បាយ​នៅ​អាហារដ្ឋាន​សាលា​ខ្ញុំ​


កាល​មក​កូរ៉េ​ដំបូង​ៗ ប្រហែល​ជា​រយៈ​ពេល​មួយ​ឆ្នាំ​ ខ្ញុំ​ញ៉ាំ​បាយ​នៅ​អាហារដ្ឋាន​សាលា​ខ្ញុំ​ស្ទើរ​រៀង​រាល់​ថ្ងៃ​ លើក​លែង​តែ​​ចុង​សប្តាហ៍​ ព្រោះ​អាហារដ្ឋាន​នៅ​សាលាខ្ញុំ​ បើក​តែ​ពី​ថ្ងៃច័ន្ទ​ដល់​ថ្ងៃ​សុក្រ​ រីឯ​ថ្ងៃ​សៅរ៍​បើក​តែ​មួយ​ព្រឹក​ទេ​ គឺ​ត្រឹម​ម៉ោង​១និង​៣០នាទី​រសៀល​។

ជា​ធម្មតា​ អាហារដ្ឋាន​នៅ​សាលា​ខ្ញុំ​​បើក​លក់​ត្រឹម​ម៉ោង​៧និង​៣០​នាទី​ល្ងាច​ រី​ឯ​អាហារ​វិញ ផ្លាស់​ប្តូរ​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ខាង​មុខ​អាហារដ្ឋាន​ មាន​ទូ​កញ្ចក់​ដាក់​តាំង​អាហារ​គំរូ​ ដូច​ដែល​បាន​ឃើញ​ក្នុង​រូប​ គឺ​ដាក់​តាំង​ម្ហូប​ពិត​ៗ​ ជា​មួយ​ឈ្មោះ​ និង​តម្លៃ​ផង​ដែរ​។ បើ​លោក​អ្នក​ពេញ​ចិត្ត​អាហារ​ណា​មួយ​ គ្រាន់​តែ​ប្រាប់​ឈ្មោះ​អាហារ​នោះ​ទៅកាន់​អ្នក​គិត​លុយ​ទៅ​ ឲ្យ​លុយ​គេ​ហើយ​ គេ​នឹង​ឲ្យ​គូប៉ុង​មក​យើង​។ យក​គូប៉ុង​នោះ​ ទៅ​ឲ្យ​តូប​អាហារ​ដែល​ធ្វើ​អាហារ​នោះ​ទៅ​ គេ​នឹង​ឲ្យ​ម្ហូប​មក​យើង​ហើយ​។ ដំណាក់​កាល​ និង​របៀប​របប​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​អាហារដ្ឋាន​នៅ​ផ្សា​សូរិយា​នោះ​ដែរ​😉

ថ្ងៃ​នេះ​ ខ្ញុំ​ជ្រើស​រើស​អាហារ​ដែល​មាន​ឈ្មោះ​ថា​ ប៊ូ​ឌែ​ជីគែ​ (부대찌개) តម្លៃ​ ២៧០០វ៉ុន​។ មាន​អី​ ឆ្ងាញ់​តើ​!😀

3 thoughts on “បាយ​នៅ​អាហារដ្ឋាន​សាលា​ខ្ញុំ​

  1. ធ្លាប់ទៅរៀននៅកូរ៉េ (Gwuangju និង Seoul) ៣សប្តាហ៏ដែរ គឺថាអាហារកូរ៉េ គីមជីស្អីគេនោះ ស៊ីមិនកើត មានព័ណក្រហមៗគួរអោយខ្ពើម។ បើស៊ុបគោវិញ ឳម៉ែអាក្លិនគោ គ្រាន់តែធំក្លិនចង់ម៉ោវិញ! គិតទៅៗ មានតែស្រុកខ្មែរ ស្រួលស៊ី ស្រួលនៅ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s