ណែ​នាំ​តែ​ដំណាប់​កូរ៉េ​ឆ្ងាញ់​


សួស្តី! បែកគ្នាយូរហើយ 😀 ទើបតែប្រលង midterm ចប់អំបាញ់មិញនេះឯង ក៏ឆ្លៀតពេលណែនាំតែកូរ៉េឆ្ងាញ់មួយដែលខ្ញុំទើបចាប់អារម្មណ៍។ តាមពិតតែនេះមិនដឹងថាគួរហៅថាតែដំណាប់ឬយ៉ាងណា ព្រោះមើលទៅវារបៀបជាដំណាប់ទេ ដែលគេយកមកឆុងជាមួយទឹកក្តៅក៏បានទឹកត្រជាក់ក៏បាន។ តែដោយសារភាសាកូរ៉េគេហៅថាតែ យើងមានតែហៅថាតែតាមគេដែរ ដោយខ្ញុំឲ្យឈ្មោះថា តែដំណាប់ :mrgreen: ហើយជាភាសាកូរ៉េហៅថា យូចាឆា 유자차។ យូចាឆាមានច្រើនរសជាតិ តែមិនដឹងថាមានរសជាតិអ្វីខ្លះទេ ខ្ញុំស្គាល់តែមួយទេ គឺយូចាឆារសជាតិផ្លែក្រូច ដែលខ្ញុំកំពុងនឹងលង់នឹងរសជាតិតែមួយនេះយ៉ាងងប់ងល់ ហាហា ព្រោះផឹករាល់ថ្ងៃ ^^
រសជាតិតែដំណាប់ផ្លែក្រូចនេះ ពេលឆុងទៅមានរសជាតិដូចទឹកក្រូចឆ្មាយើងអញ្ចឹង ម្យ៉ាងវិញទៀតថែមទាំងមានដំណាប់នៅក្នុងនោះដែលយើងអាចញ៉ាំវាពេលផឹក ចង់ប្រាប់ថា វាឆ្ងាញ់ខ្លាំងណាស់ៗៗៗ!!! មិនដែលឃើញតែអីឆ្ងាញ់ចឹងទេ!
មកនៅកូរ៉េ២ឆ្នាំហើយ មិនដឹងសោះថាមានតែឆ្ងាញ់ចឹង! ខ្ញុំទើបតែស្គាល់តែនេះ តាមរយៈមិត្តរួមបន្ទប់ខ្ញុំជនជាតិផាណាម៉ា (Panama) ដែលប៉ុន្មានសប្តាហ៍មុនគេផ្តាសាយនិងក្អក ហើយមិត្តភក្តិគេក៏បានទិញតែដំណាប់នោះឲ្យគេ។ នៅពេលដែលផឹកហើយឃើញថាឆ្ងាញ់ក្រៃលែង មិនបង្អង់យូរគេក៏យកតែនោះមកអួតខ្ញុំ និងឆុងឲ្យសាកផឹកមួយកែវ។ ឃើញដំបូងខ្ញុំពុំបានគិតថាវាជាតែទេ ក៏សួរថា “អូ នេះជាដំណាប់ញ៉ាំជាមួយនំប៉័ងនឹងមែនរ៉េ?” ហាហា គេក៏ឆ្លើយថា “អត់ទេ ជាតែទេតើ!^^;” ។ គ្រាន់តែបានផឹកមួយកែវនោះហើយ ខ្ញុំភ្ញាក់ផ្អើលនឹងរសជាតិតែនឹងជាខ្លាំង ក៏សួរទៅមិត្តភក្តិកូរ៉េពីកន្លែងដែលខ្ញុំអាចទិញតែនោះបាន។ មិត្តកូរ៉េប្រាប់ថាតែនោះហៅ​ថា​យូចាឆា និង​រកនៅឯណាក៏មានដែរ ផ្សារតូចធំភាគច្រើនគឺមានលក់ជានិច្ច។

តម្លៃវិញក៏មិនជាថ្លៃអីណាស់ណាដែរ ព្រោះមួយក្រឡដូចដែលឃើញក្នុងរូបនេះ តម្លៃដូចជាល្បាក់ 5$ អីទេ (ភ្លេចតម្លៃបាត់ហើយ)។ មួយក្រឡនឹងឆុងបានច្រើនកែវណាស់ ឆុងមួយកែវដាក់តែមួយស្លាបព្រាបាយទេ ហើយមិនចាំបាច់ថែមស្ករឬអ្វីទាំងអស់ គ្រាន់តែកូរៗ ផឹកផ្លាប់ៗយកតែម្តង 😉

Advertisements

ទិញ​ឡេ​លាប​មុខ​

តម្លៃ​ 43,000 won (ទឹក​បាញ់​ 23,000 won ~ ឡេ​លាប​ 20,000 won)

ទិញ​នៅ ហាង​ទល់​មុខ​សាលា​ (ភ្លេច​ឈ្មោះ​ហាង​បាត់​ហើយ​)

ចូល​ខែ​រងា​ធ្លាក់​ព្រិល​​ហើយ​ ស្បែក​ខ្ញុំ​ពី​ដើម​ឡើយ​ឲ្យ​តែ​មាន​ធ្លាក់​ខ្យល់​ ដឹង​តែ​ពី​ក្រៀម​ផ្អេះ។ បើ​គ្មាន​ឡេ​ជំនួយ​​ មិន​បាច់​ចាំ​មើល​ស្បែក​ខ្ញុំ​​ទេ​ គ្មាន​ខុស​អី​ពី​ស្បែក​គីង្គក់​ឬ​ក្រពើ​ទេ​! ហាហា :mrgreen:

ដោយ​អស់​ឡេ​ប្រើ​ ប៉ុន្មាន​ថ្ងៃ​មុន​ក៏​ទៅ​ទិញ​ឡេ​ថែម​ បាន​ពីរ​មុខ​នេះ​ឯង​។ ចាញ់​បោក​អ្នក​លក់​ឃោសនា​ថា​ល្អ​ចេះ​ល្អ​ចុះ​ ឥលូវ​ទិញ​មក​បាត់​ហើយ​ ទោះ​បី​ថ្លៃ​បន្តិច​ក៏​ដោយ​ >.<

សរុប MP3 Player ដែល​ខ្ញុំ​មាន​ :))


ប្រាប់​ហើយ​ថា​ខ្ញុំ​ដើម​ឡើយ​ចូល​ចិត្ត​សន្សំ​គ្រឿង​អេឡិច​ត្រូ​និច​​ ទោះ​មាន​ហើយ​ ក៏​នៅ​តែ​ចង់​ទិញ​ ព្រោះ​តែ​ចូល​ចិត្ត​។ តែ​វា​សុទ្ធ​តែ​មាន​តួនាទី​ខុស​ៗ​គ្នា​​ ហេតុ​នេះ​ហើយ​ទើប​អាច​ជំរុញ​ឲ្យ​ខ្ញុំ​ សម្រេច​​ចិត្ត​ទិញ​វា​។

ដំបូង​ ខ្ញុំ​មាន​ MP4 (ពណ៌​ស​) ប្រើ​វា​ស្តាប់​ចម្រៀង​រាល់​ថ្ងៃ​ តែ​ដោយ​សារ​ទំហំ​តូច​ពេក​ (2GB) ហើយ​ថ្ម​មិន​សូវ​កាន់​ (ស្តាប់​បាន​បី​ឬ​បួន​ម៉ោង​) ពេល​ទិញ​ electronic dictionary (ពណ៌​ផ្កាឈូក​) ក៏​សម្រេច​ចិត្ត​ទិញ​អា​ល្អ​ ដែល​អាច​ដាក់​ MP3 និង​ វិដេអូ​បាន​ (ទំហំ​4GB)។​ ពេល​ទើប​ទិញ វចនានុក្រម​អេឡិច​ត្រូនិច​នោះ​ដំបូង​ស្រលាញ់​ណាស់​ ហើយ​ក៏​ប្រើ​វា​ដើម្បី​ស្តាប់​ចម្រៀង​រាល់​ថ្ងៃ​ដែរ​។
តែ​ក្រោយ​​មក​ ក៏​កើត​អារម្មណ៍​ចង់​ទិញ ipod ព្រោះ​ឃើញ​ មិត្ត​ភក្តិ​ចិន​ខ្ញុំ​ប្រើ​វា​ដូច​ជា​ស្រួល​និង​ឡូយ​ដល់​ហើយ​។ ឃើញ​មាន​ទាំង​វចនានុក្រម​ មាន​ទាំង​ហ្គេម​ មាន​ទាំង​ចម្រៀង​ ហើយ​អាច​ផ្ទុក​​រូប​ថត​បាន​ច្រើន​ ជា​ពិសេស​ល្បឿន​លឿន​ និង​ថ្ម​កាន់​​ទៀត​​ផង​។ គាប់​ជួន​ មាន​មិត្ត​ភក្តិ​មក​ពី​អាមេរិច​ ហើយ​គេ​ប្រាប់​ថា​អាច​ផ្ញើរ​គេ​ទិញ​បាន​ ព្រោះ​បើ​ទិញ​ពី​អាមេរិច​ថោក​ជាង​នៅ​កូរ៉េ​ ប្រហែល​ ៥០​ ទៅ​ ៦០​ដុល្លា​។
ដូច​នេះ​ក៏​សម្រេច​ចិត្ត​ទិញ​ ipod (32GB)។ ពេល​បាន​ ipod ហើយ​ ក៏​ប្រើ​តែ​អាយ​ផត​នឹង​ទៅ​។
តែ​ក្រោយ​មក​ ក៏កើត​មាន​អារម្មណ៍​ថា​ ពេល​ទៅ​ណា​ម្តង​ៗ​ ពិបាក​​កាន់​អាយ​ផត​ផង​ កាន់​ទូរស័ព្ទ​ផង​ រញេរញ៉ៃ​។ មួយ​វិញ​ទៀត​ បើ​ស្តាប់​ចម្រៀង​តាម​ទូរស័ព្ទ​​ធ្វើ​ឲ្យ​ឆាប់​អស់​ថ្ម ដូច​នេះ​ក៏​កើត​នឹក​ឃើញ​ចង់​ទិញ​ ipod shuffle មួយ​ទៀត​ ព្រោះ​វា​តូច​ស្អាត​ ហើយ​កាន់​ថ្មល្អ​ ម្យ៉ាង​តម្លៃ​ក៏​មិន​ជា​ថ្លៃ​ប៉ុន្មាន​។

គាប់​ជួន​ ពេល​នោះ​ មិត្ត​ភក្តិ​ដែល​នៅ​អាមេរិច​នោះ​ មក​លេង​កូរ៉េ​​​ ក៏​ផ្ញើរ​គេ​ទិញ​ ipod shuffle (ពណ៌​ផ្កាឈូក​)ទៅ​។ ឃើញ​ថា​តាំង​ពី​បាន​ ipod shuffle នេះ​មក​ ពេល​ទៅ​ណា​មក​ណា​ ខ្ញុំ​មិន​សូវ​យក​ ipod touch តាម​ខ្លួន​ទេ​។​ ល្អ​ម្យ៉ាង​ដែរ​ ព្រោះ​មិន​រណេង​រណោង​។

ហើយ​ចំណែក​អា​ក្បាល​ធំ​ពណ៌ស​នោះ​ (Vaio) ទើប​តែ​ទិញ​ទេ​ ហើយ​វា​ក៏​ជា​ mp3 player របស់​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​តែង​តែ​ប្រើ​វា​ស្តាប់​ចម្រៀង​ពេល​ខ្ញុំ​លេង​អ៊ីន​ធ័រ​ណេត​។ ហេ​ៗ​…. អស់​ហើយ​ :mrgreen:

ក្រលេក​មើល​កាស​ចម្រៀង​ដែល​ខ្ញុំ​មាន​ទាំង​អស់​


ជួយ​រាប់​គ្នា​ មើល​ទៅ​ថា​ខ្ញុំ​មាន​កាស​ចម្រៀង​សរុប​ប៉ុន្មាន​!? កាស​ខ្លះ​ទិញ​មក​មិន​ទាន់​ហែក​ស្រោម​ផង​ ដូច​ដែល​ឃើញ​ក្នុង​រូប​ស្រាប់​ កាល​ដែល​បង្ហាញ​ទាំង​ប្រអប់​នេះ​ ព្រោះ​មិនទាន់​ហែក​ស្រោម​ទេ​ ព្រោះ​កាល​ណោះ​ខ្ញុំ​ផ្ញើរ​មិត្ត​ភក្តិ​ទិញ​កាស​ Apple ពីរ​។ ហែក​ប្រើ​មួយ​ទុក​មួយ​ ក្រែង​លោ​កាស​នោះ​ខូច​ថ្ងៃ​ណា​ នឹង​ហែក​ប្រើ​មួយ​ទៀត​។

តើ​ក្នុង​រូប​នេះ​ លោក​អ្នក​ឃើញ​កាស​ Apple ចំនួន​ប៉ុន្មាន​? សូម​ប្រាប់​ថា​កាស​ Apple សរុប​មាន​បួន​ 😉 ក្នុង​នោះ​កាស​ពីរ​ដែល​ហែក​ប្រើ​ជា​កាស​មាន​ remote control ឯ​កាស​ពីរ​ទៀត​ដែល​នៅ​ក្នុង​ប្រអប់​នៅ​ឡើយ​ ជា​កាស​apple គ្មាន​ remote control។
រី​ឯ​កាស​ដទៃ​ទៀត​ ទុក​សម្រាប់​និយាយ​ឆាត​តាម​កុំ​​ព្យូទ័រ​ និង​ស្តាប់​ចម្រៀង។
ឃើញ​ថា​កាស​ទាំង​អស់​មាន​ ៩ តែ​ខ្ញុំ​ប្រើ​តែ​៧​ទេ​ ព្រោះ​ពីរ​ទៀត​មិន​ទាន់​ហែក​ស្រោម​នៅ​ឡើយ​។ តែ​កាស​ទាំង​៧​នេះ​ ខ្ញុំ​ប្រើទាំង​អស់​ ដោយ​ដូរ​ចុះ​ឡើង​តាម​ការ​នឹក​ឃើញ​ =))
មិន​ដឹង​ខ្ញុំ​ឆ្កួត​អី​ទេ​ គឺ​ចូល​ចិត្ត​សន្សំ​​របស់​ចឹង​ៗ​ណាស់​ :mrgreen:

ទើប​ទិញ​កាស​​ចម្រៀង​ពាក់​ក​

កាស​ចម្រៀង​ពាក់​ក
តម្លៃ​ 13,000 Won ទិញ​នៅ​ បណ្ណាគារ​ក្បែរ​សាលា​
(អត្រា​ប្តូរ​ប្រាក់​ថ្ងៃ​នេះ​ 1USD = 1,122 Won)

ទើប​ទិញ​កាស​ចម្រៀង​ពាក់​ក​។ មិន​មាន​បំណង​ទិញ​ទេ​ តែ​ប៉ុន្មាន​ថ្ងៃ​មុន​ ដោយ​សារ​ណាត់​ញ៉ាំ​បាយ​ល្ងាច​ជាមួយ​មិត្ត​ភក្តិ​វៀត​ណាម​ ហើយ​គេ​ក្រ​មក​ពេក​ ក៏​ចូល​ទស្សនា​ក្នុង​បណ្ណាគារ​ក្បែរ​សាលា​ម្នាក់​ឯង​លេង​។ ដើរ​ចុះ​ដើរ​ឡើង​ ក៏​ប្រទះ​ឃើញ​កាស​ចម្រៀង​ពាក់​ក​នេះ​ ឃើញ​ថោក​សមរម្យ​​ក៏​សម្រេច​ចិត្តទិញ​​ទៅ​។ តែ​លោក​អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា​ តាម​ពិត​ខ្ញុំ​មានកាស​ចម្រៀង​នៅ​ឯ​ផ្ទះ​​ម៉ា​កំ​ភ្លុស​ហើយ​!! =.=
ចាំ​មើល​នៅ​ប្រកាស​ក្រោយ​ ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​ឲ្យ​ឃើញ​ថា​ តើ​ខ្ញុំ​មាន​កាស​ចម្រៀង​ចំនួន​ប៉ុន្មាន​ 😉

ទិញ​អាវ​រងា​សម្រាប់​រដូវ​​រងា​

មិន​ខុស​ពី​រាល់​ដង​​ទេ​ គឺ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ មិត្ត​ភក្តិ​វៀត​ណាម​ខ្ញុំ(ឈ្មោះ​ថាំ)​បាន​បបួល​ទៅ​ផ្សារ​ទិញ​អាវ​ ក្នុង​ខណៈដែល​ខ្ញុំ​មិន​សូវ​ជា​ចង់​ទៅ​ប៉ុន្មាន​ទេ​ ព្រោះ​ខ្ញុំ​កំពុង​តែ​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ត្រូវ​សន្សំ​លុយ​។ តែ​ដោយ​ឃើញ​ ថាំ​ពុំ​មាន​អ្នក​ជូន​ទៅ​ ខ្ញុំ​ក៏​ទៅ​ជួយ​កំដរ​បាន​ជា​គ្នា​។ លទ្ធផល​ចុង​ក្រោយ​ មិន​មែន​ថាំ​ទេ​ដែល​ជា​អ្នក​យួរ​អាវ​មក​ផ្ទះ​​ គឺ​ខ្ញុំ​ឯណេះទៅ​វិញ​​! មុន​ទៅ​ ថាំ​បាន​សន្យា​ថា​ មិន​អី​ទេ​ ថាំ​នឹង​ជួយ​ឃាត់​ខ្ញុំ​មិន​ឲ្យ​ទិញ​អាវ​ទេ​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​ទៅ​ តែ​មាន​ឯណា​ ហាហា​.. តែ​ពេញ​ចិត្ត​ហើយ​ ស្អែក​ឃាត់​បាន​ហើយ​^^
ទៅ​ជា​ថាំ​ដែល​ជា​អ្នក​ចង់​ទិញ​អាវ​មក​វិញ​ដៃ​ទទេ​ ឯខ្ញុំ​នេះ​យួរ​អាវ​មក​ផ្ទះ​ត្រុក​ៗ​។ ពិត​ជា​ស្តាយ​លុយ​​ណាស់​ :T_T: តែ​ធ្វើ​ម៉េច​បើ​ហាម​ចិត្ត​មិន​បាន​។ ខំ​ហាម​ចិត្ត​ដែរ​ តែ​ហាម​មិន​បាន​ 😆

អាវ​​រងា​ពណ៌​ក្រហម​មាន​មួក​
តម្លៃ​ 53,500 Won ទិញ​នៅ​ ម្យ៉ង់​ដូង​/Myung Dong (Forever21)

អាវ​​រងាស្តើង​
តម្លៃ​ 15,800 Won ទិញ​នៅ​ ម្យ៉ង់​ដូង​/Myung Dong (Forever21)

អត្រា​ប្រាក់​ថ្ងៃ​នេះ​ 1 USD = 1​122 Won