បើ​ខ្ញុំ​មិន​ឡប់​ក៏​ឆ្កួត​ដែរ​

កាលពីប៉ុន្មានខែមុន ថ្ងៃមួយខ្ញុំបានទទួលmessage មួយក្នុងហ្វេសប៊ុគពីមនុស្សម្នាក់ គេប្រាប់ថាគេមិនចូលចិត្តខ្ញុំទេ។ ពេលដែលខ្ញុំឃើញសារនោះលើកដំបូង ខ្ញុំឆ្ងល់ខ្លាំងណាស់ និងមិនយល់ទាល់តែសោះ ថាហេតុអ្វីគេមិនចូលចិត្តខ្ញុំ ព្រោះខ្ញុំមិនធ្លាប់បានធ្វើអ្វីទៅគេនោះទេ។ ណាមួយក្នុងចិត្តគិតថា ប្រហែលគណនីយនោះជាគណនីយក្លែងក្លាយ ដែលចង់លេងជាមួយខ្ញុំ។ តែតាមរយៈពាក្យសម្តីខ្លះៗរបស់គេ ធ្វើឲ្យចាប់បានតិចៗថា គេជាគណនីយពិតប្រាកដ តែនៅតែមិនច្បាស់។

រយៈពេលកន្លងផុតជាច្រើនខែ ខ្ញុំនៅតែមិនយល់ និងឆ្ងល់ពីកំហុសខ្លួនឯង ថាបានធ្វើអ្វីទៅ!!!???? ហេតុអ្វីបានជាគេមិនចូលចិត្តខ្ញុំដល់ម្ល៉ឺង??! ដំបូងខ្ញុំគិតថា គេច្បាស់ជាយល់ច្រឡំមកខ្ញុំមិនខាន។

មិនថាខ្ញុំធ្វើអ្វីទេ គេនៅតែឆ្លើយថាគេមិនចូលចិត្តខ្ញុំដដែល ហើយគេបានប្រាប់ឲ្យខ្ញុំដើរចេញពីជីវិតគេ។ ដោយមិនចង់ឲ្យគេស្មុគស្មាញឬមិនសប្បាយចិត្តដោយសារខ្ញុំ ខ្ញុំក៏សម្រេចចិត្តដើរចេញពីជីវិតគាត់ទាំងបង្ខំចិត្ត។ ដើរចេញទាំងមិនយល់ថា តើខ្លួនបានធ្វើអ្វីខ្លះ មិនដឹងថាបានធ្វើអ្វីខុសសោះ។

ទើបតែម្សិលមិញ ខ្ញុំមិនអស់ចិត្ត ខ្ញុំក៏សម្រេចឆែកមើល message ក្នុងហ្វេសប៊ុគទាំងអស់ ក្រែងលោឃើញ message ដែលធ្លាប់និយាយជាមួយគេ ព្រោះគេនិយាយថា គេធ្លាប់ chat ជាមួយខ្ញុំ។

រកចុះរកឡើងក៏រកឃើញមែន!!!!!!!!!!!!!!! គឺតាំងពី២ឆ្នាំមុនម្ល៉េះ! តែខ្ញុំចាំមិនបានសោះ ពីអ្វីដែលខ្ញុំធ្លាប់បាននិយាយជាមួយគេ។ ពេលដែលខ្ញុំអាននូវអ្វីដែលខ្ញុំបានសរសេរទៅកាន់គេ ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង។ ខ្ញុំខ្លួនឯង មិននឹកស្មានសោះថា ខ្ញុំកាលណោះឡប់ដល់ម្ល៉ឹង! វាហាក់ដូចមនុស្សពីរផ្សេងគ្នាអ៊‍ីចឹង!!

ខ្ញុំពិតជាបន្ទោសខ្លួនឯងជាខ្លាំង តែខ្ញុំមិនអាចធ្វើអ្វីបានទេ ព្រោះវាជាកំហុសរបស់ខ្ញុំមែន។ ខ្ញុំក៏មិនយល់ពីខ្លួនឯងដែរ បើពេលវេលាអាចវិលថយក្រោយវិញបានមែន វាពិតជាល្អណាស់ តែគួរឲ្យស្តាយដែលវាមិនអាចទៅរួច។

ពេលនេះទើបខ្ញុំយល់ច្បាស់ពីអារម្មណ៍គេ យល់គ្រប់យ៉ាងថាហេតុអ្វីគេមិនចូលចិត្តខ្ញុំ។ បើទោះខ្ញុំជាគេ ក៏ខ្ញុំមិនចូលចិត្តនៅអ្វីដែលខ្ញុំបាននិយាយនៅ២ឆ្នាំមុនដែរ។ តែខ្ញុំមិនដឹងថា កាលណោះហេតុអ្វីបានជាខ្ញុំឆ្កួតទៅផ្ញើរmessageទៅគេចឹងទេ ខ្ញុំភ្លេចបាត់ហើយ ភ្លេចទាំងអ្វីដែលធ្លាប់បាននិយាយ ភ្លេចទាំងអារម្មណ៍ខ្ញុំពេលនោះ។ តើលោកអ្នកយល់ថាខ្ញុំឡប់ដែរទេ? ខ្ញុំខ្លួនឯងមិនយល់ពីខ្លួនឯង មិនចាំពីអ្វីដែលខ្លួនបានធ្វើផង តើឲ្យខ្ញុំនិយាយទៅគេថាម៉េច? ខ្ញុំដឹងថា ពេលនេះខ្ញុំនិយាយអ្វីក៏គ្មានប្រយោជន៍ដែរ ដូចនេះខ្ញុំមិនហ៊ាននិយាយអ្វីច្រើនទេ មានតែសម្រេចចិត្តដើរចេញតាមអ្វីដែលគេសំណូមពរ។

ពាក្យជាចុងក្រោយដែលខ្ញុំចង់ប្រាប់ទៅគេ គឺចង់ឲ្យគេដឹងថា ខ្ញុំយល់ពីហេតុផលដែលគេមិនចូលចិត្តខ្ញុំហើយ ហើយអ្នកដែលគេមិនចូលចិត្តគឺឡាវ័នកាលពី២ឆ្នាំមុន មិនមែនឡាវ័ននាពេលបច្ចុប្បន្នទេ។ មកពីឡាវ័ន២ឆ្នាំមុន ទើបធ្វើឲ្យគាត់មានគំនិតអគតិមកលើឡាវ័នបច្ចុប្បន្ន ហេតុនេះទោះបីឡាវ័នបច្ចុប្បន្នធ្វើអ្វី ក៏គេគិតឃើញក្នុងផ្លូវមិនល្អរហូត។

នេះជាអត្ថបទចុងក្រោយដែលខ្ញុំសរសេរពីគេ ចាប់ពីថ្ងៃនេះទៅ ខ្ញុំលែងរំខានគេទៀតហើយ។ ពេលនេះខ្ញុំអាចដើរចេញដោយអស់ចិត្តហើយ ព្រោះខ្ញុំយល់ពីកំហុសខ្លួនឯង ដឹងពីអ្វីដែលខ្លួនបានធ្វើ។

ចាំមើល១០ឆ្នាំអីទៀត ពេលខ្ញុំជោគជ័យក្នុងជីវិត ចាំទៅរកជួបគេម្តងទៀត ហាហា… សង្ឃឹមថា១០ឆ្នាំទៀត គេភ្លេចចាំខ្ញុំអត់បាន^^

6 thoughts on “បើ​ខ្ញុំ​មិន​ឡប់​ក៏​ឆ្កួត​ដែរ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s