បាយ​ត្រីងៀត​អាំង​ជា​មួយ​គីម​ឈី


ប៉ុន្មាន​ថ្ងៃ​មុន​ មិត្តភក្តិ​ខ្មែរ​ដែល​រៀន​នៅ​សាលា​ជាមួយ​គ្នា​បាន​តេ​មក​សួរ​ថា​ ចង់​បាន​គីមឈី​និង​ត្រីងៀត​ញ៉ាំ​ទេ​ ព្រោះ​គេ​បាន​ពី​ខ្មែរ​មក​​។ គ្រាន់​តែឮ​ហើយ​ ខ្ញុំ​សើច​ ឃឹ​ៗៗៗៗ…😆 ហើយ​គិត​ក្នុង​ចិត្ត​ថា​ តែ​ប៉ុណ្ណេះ​បាន​ឆ្ងាញ់​មាត់​ទៀត​ហើយ​ ព្រោះ​បែក​ពី​ត្រងៀត​បួន​ប្រាំ​ខែ​ហើយ​ តាំង​ពី​មក​ពី​ខ្មែរ​។

បន្ទាប់​ពី​និយាយ​​គ្នា​រួច​ហើយ​ នៅ​ថ្ងៃ​បន្ទាប់​ គេ​ក៏​យក​ត្រីងៀត​ គីមឈី​ ហើយ​និង​ត្រី​មួយ​ទៀត​ តែ​មិន​ដឹង​ថា​ឈ្មោះអី​ទេ​ វែង​ៗ​ស្រដៀងអន្ទង់​ តែ​មិន​វែង​ដូច​អន្ទង់​ទេ​។ ខ្ញុំ​មិន​សូវ​ស្គាល់​ឈ្មោះ​ទេ​ ដឹង​តែពី​ញ៉ាំ:mrgreen:

គ្រាន់​តែ​បាន​មក​ហើយ​ សប្បាយ​ចិត្ត​ណាស់​ អរ​ អខិប​អខុប​ ជាង​បាន​មាន់​ខ្វៃ​ញ៉ាំ​ទៀត​ ^^ មិន​បង្អង់​យូរ​ក៏​យក​ត្រីងៀត​និង​ត្រី​វែង​ៗ​នោះ​​ទៅ​អាំង​​ ហើយ​ញ៉ាំ​ជា​មួយ​បាយ​និង​គីមឈី​។

អូ​..ព្រះ​ម្ចាស់​ថ្លៃ​អើយ​ ឆ្ងាញ់​អី​ឆ្ងាញ់​ម៉េះ​!!! =)) មិន​ដែល​ដឹង​ថា​ ត្រីងៀត​ឆ្ងាញ់​យ៉ាង​នេះ​សោះ​ ជា​ពិសេស​ពេល​ដាក់​ជា​មួយ​បាយ​ក្តៅ​ៗ​និង​គីមឈី​ត្រជាក់​ស្រិប​ដែល​ទុក​ក្នុង​ទូទឹក​កក​​នោះ ពិត​ជា​ឆ្ងាញ់​អស្ចារ្យ​ ហាហាហា😛 និយាយ​នឹង​ គឺ​ដើម្បី​ឲ្យ​អ្នក​ដែល​អត់​បាន​ញ៉ាំ​ ច្រណែន​ ខ្យា​ៗៗៗ😀

8 thoughts on “បាយ​ត្រីងៀត​អាំង​ជា​មួយ​គីម​ឈី

  1. មិនដឹងថាគីមឈីដែលអ្នកញាំនោះ​ដូចគីមឈីដែលខ្ញុំញាំនៅផ្សាទួលទំពូងដែលអត់ទេ? វារសជាតិរាងជូរ​មានម្ទេស ដូចស្រដៀងស្ពៃជូរដែរណាបង ហើយតំលៃ៥០០០រៀលមួយចាន។

    • គីម​ឈី​ដែល​ឃើញ​នេះ​ ជា​ស្នាដៃ​បង​ប្អូន​មិត្ត​ភក្តិ​ខ្ញុំ​ធ្វើ​ផ្ញើ​ពីខ្មែរ​មក​ទេ​។ បាន​ន័យ​ថា​ ជា​គីម​ឈី​ដែល​ធ្វើ​ដោយ​ខ្មែរ​😀 បើ​ប្រៀប​ធៀប​ជា​មួយ​ស្ពៃ​ជូ​ ខ្ញុំ​យល់​ថា​ ស្ពៃ​ជូ​យើង​ឆ្ងាញ់​ជាង​:mrgreen:

  2. នៅ​កូរ៉េ​តែ​គេ​ផ្ញើ​ គីមឈី ពី​ខ្មែរ​អោយ នៅ​ប្រទេស​ម្ចាស់ គីមឈី ហើយ​​​មិន​ទិញ​ទីនោះ​ក្រែង​ឆ្ងាញ់​ជាង😳 បើ​សិន​ជា​ផ្ញើ​អោយ​ខ្ញុំ​ខ្លះ​មិន​ដឹង​អរគុណ​យ៉ាងណា​ទេ😆

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s