អាន​សៀវភៅ​រឿង Please Look After Mom

ទើប​តែ​អាន​ចប់​សៀវភៅ​រឿង​ដែល​មាន​ចំណងជើង​ថា​ Please Look After Mom ដែល​ជា​រឿង​និពន្ធ​ដោយ​អ្នក​និពន្ធ​កូរ៉េ​តែ​បក​ប្រែ​ជា​ភាសា​អង់គ្លេស​។ រឿង​នេះ​និយាយ​ពី​ក្រុម​គ្រួសារ​​មួយ​ដែល​​ម្ដាយ​របស់​ពួក​គេ​បាន​វង្វេង​បាត់​ក្នុង​ស្ថានីយ​រថភ្លើង​សេអ៊ូល។ ភាព​ធ្វេស​ប្រហែស​តែ​​មួយ​គ្រា​ធ្វើ​ឲ្យ​ពួក​គេ​ជា​ ស្វាមី កូន​ប្រុស​ច្បង កូន​ស្រី​ ស្ដាយក្រោយ​សឹង​មួយ​ជីវិត​។ ជា​ពិសេស​ ក្រោយ​ការ​បាត់​ខ្លួន​របស់​ម្ដាយ​​ ក៏​ដូច​ជា​ភរិយា​ (ឪពុក) ទើប​ពួក​គេ​ស្វែង​យល់​ឃើញ​ថា​ តើ​កន្លង​មក​ពួក​គេ​បាន​ធ្វើ​អ្វី​ខ្លះ និង​ព្រងើយ​កន្តើយ​យ៉ាង​ណា​ខ្លះ​ចំពោះ​គាត់​ ពិសេស​នៅ​ពេល​ដែល​ពួក​គេ​ដឹង​នោះ​ គឺ​អ្វី​ៗ​វា​ហួស​ពេល​ទៅ​ហើយ​។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ខ្ញុំ​ស្វែង​យល់​ពី​សៀវភៅ​នេះ​ គឺ​អាច​ឲ្យ​ខ្ញុំ​យល់​ដឹង​មួយ​កម្រិត​ទៀត​ពី​ជីវភាព​រស់​នៅនិង​ទឹក​ចិត្ត​​របស់​ម្ដាយ​​នៅ​ជនបទ​។ បើ​ទោះ​វា​ជា​ខ្សែ​ជីវិត​របស់​ម្ដាយ​នៅ​កូរ៉េ តែ​មាន​ចំណុច​ជា​ច្រើន​គឺ​មិន​ខុស​ពី​ម្ដាយ​ទូទៅ​នោះ​ទេ​ ពិសេស​គឺ​វា​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ម្ដាយ​នៅ​ខ្មែរ​យើង​ប៉ុន្មាន​នោះ​ទេ។ មួយ​ទៀត អាច​ឲ្យ​ដឹង​ពី​អារម្មណ៍​និង​ស្ថានភាព​របស់​សមាជិក​គ្រួសារ​នៅ​ពេល​ដែល​មាន​សមាជិក​ណា​ម្នាក់​បាត់​ខ្លួន ថា​តើ​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី​ខ្លះ មាន​បញ្ហា​អ្វី​ខ្លះ..

បញ្ហា​តែ​មួយ​គត់​ដែល​ខ្ញុំ​មិន​ពេញ​ចិត្ត​ចំពោះ​សៀវ​ភៅ​មួយ​នេះ​ គឺ​ការ​ប្រើ​សព្វនាម​ You និង​ I ដោយ​មិន​បញ្ជាក់​ជាមុន​ថា​តើ​ចង់​សំដៅ​លើ​នរណា​។ វា​ធ្វើ​ឲ្យ​អ្នក​អាន​វង្វេង​ និង​ចង​ចិញ្ចើម​សឹង​គ្រប់​គ្នា​ពេល​អាន​សៀវភៅ​នេះ​ ពិសេស​គឺ​ត្រង់​វគ្គ​ទី​៤: Another Woman។ ចំពោះ​៣វគ្គ​ដំបូង​ខ្ញុំ​អាន​យ៉ាង​ជក់​ចិត្ត​ជាមួយ​ការ​ប្រើ​សព្វនាម You របស់​គាត់​ តែ​ពេល​ចូល​ដល់​វគ្គ​ទី​៤ គឺ​វង្វេង​សុង​តែ​ម្តង។ ម្ដង​ខ្ញុំ​គិត​ថា​ You គឺ​អ្នក​នេះ I គឺ​អ្នក​នោះ​, អាន​ដល់​ទំព័រ​ផ្សេង​ខ្ញុំ​យល់​ថា​ You គឺ​អ្នក​នេះ I អ្នក​នោះ​វិញ…

ខាង​ក្រោម​នេះ​ជា​ link download យក​សៀវភៅ​នេះ​ទៅ​អាន ដោយ​ខ្ញុំ​បាន​ convert ជា​ 3 files : .pdf , .mobi , .epub ។ អ្នក​ចង់​ប្រើ​មួយ​ណា​ក៏​បាន​ ដែល​ pdf ប្រហែល​សឹង​គ្រប់​គ្នា​ស្គាល់​ហើយ តែ​ .mobi ជា​ហ្វាល់​សម្រាប់​អាន​ក្នុង​ Kindle​ ហើយ​ .epub ជា​ហ្វាល់​សម្រាប់​អាន​ក្នុង​ ibook (iOS’s app)

http://www.mediafire.com/?cy6ijjaanzhux9z

3 thoughts on “អាន​សៀវភៅ​រឿង Please Look After Mom

  1. សៀវ​ភៅ​នេះ​អាត្មា​លឺ​សូរ​គេ​ល្បី​តាម​វិទ្យុ​យូរ​ដែរ​ហើយ​នៅ​ស្រុក​ខ្មែរ​ តែ​រក​ទិញ​នៅ​បណ្ណាគារ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ភ្នំពេញ​មិន​ឃើញ​​សោះ។ អាត្មា​សូម​សួរ​បន្តិច​ថា​តើ​សៀវ​ភៅ​នេះ​ជា​ភាសា​អង់​គ្លេស​មាន​ប៉ុន្មាន​ទំព័រដែរ? ព្រោះ​អាត្មា​ធ្លាប់​ទាញ​យក​ពី​អ៊ីនធើណេត ពីរបី​ដង​ដែរ តែ​អត់​មាន​ដល់​ចប់​មាន​ត្រឹម​តែ​ពាក់​កណ្តាល ហើយ​អាត្មា​សង្ឃឹម​ថា​ដោនឡូត​យក​ពីទីនេះ​នឹង​មាន​ដល់​ទី​បញ្ចប់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s