រៀប​ចំ​ផ្ទះ​និង​ដាក់​ដំបូល​ថ្មី​សម្រាប់​កម្មវិធី​សរសេរ​ប្លុក

ព្រឹក​នេះ​បើក​ហ្វេសប៊ុគ​ ឃើញ​គេ​ប្រកាស​ពី​កម្មវិធី​សរសេរ​ប្លុក​ទៀត​ហើយ​។ មិន​បង្អង់​យូរ​ ដោយ​សារ​ខាន​សរសេរ​ប្លុក​យូរ​ផង​ ក៏​ប្រញាប់​ប្រញាល់​ដោនឡូដ​ពាក្យ​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​ តែ​ចៃដន្យ​អី​គេ​តម្រូវ​ឲ្យ​សរសេរ​អត្ថបទ​មួយ​ពី​រមណីយដ្ឋាន​នៅ​កូរ៉េ​ ហើយ​បង្ហាញ​តំណ​ឲ្យ​គេ។ ហេតុនេះ​ហើយ​ទើប​តម្រូវ​ឲ្យ​ខ្ញុំ​នឹក​ចង់​រៀប​ចំ​ប្លុក​សារឡើង​វិញ ព្រោះ​ប្លុក​ខ្ញុំ​ដែល​ទើប​តែ​ប្តូរ​ template នៅ​មិន​ទាន់​សណ្តាប់​ធ្នាប់​រៀប​រយ​នៅ​ឡើយ។ តាម​ពិត​ចង់​ធ្វើ​ header យូរ​ហើយ​ តែ​ចេះ​តែ​ខ្ពិល​ ទាល់​តែ​ពេល​នេះ​ ដោយ​សារ​ចង់​ចូល​កម្មវិធី​គេ​ផង ក៏​សម្រេច​ថា​រៀប​ចំ​តុបតែង​ផ្ទះ​ប្លុក​ខ្ញុំ​បន្តិច​សិន វា​មាន​ទៅ​អត់​ប៉ុន្មាន​!!😀

2014-05-01 01.44.09

ដំបូង​ចាប់​ខ្មៅ​ដៃ​គូសវាស​ព្រាង​ header ថា​គួរ​ត្រូវ​រៀប​ចំ​យ៉ាង​ម៉េច​ ដោយ​បើក​មើល​រូប​ភាព​ចុះ​ឡើង​​ ក្រែង​លោ​មាន​រូប​ណា​ចូល​ភ្នែក​យក​មក​កែ​ច្នៃ​បាន។​ មើល​ចុះ​ឡើង​ ក៏​រក​ឃើញ​រូប​មួយ​ចំនួន​ដែល​ដឹង​ថា​គួរ​ដាក់​ត្រូវ​ណាខ្លះ។ បន្ទាប់​មក​ចាប់​ផ្តើម​ប្រតិបត្តិការ​រក​រូបភាព​ក្នុង Google ដែល​ត្រូវ​ការ​ ជា​ពិសេស​រក​មើើល​ព្រាវ​ដែល​ទាក់​ទង​នឹង​កូរ៉េ។ រក​មួយ​សន្ទុះ​ក៏​រក​ឃើញ​បី​បួន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​បន្ទាប់​មក​ទៀត​នៅ​ចាំ​អី​ទៀត គឺ​វគ្គ​បើក​ Photoshop ចាត់​ការ​ទាញ​ចុះ​ទាញ​ឡើង ចេះ​តែ​ពឺត​ៗ​ទៅ តាម​ចិត្ត​នឹក​ឃើញ។ ទី​បំផុត​សម្រេច​បាន​រួប​ចុង​ក្រោយ​ជា​ស្ថាពរ​ដូច​ដែល​ឃើញ​នេះ​​ឯង។

មិន​ទាន់​ដឹង​ថា​ជាប់​ឬ​ធ្លាក់​ទេ​ តែ​បើ​ជាប់​ប្រហែល​ត្រូវ​មក​ពិភព​គន់​វតប្រេស​សារជា​ថ្មី ប៉ប៉ាច់​ប៉បោច​រាល់​ថ្ងៃ​ទៀត​ហើយ = ))) តែ​បើ​ធ្លាក់​វិញ មាន​អី​ គឺ​អត់​អាដែល​ហ្នឹង! =.=

 

Screenshot 2014-05-01 01.48.25

 

blog-

3 thoughts on “រៀប​ចំ​ផ្ទះ​និង​ដាក់​ដំបូល​ថ្មី​សម្រាប់​កម្មវិធី​សរសេរ​ប្លុក

  1. យី គ្រាន់​តែ​ដំបូល​ផ្ទះ ​មាន​យន្តហោះហោះ​កាត់​ទៅ​មក​ទៀត ពិត​ជា​មិន​ធម្មតា​មែន។ និយាយ​ចឹង​ឡើង​​ហី​អត់​ផ្ទះ​រៀប​ថ្មី​ហ្នឹង?😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s