AboutMe

សួស្តី​​ នាង​ខ្ញុំ​ឈ្មោះ​ឡាវ័ន​ ជា​និស្សិតខ្មែរ​ម្នាក់​កំពុង​រៀននៅ​​កូរ៉េ​។ 

រីករាយ​និង​ស្វាគមន៍ចំពោះ​ការ​ចូល​មក​កាន់​ប្លក់​របស់​ខ្ញុំ​។

ដើម្បី​ស្គាល់​នាង​ខ្ញុំ​​ច្បាស់​ គ្រាន់​តែ​ប្រាប់​ស្នាដៃ​ខ្ញុំបន្តិច​ទៅ  ប្រហែល​ជា​គ្រប់​គ្រាន់​ហើយ​^^ ហាហាហា……. និយាយ​លេង​ទេ​😀

ស្នាដៃ​៖

  • 1997 – 2002                   ជាប់​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​រៀង​រាល់​ឆ្នាំ​ (ពី​ថ្នាក់​ទី​១ដល់​ថ្នាក់​ទី​៥ ជាប់​ត្រឹម​លេខ​ ២ ឬ​ លេខ​ ៣, ថ្នាក់​ទី​៦ ទើប​បាន​ជាប់​លេខ​មួយ​😀 )
  • 2005                                ជាប់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ ផ្នែក​គណិត​វិទ្យា​ ចំណាត់​ថ្នាក់​លេខ​ 4
  • 2008 -ឧសភា​                 ជាប់​សិស្ស​ពូកែ​ទូទាំង​ខេត្ត​ ផ្នែក​គណិត​វិទ្យា​ ចំណាត់​ថ្នាក់​លេខ​ 1
  • 2008 -សីហា​                   ប្រលង​បាក់​ឌុប​បាន​និទ្ទេស​ B (ខ្ញុំ​គិត​ថា​នេះ​ជា​ស្នាដៃ​របស់​ខ្ញុំ​ (ពេញ​ចិត្ត​នឹង​​សមត្ថភាព​ខ្លួន​ឯង​)​)
  • 2008 -កញ្ញា                    ទទួល​បាន​អាហារូបករណ៍​​សិក្សា​ដោយ​ឥត​បង់​ថ្លៃ​100% នៅ​វិទ្យាស្ថាន​ភាសា​បរទេស​, សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា​ និង​ UC
  • 2010                              ទទួល​បាន​អារូបករណ៍​ទៅ​សិក្សា​នៅ​សាធារណៈ​រដ្ឋ​កូរ៉េ​រយៈ​ពេល​៥ឆ្នាំ​
  • 2010 – វិច្ឆិកា                   ចូល​រួម​ក្នុង​កម្មវិធី​ Asean Bravo! ជាមួយ​មិត្ត​ភក្តិ​បាន​ពាន​រង្វាន់​សុភមង្គល​ (Happiness Award) =))
  • 2010 -ធ្នូ​                         ទទួល​បាន​ជ័យ​លាភី​លេខ​ 2 ជា​ Outstanding Blogger ក្នុង​កម្មវិធី​ WSK (World Students in Korea) របស់​ PCNB (Presidential Council on Nation Branding) ក្នុង​ចំណោម​សិស្ស​ទាំង ​53នាក់​មក​ពី​បណ្តាល​ប្រទេស​ទូទាំង​ពិភពលោក​

អ៊ឺម​….អស់​ហើយ! ដូច​ជា​អស់​អី​អួត​ហើយ​ =)) អា​គិ​ៗៗៗៗ……..^^

INTERESTS

    • Reading books
  • I like reading most kinds of book such as story, history, science, culture, grammar, computer, mathematics etc. I often read English stories ecspecially love stories.
  • Listening to music
    • I like listening to Korean, Khmer, and English songs.

Yuk Thet RothaYuk Thet Rotha

  • My only one favorite Khmer singer is Yuk Thet Rotha; I have been her fan since I was in grade 6 (when she was still in EV band). From grade 6 to 8, I have never
    skipped her album, and I could sing all of her songs as well. Moreover, I needed to check magazine shop every month because I had to buy any magazines in which had her photos, and then I needed to cut it to save or keep in my security box. Unfortunately, I was busy with my studying and Math pre-examination since grade 9; therefore, I could not spend much time on watching her performance on TV or saving her photos, but I still love her and listen to her songs untill now.

Britney SpearBritney Spear

  • My favorite English singer is Britney Spear. I could not remember when exactly I started to like her, but I interested her since the song “From the bottom of my broken heart”. Even though there were some bad scandal about her, I still like her and never like other as her,(for English song).
    • Playing sports
  • Badminton
  • Basketball especially basketball game in apartment store
  • dancing
  • Searching Internet or playing chat
    • Watching TV
    • Entertainment program
  • Interesting movie or drama

94 thoughts on “AboutMe

  1. ស្វាគមន៍! មើលទៅប្លុកដូចជាមិនមែនអ្នកថ្មីអីម៉ានរ៉េ! តែមិនដែលបានចូលមកមើលសោះ!
    រីករាយដែលបានស្គាល់! តែ
    “Date of birth : Day= 03, Month= February, Year= 232 + 323 – 13*17*23” ស្លាប់ បើចង់ប្រាប់ដដែលម៉េចមិនដាក់អោយងាយមើល? ដូចញ៉ុមអី Math ហ្នឹង ហ្សារ៉ូទឹកកក ម៉ង! ចប់បាក់ឌុប ឆ្នាំ 2008 ចឹងប្រហែលជាកើត 91 ឬ 92 អីហ្នឹងឯង ។

    • ហា​ហា​..​ ចឹង​ហើយ​! បើ​ចង់​ដឹង​ ទាល់​តែ​ឆ្លាត​ទើប​អាច​ដឹង​បាន​​ ^^ ខ្ញុំ​ចេះ​តែ​post តែ​អត់​សូវ​ដឹង​ពី​វិធី​…អឹម​..ទាក់​ទង​ជាមួយ​គេ​ រឺ​..និយាយ​ឲ្យ​ចំ​ទៅ​គឺ​ខ្ញុំ​អត់​មាន​មិត្តភក្តិ​ក្នុង​ wordpress ទេ​។ មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ ហើយ​ក៏​មិន​ដែល​comment លើ​ប្លុក​អ្នក​ដទៃ​ដែរ​។ សូម​ជួយ​ណែ​នាំ​ផង​ ^^

  2. អូ!សិស្សប៉ាកែគណិតទេតើនេក! ខួរក្បាលឆ្វេង ប្រហែលខ្លាំងណាស់ហើយ មើលទៅ! សិស្សអត់ប៉ាកែសូមស្គាល់ផង! ហេ ហេ!

    • អី​ទេ​ ចេះ​តែ​បញ្ចូល​គ្នា​ហើយ​! គ្នា​អៀន​ឡើង​ខ្ញង់​ហើយ​…:) មាន​ទៅ​ពូកែ​ប៉ុន្មាន​ គ្រាន់​តែ​មាន​ដុង​ខាង​គណិត​តិច​ៗ​ហ្នឹង​ណា ^^ នៅ​ក្នុង​ប្លុក​ខ្ញុំ​ មាន​ប្រវត្តរូប​ខ្ញុំ​តា​​​ បើ​ចង់​ដឹង​មើល​ទៅ តែ​សរសេរ​ជា​អង់គ្លេស​ទេ​។ ក្រៅ​ពី​ហ្នឹង​ បាន​ជា​ភាសា​ខ្មែរ​😀 រីក​រាយ​ណាស់​ដែរ​បាន​ស្គាល់​

      • សួស្ដី Lavorn ខ្ញុំបានឃើងប្លុកអ្នកដោយចៃដន្យ រីករាយណាស់ដែលបានស្គាល់អ្នក
        ពេលនេះ ខ្ញុំមានសំណើរមួយ របស់លើកគ្រូខ្ញុំ៖
        Soon in April, we will have a training in Korea and we need a Khmer-Korean translator. Do you know any of your friends who are currently studying in Korea.
        If yes, please send me his/her contact information, especially their phone number in Korea.
        គាត់ជាគ្រូ នៅសាលា តិចណូ http://itc.edu.kh/webitc/
        Mr.LAY Heng
        (+855) 99 631 618
        Email: layhengg9@gmail.com
        https://www.facebook.com/#!/profile.php?id=1574742234
        ++++++++++++++=
        from me Sim len
        Tel: simlen97@gmail.com
        (855) 010 98 97 97
        Phnom Penh Cambodia
        http://khmerfresh.com/
        http://khmerwalk.wordpress.com/
        https://www.facebook.com/#!/simlency
        ប្រសិនបងអាចជួយបានលើការងាខ្លីនេះ សូមទំនាក់ទំនងយើងតាមអស័ដ្ឋានខាងលើ

      • សួស្តី​, ខ្ញុំ​ក៏​ទើប​តែ​ទទួល​បាន​ការ​ទាក់​ទង​​ស្រដៀង​នឹង​អ្វី​ដែល sim len បាន​និយាយ​នេះ​ដែរ​ ប្រហែល​​ជា​ការ​បក​ប្រែ​តែ​មួយ​ទេ​មើល​ទៅ​តាម​ខ្ញុំ​យល់​។ អរគុណ​ដែល​ប្រាប់​ណា៎ ^^

  3. Bonjour,

    Enchanté de vous connaitre. Était une étudiante en classe bilingue ça doit être pas mal ton niveau de française. Je suis allé une fois au lycée à KampongCham, je ne sais plus son nom, en 2005, avec les autre étudiants pour présenter les universités francophone.

    សរសេរលេងទេ ហេហេ។ ព្រោះឃើញសិស្ស Bilingue ចឹង។

  4. អឺណែក អ្នកLavorn (មិនដឹងឈ្មោះខ្មែរហៅថាអាមិច)! រូបអ្នកចាប់កង្កែប ក្នុងរូប slideshow នោះមើលទៅស្អាតដល់ហើយ! ហេ ហេ

      • រូបយកដៃក្បង់ទឹក ជិតអូរមួយ ហើយញញឹមនោះ! អូរអ្នកឡាវ័នអាយុប៉ុន្មានហើយ ស្រួលហៅបងឬប្អូន!

      • ហើយ​ម៉េច​បាន​ហៅ​ថា​អ្នក​ចឹង​? មក​ពី​ជំ​នាន់​ណា​ដែរ​?​ ហា​ហា​… អាយុ​២០​ឆ្នាំ​ណា​ ។ ចុះ​ភារម្យ​អាយុ​ប៉ុន្មាន​ហើយ​? មាន​ប្លុក​ទេ​?

      • ហើយ​រូប​មួយ​ហ្នឹង​ស្អាត​សឹង​អី​ ម៉េច​ថា​រូប​ចាប់​អង្កែប​?? … ^^ ហ៊ី​ហ៊ី​…

    • ចាស់​ហើយ​? តើ​ចាស់​កំរិត​ណា​ទៅ?​ ៙៙ មើល​ទៅ​រូប​ថត​ដូច​មិន​សូវ​ចាស់​ទេ​។ អាយុ​ប៉ុន្មាន​ហើយ​ពូ​? ហា​ហា​…..

      • ពូបង ប្អូនតែតិចឆ្នាំទេ!ហេ ហេ ថ្ងៃណាមួយចាំពូប្រាប់!

      • ប្រាប់​ឥលូវ​មក​!​​ អត់​បាន​ទេ​ហ៎? មិន​ដឹង​ជា​ខ្មាស​អៀន​អី​ទេ​ គ្រាន់​តែ​អាយុ​នឹង​ហ៎!!

  5. @ភារម្យ៖មិនបាច់ប្រាប់រ៉េភារម្យ កុំអោយគេថាចាស់ព្រើល! ហេស ហេស…យាយលេងទេ
    @ឡាវ័ណ៖ អត់មានអីណែនាំអ្នកពូកែរ៉េ! នៅទីនេះអត់មានមិត្តរ៉េញ៉ុម មានតាបងប្អូន! ហេស ហេស… ស្វែងយល់ដោយខ្លួនឯងខ្លះទើបប្រពៃ ទើបដឹងថាបងប្អូនយើងនៅទីនេះ ម្នាក់ណាក៏រួសរាយ និងគួរអោយរាប់អានដែរ ។

    • អូ​ចឹង​ហ៎​?? ^^ ហា​ហា​ ហើយ​សរសេរ​ឈ្មោះ​ខ្ញុំ​ខុស​ហើយ​ចា៎! ខ្ញុំ​ឈ្មោះ​ឡាវ័ន​។ ហើយ​គ្រាន់​តែ​ប្រាប់​អាយុ​នឹង​ មាន​អី​ត្រូវ​ថា​ចាស់​ព្រើល​? អត់​ដែល​គិត​ចឹង​ផង​!​ ភារម្យ​, កុំ​ជឿ​មា​អី​ ប្រាប់​អាយុ​ខ្ញុំ​មក​ណា​​ …🙂

  6. សួស្តីរីករាយដែលបានស្គាល់! ដូចក្មេងស្រែនិយាយមែន ប្លកនឹងបង្កើតយូរគ្រាន់បើដែរហើយ តែឆ្ងល់ណាស់ដូចមិនដែលប្រទះភ្នែកសោះ!
    @ក្មេងស្រែៈ ឃើញមុខគ្រប់ទីកន្លែងហ្មងណ៎! សុំចុះចាញ់ហើយ!😀

  7. 안녕

    រីករាយដែលបានស្គាល់ និស្សិតខ្មែរឡូយៗណាស់
    ដឹងង៉ៃណាបានទៅរៀនស្រុកគេហ្ន?

    ប្រសិនបើចូលទៅលេងផ្ទះខ្ញុំ កុំភ្លេចបញ្ចេ្ញញវាចារផង
    ព្រោះដើម្បីកែលម្អរខ្លុនឯង!

    • មិន​ជា​ពូកែ​អី​ប៉ុន្មាន​ទេ​។ ហើយ​ក៏​សុំ​ទោស​ដែរ ព្រោះ​ទើប​តែលុប​រាល់​ពត៌មាន​ផ្ទាល់​ខ្លួន​ចេញ​ពី​ទំព័រ​នេះអំបាញ់​មិញ​នេះ​ឯង​។ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ​ និង​ដើម្បី​privacy ផង​ដែរ​។

  8. សួស្តី ឡាវ័ន ….
    តើឡាវ័ន សុខសប្បាយជាទេ សព្វថ្ងៃ ?
    ខ្ញុំចង់ដឹងពីការបង្កើត WordPress និងការ design WordPress ដែលយើងបានបង្កើតរួច តើយើងត្រូវធ្វើយ៉ាងដូចម្តេច ? សូមជួយប្រាប់ខ្ញុំផង ឡាវ័ន ។
    សូមអគុរណ…

  9. Ohh sweetie how clever u are! ទើបអានប្រវត្តិរូបឡាវ័នហើយ គឺពិតជាអស្ចារ្យណាស់អស្ចារ្យ​ណាស់!!!

    ឡាវ័ន ចូលចំរើន​ ឡាវ័នត្រាស់ដឹង!!!​ អរគុណ🙂

    • ងុយ​គេង​ ព្រោះ​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​?😦
      ចា៎ ខ្ញុំ​នៅ​ចាំ​មុខ​បង​បាន​។ ចុះ​ញ៉ុម​កាល​នុង​ យ៉ាង​ម៉េច​ដែរ​?😀 ចង់​បាន​ន័យ​ថា​ ឃើញ​ខ្ញុំ​ហើយ​ គិត​ក្នុង​ចិត្ត​ថា​ ខ្ញុំ​ជា​មនុស្ស​បែប​ណា​^^

      • មានអី មនុស្សលោកដូចគេដូចឯងដែរនឹង😛 ។ ជួបគ្នាបានម៉ាភ្លែត មិនដឹងយិយមិចទេ បើគ្រាន់តែណែនាំពីប្លក់ ហើយឡាវ័នថាប្រញ៉ាប់ទៅជួបមិត្តភ័ក្រ ហើយក៏ប្រូចបាត់ទៅ😀 តែមិនអីទេ នឹងមានការជួបជុំអ្នកភូមិយើងលើកក្រោយទៀតមិនខានទេ តែមិនដឹងថាឡាវ័នបានមកចូលរួមជាមួយពួកយើង ឬអត់😉

  10. សុំសួរបន្តិចតើនៅភូមិអ្វី ឃុំ/សង្កាត់អ្វី ស្រុក/ខ័ណ្ឌ/ក្រុងអ្វី ខេត្ត/រាជធានីអ្វី? ខ្ញុំប្រលងសម័យនឹងដែរមិនដែលឭឈ្មោះរបស់អ្នក។

  11. សួស្តី! ឡាវ័ន! តើដឹងទេថា មានវិបសាយល្អ​ណាមួយ​ ដែល​បង្រៀនភាសាកូរ៉េ ពីកម្រិតដំបូងបំផុត មានទាំងរបៀប សរសេរ អាន ស្តាប់…?
    អរគុណទុកជាមុន!

  12. សួស្តី ឡាវ័ន! ខ្ញុំបាទឈ្មោះ វណ្ណស័ក្តិ។ បន្ទាប់ពីអានប្រវត្តរូបសងេ្ខបរបស់ឡាវ័នមក មានអារម្មណ៏ថា អ្នកជាមនុស្សដែលជោគជ័យ។ ខ្ញុំសូមរាប់អាន ឡាវ័នជាមិត្តភ័ក្តិផង ហើយសូមណែនាំ ព្រោះខ្ញុំជាមនុស្សដែលឧស្សាបរាជ័យ នឹងតូចចិត្តខ្លួនឯងណាស់ ហើយជាពិសេស ធុញថប់នឹងជីវិតមែនទែន។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s