងដឹងហើយ ថាបងនៅរង់ចាំអូន

ស្នេហាធ្វើឲ្យខ្ញុំយំទៀតហើយ ទឹកភ្នែកស្រក់ក្នុងបេះដូង

ប្រឹងបំភ្លេច ទោះបីខ្ញុំប្រឹងបំភ្លេច

ហេតុអ្វីក៏នៅតែនឹកឃើញមុខនាងនៅជាប់នឹងភ្នែកមិនឈប់

 

ភ្លេចហើយឬ? អូនភ្លេចបងបាត់ហើយឬ?

អនុស្សាវរីយ៍យើងរាប់មិនអស់ តើអូនភ្លេចអស់ហើយឬ?

បេះដូងមួយនេះ នៅចាំអូនទាំងដៃទ្វេរ

សូម្បីថ្ងៃនេះក៏បងទ្រាំអត់ធ្មត់យ៉ាងលំបាក

 

នឹកឃើញដល់អនុស្សាវរីយ៍ដែលកន្លងផុតទៅ

ផ្លូវដែលយើងធ្លាប់ដើររួមគ្នា ពេលនេះនៅសល់តែបងម្នាក់ឯង

ទោះបីបងប្រឹងបំភ្លេច

នៅតែឮសម្លេងនិងខ្យល់ដង្ហើមអូននៅជាប់ត្រចៀកបង

 

ប្រឹងបំភ្លេច ទោះបីខ្ញុំប្រឹងបំភ្លេច ហេតុអ្វីក៏នៅតែនឹកឃើញមុខនាងនៅជាប់នឹងភ្នែកមិនឈប់

នៅតែនឹកឃើញមុខនាងនៅជាប់នឹងភ្នែកមិនឈប់

잊었니 – 이승철

잊었니 날 잊어버렸니…?
그 수많은 추억들은 다 잊어 벼렸니
가슴은 널 향해 팔 벌려
오늘도 간신히 버티고 있는데

추억이 점점 빛 바래 가면
너와 거닐던 길에 우두커니 서
지우고 또 지우려 해도
니숨결 목소리가 귓가에 들려

잊었니 날 잊어 벼렸니 아직 난 널 기다리쟎아
사랑이 늘 울고 있쟎아 가슴엔 늘 눈물이 고여

지우고 또 지우려 해도
그대 얼굴이 자꾸 떠오르네요

잊었니 날 잊어버렸니…?
그 수많은 추억들은 다 잊어 벼렸니
가슴은 널 향해 팔 벌려
오늘도 간신히 버티고 있는데

잊었니 날 잊어 벼렸니 아직난 널 기다리쟎아
사랑이 늘 울고 있쟎아 가슴엔 늘 눈물이 고여

지우고 또 지우려 해도 그대얼굴이 자꾸 떠오르네요
그대얼굴이 자꾸 떠오르네요

បក​ប្រែ​បទកូរ៉េ​ថ្មី​ “យ៉ាង​ណា​យើង​ធ្លាប់​ស្រឡាញ់​គ្នា​/ We were in love/ 우리 사랑했잖아”

យ៉ាង​ណា​យើង​ធ្លាប់​ស្រឡាញ់​គ្នា​| We were in love | 우리 사랑했잖아
*우리 사랑했잖아 제발 날 울리지마
오직 내겐 너 하나뿐야
눈을 감아도 보여 귀를 막아도 들려
제발 날 떠나가지마
어두웠던 내 삶에 빛이 되어준 사람 너무나 소중한 사람
하루 지나고 또 지나도 더 그리워져 이 노랠 하는 지금도
*REPEAT

 
돌아올것 같아서 다시 올지 몰라서 오늘도 너를 기다려
너는 모르지 넌 모르지 아파하는 날 이 노랠 하는 지금도
*REPEAT

 
RAP] 세상과 너 둘중에 택하라면 하나
내 전불 빼앗아도 너라면 난 좋아
낮이나 밤이나 사랑에 난 목마른 자
널 이젠 잊자 이런 나의 같잖은 다짐이 또 다시 나를 울려 들려
너에게 바라는건 오직 너야
너 없인 아무것도 할수 없는 나야
이 노랠 들으면 제발 너 돌아와 돌아와

 
사랑하면 할수록 점점 야위어만 가
오직 내겐 너 하나뿐야
우리 사랑했잖아 제발 날 울리지마
날 두고 떠나가지마

 
RAP] Yeah uh uh 결국 넌 돌아서 나는 또 막아서
자존심 다 버리고 미친척 널 따라서
가슴이 되려 나를 다그치고 말했어
세상에 하나뿐인 널 잃지는 말랬어
나는 또 웃는척 그냥 멀쩡한척
너에게 부르는 마지막 나의 이 노래
제발 날 떠나가지마

 

 

* យ៉ាង​ណា​យើង​ធ្លាប់​ស្រឡាញ់​គ្នា​ សូម​មេត្តា​កុំ​ធ្វើ​ឲ្យ​អូន​យំ​

ចំពោះ​អូន​ គឺ​មាន​តែ​បងម្នាក់​​ប៉ុណ្ណោះ​

ទោះ​បិទ​ភ្នែក​នៅ​តែឃើញ​ បិទ​ត្រចៀក​ក៏​នៅ​តែ​ឮ​

សូម​មេត្តា​កុំ​ចាក​ចោល​អូន​

 

បង​ជា​អ្នក​ជួយ​ឲ្យ​ជីវិត​អូន​ដែល​ងងឹត​សូន្យ​ប្រែ​ជា​ភ្លឺ​ចិញ្ចាច​ ជា​មនុស្ស​សំខាន់​ខ្លាំង​ណាស់​

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អូន​នឹក​បង​កាន់​តែ​ខ្លាំង​ឡើង​ សូម្បី​ពេល​កំពុង​ច្រៀង​ចម្រៀងនេះ​

ច្រៀង​ *

 

ក្រែងលោ​​បង​ត្រលប់​មក​វិញ​ ក្រែង​លោ​បង​មក​រក​អូន​ ថ្ងៃ​នេះ​អូន​បាន​ទន្ទឹង​រង់​ចាំ​បង​

បង​មិន​ដឹង​ទេ​មែន​ទេ​? បង​​មិន​ដឹង​ទេ​ ពី​ទំហំ​នៃ​ថ្ងៃ​ដែល​ឈឺ​ចាប់​ ទោះ​បីពេល​កំពុង​ច្រៀង​បទនេះ​ក៏​ដោយ​

ច្រៀង​​ *

 

RAP: ប្រសិន​បើ​ឲ្យ​អូន​ជ្រើស​រើស​រវាង​ពិភពលោក​នេះ​ហើយ​និង​បង​

ទោះ​បី​អូន​គ្មាន​សល់​អ្វី​ ឲ្យ​តែ​មាន​បង​​ ក៏​អូន​អស់​ចិត្ត​ហើយ​

ទោះ​ថ្ងៃ​ឬ​យប់​អូន​នឹក​តែ​បង​

ពេល​នេះ​ឲ្យ​បំភ្លេច​បង​ មិន​ដូច​ជា​អ្វី​ដែល​អូន​បាន​សន្យា​ វា​ធ្វើ​ឲ្យ​ឲ្យ​អូន​យំ​ម្តង​ទៀត​ បង​ឮ​ទេ​?

អ្វី​ដែល​អូន​ប្រាថ្នា គឺ​បង​

គ្មាន​បង​ អូន​​ធ្វើ​អ្វី​ក៏​មិន​កើត​

បើ​បង​បាន​ឮ​ចម្រៀង​នេះ​ សូម​ត្រលប់​មក​វិញ​

 
កាន់​តែ​ស្រឡាញ់​ ទំហំ​នៃ​ស្នេហា​កាន់​តែ​ធំ​

ចំពោះ​អូន​គឺ​មាន​តែ​បង​ម្នាក់​គត់​

យ៉ាង​ណា​យើង​ធ្លាប់​ស្រឡាញ់​គ្នា​ សូម​កុំ​ធ្វើ​ឲ្យ​អូន​យំ​

កុំ​ចោល​អូន​ឲ្យ​នៅ​ម្នាក់​ឯង​

RAP: Yeah uh uh ទី​បំផុត​បង​ត្រលប់​មក​វិញ​ អូន​ឃាត់​បង​ជា​ថ្មី​

អូន​លះ​បង់​កិត្តិយស​ហើយធ្វើ​ជា​ឆ្កួត​​ ដើរ​តាម​បង​

តែ​បេះដូង​បាន​ប្រាប់​អូន​

មិន​អាច​បាត់​បង់​បង​តែ​ម្នាក់​គត់​លើ​លោក​នេះ​

អូន​ក៏​ធ្វើ​​ពុទ​ជា​សើច​​ ធ្វើ​ពុទ​ជា​មិន​អី​

បទ​នេះ​ជា​បទ​ដែល​អូន​ច្រៀង​ជូន​បង​ជា​ចុង​ក្រោយ​

សូម​មេត្តា​កុំ​ចាក​ចោល​អូន​

 

by T-Ara & Davichi ច្រៀង​ដោយ​ ក្រុម​ ធារ៉ា​ និង​ ដា​វី​ឈី​

អត្ថន័យ​បទ​ចម្រៀង​កូរ៉េ​ “គ្មាន​អ្នក​ដូច​បង​/ 너밖엔 없더라”

내게 잘해줘도 고마운 줄 몰랐어
받을 줄만 알던 철부지였어
그땐 그게 정말 행복인 줄 몰랐어
이렇게 그리운 추억이 될 줄
멀리 떠난 후에야 눈물이 날 가르쳐
니 곁이 바로 천국이었다는 걸

 

사랑해 너밖엔 없더라
그런 사람 세상엔 없더라
영원히 내 사랑 너야
다시 태어나도 너야
이젠 내가 더 널 사랑해

 

말 한마디라도 따뜻하게 못했어
너를 무던히도 힘들게 했어
왠지 다른 곳에 있을 것만 같았어
나를 눈부시게 비춰줄 사람
너를 잃은 후에야 눈물이 날 가르쳐
나에겐 니가 햇살이었다는 걸

 

사랑해 너 밖엔 없더라
그런 사람 세상엔 없더라
영원히 내 사랑 너야
다시 태어나도 너야
이젠 내가 더 널 사랑해

 

늘 받기만 한 너의 그 사랑
이젠 내가 갚을 차롄걸

 

사랑해 너 밖엔 없더라
너 하나가 내 전부였더라
영원히 내 사랑 너야
다시 태어나도 너야
내 삶에 단 한 사람 너야

 

영원히 내 사랑 너야
다시 태어나도 너야
내 삶에 단 한 사람 너야 .. 너야

 ទោះ​បង​ធ្វើ​ល្អ​ដាក់​អូន​ ក៏​អូន​មិន​បាន​ដឹង​ពី​គុណ​នៃ​បង​

អូន​ជា​មនុស្ស​ល្ងង់​ម្នាក់​ ដែលចេះ​តែ​ទទួល​

ពេល​នោះ​អូន​មិន​ដឹង​សោះថា​ វា​ជា​ពេល​ដែល​មាន​ក្តី​សុខ​ខ្លាំង​

ពេល​នេះ​អូន​អាល័យ​អនុស្សាវរីយ៍​ទាំង​នោះ​

ពេល​បង​ចាក​ឆ្ងាយ​ទៅ​ ទើប​ទឹក​ភ្នែក​បង្រៀន​អូន​

ឲ្យ​ដឹង​ថា​ នៅ​ក្បែរ​បង​ គឺ​ជា​ឋាន​សួគ៌​

 

អូន​ស្រលាញ់​បង​ គ្មាន​អ្នក​ផ្សេងដូច​បង​

នៅ​លើ​លោក​នេះ​ គ្មាន​អ្នក​អាច​ជំនួស​បង​ឡើយ​

បង​គឺ​ស្នេហា​របស់​អូន​ជា​រៀង​រហូត​

កើត​ជាតិ​ថ្មី​ក៏​នៅ​តែ​បង

ពេល​នេះ​អូន​ស្រលាញ់​បង​លើស​មុន​ទៅ​ទៀត​

 

អូន​មិន​ដែល​បាន​និយាយ​ទៅ​បង​ឲ្យ​កក់​ក្តៅ​

អូនបាន​ធ្វើ​ឲ្យ​បង​ពិបាក​ច្រើន​ព្រោះ​តែ​អូន​

មាន​អារម្មណ៍​ថា​យើង​ដូច​ជា​នៅ​ទី​ផ្សេង​គ្នា​រហូត​

បង​ជា​អ្នក​ដែល​បាន​ជួយ​ឲ្យ​ជីវិត​អូន​មាន​ពន្លឺ​ចែង​ចាំង​

ពេល​បាត់​បង​ ទើប​ទឹក​ភ្នែក​បង្រៀន​អូន​

ឲ្យ​ដឹង​ថា​ បង​ជា​ពន្លឺ​ព្រះអាទិត្យ​នៃ​ជីវិត​អូន​

 

អូន​ស្រលាញ់​បង​ គ្មាន​អ្នក​ផ្សេងដូច​បង​

នៅ​លើ​លោក​នេះ​ គ្មាន​អ្នក​អាច​ជំនួស​បង​ឡើយ​

បង​គឺ​ស្នេហា​របស់​អូន​ជា​រៀង​រហូត​

កើត​ជាតិ​ថ្មី​ក៏​នៅ​តែ​បង

ពេល​នេះ​អូន​ស្រលាញ់​បង​លើស​មុន​ទៅ​ទៀត

 

អូន​ដែល​ចេះ​តែ​ទទួល​តែ​មិន​ចេះ​ផ្តល់​ក្តី​ស្រលាញ់​ទៅ​បង​

ពេល​នេះ​ដល់​វេន​អូន​សង​​បង​វិញ​ម្តង​

 

អូន​ស្រលាញ់​បង​ គ្មាន​អ្នក​ផ្សេងដូច​បង​

នៅ​លើ​លោក​នេះ​ គ្មាន​អ្នក​អាច​ជំនួស​បង​ឡើយ​

បង​គឺ​ស្នេហា​របស់​អូន​ជា​រៀង​រហូត​

កើត​ជាតិ​ថ្មី​ក៏​នៅ​តែ​បង

ក្នុង​ជីវិត​អូន​គឺ​មាន​តែ​បង​ម្នាក់​គត់​

 

ស្នេហា​អូន​ចំពោះ​បង​គឺ​ជា​រៀង​រហូត​

កើត​ជា​ថ្មី​ក៏​នៅ​តែ​បង​

ក្នុង​ជីវិត​អូន​គឺ​មាន​តែ​បង​ម្នាក់​គត់​..គឺ​បង​

 

가수: 김 그림​ ច្រៀង​ដោយ​ គីម​ គឺ​រីម​

ស្តាប់​និង​ទាញ​យក​បទ​កូរ៉េ​ថ្មី​ៗ​ល្បី​ៗ​នា​ដំណាច់​ឆ្នាំ​២០១១​

ខាន​ដោនឡូដ​បទ​ថ្មី​ៗ​កូរ៉េ​ជិត​២ខែ​ហើយ​ ទើប​តែ​ម្សិល​មិញ​ទំនេរ​ ក៏​ឆែក​បទ​ថ្មី​ៗ​ និង​ដោន​ឡូដ​យក​មក​ទុក​ស្តាប់​។ បទ​មាន​ច្រើន​ តែបទ​ដែល​ខ្ញុំ​ត្រូវ​ចិត្ត​ និង​ចង់​ស្តាប់​មាន​តែ​៥២​បទ​ទេ​ ដូច​នេះ​ក៏​ដោន​យក​មក​តែ​៥២​នឹង​ទៅ​។ តែ​ក៏​នឹក​ឃើញចង់​ចែក​ចាយ​គ្នា​ស្តាប់​ ក្រែង​លោ​មាន​អ្នក​ចង់​បាន​ 😉

បទ​ដែល​បង្ហាញ​ក្នុង​ Mixpod player ខាង​លើ​នេះ​ មាន​តែ​១០​បទ​ទេ​ ជា​បទ​ពិរោះ​ៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ក្នុង​ចំណោម​៥២​បទ​នេះ​។ សាក​ចុច​ស្តាប់​ទៅ​ បើ​ពេញ​ចិត្ត​និង​ចាប់​អារម្មណ៍​អាច​ចុច​ដោន​ឡូដ​យក​​ទាំង​៥២​បទ​នឹង​តែ​ម្តង។​ តែ​បើ​ចង់​​ទាញ​យក​បទ​ម្តង​មួយ​ៗ​ ក៏បាន​ដែរ​ ដោយ​ខ្ញុំ​បាន​អាប់​ឡូដ​នៅ​ក្នុង​ Mediafire នូវ​បទ​មួយ​ចំនួន​ដែរ​ ប្រហែល​ជាង​១០​បទ​។

ចុច​ដើម្បី​ទាញ​យក​បទ​ទាំង​អស់​ (៥២​បទ​) [137.14MB]

ចុច​ដើម្បីចូល​ទៅ​ទាញ​យក​បទ​នីមួយ​ៗ​ [Mediafire]

P.S ចំ​ពោះ​បទ​ Trouble Maker ដំបូង​ខ្ញុំ​ច្រឡំ​ដោន​ឡូដ​បទ​អង់​គ្លេស​ =))) ដូចនេះ​ នៅ​ក្នុងដុំ​ទាំង​៥២​បទ​ ពុំ​មាន​បទ​ Trouble Makerកូរ៉េ​ទេ​។ បើ​អ្នក​ចង់​បាន​បទ​ trouble maker កូរ៉េ​ ច្រៀង​ដោយ​ ហ្យន់​ណា​ និង​ ហ្យន់​ស៊ឹង​ សូម​ចុច​ទី​នេះ