លាក់​នំប៉័ង​ក្នុង​ថត​តុ

Image

ព្រឹក​នេះ​មេឃ​ចុះ​ត្រជាក់​ព្រោះ​ភ្លៀង​ធ្លាក់​មួយ​អុល​តាំង​ពី​ព្រលឹម​ (មិន​ច្បាស់​ទេ​ថា​ភ្លៀង​តាំង​ពី​ថ្មើរ​ណា :S )។ ធម្មតា​មេឃ​ត្រជាក់​អ៊‍ីចឹង​នរណា​ក៏​ចង់​បន្ត​គេង​ដែរ ចៃ​ដន្យ​អី​ថ្ងៃ​នេះ​ម៉ោង​ថ្នាក់​ដំបូង​ ១០កន្លះ​ព្រឹក​ នាំ​ឲ្យ​ខ្ញុំ​អាច​គេង​បាន​យូរ​ក្រាស់​ក្រែល​ហ៊ី​ៗៗ..។ តែ​ពេល​ក្រោក​ឡើង​ ពុំ​ឃើញ​មិត្ត​រួម​បន្ទប់​ (roommate) ទេ​ ពេល​កំពុង​គេង​ឮ​សម្លេង​តូង​តាំង​ៗ ស្មាន​តែ​ជា​សម្លេង​គាត់​ តាម​ពិត​ជា​សម្លេង​តំណក់​ភ្លៀង​សោះ។ ក្រោយ​ពី​រៀប​ចំ​ខ្លួន​​រួច​រាល់​ បម្រុង​ចេញ​ទៅ​រៀន​ហើយ​ ស្រាប់​តែ​ក្រលេក​ទៅ​មើល​លើ​តុ​ឃើញ​នំប៉័ង​មួយ​ដុំ​តូច​មួយ​នៅ​ទី​នោះ​ ដូច​ដែល​ឃើញ​ក្នុង​រួប​។ តែ​ខ្ញុំ​ពុំ​មាន​ពេល​សម្រាប់​ញ៉ាំ​វា​ទេ​ ព្រោះ​ដល់​ម៉ោង​ចូល​រៀន​បាត់​ទៅ​ហើយ​។ ដឹង​ច្បាស់​ណាស់​ថា​ ជា​នំប៉័ង​ដែល​បង​ស្រី​រួម​បន្ទប់​ខ្ញុំ​គាត់​ទុក​ឲ្យ​ខ្ញុំ​ (roommate ខ្ញុំ​ sweet ចឹង😛 )។​ ពេល​នោះ​ស្រាប់​តែ​ខ្ញុំ​ចិត្ត​ច្រួល​ច្របល់​​មួយ​រំពេច​ បើ​ញ៉ាំ​ឥលូវ​វា​ខក​រៀន​ បើ​ទុក​ចោល​លើ​តុ​ចាំ​មក​វិញ​ចាំ​ញ៉ាំ ខ្លាច​ពេល​គាត់​មក​វិញ​ឃើញ​នំប៉័ង​នៅ​ដដែល​ ថា​ខ្ញុំ​អត់​ញ៉ាំ​ហើយ​អន់​ចិត្ត​។ ខ្ញុំ​ក៏​ស្ទុះ​ឆក់​នំប៉័ង​ដាក់​នៅ​ក្រោយ​ប្រតិទិន​ដែល​នៅ​លើ​តុ​ តែ​នៅ​តែ​មិន​ពេញ​ចិត្ត​ ខ្លាច​​គាត់នៅ​តែ​មើល​ឃើញ​ដោយ​អចេតនា​។ ភ្លាម​នោះ​ក៏​នឹក​ឃើញ​ថត​តុ​ខ្ញុំ​ក្បែរ​នោះ មិន​បង្អង់​យូរ​ បើក​ថត​តុ​ក្រាក​ ដាក់​នំប៉័ង​ចូល​ផ្លុក​ បិទ​ថត​តុ​វិញ​ក្រិប ហើយ​រត់​ទៅ​រៀន​ទៅ!

ចប់​ហើយ​ មាន​តែ​ប៉ុណ្ណឹង ; ))))​

គ្រាន់​តែ​ថា​ វា​នឹក​អស់​សំណើច​នឹង​ខ្លួន​ឯង​ព្រឹក​មិញ​ ហាហា គ្រាន់​តែ​គេ​ឲ្យ​នំប៉័ង​ញ៉ាំ​សោះ​ក៏​ឈឺ​ក្បាល​អស់​មួយ​ព្រឹក​ ហើយ​ឆ្លៀត​យក​ទៅ​លាក់​ទុក​ទៀត ^^ តែ​នេះ​មក​ពី​ខ្លាច​ការ​យល់​ច្រឡំ​និង​ការ​អន់​ចិត្ត​ :3 ដូច​នេះ​មុន​នឹង​ចាប់​ផ្តើម​ឆី​វា​ ថត​មួយ​ប៉ុស្តិ​សិន​ ហើយ​ post មួយ​លេង = ))))

2 thoughts on “លាក់​នំប៉័ង​ក្នុង​ថត​តុ

    • យល់​តាម​ណា? ចុះ​បើ​គាត់​ឃើញ​មិន​សួរ​ ហើយ​គ្រាន់​តែ​លួច​អន់​ចិត្ត​ម្នាក់​ឯង? ឯ​ខ្ញុំ​ឯណេះ​ មិន​អាច​នៅ​សុខ​ៗ​ទៅ​ប្រាប់​គាត់​ហេតុផល​ដែល​​នំប៉័ង​នៅ​មិន​ទាន់​បាន​ញ៉ាំ​ដែរ🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s