សៀវភៅ​មួយ​ក្បាល​ដែល​អ្នក​ដាច់​ខាត​គួរ​តែ​អាន​! The Power

secret of powerសៀវភៅ​មួយ​ក្បាល​ដែល​ខ្ញុំ​គិត​ថា​អ្នក​គ្រប់​គ្នា​គួរ​តែ​អាន​វា​នៅ​ពេល​ណា​មួយ​ដែល​ទំនេរ​។ មិន​ចាំ​បាច់​អាន​វា​ដោយ​បង្ខំ​ពេក​ទេ។ អ្នក​អាច​អាន​វា​ដោយ​សន្សឹម​ៗ, អាច​ជា​ការ​អាន​ពីរ​បី​សន្លឹក​មុន​ពេល​ចូល​គេង? ឬ​យូរ​ៗ​ម្តង​នៅពេល​អ្នក​មាន​អារម្មណ៍​ថា​ចង់​អាន? ឬ​រឹត​តែពិសេស​ ប្រសិន​បើ​អ្នក​អាច​យក​សៀវ​ភៅ​នេះមក​អាន​រាល់​ពេល​អ្នក​មាន​អារម្មណ៍​មិន​ល្អ! អារម្មណ៍​មិន​ល្អ​រាប់​ចូល​ទាំង​ការ​មិន​សប្បាយ​ចិត្ត មាន​ទុក្ខ​កង្វល់​ អន់​ចិត្ត ខឹង​នរណា​ម្នាក់ ឬ​អស់​កម្លាំង​ចិត្ត​ ។ល។

The Power (ស៊េរី​សៀវភៅ The Secret) សរសេរ​​ដោយ​អ្នក​និពន្ធ​ Rhonda Byrne។ ខ្ញុំ​មិន​ចង់​រៀប​រាប់​ប្រាប់​អំពី​លក្ខណៈ​ពិសេស​ ឬ​អត្ថន័យ​នៅ​ក្នុង​សៀវភៅ​នេះ​ទេ​ ព្រោះ​ខ្ញុំ​យល់​ថា​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពីសៀវភៅ​នេះ​អាច​ខុស​ ឬលើស​ ឬ​ខ្វះ​ ពី​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​។ ខ្ញុំ​មិន​ចង់​អោយ​ការ​សម្រេច​ចិត្ត​អាន​របស់​អ្នក​ អាស្រ័យ​លើ​ចំនុច​ដែល​ខ្ញុំ​យល់​ថា​ល្អ​នោះទេ តែ​ខ្ញុំ​ចង់​អោយ​អ្នក​សាក​អាន​សិន​ ហើយ​សឹម​សម្រេច​ចិត្ត​ជា​ក្រោយ​ ថា​គួរ​អាន​ទៅ​មុខ​ទៀត​ឬ​អត់​។​ អ្នក​ណា​ទៅដឹង​ថា​ ការ​យល់​ឃើញ​ឬ​ទទួល​បាន​របស់​អ្នក​អាច​នឹង​មាន​អ្វីប្លែក​ពី​ខ្ញុំ​នោះ​?

យ៉ាង​ណា​មិញ​ សៀវភៅ​នេះ​ដែរ​គឺ​ខ្ញុំ​បាន​ស្គាល់​វា​ដោយ​ចៃ​ដន្យ​បំផុត។ នៅ​ថ្ងៃ​មួយ​ដែល​ខ្ញុំ​កំពុង​ដើរ​បណ្តើរ​និយាយ​គ្នា​លេង​ជា​មួយ​មិត្ត​ភក្តិ​ជនជាតិ​នេប៉ាល់​ឈ្មោះ​ អានីស្យ៉ា, និយាយ​ចុះ​ឡើង​ក៏​ចូល​ដល់​Topicមួយ​ ខ្ញុំ​នៅ​សុខ​ៗ​បាន​សួរ​វា​ថា​ “តើ​​ឯង​ជឿ​ឬ​ទេដែល​ថា​ បាយ​ពីរ​ចាន​ដូច​គ្នា​ ត្រូវ​គេយក​​ពិសេោធដោយ​មួយ​អោយ​មនុស្ស​ប្រើ​ពាក្យ​ល្អ​ៗ​និយាយ​ដាក់​រាល់​ថ្ងៃ ហើយ​មួយ​ទៀត​អោយ​មនុស្ស​ប្រើ​ពាក្យ​អាក្រក់​ៗ​ជេ​ប្រមាថ​រាល់​ថ្ងៃ ដល់​មួយ​អាទិត្យ​ក្រោយ​ បាយ​ដែល​ទទួល​ពាក្យ​ល្អ​មិន​មាន​ក្លិន​ស្អុយ​និង​ប្រែ​ពណ៌​អាក្រក់​ខ្លាំង រីឯ​បាយ​ដែល​ទទួល​ពាក្យ​អាក្រក់​មាន​ក្លិន​ស្អុយ​ដុះផ្សិត​ពណ៌ខ្មៅ​អាក្រក់​”។ វា​ស្រាប់​តែ​ឆ្លើយ​ភ្លាម​ៗ​ថា​ “រឿង​អី​មិន​ជឿ!” វា​ស្រាប់​តែ​អះ​អាង​វិញ​ថា​ វា​ជា​រឿង​ពិត​ហើយ​ធ្លាប់​ត្រូវ​បាន​គេ​ពិសោធ​ដូច​គ្នា​នៅ​បឹង​ក្នុង​ប្រទេស​មួយ​។ ខ្ញុំ​សួរ​វា​ថា​ ដឹង​មក​ពី​ណា? វា​ថា​អាន​នៅ​ក្នុង​សៀវភៅ​ The Power ជា​សៀវភៅ​ល្បី​ ហើយ​ជា​អ្វី​ដែល​វា​តែង​ធ្វើ​តម្រាប់​តាម​ និង​ផ្លាស់​ប្តូរ​របៀប​គិត​របស់​វា​។ វា​ប្រាប់​ថា​ នៅ​ក្នុង​លោក​យើង​នេះ​មាន​អាថ៌កំបាំង​និង​កម្លាំង​ដែល​យើង​មើល​មិន​ឃើញ​និង​មិន​បាន​ដឹង​។ អោយ​តែ​យើង​ប្តូរ​របៀប​គិត​ និង​ផ្ចង់​អារម្មណ៍​គិត​ផ្លូវ​វិជ្ជមាន​ នោះ​រឿង​វិជ្ជមាន​នឹង​កើត​មាន​ឡើង​ពិត​មែន​។

នៅ​ពេល​នោះ​អ្វីដែល​ជំរុញ​អោយ​ខ្ញុំ​ចង់​អាន​សៀវភៅ​នេះ គឺ​ខ្ញុំ​ចង់​អាន​រឿង​រ៉ាវ​អំពី​បឹង​ដែល​ត្រូវ​គេ​ពិសោធ​នោះ ដើម្បី​អោយ​អស់​ចម្ងល់​ថា​តើ​ភូតហេតុ​នេះ​ពិត​ជា​មាន​នៅ​ក្នុង​លោក​យើង​មែន​ឬ​យ៉ាង​ណា? តែ​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​អាន​សៀវភៅ​នេះ អ្វីដែល​ខ្ញុំ​ចាប់​អារម្មណ៍​និង​ទទួល​បាន​វា​ធំធេង​និង​លើស​ពី​អ្វីដែល​ខ្ញុំ​រំពឹង​ទុក​ទៅ​ទៀត។ អ្នក​ជឿ​ទេ? រាល់​ពេល​ដែល​ខ្ញុំ​ខឹង​នរណា​ម្នាក់​ខ្លាំង​ យើង​ប្រាកដ​ជា​មើល​ឃើញ​ម្នាក់​នោះ​មិន​ល្អ ឬ​អ្វីៗ​ឃើញ​សុទ្ធ​តែ​ផ្លូវ​អវិជ្ជមាន​ហើយ​មែន​ទេ? តែនៅ​ពេល​ដែល​អាន​សៀវភៅ​នេះ ខ្ញុំ​តែង​មាន​អារម្មណ៍​ស្ងប់​ទៅ​វិញ ហើយ​លែង​ខឹង​ទៅ​ទៀត។ ហេតុនេះ​ខ្ញុំ​តែង​យក​សៀវភៅ​នេះ​មក​អាន​​ នៅពេល​ខ្ញុំ​មិន​អាច​រម្ងាប់​ចិត្ត​ខ្លួន​ឯង​បាន​។ ហើយ​ខ្ញុំ​យល់​ថា​ ពិភពលោក​នេះ​នឹង​ស្រស់​បំព្រង​ប្រសិន​បើ​ម្នាក់​ៗ​ត្រង​ត្រាប់​និង​អនុវត្ត​ទៅតាម​អ្វីដែល​សៀវភៅ​នេះ​បរិយាយ​។​

**ចំនុច​សំខាន់​ដែល​ខ្ញុំ​ស្ងើច​សរសើរ​ចំពោះ​សៀវភៅ​នេះ គឺ​ថា​វា​ធ្វើ​អោយ​មនុស្ស​យើង​រស់​ដោយ​មាន​ក្តីសង្ឃឹម​និង​សប្បាយ​ចិត្ត​។ រឿង​ហេតុ​តែ​មួយ តែ​វា​អាស្រ័យ​ទៅលើ​ការ​គិត​និង​ទម្លាប់​របស់​យើង​ក្នុង​ការ​យល់​ឃើញ​និង​របៀប​គិត។ ឃ្លា​ពីរ​ខុស​គ្នា​ តែ​មាន​អត្ថន័យ​តែ​មួយ, ឃ្លា​ពីរ​មាន​អត្ថន័យ​តែ​មួយ តែ​មួយ​ស្តាប់​ទៅ​ធ្វើ​អោយ​អ្នក​និយាយ​និង​ស្តាប់​មាន​អារម្មណ៍​វិជ្ជមាន និង​មួយ​មាន​អារម្មណ៍​អវិជ្ជមាន​។ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ យើង​មិន​បាន​ចាប់​អារម្មណ៍​សកម្មភាព​ទាំង​នោះ​ទេ ហើយ​វា​ក៏​មិន​យឺត​ពេល​ដែរ​ ក្នុង​កា​រ​ស្វែង​យល់​និង​ផ្លាស់​ប្តូរ​អ្នក​ថ្ងៃ​នេះ!

Link សម្រាប់​ដោនឡូដ >> Epub file

Advertisements