ធ្លាប់​ញ៉ាំ​សាច់​ឆៅ​ទេ​?


មុនមកកូរ៉េ មិនដែលញ៉ាំសាច់ឆៅ ឬមិនដែលទាំងគិតថាខ្ញុំនេះនឹងហ៊ានញ៉ាំសាច់ឆៅផង។ នេះជាលើកទីពីរហើយ ដែលខ្ញុំបានភ្លក់សាច់ឆៅ។ តែ​កាល​លើក​ទី​មួយ​នុង​ ញ៉ាំ​បាន​តែ​ពីរ​ម៉ាត់​ក៏​ឈប់​ ព្រោះ​អាល័យ​តែ​វីវក់​នឹង​ពុល​កាណូត​ ដូច​នេះ​ពុំ​មាន​អារម្មណ៍​ភ្លក់​ម្ហូប​នេះ​ទេ​។ ចូល​ដល់​ការ​ភ្លក់​សាច់​ឆៅ​ លើក​ទី​ពីរ​នេះ​វិញ​ ទើប​អាច​ចាត់​ទុក​ថា​ជា​ការ​ភ្លក់​រសជាតិ​ពេញ​លេញ ព្រោះ​ខ្ញុំ​ញ៉ាំ​ឡើង​កប់​ៗ​ ^^ ហាហា… ថា​ទៅ​ មក​ពី​ល្ងាច​នោះ​ មុខ​ម្ហូប​គេ​ អាហារ​សមុទ្រ​ឆៅ​តែ​ម្តង​ មួយ​មុខ​ណា​ ក៏​សាច់​ឆៅ​ចុច​ជា​មួយ​ទឹក​ម្ទេស​ដែរ បើ​មិន​ញ៉ាំ​មាន​តែ​អត់​។
មុន​ពេល​ញ៉ាំ​ មាន​អារម្មណ៍​រអាល​ និង​មិន​ហ៊ាន​ញ៉ាំ​ដែរ​ តែ​ដល់​ភ្លក់​មួយ​ម៉ាត់​ទៅ​ …. វ៉ោវ …! ឆ្ងាញ់​ជាង​អ្វី​ដែល​បាន​រំពឹង​ទុក​:mrgreen: គ្មាន​អី​ផង​ ដូច​តែ​សាច់​ឆ្អិន​យើង​ដែរ​នឹង!!!!!! ^^
ទោះ​ជា​យ៉ាង​ណា​ ក៏​ខ្ញុំ​នៅ​មិន​ទាន់​ហ៊ាន​ញ៉ាំ​ពេញ​​ៗ​មាត់​ដូច​ម្ហូប​ឆ្អិន​ដែរ​ ពេល​ដាក់​ចូល​មាត់​នៅ​ដាក់​លប​ៗ​នៅ​ឡើយ​។ ព្រោះ​​សាច់​ដែល​នៅ​លើ​ចាន​ ទោះ​ជា​ត្រូវ​កាត់​ជា​ចំណិត​តូច​ៗ​ក៏​ដោយ​ តែ​ខ្លះ​នៅ​វើក​ៗ​ពេញ​នឹង​ទេ​ ! នៅ​ញញើត​ៗ​តិច​ៗ​ដែរ … អាច​ថា​មិន​ទាន់​ក្លាយ​ជា​អ្នក​ជំនាញ​ញ៉ាំ​សាច់​ឆៅ​នៅ​ឡើយ​ទេ​ គ្រាន់​តែ​មាន​ឈ្មោះ​ថា​ ជា​អ្នក​ធ្លាប់​បាន​ញ៉ាំ​ ^^ ហាហា…
តែ​បញ្ជាក់​ផង​ដែរ អាហារ​សមុទ្រ​សាច់​ឆៅ​នេះ​ ក៏​មិន​ជា​ថោក​ដែរ​ បើ​តាម​សមត្ថភាព​ខ្ញុំ​ ក៏​ខ្ញុំ​មិន​ហ៊ាន​ចំណាយ​លុយ​ទៅ​ទិញ​ញ៉ាំ​ឯក​ឯង​ដែរ​ តែ​នេះ​ដោយ​សារ​ទៅ​​តាម​កម្មវិធី​ WSK ហើយ​គេ​ទិញ​ឲ្យ​ញ៉ាំ​ដែរ​។ ទៅ​ថ្ងៃ​មុខ​ បើ​ឲ្យ​ទិញ​ញ៉ាំ​ខ្លួន​ឯង​ ក៏​មិន​ដែរ​។ មាន​តែ​រង់​ចាំ​មើល​ ក្រែង​លោ​មាន​កម្មវិធី​ណា​ប៉ាវ​ញ៉ាំ​ទៀត​ ទើប​អាច​ភ្លក់​ជា​លើក​ទីបី😀

2 thoughts on “ធ្លាប់​ញ៉ាំ​សាច់​ឆៅ​ទេ​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s