ជីវិតត្រូវដើរទៅមុខ

មានពាក្យពីរឃ្លាដែលខ្ញុំបានលឺពីមនុស្សពីរនាក់ផ្សេងគ្នា ហើយដែលខ្ញុំតែងចងចាំនិងដាស់តឿនខ្លួនឯង។
ទីមួយ បងប្រុសខ្ញុំថ្ងៃមួយបានប្រាប់ថា “នៅលើលោកនេះគ្មានអ្វីដែលថិតថេរជារៀងរហូតនោះទេ មិនយូរមិនឆាប់វានឹងបាត់បង់ពីលើលោកនេះ”។ ពាក្យនេះ ខ្ញុំបានឮពេលខ្ញុំនៅតូចនៅឡើយ អាយុប្រហែល ៥ឬ៦ឆ្នាំ។ ពេលលឺដំបូង ខ្ញុំមិនយល់ស្របនោះទេ ព្រោះខ្ញុំយល់ថាយ៉ាងហោចណាស់ក៏មានរបស់ខ្លះលើផែនដីដែលមិនបាត់ទៅណា។ តែក្រោយពីស្តាប់សេចក្តីពន្យល់របស់គាត់ហើយ ខ្ញុំក៏យល់ស្រប ហើយតែងប្រើទស្សនៈមួយនេះលួងចិត្តខ្លួនឯង រាល់ពេលដែលខ្ញុំបាត់បង់អ្វីមួយ។ ពីថ្ងៃនោះមក ខ្ញុំតែងប្រាប់ខ្លួនឯងថា វាជាធម្មជាតិឬរឿងធម្មតាដែលគ្រប់វត្ថុឬរបស់ទាំងអស់ត្រូវបាត់បង់ឬរលាយបាត់ពីផែនដី ហេតុនេះពុំគួរតូចចិត្តនោះទេ។ មិនថាតែវត្ថុ សូម្បីតែការចងចាំ សេចក្តីទុកចិត្ត មនុស្ស មិត្តភាព ឬ អ្វីផ្សេងទៀត ក៏អាចរាប់ចូលបានដែរ។ ហេតុដូចនេះ ចូរអ្នកកុំតូចចិត្តតូចថ្លើមធ្វើអ្វី នៅពេលណាដែលអ្នកបាត់បង់អ្វីមួយសំខាន់ចេញពីជីវិតអ្នក។ វាមិនមែនកើតទៅលើអ្នកតែម្នាក់នោះទេ តែវាកើតទៅលើគ្រប់វត្ថុ សត្វ និងមនុស្សដទៃទៀតដែរ ដូច្នេះគួរណាតែធ្វើចិត្តអោយហើយនៅពេលអ្នកយល់ថាអ្វីមួយបាននឹងកំពុងបាត់បង់។

ទីពីរ ថ្ងៃមួយ នៅពេលដែលមិត្តភក្តិបរទេសជិតស្និទ្ធខ្ញុំរៀនចប់ហើជិតដល់ពេលត្រលប់ទៅស្រុកវិញ ខ្ញុំបានសួរវាថា “ពេលឯងត្រលប់ទៅវិញ ហើយលែងបានជួបគ្នារាល់ថ្ងៃដូចសព្វដង ខ្ញុំគិតថាខ្ញុំធ្វើមិនបានទេ មិនដឹងថារស់ម៉េចទេ?” វាក៏ឆ្លើយមកវិញថា “ត្រូវដើរទៅមុខ ជីវិតវាយ៉ាងនេះឯង។ ថ្ងៃនេះឯងស្គាល់ខ្ញុំ ថ្ងៃក្រោយឯងនឹងស្គាល់អ្នកផ្សេងទៀត ហើយក្លាយជាមិត្តនឹងគ្នាដូចដែលពេលយើងទើបស្គាល់គ្នាដំបូងអញ្ចឹង”។ ពេលនោះខ្ញុំហាក់ដូចជាមិនសូវជឿ ហើយយល់ថា ហេតុអ្វីត្រូវបន្តទៅមុខរហូត ហេតុអ្វីមិនប្រឹងរក្សារបស់ដែលមានឬរបស់ចាស់រហូត។ តែមួយឆ្នាំក្រោយ ខ្ញុំក៏យល់សម្តីវា ហើយស្របថា ជីវិតមនុស្សពិតជាត្រូវបន្តទៅមុខរហូតមែន។ មិនមែនថាត្រូវបោះរបស់ចាស់ចោលរហូតនោះទេ តែដល់ចំនុចណាមួយដែលយើងអស់លទ្ធភាពឬពុំមានលទ្ធភាពនឹងថែរក្សាវា គួរណាទទួលយកការពិតហើយបើកចិត្តអោយទូលាយមើលពិភពលោកក្នុងផ្លូវល្អ ពេលនោះអ្នកនឹងស្វែងរកឃើញផ្លូវថ្មីមួយជំនួសផ្លូវចាស់ដែលបានបាត់បង់នោះមិនខាន។

មិនដឹងថាអ្នកយល់ស្របនឹងការគិតទាំងនេះឬអត់ទេ តែនេះគ្រាន់តែជាការចែករំលែកនូវផ្នត់គំនិតនិងបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ អេវ៉ាំង ខ័ណ្ឌចប់។ ^^

Khmer Unicode Font for Android Lollipop 5.0

Some of Samsung phones can’t read Khmer after you upgrade to Android Lollipop 5.0. I have been searching for months, even asking in Facebook group of how to read Khmer in Lollipop without root; unfortunately, i got no answers.

Few weeks ago, I finally managed to find a grateful youtube link, which helped to solve my problem. And here we go, it is very easy and simple. Just download APK Hanuman Khmer unicode font, install it, then change your phone’s font display by choosing this awesome Hanuman font, thats it.

To install font,

– Click this link Hanuman.apk

– Allow unknown source to install apk file in your phone ( Setting > General > Security > ‘tick’ Unknown Sources)

– Install font by finding Hanuman.apk in Download folder (My Files App > All Files > Download > Hanuman.apk), and follow instruction.

– Choose installed font as phone’s default font ( Setting > Device > Font > Font type > choose Hanuman font)

Here we go, test your Khmer font by open your Facebook or come back my blog to read posts in Khmer 😉

* Credit to Sotheavorn Sin Youtube channel

ទី​បំផុត​ប្តូរ​ទូរស័ព្ទ​បាន​សម្រេច

តឹង​ចិត្ត​ណាស់​ តឹង​ចិត្ត​នឹង​ទូរស័ព្ទ​ចាស់​ (LG Optimus LTE) ហ្នឹង​យូរ​ហើយ!!! វា​យឺត​ពេក​ណាស់​ very slow តែ​ដោយ​សារ​តែ​ជាប់​កុងត្រា​ចេះ​តែ​ទ្រាំ​ប្រើ​មក​រហូត។ ខ្ញុំ​មិន​ដែល​ថ្នាក់​ថ្នម​ទូរស័ព្ទ​នឹង​ទេ​ ទោះ​ជ្រុះ​ធ្លាក់​រាប់​រយ​ដង​ក៏​មិន​ដែល​ខ្ចី​ខ្វល់។ ក្រោយ​ពី​ប្រើ​បាន​មួយ​ឆ្នាំ​ ពេល​មក​ពី​ខ្មែរ​ខែ​កញ្ញា​នេះ ខ្ញុំ​ថា​បម្រុង​នឹង​ដូរ​ហើយ តែ​ចៃដន្យ​អី​ នៅ​កូរ៉េ​គេ​ដូរ​ policy ហាម​មិន​ឲ្យ​សិស្ស​ជន​បរទេស​កាន់​វិសា D4 D2 ទិញ​ទូរស័ព្ទ​ដាក់​កុង​ត្រា​ទេ​។ បាន​ន័យ​ថា​ បើ​ចង់​ដូរ​ត្រូវ​បង់​ទូរស័ព្ទ​ពេញ​ថ្លៃ ហើយ​នឹង​ត្រូវ​បង់​សង​ទូរស័ព្ទ​ចាស់​ផង​ ព្រោះ​មិន​ទាន់​ជាប់​កុងត្រា។ ដោយ​សារ​គិត​សរុប​ទៅ​វា​ថ្លៃ​ខ្លាំង​ពេក ខ្ញុំ​សម្រេច​ចិត្ត​ថា​មិន​ដូរ​ ថា​ទ្រាំ​ប្រើ​វា​សិន​ចុះ ចាំ​មើល​ក្រែង​គេ​មាន​ប្រូម៉ូសិន​អី។ ចាំ​ៗៗៗ ចុង​ក្រោយ​ខ្ញុំ​ទ្រាំ​លែង​បាន​ ហើយ​ពេល​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ដូរ​ថ្មីគឺ​ចំ​ពេល​ប្រលង​ត្រីមាស​តែ​ម្តង។ គិត​ទៅ​រាល់​ដង​តែ​អ៊ីចឹង​! ខ្ញុំ​តែង​ទ្រាំ​លែង​បាន​ពេល​រដូវកាល​ប្រលង​ត្រីមាស​។ ឆ្នាំ​មុន​ពេល​ដូរ​យក​ទូរស័ព្ទ​ LG នឹង​ក៏​ដូរ​ចំ​ពេល​ប្រលងត្រី​មាស​ដែរ​ តែត្រី​មាស​រដូរ​ផ្ការីក (ឧសភា)។

សរុប​ទៅ​ ពេល​នេះ​បាន​ប្រើ​អា​ថ្មី​ហើយ​ យេៗៗៗៗៗ!! ម៉េច​ចុះ​!? គ្រាន់​តែ​ចង់​ប្រាប់​ប៉ុណ្ណឹង! មិន​មែន​អួត​អី​ទេ​ គ្រាន់​តែ​ចង់​ប្រាប់​ឲ្យ​ដឹង : )))

ស្មាន​ថា​ហ្កាស​​កូកា​ តាម​ពិត​ពុល​ឡាន​

រំលឹក​ប៉ុន្មាន​ខែ​មុន​ខ្ញុំ​បាន​ទៅ​ខេត្ត​ ដើម្បី​ចូល​កម្មវិធី​មួយ​។ គេ​ឲ្យ​ជួប​ជុំ​គ្នា​ម៉ោង​៧កន្លះ​ព្រឹក​ ដោយ​កន្លែង​ណាត់​ជួប​នៅ​ឆ្ងាយ​ដែរ​ ត្រូវ​ក្រោក​ម៉ោង​៥និង​៤៥នាទី​ដើម្បី​រៀបចំ​ខ្លួន​ និង​ចេញ​ដំណើរ​។ ក្រោក​ពី​ព្រលឹម​ពេក​ខុស​ពី​ធម្មតា​ ត្រូវ​ឈឺ​ក្បាល​ជា​ប្រាកដ​។ ពេល​ទៅ​ដល់​កន្លែង​ណាត់​ជួប​ ត្រូវ​ជិះ​ឡាន​ជាមួយ​មីង​ៗ​ជំទាវ​ដែល​ចូល​រួម​កម្មវិធី​នោះ​ដែរ​។ ចេញ​ពី​ទី​នោះ​ ទៅ​ខេត្ត​មួយ​ទៀត​ឆ្ងាយ​គួរ​សម​រយៈ​ពេល​ប្រហែល​ជា​ពីរ​ម៉ោង​។ នៅ​តាម​ផ្លូវ​ខ្ញុំ​ព្យាយាម​គេង​រហូត​ ព្រោះ​ឈឺ​ក្បាល​ខ្លាំង​តាំង​ពី​ក្រោក​ម៉េះ​។ អ្នក​មីង​ជំទាវ​ម្ចាស់​ឡាន​ ​ខំ​ព្យាយាម​សួរ​សំណួរ​ជា​ច្រើន​ តែ​ខ្ញុំ​ឆ្លើយ​ទាំង​បិទ​ភ្នែក​ និង​ចង់​បង្ហាញ​ថា​ខ្ញុំ​ចង់​សម្រាក​។ តែ​គាត់​បាន​ពន្យល់​ថា​ ហេតុ​អ្វី​ខ្ញុំ​ទន់​ខ្សោយ​ មិន​ព្រម​យក​ឈ្នះ​ខ្លួន​ឯង​។ ដោយ​គាត់​មាន​អាយុ​ច្រើន​ ខ្ញុំ​ខ្ជិល​ត​មាត់​ ចេះ​តែ​ឆ្លើយ​ចា៎​ ចា៎! ហើយ​ប្រាប់​គាត់​មួយ​ម៉ាត់​ថា​ ព្រោះ​ខ្ញុំ​ខ្លាច​ពុល​ឡាន​។ គ្រាន់​តែ​ឮ​ពុល​ឡាន​ គាត់​ក៏​ទុក​ឱកាស​ឲ្យ​ខ្ញុំ​សម្រាក​ ណា​មួយ​ឡាន​គាត់​ទំនើប​ផង​។ ជា​សំណាង​ល្អ​​ ខ្ញុំ​ទៅ​ដល់​គោល​ដៅ​ដោយ​សុវត្ថិភាព​និង​ពុំ​មាន​ពុល​អ្វី​ទេ​។

ពេល​ដល់​កន្លែង​គេ​ប្រជុំ​ រួច​គេ​នាំ​ទៅ​ទស្សនា​កន្លែង​ទេសចរណ៍​ ដោយ​ជិះ​ឡាន​ក្រុង​រួម​គ្នា​។ ជិះ​ទៅ​ប្រហែល​មួយ​ម៉ោង​ តែ​ក៏នៅ​អត់​អី​នៅ​ឡើយ​។ ដោយ​ខ្ញុំ​នៅ​តែ​មិន​សូវ​ស្រួល​ខ្លួន​ ពេល​ជិត​ត្រលប់​ទៅ​កន្លែង​ប្រជុំ​វិញ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទិញ​កូកាកូឡា​មួយ​កំប៉ុង​ផឹក​ ដូច​ឃើញ​ក្នុង​រូប​ស្រាប់​ ផឹក​ហើយ​នៅ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ នៅ​សើច​ស្ញេញ​ស្ញាញ​បាន​នៅ​ឡើយ​។ រាល់​ដង​ឲ្យ​តែ​ពេល​ជិះ​ឡាន​ក្រុង​ខ្ញុំ​តែង​ទិញ​កូកា​ផឹក​ ព្រោះ​ពេល​ផឹក​ហើយ​នៅ​ពេល​ដែល​ជាតិ​ហ្កាស​​វា​កំសួល​ចេញ​( ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្វាង​លែង​ពុល​ឡាន​។

មិន​ខុស​ពី​រាល់​ដង​ ពេល​ផឹក​កូកា​ហើយ​​យើង​ក៏​ឡើង​ជិះ​ឡាន​ក្រុង​ត្រលប់​ទៅ​កន្លែង​ប្រជុំ​វិញ​។ ផឹក​កូកា​អស់​មួយ​កំប៉ុង​ ខ្ញុំ​មាន​អារម្មណ៍​ថា​តឹង​ៗ​ពោះ ខ្ញុំ​គិត​ថា​ព្រោះ​វា​មក​ពី​ជាតិ​ហ្កាស​។ ចំលែក​អី​លើក​នេះ​ ផឹក​កូកា​ហើយអត់​មាន​​ភើល​ហ្កាស​កូកា​មក​សោះ​ អា​គិ​ៗៗ ដូច​នេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​តឹង​ពោះ​ និង​ថប់​ៗ​ទៅ​វិញ​។ ដូច​នេះ​ខ្ញុំ​ខំ​ប្រឹង​សម្រួល​ក្នុង​ខ្លួន​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ហ្កាស​ចេញ​មក​ ហាហា (សុំ​ទោស​បើ​មាន​អារម្មណ៍​ថា​ dirty ;P )

ប្រហែល​១០​នាទី​ក្រោយ​ ស្រាប់​តែ​មាន​អារម្មណ៍​ថា​ហ្កាស​កំពុង​ភើល​ចេញ​មក​ហើយ​ មាន​អារម្មណ៍​ថា​ធូរ​ទ្រូង​បន្តិច​ តែ​មាន​ឯណា ;'( មិន​មែន​ហ្កាស​កូកា​ទេ​ តែ​ជា​ការ​ពុល​ឡាន​ទៅ​វិញ​។ មិន​បាច់​និយាយ​ទេ​ គឺ​ថា​ខ្លួន​ខ្ញុំ​គ្រប​ដណ្តប​ដោយ​កម្អួត​ ហាហា ^^ ព្រោះ​អត់​បាន​ត្រៀម​ខ្លួន​ជា​មុន​ និង​ពុំ​ដឹង​ទាល់​តែ​សោះ​ថា​ខ្ញុំ​ពុល​ឡាន​ ព្រោះ​ដូច​ជា​មិន​ដែល​ពុល​ឡាន​យូរ​ហើយ​ (មួយ​ឬ​ពីរ​ឆ្នាំ​ហើយ)។ ខ្ញុំ​មិន​ដែល​ក្អួត​ដាក់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ទេ​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ព្រោះ​រាល់​ដង​យ៉ាង​ហោច​មាន​ថង់​មួយ​ គិ​ៗៗ

វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​កខ្វក់​ជា​ទី​បំផុត ;( ជា​សំណាង​ល្អ​ពេល​ចុះ​ពី​លើ​ឡាន​បាន​មិត្ត​ភក្តិស្រី​​ថៃ​របស់​ខ្ញុំ​ឈ្មោះ​គង់​ជួយ​ជូត​ខ្លួន​និង​ខោ​អាវ​ឲ្យ​ ទោះ​បី​ក្លិន​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ​។ ថ្ងៃ​នោះ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង​និង​ទឹក​ចិត្ត​គង់​ជា​អនេក​​។ ពេល​ដែល​វា​កំពុង​ជូត​ខ្ញុំ​មិន​បាន​និយាយ​អី​ទេ​ តែ​ពេល​ជូត​ខ្លួន​រួច​រាល់​ហើយ​ កន្លះ​ម៉ោង​ក្រោយ​ខ្ញុំ​ផ្ញើសារ​ប្រាប់​វា​ថា​ មិញ​នេះ​រំភើប​នឹង​ទឹក​ចិត្ត​វា​ណាស់​ វា​ឆ្លើយ​​ថា​ “មិន​ដឹង​ជា​រំភើប​ស្អី​ទេ​ ជ្រិញ​ណាស់!” ចឹង​ខ្ញុំ​ក៏​បិទ​មាត់​ច្រុប​ៗ​ទៅ :SS (kidding)

លាក់​នំប៉័ង​ក្នុង​ថត​តុ

Image

ព្រឹក​នេះ​មេឃ​ចុះ​ត្រជាក់​ព្រោះ​ភ្លៀង​ធ្លាក់​មួយ​អុល​តាំង​ពី​ព្រលឹម​ (មិន​ច្បាស់​ទេ​ថា​ភ្លៀង​តាំង​ពី​ថ្មើរ​ណា :S )។ ធម្មតា​មេឃ​ត្រជាក់​អ៊‍ីចឹង​នរណា​ក៏​ចង់​បន្ត​គេង​ដែរ ចៃ​ដន្យ​អី​ថ្ងៃ​នេះ​ម៉ោង​ថ្នាក់​ដំបូង​ ១០កន្លះ​ព្រឹក​ នាំ​ឲ្យ​ខ្ញុំ​អាច​គេង​បាន​យូរ​ក្រាស់​ក្រែល​ហ៊ី​ៗៗ..។ តែ​ពេល​ក្រោក​ឡើង​ ពុំ​ឃើញ​មិត្ត​រួម​បន្ទប់​ (roommate) ទេ​ ពេល​កំពុង​គេង​ឮ​សម្លេង​តូង​តាំង​ៗ ស្មាន​តែ​ជា​សម្លេង​គាត់​ តាម​ពិត​ជា​សម្លេង​តំណក់​ភ្លៀង​សោះ។ ក្រោយ​ពី​រៀប​ចំ​ខ្លួន​​រួច​រាល់​ បម្រុង​ចេញ​ទៅ​រៀន​ហើយ​ ស្រាប់​តែ​ក្រលេក​ទៅ​មើល​លើ​តុ​ឃើញ​នំប៉័ង​មួយ​ដុំ​តូច​មួយ​នៅ​ទី​នោះ​ ដូច​ដែល​ឃើញ​ក្នុង​រួប​។ តែ​ខ្ញុំ​ពុំ​មាន​ពេល​សម្រាប់​ញ៉ាំ​វា​ទេ​ ព្រោះ​ដល់​ម៉ោង​ចូល​រៀន​បាត់​ទៅ​ហើយ​។ ដឹង​ច្បាស់​ណាស់​ថា​ ជា​នំប៉័ង​ដែល​បង​ស្រី​រួម​បន្ទប់​ខ្ញុំ​គាត់​ទុក​ឲ្យ​ខ្ញុំ​ (roommate ខ្ញុំ​ sweet ចឹង 😛 )។​ ពេល​នោះ​ស្រាប់​តែ​ខ្ញុំ​ចិត្ត​ច្រួល​ច្របល់​​មួយ​រំពេច​ បើ​ញ៉ាំ​ឥលូវ​វា​ខក​រៀន​ បើ​ទុក​ចោល​លើ​តុ​ចាំ​មក​វិញ​ចាំ​ញ៉ាំ ខ្លាច​ពេល​គាត់​មក​វិញ​ឃើញ​នំប៉័ង​នៅ​ដដែល​ ថា​ខ្ញុំ​អត់​ញ៉ាំ​ហើយ​អន់​ចិត្ត​។ ខ្ញុំ​ក៏​ស្ទុះ​ឆក់​នំប៉័ង​ដាក់​នៅ​ក្រោយ​ប្រតិទិន​ដែល​នៅ​លើ​តុ​ តែ​នៅ​តែ​មិន​ពេញ​ចិត្ត​ ខ្លាច​​គាត់នៅ​តែ​មើល​ឃើញ​ដោយ​អចេតនា​។ ភ្លាម​នោះ​ក៏​នឹក​ឃើញ​ថត​តុ​ខ្ញុំ​ក្បែរ​នោះ មិន​បង្អង់​យូរ​ បើក​ថត​តុ​ក្រាក​ ដាក់​នំប៉័ង​ចូល​ផ្លុក​ បិទ​ថត​តុ​វិញ​ក្រិប ហើយ​រត់​ទៅ​រៀន​ទៅ!

ចប់​ហើយ​ មាន​តែ​ប៉ុណ្ណឹង ; ))))​

គ្រាន់​តែ​ថា​ វា​នឹក​អស់​សំណើច​នឹង​ខ្លួន​ឯង​ព្រឹក​មិញ​ ហាហា គ្រាន់​តែ​គេ​ឲ្យ​នំប៉័ង​ញ៉ាំ​សោះ​ក៏​ឈឺ​ក្បាល​អស់​មួយ​ព្រឹក​ ហើយ​ឆ្លៀត​យក​ទៅ​លាក់​ទុក​ទៀត ^^ តែ​នេះ​មក​ពី​ខ្លាច​ការ​យល់​ច្រឡំ​និង​ការ​អន់​ចិត្ត​ :3 ដូច​នេះ​មុន​នឹង​ចាប់​ផ្តើម​ឆី​វា​ ថត​មួយ​ប៉ុស្តិ​សិន​ ហើយ​ post មួយ​លេង = ))))

ណែនាំ​ Kindle, App ល្អ​ សម្រាប់​អាន​សៀវភៅ (ebook)

kindle-app1

ប្រហែល​ជា​មាន​អ្នក​ខ្លះ​ធ្លាប់​ស្គាល់​និង​ប្រើ​ តែ​ថ្ងៃ​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​ណែនាំ​និង​ប្រាប់​ពី​ចំនុច​ដែល​ខ្ញុំ​ចូលចិត្ត​ App នេះ។ ចំនុច​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត​ពី​ Kindle App នេះ​គឺ​ offline-dictionary ដែល​មាន​ភ្ជាប់​ស្រាប់ វា​ស្រដៀង​នឹង​​ iBooks របស់​ Apple ដែរ។ ធម្មតា​ពេល​អាន​សៀវភៅ​ជៀស​មិន​ផុត​ពី​ពាក្យ​លំបាក​ដែល​យើង​មិន​ដែល​ឃើញ​ទេ​ តែ​ការ​ឆែក​វចនានុក្រម​វា​គួរ​ឲ្យ​ធុញ​និង​ទើស​ទាល់​ណាស់​ តែ​ចំពោះ​ Kindle យើង​គ្រាន់​តែ​យក​ម្រាម​ដៃ​ប៉ះ​ពាក្យ​ដែល​យើង​ចង់​ដឹង​អត្ថន័យ​ វា​នឹង​​បង្ហាញ​ភ្លាម​ ដូច​ក្នុង​រូប​ដែល​​បង្ហាញ។ ហើយ​យើង​អាច​ហាយឡាយ​ ឬ​ សរសេរ​ note ត្រង់​ឃ្លា​ឬ​ពាក្យ​ដែល​យើង​ចាប់​អារម្មណ៍ ឬ​ share ឃ្លា​ដែល​យើង​ពេញ​ចិត្ត​ទៅ​ក្នុង​បណ្តាញ​សង្គម​ដូចជា​ Facebook, Twitter ក៏​បាន។ ថ្វី​ត្បិត​តែ​មុខងារ​វា​ស្រដៀង​ ibook តែ​ក៏​មាន​ចំនុច​មួយ​ដែល​ខ្ញុំ​យល់​ថា​វា​ប្រសើរ​ជាង​ iBooks គឺ​ចំពោះ​ iBooks នៅ​ពេល​ដែល​យើង​ប៉ះ​ពាក្យ​ដែល​យើង​ចង់​ដឹង​អត្ថន័យ​ វា​ចេញ​នូវ​ជម្រើស Copy Define Highlight Note Search​ សិន​ ដូច​នេះ​យើង​ត្រូវ​ចុច​ Define មួយ​ទៀត​ទើប​អាច​អាន​និយមន័យ​បាន​ (បាន​ន័យ​ថា​ត្រូវ​ចុច​២ដង ដើម្បី​អាន​និយមន័យ), អ្វី​ដែល​គួរ​ឲ្យ​ខឹង​ទៀត​នោះ​ គឺ​ប្រអប់​និយម​ន័យ​របស់​ iBooks ចេញ​មក​ច្រងាង​​បាំង​ឃ្លា​នៅ​ពាក្យ​ពិបាក​នោះ។ នៅ​ពេល​ដែល​ខ្ញុំ​អាន​និយម​ន័យ​ហើយ ខ្ញុំ​ត្រូវ​ការ​អាន​ឃ្លា​នោះ​ម្តង​ទៀត​ហើយ​ផ្ទៀង​ផ្ទាត់​ជា​មួយ​និយមន័យ​នោះ​ដើម្បី​យល់​ពី​អត្ថន័យ តែ​ដល់​ពេល​ប្រអប់​និយមន័យ​ចេញ​មក​បាំង​អស់​អ៊‍ីចឹង​ ត្រូវ​បិទ​ប្រអប់​និយមន័យ​សិន​ទើប​អាន​ហើយ​បើក​ម្តង​ទៀត គួរ​ឲ្យ​ទើស​ទាល់​ក្រៃលែង។ មិន​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​ ធ្លាប់​កត់​សម្គាល់​ដូច​ខ្ញុំ​ឬ​អត់​ទេ​ តែ​ទាំង​នេះ​ជា​អ្វី​ដែល​ខ្ញុំ​កត់​សម្គាល់​ពី​ Ebook reader app ទាំង​នោះ។

សូម​បញ្ជាក់​ថា​ .mobi ជា​ហ្វាល់​សម្រាប់​អាន​ក្នុង Kindle ឯ​ .epub ជា​ហ្វាល់​សម្រាប់​អាន​ក្នុង iBooks។ ចំពោះ​ pdf វិញ​អាន​ប្រើ​បាន​ទាំង​២ app តែ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រើ​ mobi ជាមួយ​ Kindle ម្យ៉ាង​​ mobi ក៏​ងាយ​ស្រួល​រក​អ៊ីនធ័រណេត​ដែរ។ លោក​អ្នក​អាច​ប្រើ​កម្មវិធី Calibre សម្រាប់​បំលែង​ហ្វាល់​ទាំង​៣​នេះ​ទៅ​កាន់​ហ្វាល់​ណា​មួយ​ដែល​អ្នក​ចង់​បាន។

បញ្ជាក់៖ Kindle អាច​ប្រើ​ប្រាស់​បាន​ទាំង​ iOS (iphone, ipad..), Android និង​ PC
Capture-1 kindle