“នំ​ពង​ត្រី​” ល្មម​ឈប់​ហៅ​នំ​បាញ់​ចាយ​នឿក​ ឬ​នំ​អ៊ី​ អី​ទៀត​ទៅ​

ខ្ញុំ​ក៏​ដូច​ជា​អ្នក​ទាំង​អស់​គ្នា​ដែរ​ មុន​នេះ​ ខ្ញុំ​តែង​ហៅ​នំ​ពង​ត្រី​នេះ​ថា​ នំ​បាញ់​ចាយ​នឿក​។ ជា​កំហុស​ដ៏​សែន​ធំ​មួយ​ទៀត​នោះ​ គឺ​ការ​យល់​ច្រឡំ​ថា​ នំមួយ​នេះ​មាន​ប្រភព​មក​ពី​វៀត​ណាម​។ ដំបូង​ដែល​ខ្ញុំ​បាន​អាន​អត្ថបទរបស់​អ្នក​មីង​ កែវ​ ច័ន្ទ​បូរណ៍ ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ព្រោះ​មិន​ដែល​ដឹង​ពី​មុន​មក​សោះ​ថា​ តាម​ពិត​បង្អែម​ដែល​ខ្ញុំ​ទម្លាប់​ហៅ​ នំ​បាញ់​ចាយ​នឿក​ៗ​​នោះ​ ជា​បង្អែម​ខ្មែរសោះ​។ ខ្ញុំ​មិន​ហ៊ាន​ថា​ បង្អែម​នេះ​មាន​ប្រភព​មក​ពី​ណា​ ឬ​អ្នក​ណា​ជា​អ្នក​បង្កើត​មុន​ ហើយ​អ្នក​ណា​ចម្លង​អ្នក​ណា​ទេ​ សំខាន់​ត្រង់​ថា​ បង្អែម​មួយ​នេះ​ ខ្មែរ​យើង​ក៏​មាន​ដែរ​ មាន​ឈ្មោះ​​ជា​ភាសា​ខ្លួន​ ហើយ​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​ខ្លួន​។ វា​មិន​ខុស​អ្វី​​ពី​ ប្រទេស​នា​នា​មាន​ភាសា​រៀង​ខ្លួន​នោះ​ទេ​ យើង​មាន​ភាសា​រៀង​ខ្លួន​ រឿង​អ្វី​ ហេតុ​អ្វី​ ដែល​យើង​ត្រូវ​ទៅ​ប្រើ​ប្រាស់​ភាសា​ដទៃ​? រឿង​អ្វី​ដែល​យើង​ យល់​ច្រឡំ​ ឬ​ខ្លះ​ទទួល​ស្គាល់​ពេញ​មាត់​ថា​ នំ​ពង​ត្រី​នេះ​ ជា​របស់​វៀត​ណាម​ ទាំង​ឈ្មោះ​ ទាំង​ប្រភព​? វា​ជា​ការ​គួរ​ឲ្យ​អៀន​ខ្មាស​ណាស់​ ដែល​ខ្លួន​មិន​ស្គាល់​ពីខ្លួន​ឯង​ច្បាស់​។

តែ​ខ្ញុំ​យល់​ថា​ នោះមកពី​យើង​មិន​ដឹង​! បើ​ដឹង​ហើយ​ គួរ​កែ​ប្រែ​និង​ទម្លាប់​ហៅ​​ជា​ភាសា​ខ្លួន​ទៅ​។ កុំ​ឲ្យ​អ្នក​ខ្លះ​ ដឹង​ហើយ​ ឮហើយ​ នៅ​តែ​ប្រកាន់​ខ្លួន​ ឬ​ចង់​ស៊ីវិល័យ​ មិន​ព្រម​ប្តូរ​មក​ហៅ​ឈ្មោះ​ជា​ភាសា​ខ្លួន​វិញ។ ការ​កែប្រែ​នេះ​ ចាប់​ផ្តើម​ពី​អ្នក​ហើយ​ណា៎​!

មួយ​ទៀត​ ខ្ញុំ​យល់​ថា​ ខ្មែរ​យើង​ បាត់​បង់​វប្បធម៌​ និង​ឯកសារ​ចំណេះ​ដឹង​ជា​ច្រើន​ ក្រោយ​សម័យ​ប៉ុលពត​។ ដោយ​សារ​អ្នក​ដែល​ចេះ​ អ្នក​ដែល​ដឹង​ បាន​ស្លាប់​ទៅ​ក្នុង​សម័យ​ប៉ុលពត​ស្ទើរ​គ្មាន​សល់​ ទើប​បាន​ជា​យើង​មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់​បែប​នេះ​។ ដូចនេះ​ យើង​រាល់​គ្នា​ គួរ​ពួត​ដៃ​គ្នា​ស្វែង​រក​អត្តសញ្ញាណ​របស់​ខ្លួន​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​! អ្វី​ខ្លះ​ជា​របស់​យើង​ អ្វី​ខ្លះ​ជា​របស់​គេ​ អ្វី​ខ្លះ​ដែល​យើង​បាត់​បង់​ អ្វី​ខ្លះ​ដែល​យើង​គួរ​យក​មក​វិញ ត្រូវ​ចែក​ឲ្យ​ដាច់​😉

នំកូនត្រី និងនំពងត្រី

នំកូនត្រី និងនំពងត្រី
ខ្លះហៅនំនេះថា បាញ់ចាយនឿក (banh chai nuoc) គឺជាភាសាវៀតណាម សំរាប់ហៅនំរបស់ខ្មែរ នៅពេលគេលុកលុយ ប្រទេសខ្មែរ យកប្រទេសយើង ក្រោមអំណាច បានហើយ ក៏រំលាយអ្វីៗដែលជារបស់ភាសា និងវប្បធម៌ ជាតិយើង ចោលអោយអស់ពីទឹកដីខ្មែរក្រោមទៅ។ ការពិតនំនេះ មានឈ្មោះជាខ្មែរហៅថា នំពងត្រី ធ្វើពីម្សៅអង្ករ ដំណើប មានសណ្តែកបាយ ជាស្នូល ដែលមានពណ៌លឿង ដូចពងត្រី និងមានទឹកផ្អែម ធ្វើពីស្ករត្នោត ឬស្ករអំពៅ រោយល្ងលីង។ នៅតំបន់ខ្លះ គេថែមទឹកខ្ទិះដូង មុននឹងបរិភោគ។ ទាំងអស់នេះ សុទ្ធតែជាធនធាន របស់ខ្មែរ ជនជាតិ កំណើតដើម លើទឹកដីចេនឡា។ ចំណែកនំម្សៅ ដែលគេលុញ តូចៗ បណ្តែតជាមួយនំពងត្រី តែគ្មានស្នូល គេហៅថា នំកូនត្រី។ អ្នកខ្លះ ដែលចូលចិត្ត លើកជើងបញ្ចើចខ្លួន ជាជាតិចិន ចូលចិត្ត ហៅនំកូនត្រី ថាជា នំអ៊ី។ ក្រោយមកទៀត មានខ្មែរយើង ខ្លះដែលចូលចិត្ត បង្អួតបញ្ចេញ ខ្លួន ថា ជាជនដែលចេះភាសាបរទេសច្រើន ឬចូលចិត្តអែបអប បរទេស មិនសូវចូលចិត្ត ហៅឈ្មោះ ជាភាសាខ្មែររបស់ខ្លួនទេ ចេះតែនំគ្នា ហៅថា បាញ់ចាយនឿក ឬ នំអ៊ី ទៅវិញ។ ម៉្លោះហើយ ឈ្មោះដើមកំណើតរបស់យើង ក៏ត្រូវរលាយបាត់បង់ទៅ ជាពិសេស នៅតាមទីក្រុងធំៗ ដែលបរិបូណ៌ទៅដោយមនុស្ស ចំណូលថ្មី និងមនុស្ស ដែលចូលចិត្ត ត្រងទទួលវប្បធម៌បរទេស។

ប្រភព​៖ កែវ​ ច័ន្ទ​បូរណ៍

11 thoughts on ““នំ​ពង​ត្រី​” ល្មម​ឈប់​ហៅ​នំ​បាញ់​ចាយ​នឿក​ ឬ​នំ​អ៊ី​ អី​ទៀត​ទៅ​

  1. អូ!ពិតជាការភ័ន្តច្រលំដ៏សែនយូររបស់ជនជាតិខ្មែរយើងភាគច្រើនមែន!បើបង អត់បង្ហាញប្រាប់ទេ ម្ល៉េះមកដល់ថ្ងៃនេះ នៅតែយល់ខុសណាបង!

    • ខ្ញុំ​សង្ឃឹម​ថា​ យើង​បន្ត​ការ​ចែក​រំលែក​និង​ពាំ​នាំ​ពត៌មាន​នេះ​ទៅ​មនុស្ស​ដែល​យើង​ស្គាល់​ ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ ប្តូរ​មក​ហៅ​ថា​ នំ​ពង​ត្រី​វិញ​😉

  2. នៅស្រុកខ្ញុំដូច មិនដែលឮគេហៅ នំបាញ់ចានឺកទេ (ខាងបាត់ដំបង) តែធ្លាប់ឮគេហៅ នំកូនត្រី ឬនំត្រីឆ្លូញ ឃើញចាស់ៗ ធ្វើដូចត្រីឆ្លូញចឹង (វែង ៗ) ខ្ញុំញាំរកតែត្រីឆ្លូញហ្នឹងឯង មិនចូលចិត្តទេ អាពងធំៗហ្នឹង ច្រើនអួល ។ តែធ្លាប់ឮគេហៅនំបាញ់ចានឿក នៅភ្នំពេញ កាលទសវត្ស ៩០ នេះឯង ចេះតែឆ្ងល់ដែរ ហើយមានពាក្យ ស្លោក គេថា “នំបាញ់ចានឿក លេបក្អឿក ត្រង់ជើងភ្លឹង” ដល់ចឹងមិនសូវហ៊ានញាំទេ ខ្លាចត្រង់ជើង !

  3. ខ្ញំុគិតថា​ បើចង់អោយគេកាន់តែជឿជាក់ និងគ្មានពាក្យតវ៉ាថាឈ្មោះនំនេះគឺជា “នំពងត្រី” នោះ គួរតែស្វែវរកអំណះអំណានពីអ្នកជំនាញឬ ពីក្រសួងអប់រំមកបញ្ជាក់កាន់តែល្អ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s