ជ្រុះ​បាត់​ចិញ្ចៀន

IMG_0053

ចាំ​បាន​កាល​ថ្ងៃ​នោះ បន្ទាប់​ពី​ចេញ​ពី​រៀន​ខ្ញុំ​ដើរ​ទៅ​មុខ​សាលា​ដើម្បី​រក​ទិញ​នេះ​​នោះ​នៅ​ហាង​នានា​ដែល​នៅ​ខាង​មុខ​សាលា។ ដើរ​ដល់​ពាក់​កណ្តាល​ផ្លូវ​ ជិត​ដល់​ហាង​ហើយ​ ស្រាប់​តែ​មាន​អារម្មណ៍​ថា​ពុំ​មាន​ចិញ្ចៀន​នៅ​នឹង​ម្រាម​ដៃ​ដែល​ធ្លាប់​ពាក់​រាល់​ដង​។ ចិញ្ចៀន​ដូច​ដែល​ឃើញ​ក្នុង​រូប​នេះ ខ្ញុំ​ពាក់​វា​ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ពាក់​នៅ​នាង​ដៃ​ខាង​ស្តាំ។ មិត្ត​ភក្តិ​ជា​ច្រើន​តែ​ង​ច្រឡំ​ថា​ជា​ចិញ្ចៀន​គូ​សង្សារ​ តែ​តាម​ពិត​មិន​មែន​ទេ​ ជា​ចិញ្ចៀន​ម៉ាក់​ទិញ​ឲ្យ​^^

ចូល​ដល់​ប្រធាន​បទ​បាត់​ចិញ្ចៀន​នេះ ពេល​ដែល​ដើរ​ៗ​ស្រាប់​តែ​មាន​អារម្មណ៍​ថា​អត់​មាន​ចិញ្ចៀន​ពាក់​នឹង​ដៃ​ភ្លាម​ ខ្ញុំ​លើក​ម្រាម​ដៃ​ស្តាំ​ខ្ញុំ​ឡើង​ហើយ​ស្រឡាំង​កាំង​មួយ​សន្ទុះ និង​ព្យាយាម​គិត​ថា​តើ​ពេល​ព្រឹក​ខ្ញុំ​មាន​បាន​ដោះ​វា​ទុក​នៅ​ផ្ទះ ឬ​ក៏​ទើប​តែ​ជ្រុះ​បាត់​អំបាញ់​មិញ។ រក​នឹក​មួយ​សន្ទុះ​ គឺ​ច្បាស់​ណាស់​ថា​ពេល​ព្រឹក​ដែល​ដើរ​ទៅ​សាលា​ខ្ញុំ​មាន​ពាក់​ចិញ្ចៀន​​នេះ​នៅ​នឹង​ដៃ ព្រោះ​ជា​ទម្លាប់​តែង​យក​មេ​ដៃ​អង្អែល​ចិញ្ចៀន​នៅ​នាង​ដៃ​ជា​និច្ច​។ ភ្លាម​ៗ​ដែល​ច្បាស់​ក្នុង​ចិត្ត​ថា​ពេល​ព្រឹក​ពិត​ជា​មាន​ចិញ្ចៀន​នៅ​នឹង​ដៃ​ ខ្ញុំ​ស្រងាក​ចិត្ត​មួយ​រំពេច​និង​យល់​ថា​ច្បាស់​ជា​ជ្រុះ​បាត់​តាម​ផ្លូវ​ដែល​ចេញ​មក​អំបាញ់​មិញ​នេះ​ឯង។ មិន​បង្អង់​ក៏​ដើរ​បក​ក្រោយ​តាម​រក​មើល​ចិញ្ចៀន​មួយ​ជំហាន​យឺត​ៗ​ ភ័យ​ផង​ស្តាយ​ផង មិន​គួរ​ណា​ប្រហេស​បែប​នេះ​សោះ។

កំពុង​មាន​អារម្មណ៍​ស្តាយ​ក្រោយ​ជា​ខ្លាំង​ ហើយ​ក៏​អស់​សង្ឃឹម​ផង​ដែរ​។ ដើរ​រក​អស់​ហើយ​នៅ​តែ​មិន​ឃើញ ក៏​សម្រាប់​ចិត្ត​ថា​ give up! គិត​ថា​ “ណាស់​ហ្ហើយ ធ្វើ​ម៉េច​បើ​ជ្រុះ​បាត់​ទៅ​ហើយ”។ គិត​បែប​នឹង​បណ្តើរ​ក៏​ត្រលប់​ដើរ​តម្រង់​ទៅ​ហាង​​មុខ​សាលា​វិញ​ដើម្បី​ទិញ​សម្ភារៈ​ដែល​ចង់​ទិញ។ តែ​​មាន​ឯណា! ព្រះ​ម្ចាស់​ថ្លៃ​អើយ!! ស្រាប់​តែ​ខ្ញុំ​លើក​ដៃ​ឆ្វេង​ឡើង ឃើញ​ចិញ្ចៀន​ដែល​ពាក់​រាល់​ដង​នៅ​នឹង​នាង​ដៃ​ខាង​ឆ្វេង!!!^^* ហួស​ចិត្ត​នឹង​ខ្លួន​ឯង សើច​ក៏​មិន​ចេញ​ យំ​ក៏​មិន​ចេញ មាន​តែ​ទះ​ក្បាល​ខ្លួន​មួយ​ ផោះ! មោឃ​ណាស់, ពេល​នោះ​ទើប​ខ្ញុំ​នឹក​ឃើញ​ថា​ពេល​កំពុង​អង្គុយ​រៀន​ក្នុង​ថ្នាក់ បាន​ដក​ចិញ្ចៀន​ពី​ដៃ​ស្តាំ​មក​ពាក់​ដៃ​ឆ្វេង​លេង ហើយ​ក៏​ភ្លេច​ថា​មិន​ទាន់​ដោះ​មក​ពាក់​ដៃ​ស្តាំ​វិញ ; )))))

អត់​កុហក​ទេ​ ជា​រឿង​ពិត​១០០ភាគ​រយ​សុទ្ធ​សាធ កើត​ឡើង​ចំពោះ​ខ្ញុំ​ផ្ទាល់​​ប្រហែល​២ឆ្នាំ​មុន​ ពេល​ទើប​មក​កូរ៉េ​ថ្មី​ៗ​ដែរ។😀 រាល់​ពេលដែល​នឹក​ឃើញ​ដល់​ថ្ងៃ​នឹង​ តែង​តែ​អស់​សំណើច​ខ្លួន​ឯង​ជានិច្ច​ ដូច​នេះ​ថ្ងៃ​នេះ​ចង់​ចែក​គ្នា​សើច​លេង^^

2 thoughts on “ជ្រុះ​បាត់​ចិញ្ចៀន

  1. អាត្មាឆ្ងល់ថាហេតុអ្វីបានជាពេលដែលអាត្មាPost អក្សរខ្មែរ ឬមួយក៏Copy អត្ថបទជាអក្សរខ្មែរ ដាក់បញ្ចូលទៅក្នុង WordPress របស់អាត្មាម្តង វាអត់ស្មើគ្នាសោះ ដោយបន្ទាត់ខ្លះខ្លី បន្ទាត់ខ្លះវែងអញ្ចឹង? តែពេលអក្សរអង់គ្លេសវិញធម្មតាអត់អីផង! ហើយអាត្មាឃើញប្លុកនេះ ហេតុអីក៏ដាក់អក្សរខ្មែរដែរតែដូចជាមានរបៀបរៀបរយ សូមជួយប្រាប់ផងបានទេ? សូមអរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s