ស្មាន​ថា​ហ្កាស​​កូកា​ តាម​ពិត​ពុល​ឡាន​

រំលឹក​ប៉ុន្មាន​ខែ​មុន​ខ្ញុំ​បាន​ទៅ​ខេត្ត​ ដើម្បី​ចូល​កម្មវិធី​មួយ​។ គេ​ឲ្យ​ជួប​ជុំ​គ្នា​ម៉ោង​៧កន្លះ​ព្រឹក​ ដោយ​កន្លែង​ណាត់​ជួប​នៅ​ឆ្ងាយ​ដែរ​ ត្រូវ​ក្រោក​ម៉ោង​៥និង​៤៥នាទី​ដើម្បី​រៀបចំ​ខ្លួន​ និង​ចេញ​ដំណើរ​។ ក្រោក​ពី​ព្រលឹម​ពេក​ខុស​ពី​ធម្មតា​ ត្រូវ​ឈឺ​ក្បាល​ជា​ប្រាកដ​។ ពេល​ទៅ​ដល់​កន្លែង​ណាត់​ជួប​ ត្រូវ​ជិះ​ឡាន​ជាមួយ​មីង​ៗ​ជំទាវ​ដែល​ចូល​រួម​កម្មវិធី​នោះ​ដែរ​។ ចេញ​ពី​ទី​នោះ​ ទៅ​ខេត្ត​មួយ​ទៀត​ឆ្ងាយ​គួរ​សម​រយៈ​ពេល​ប្រហែល​ជា​ពីរ​ម៉ោង​។ នៅ​តាម​ផ្លូវ​ខ្ញុំ​ព្យាយាម​គេង​រហូត​ ព្រោះ​ឈឺ​ក្បាល​ខ្លាំង​តាំង​ពី​ក្រោក​ម៉េះ​។ អ្នក​មីង​ជំទាវ​ម្ចាស់​ឡាន​ ​ខំ​ព្យាយាម​សួរ​សំណួរ​ជា​ច្រើន​ តែ​ខ្ញុំ​ឆ្លើយ​ទាំង​បិទ​ភ្នែក​ និង​ចង់​បង្ហាញ​ថា​ខ្ញុំ​ចង់​សម្រាក​។ តែ​គាត់​បាន​ពន្យល់​ថា​ ហេតុ​អ្វី​ខ្ញុំ​ទន់​ខ្សោយ​ មិន​ព្រម​យក​ឈ្នះ​ខ្លួន​ឯង​។ ដោយ​គាត់​មាន​អាយុ​ច្រើន​ ខ្ញុំ​ខ្ជិល​ត​មាត់​ ចេះ​តែ​ឆ្លើយ​ចា៎​ ចា៎! ហើយ​ប្រាប់​គាត់​មួយ​ម៉ាត់​ថា​ ព្រោះ​ខ្ញុំ​ខ្លាច​ពុល​ឡាន​។ គ្រាន់​តែ​ឮ​ពុល​ឡាន​ គាត់​ក៏​ទុក​ឱកាស​ឲ្យ​ខ្ញុំ​សម្រាក​ ណា​មួយ​ឡាន​គាត់​ទំនើប​ផង​។ ជា​សំណាង​ល្អ​​ ខ្ញុំ​ទៅ​ដល់​គោល​ដៅ​ដោយ​សុវត្ថិភាព​និង​ពុំ​មាន​ពុល​អ្វី​ទេ​។

ពេល​ដល់​កន្លែង​គេ​ប្រជុំ​ រួច​គេ​នាំ​ទៅ​ទស្សនា​កន្លែង​ទេសចរណ៍​ ដោយ​ជិះ​ឡាន​ក្រុង​រួម​គ្នា​។ ជិះ​ទៅ​ប្រហែល​មួយ​ម៉ោង​ តែ​ក៏នៅ​អត់​អី​នៅ​ឡើយ​។ ដោយ​ខ្ញុំ​នៅ​តែ​មិន​សូវ​ស្រួល​ខ្លួន​ ពេល​ជិត​ត្រលប់​ទៅ​កន្លែង​ប្រជុំ​វិញ​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទិញ​កូកាកូឡា​មួយ​កំប៉ុង​ផឹក​ ដូច​ឃើញ​ក្នុង​រូប​ស្រាប់​ ផឹក​ហើយ​នៅ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ នៅ​សើច​ស្ញេញ​ស្ញាញ​បាន​នៅ​ឡើយ​។ រាល់​ដង​ឲ្យ​តែ​ពេល​ជិះ​ឡាន​ក្រុង​ខ្ញុំ​តែង​ទិញ​កូកា​ផឹក​ ព្រោះ​ពេល​ផឹក​ហើយ​នៅ​ពេល​ដែល​ជាតិ​ហ្កាស​​វា​កំសួល​ចេញ​( ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្វាង​លែង​ពុល​ឡាន​។

មិន​ខុស​ពី​រាល់​ដង​ ពេល​ផឹក​កូកា​ហើយ​​យើង​ក៏​ឡើង​ជិះ​ឡាន​ក្រុង​ត្រលប់​ទៅ​កន្លែង​ប្រជុំ​វិញ​។ ផឹក​កូកា​អស់​មួយ​កំប៉ុង​ ខ្ញុំ​មាន​អារម្មណ៍​ថា​តឹង​ៗ​ពោះ ខ្ញុំ​គិត​ថា​ព្រោះ​វា​មក​ពី​ជាតិ​ហ្កាស​។ ចំលែក​អី​លើក​នេះ​ ផឹក​កូកា​ហើយអត់​មាន​​ភើល​ហ្កាស​កូកា​មក​សោះ​ អា​គិ​ៗៗ ដូច​នេះ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​តឹង​ពោះ​ និង​ថប់​ៗ​ទៅ​វិញ​។ ដូច​នេះ​ខ្ញុំ​ខំ​ប្រឹង​សម្រួល​ក្នុង​ខ្លួន​ ធ្វើ​យ៉ាង​ណា​ឲ្យ​ជាតិ​ហ្កាស​ចេញ​មក​ ហាហា (សុំ​ទោស​បើ​មាន​អារម្មណ៍​ថា​ dirty ;P )

ប្រហែល​១០​នាទី​ក្រោយ​ ស្រាប់​តែ​មាន​អារម្មណ៍​ថា​ហ្កាស​កំពុង​ភើល​ចេញ​មក​ហើយ​ មាន​អារម្មណ៍​ថា​ធូរ​ទ្រូង​បន្តិច​ តែ​មាន​ឯណា ;'( មិន​មែន​ហ្កាស​កូកា​ទេ​ តែ​ជា​ការ​ពុល​ឡាន​ទៅ​វិញ​។ មិន​បាច់​និយាយ​ទេ​ គឺ​ថា​ខ្លួន​ខ្ញុំ​គ្រប​ដណ្តប​ដោយ​កម្អួត​ ហាហា ^^ ព្រោះ​អត់​បាន​ត្រៀម​ខ្លួន​ជា​មុន​ និង​ពុំ​ដឹង​ទាល់​តែ​សោះ​ថា​ខ្ញុំ​ពុល​ឡាន​ ព្រោះ​ដូច​ជា​មិន​ដែល​ពុល​ឡាន​យូរ​ហើយ​ (មួយ​ឬ​ពីរ​ឆ្នាំ​ហើយ)។ ខ្ញុំ​មិន​ដែល​ក្អួត​ដាក់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ទេ​ នេះ​ជា​លើក​ទី​មួយ​ហើយ​ ព្រោះ​រាល់​ដង​យ៉ាង​ហោច​មាន​ថង់​មួយ​ គិ​ៗៗ

វា​ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​កខ្វក់​ជា​ទី​បំផុត ;( ជា​សំណាង​ល្អ​ពេល​ចុះ​ពី​លើ​ឡាន​បាន​មិត្ត​ភក្តិស្រី​​ថៃ​របស់​ខ្ញុំ​ឈ្មោះ​គង់​ជួយ​ជូត​ខ្លួន​និង​ខោ​អាវ​ឲ្យ​ ទោះ​បី​ក្លិន​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ​។ ថ្ងៃ​នោះ​ពិត​ជា​មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង​និង​ទឹក​ចិត្ត​គង់​ជា​អនេក​​។ ពេល​ដែល​វា​កំពុង​ជូត​ខ្ញុំ​មិន​បាន​និយាយ​អី​ទេ​ តែ​ពេល​ជូត​ខ្លួន​រួច​រាល់​ហើយ​ កន្លះ​ម៉ោង​ក្រោយ​ខ្ញុំ​ផ្ញើសារ​ប្រាប់​វា​ថា​ មិញ​នេះ​រំភើប​នឹង​ទឹក​ចិត្ត​វា​ណាស់​ វា​ឆ្លើយ​​ថា​ “មិន​ដឹង​ជា​រំភើប​ស្អី​ទេ​ ជ្រិញ​ណាស់!” ចឹង​ខ្ញុំ​ក៏​បិទ​មាត់​ច្រុប​ៗ​ទៅ :SS (kidding)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s