ណែ​នាំ​តែ​ដំណាប់​កូរ៉េ​ឆ្ងាញ់​


សួស្តី! បែកគ្នាយូរហើយ😀 ទើបតែប្រលង midterm ចប់អំបាញ់មិញនេះឯង ក៏ឆ្លៀតពេលណែនាំតែកូរ៉េឆ្ងាញ់មួយដែលខ្ញុំទើបចាប់អារម្មណ៍។ តាមពិតតែនេះមិនដឹងថាគួរហៅថាតែដំណាប់ឬយ៉ាងណា ព្រោះមើលទៅវារបៀបជាដំណាប់ទេ ដែលគេយកមកឆុងជាមួយទឹកក្តៅក៏បានទឹកត្រជាក់ក៏បាន។ តែដោយសារភាសាកូរ៉េគេហៅថាតែ យើងមានតែហៅថាតែតាមគេដែរ ដោយខ្ញុំឲ្យឈ្មោះថា តែដំណាប់:mrgreen: ហើយជាភាសាកូរ៉េហៅថា យូចាឆា 유자차។ យូចាឆាមានច្រើនរសជាតិ តែមិនដឹងថាមានរសជាតិអ្វីខ្លះទេ ខ្ញុំស្គាល់តែមួយទេ គឺយូចាឆារសជាតិផ្លែក្រូច ដែលខ្ញុំកំពុងនឹងលង់នឹងរសជាតិតែមួយនេះយ៉ាងងប់ងល់ ហាហា ព្រោះផឹករាល់ថ្ងៃ ^^
រសជាតិតែដំណាប់ផ្លែក្រូចនេះ ពេលឆុងទៅមានរសជាតិដូចទឹកក្រូចឆ្មាយើងអញ្ចឹង ម្យ៉ាងវិញទៀតថែមទាំងមានដំណាប់នៅក្នុងនោះដែលយើងអាចញ៉ាំវាពេលផឹក ចង់ប្រាប់ថា វាឆ្ងាញ់ខ្លាំងណាស់ៗៗៗ!!! មិនដែលឃើញតែអីឆ្ងាញ់ចឹងទេ!
មកនៅកូរ៉េ២ឆ្នាំហើយ មិនដឹងសោះថាមានតែឆ្ងាញ់ចឹង! ខ្ញុំទើបតែស្គាល់តែនេះ តាមរយៈមិត្តរួមបន្ទប់ខ្ញុំជនជាតិផាណាម៉ា (Panama) ដែលប៉ុន្មានសប្តាហ៍មុនគេផ្តាសាយនិងក្អក ហើយមិត្តភក្តិគេក៏បានទិញតែដំណាប់នោះឲ្យគេ។ នៅពេលដែលផឹកហើយឃើញថាឆ្ងាញ់ក្រៃលែង មិនបង្អង់យូរគេក៏យកតែនោះមកអួតខ្ញុំ និងឆុងឲ្យសាកផឹកមួយកែវ។ ឃើញដំបូងខ្ញុំពុំបានគិតថាវាជាតែទេ ក៏សួរថា “អូ នេះជាដំណាប់ញ៉ាំជាមួយនំប៉័ងនឹងមែនរ៉េ?” ហាហា គេក៏ឆ្លើយថា “អត់ទេ ជាតែទេតើ!^^;” ។ គ្រាន់តែបានផឹកមួយកែវនោះហើយ ខ្ញុំភ្ញាក់ផ្អើលនឹងរសជាតិតែនឹងជាខ្លាំង ក៏សួរទៅមិត្តភក្តិកូរ៉េពីកន្លែងដែលខ្ញុំអាចទិញតែនោះបាន។ មិត្តកូរ៉េប្រាប់ថាតែនោះហៅ​ថា​យូចាឆា និង​រកនៅឯណាក៏មានដែរ ផ្សារតូចធំភាគច្រើនគឺមានលក់ជានិច្ច។

តម្លៃវិញក៏មិនជាថ្លៃអីណាស់ណាដែរ ព្រោះមួយក្រឡដូចដែលឃើញក្នុងរូបនេះ តម្លៃដូចជាល្បាក់ 5$ អីទេ (ភ្លេចតម្លៃបាត់ហើយ)។ មួយក្រឡនឹងឆុងបានច្រើនកែវណាស់ ឆុងមួយកែវដាក់តែមួយស្លាបព្រាបាយទេ ហើយមិនចាំបាច់ថែមស្ករឬអ្វីទាំងអស់ គ្រាន់តែកូរៗ ផឹកផ្លាប់ៗយកតែម្តង😉

7 thoughts on “ណែ​នាំ​តែ​ដំណាប់​កូរ៉េ​ឆ្ងាញ់​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s