លេង​មួយ​ក្បាច់​ ចង់​surprise មាន​អីទៅ​ជា​ក្រញាញ់​ខួរ​

ភ្លេចប្រាប់ទៅ ថាកាលពីខែមករាដើមឆ្នាំ២០១២នេះ ខ្ញុំបានទៅលេងខ្មែរជាលើកទី២ ដែលលើកទីមួយទើបតែទៅលេងដែរ គឺកាលពីខែកក្កដាឆ្នាំ២០១១។ តែដោយសារទើបតែទៅលេងនេះហើយ ទើបទៅលើកទី២នោះ ខ្ជិលប្រាប់អ្នកផ្ទះ ព្រោះចង់surpriseម្តង ឃឹៗៗ

តែមានឯណា លោកអើយ! មិនទាន់បានសិបប្រ៉ាយពួកគាត់ផង ខ្ញុំឯណេះក៏សិបប្រ៉ាយដែរ ហើយរត់ឆ្លេឆ្លាទាំងមុនដល់ស្រុកនិងពេលដល់ទឹកដីកម្ពុជា។ ឆ្ងល់ណាស់មែនទេ ថាមានរឿងអីកើតឡើង? ចា៎ ចាំបន្តិចទៅ គេរៀបរាប់ឲ្យស្តាប់ឥឡូវនេះហើយ😛

ដោយហេតុថាចង់សិបប្រ៉ាយគ្រប់គ្នា ខ្ញុំមិនបានផ្តល់ដំណឹងឬប្រាប់នរណាឲ្យដឹងពីកាលដែលខ្ញុំទៅខ្មែរនោះទេ លើកលែងតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ។ ខ្ញុំទិញសំបុត្រយន្តហោះដែលចុះ transit នៅចិន ខេត្តក្វាងចូវ ដែលរំពឹងនឹងទៅដល់ទីក្រុងភ្នំពេញម៉ោងប្រហែល៨កន្លះយប់នាថ្ងៃដែលចេញដំណើរ។ ដូចនេះខ្ញុំបានពឹងមិត្តភក្តិខ្ញុំម្នាក់ ឲ្យមកចាំយកខ្ញុំនៅព្រលានយន្តហោះពោធិ៍ចិនតុងម៉ោងប្រហែល៨កន្លះយប់នាថ្ងៃនោះ។ ចៃដន្យអី ពេលទៅដល់ក្វាងចូវស្រាប់តែគេដាក់ថា ជើងយន្តហោះខ្ញុំត្រូវពន្យាររយៈពេល ៣ម៉ោង ដូច្នេះប្រហែលម៉ោង១១កន្លះយប់ទើបដល់ក្រុងភ្នំពេញ។

គ្រាន់តែឃើញ ការប្រកាសពន្យារពេលនោះភ្លាម ខ្ញុំច្រួលច្របល់ភ្លាម ព្រោះមិនដឹងបានអី Call ទៅប្រាប់មិត្តភក្តិខ្ញុំដែលនឹងកំពុងរង់ចាំខ្ញុំនៅភ្នំពេញម៉ោង៨កន្លះយប់។ ព្រលានយន្តហោះឆ្កួតគេនោះ អត់មានfree wifiទេ ចង់ប្រើwifiទាល់តែចុះឈ្មោះដោយដាក់លេខទូរស័ព្ទអីណា និយាយទៅគឺប្រើwifiអត់បាន។ ណាមួយទៅដល់ទឹកដីចិនប្រើហ្វេសប៊ុគអត់បានទៀត បើទោះជាសុំគេប្រើអ៊ីនធ័រណេត ក៏មិនដឹងជាទាក់ទងម៉េចទៀត។ ខ្ញុំបានសាកសួរអ្នកធ្វើការនៅទីនោះ ពីរបៀបភ្ជាប់អ៊ីនធ័រណេត តែគេថាអត់ដឹង ហើយបើចង់ទិញកាតតេទៅក្រៅប្រទេស ក៏មិនកើតទៀត ព្រោះកាតគេប្រាប់ថាលក់នៅខាងក្រៅ ពេលនោះខ្ញុំចូលដល់ខាងក្នុងហើយ។ សំណាងល្អ ខ្ញុំបានជួបបងស្រីចិនម្នាក់នោះ ក្រោយពីពន្យល់ពីស្ថានភាពខ្ញុំហើយ គាត់ក៏ឲ្យទូរស័ព្ទខ្ចីតេទៅក្រៅប្រទេស តែគាត់ប្រាប់ថាលុយគាត់សល់មិនច្រើនទេ និយាយបានប្រហែល១នាទីអីប៉ុណ្ណោះ។ សប្បាយចិត្តណាស់ ខ្ញុំក៏តេទៅប្រាប់មិត្តខ្ញុំថា មិនបាច់នៅចាំខ្ញុំទេ ព្រោះខ្ញុំទៅដល់យប់ជ្រៅ។

តែរឿងមិនទាន់ចប់ទេ ព្រោះខ្ញុំក៏ចាប់ផ្តើមកង្វល់ថាតើខ្ញុំទៅផ្ទះដោយរបៀបណា? តើបានអីតេហៅមិត្តភក្តិឲ្យមកយក ពេលដល់ភ្នំពេញ? ព្រោះនៅព្រលានភ្នំពេញអត់ឃើញមានទូរស័ព្ទសាធារណៈទេ។ បន្ទាប់មក ខ្ញុំនឹកគិតថា គួរជិះតាក់ស៊ីទៅ តែបញ្ហាក៏ចោទមកជាថ្មី ព្រោះផ្ទះខ្ញុំរាងនៅឆ្ងាយបន្តិច ហើយផ្លូវចូលទៅក៏ស្ងាត់ បើឲ្យតាក់ស៊ីជូនទៅ ដូចជាមិនសូវទុកចិត្តទេ (អត់ទុកចិត្តតៃកុងតាក់ស៊ី)។ បើទៅផ្ទះមិត្តភក្តិដែលនៅក្នុងក្រុង ក៏ដូចជាពិបាក ព្រោះផ្ទះមិត្តភក្តិខ្ញុំភាគច្រើនសុទ្ធតែនៅជាន់ទីមួយឬទីពីរ តើបាននរណាលើកវ៉ាលីឡើងទៅ បើធ្ងន់សឹងអី?!

អង្គុយពិបាកចិត្តលើយន្តហោះម្នាក់ឯងពីរបីម៉ោង ហាហា.. ហើយក៏នឹកគិតអស់សំណើចខ្លួនឯងដែរ ដែលនាំរឿងដាក់ខ្លួន គឹៗៗ:mrgreen: ទីបំផុតម៉ោងប្រហែល១១កន្លះយប់ យន្តហោះដែលខ្ញុំកំពុងជិះ ក៏បានចុះសំចតនៅព្រលានពោធិ៍ចិនតុងភ្នំពេញ។ គេគ្រប់គ្នា ពេលចេញដល់ក្លោងទ្វារសុទ្ធតែមានអ្នកនៅចាំទទួល ចំនែកឯខ្ញុំឯណេះ ដើរចេញមកទុយមុយតែឯង😦 ហើយមិនដឹងថា គួរទៅណា😥 គិតមិនទាន់ឃើញ ថាគួរធ្វើយ៉ាងណា ខ្ញុំក៏នៅឈរមើលគេឯងមួយសន្ទុះ និងកំពុងគិតថាតើគួរទៅណា ដោយវិធីណា? ឃើញឈរម្នាក់ឯងមិនយូរប៉ុន្មាន បងៗតាក់ស៊ី ក៏មកសួរនាំ។ តែខ្ញុំមិនដែលជិះតាក់ស៊ីនៅភ្នំពេញទេ មិនដឹងថាតម្លៃប៉ុន្មាន ហើយសុវត្ថិភាពឬអត់។ គេប្រាប់ថាទៅណាក៏ដោយ ឲ្យតែនៅក្នុងក្រុងភ្នំពេញគឺតម្លៃ១០ដុល្លា, ដំបូងពេលឮគិតថា យី អីក៏ថ្លៃម៉េះ? តែមានណា! ដំបូងតថា ៧ដុល្លាបានហើយ តែគាត់នៅត្រឹងត្រឹម១០ដុល្លា។ ដល់ប្រាប់អាស័យដ្ឋានផ្ទះខ្ញុំទៅ លេងគាត់ទារ១២ដុល្លាវិញ @.@ អុញ! ពេលចឹងសុំគាត់ត្រឹមតម្លៃចាស់១០ដុល្លា ខិៗៗ។ ពួកគាត់អត់ព្រម ខ្ញុំក៏ធ្វើជានិយាយស្រឺដាក់ពួកគាត់ថា “ថ្លៃចឹង ខ្ញុំតេហៅគេឲ្យមកយកក៏បានដែរ!” រួចក៏លើក ipod មកចុចចុះចុចឡើង (បន្លំធ្វើជាចុចទូរស័ព្ទប្រុងតេទៅណា :”> ) ង៉ាស់ៗៗ…
បន្តិចក្រោយ ក៏មានគេម្នាក់ស្ម័គ្រចិត្តថាព្រមទៅត្រឹម១០ដុល្លា ហើយខ្ញុំក៏សម្រេចចិត្តថាទៅផ្ទះតែម្តង ខ្ជិលទៅផ្ទះមិត្តភក្តិនាំឲ្យពិបាកលើសដើម។

ទៅដល់ផ្ទះ រកផ្ទះអត់ឃើញទៀត ហាហា ព្រោះភ្លេចលេខផ្ទះ ហើយផ្ទះដូចៗគ្នាពេក ក៏ខ្ចីទូរស័ព្ទតៃកុងឡានតេទៅបងឲ្យបើកទ្វារឲ្យ ដំបូងបងអត់ជឿទេ ថាជាខ្ញុំ គាត់ស្មានតែនរណាច្រឡំលេខ ឬមកបន្លំលេងសើចនឹងគាត់។ តេប្រហែលប្រាំ ប្រាំមួយដងបាននិយាយគ្នាដឹងរឿង ទីបំផុតខ្ញុំក៏បានចូលផ្ទះដោយសុវត្តិភាព តែជាអកុសល ពេលចុះពីឡាន ភ្លេចយកអាវរងារចេញពីឡាន ព្រឹកឡើងតេហៅតៃកុងឡានឲ្យយកអាវមកឲ្យវិញ ហើយក៏ឲ្យ៥ដុល្លាជាសគុណ។

អូ យេស ចប់ត្រឹមនេះ!! អេវ៉ាំងសាំងហ្កាពួរ!!!😛

18 thoughts on “លេង​មួយ​ក្បាច់​ ចង់​surprise មាន​អីទៅ​ជា​ក្រញាញ់​ខួរ​

  1. suprise ពេកអញ្ជឹងហើយ រឿងខ្លះចង់ឲ្យភ្ញាក់ផ្អើលពិបាកបន្តិចហើយ ស្រួលមិនស្រួល អត់​អ្នកណាលើកទូរសព្ទ​អី ច្បាស់​ជាកន់ករបណ្តោយ🙂

  2. ហាហាហ រឿង​បង្កើត​ភាព​ភ្ញាក់​ផ្អើល​នឹ​ងញ៉ុម​ក៏​រៀង​ដែរ​បង! លើក​មុន​ទៅ លេង​ផ្ទះ​ជា​មួយ​បង​ស្រី! ទៅ​ដល់​អត់​អី​ញុំា​ អត់​មាន​កន្ឡែង​គេង​ទៀត! នេះ​ហើយ​ជា​បទ​ពិ​សោធ​ណា​បង! ហេហហេេ

  3. បើសរសេររឿងខ្លីគួរបន្ថែមឈុត មកដល់ព្រលានយន្តហោះខ្មែរ ស្កែនមេដៃ អត់ស្គាល់ ហើយត្រូវប៉ូលីស ហេៅអោយរើអីវ៉ាន់… ធានាថា សាច់រឿងឡើងរហូត…

  4. ហ្នឹង​ហើយ​ម្បាន​អី​ ទាក់​ទង​អ្នក​ភូមិ WordPress សិន​ក៏​បាន​ដែរ គ្រាន់​តែ​សាគួរ​ខ្លះ ពេល​មាន​បញ្ហា ហើយ​មាន​អី​ទៅ​ពិបាក ចូល​សណ្ខាគា អស់​តែ ១០​ដុល្លា បន្ទប់​ស្អាត សុវត្ថិភាព​ទៀត​ផង ហា​ហា​ហា

  5. សួរស្តីអ្នកទាំងអស់គ្នា! ខ្ញុំឈ្មោះ វាសនា តើធ្វើបែបណាទើបអាចទៅសិក្សានៅប្រទេសកូរ៉េបាន?
    ខ្ញុំពិតជាចង់ទៅសិក្សានៅប្រទេសកូរ៉េខ្លាំងណាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s