កាហ្វេ​មណ្ឌល​គិរី​

(រូប​ភាព​បក​ទើប​ហ្វឹក​ហាត់​តាម​ សំបុក​អាយធី)

កាហ្វេ​មណ្ឌល​គិរី!!! ខ្ញុំ​មិន​ដែល​ឮ​ពី​មុន​មក​ទេ​។ ជា​ការ​គួរ​ឲ្យ​អៀន​ខ្មាស​ណាស់​ ដែល​ខ្ញុំ​ជា​ខ្មែរ​មួយ​រូប​កើត​លើ​ដី​ខ្មែរ​ និង​រស់​នៅ​ទី​នេះ​ជិត​២០​ឆ្នាំ​នឹង​គេ​ដែរ​ តែ​បែរ​ជា​មិន​សូវ​បាន​ដឹង​ពី​ផលិត​ផល​ក្នុង​ស្រុក​របស់​ខ្លួន​ទៅ​វិញ​។
កាហ្វេ​នេះ ខ្ញុំ​ស្គាល់​តាម​រយៈ​ជនជាតិ​កូរ៉េ​ទេ​​😳 ហើយ​ស្គាល់​កាហ្វេ​នេះ​ នៅលើ​ទឹក​ដី​កូរ៉េ​ទៀត​ផង​! តែ​មិន​មែន​តាម​រយៈ​ការ​ដាក់​លក់​នៅ​​ទី​នេះ​ទេ​ គឺ​តាម​រយៈ​កាដូ​ដែល​ខ្ញុំ​ទទួល​បាន​ពី​បង​ស្រី​ជន​ជាតិ​កូរ៉េ​ដែល​គាត់​ទើប​មក​ពី​ខ្មែរ​។ គាត់​គិត​ថា​ ខ្ញុំ​ច្បាស់​ជា​នឹក​ស្រុក​កំណើត​ ជា​ពិសេស​នឹក​ម្ហូប​ នឹក​នំ​ នឹក​អ្វី​ៗ​នៅ​ខ្មែរ​ ទើប​ពេល​គាត់​មក​ គាត់​ខំ​ខ្ចប់​ កាហ្វេ​មណ្ឌល​គិរី​នេះ​ និង​របស់​ញ៉ាំ​ផ្សេង​ទៀត​ ដូច​ជា​ ផ្លែ​ស្វាយ​ មី​យើង​ មី​ម៉ា​ៗ​ នំ​សណ្តែក​ដី​… តែ​របស់​ទាំង​នោះ​ ខ្ញុំ​ញ៉ាំ​អស់​ហើយ​:mrgreen: ហាហា… នៅ​សល់​តែ​កាហ្វេ​មណ្ឌល​គិរី​នេះ​ឯង​ ដែល​នៅ​សល់​ក្រោយ​គេ​ ព្រោះ​ខ្ញុំ​មិន​សូវ​ចំណូល​កាហ្វេ​។
តែ​អ្វីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ថា​ តាម​ដែល​ខ្ញុំ​កត់​សម្គាល់​ បង​ៗ​កូរ៉េ​ដែល​គាត់​ត្រលប់​មក​ពីខ្មែរ​ សុទ្ធ​តែ​ស្គាល់​កាហ្វេ​មណ្ឌល​គិរីនេះ​ច្បាស់​ណាស់​ ហើយ​ពួក​គាត់​ចូល​ចិត្ត​ទទួល​ទាន​វា​ទៀត​ផង​។ ថ្ងៃ​មុន​ គ្រាន់​តែ​មិត្តភក្តិ​ខ្ញុំ​ ផ្ញើ​កាហ្វេ​នេះ​យក​មក​ឲ្យ​អ្នក​គ្រូ​កូរ៉េ​ខ្ញុំ​ពីរ​បីកញ្ចប់​ ឃើញ​ទឹក​មុខ​គាត់​ឡើង​អរ​ ដូច​គេ​ឲ្យ​ពេជ្រ​មួយ​ដុំ​ ហិ​ៗៗៗ

ពិត​មែន​! កាហ្វេ​ស្រុក​យើង​ ទ្រង់​ខុស​នឹង​កាហ្វេ​ស្រុក​នេះ​ ហើយ​រស​ជាតិ​ក៏​ម្យ៉ាង​ម្នាក់​ដែរ​ ហេតុ​នេះ​ហើយ​ ទើប​ពួក​គាត់​ចូល​ចិត្ត​ ព្រោះមិន​ដែល​បាន​ផឹក​ពី​មុន​មក​។ ជា​ពិសេស​ គាត់​តែង​តែ​រអ៊ូ​ថា​ឃ្លាន​ចង់​ផឹក​ កាហ្វេ​ទឹក​ដោះ​គោ​ទឹក​កក​!!! កាហ្វេ​មណ្ឌល​គិរី​នេះ​ អាច​ខ្ចប់​ពី​ខ្មែរ​មក​ឲ្យ​គាត់​បាន​ តែ​កាហ្វេ​ទឹក​ដោះ​គោ​ទឹក​កក​​ មិន​ដឹង​ជា​យក​ឲ្យ​គាត់​តាម​ណា​ទេ​ ដូច​នេះ​ចង់​ផឹក​ទាល់​ទៅ​ខ្មែរ​ទើប​បាន​ផឹក​ ហាហា

ចូល​ដល់​កាហ្វេ​មណ្ឌល​គិរី​នេះ​វិញ​ តើ​លោក​អ្នក​ធ្លាប់​ឮ​ ឬ​ពិសារ​ពីមុន​ដែល​ឬ​ទេ​? ចំណែក​ខ្ញុំ​ កំពុង​តែ​ផឹក​​បណ្តើរ​ សរសេរ​អត្ថ​បទ​នេះ​ជូន​លោក​អ្នក​បណ្តើរ ហេហេ​ៗៗ…

14 thoughts on “កាហ្វេ​មណ្ឌល​គិរី​

  1. មកពីឡាវ័នមិនចំណូលទើបមិនសូវដឹងពីការហ្វេ។
    ចំណែកខ្ញុំវិញ ទៅតាមផឹកដល់ខេត្តមណ្ឌលគីរីឯណោះ។ ឃើញអត្ថបទនេះចង់ដាក់អត្ថបទមួយដែរអំពីការហ្វេ ។

    • អត់​មាន​ខឹង​ទេ​ =)) គ្រាន់​តែ​ខ្លាច​យើង​យល់​ច្រឡំ​ទៅ​លើ​បង​ស្រី​កូរ៉េ​នោះ​នឹង​ណា៎​! ហេតុ​នេះ​ហើយ​ ក៏​ខំ​បញ្ជាក់​ឲ្យ​ច្បាស់​ “D

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s