រំលឹក​រឿង​អាម៉ាស់​​កាល​ជួប​សាម៉ាឌី​

(អួយ​ សរសេរ​River ខុស​ទៀត​ ព្រះ​ជា​ម្ចាស់​ >.<)
ប្រហែល​ជា​អ្នក​ស្គាល់​ហើយ​ កំលោះ​សាម៉ាឌី​ដែល​​ជា​អ្នក​ល្បី​នៅ​វតប្រេស​ តែ​ទើប​តែ​ត្រូវ​​​ម្ចាស់​ផ្ទះ​​ឈប់​ជួល​ផ្ទះ​ឲ្យ​នៅ​ ឥលូវ​រត់​ទៅ​ទិញ​ផ្ទះ​ខ្លួន​ឯង​😆 ហេ​ៗៗ និយាយ​លេង​ទេ​។ ថ្ងៃ​នេះ​ ក្រោយ​ពី​ប្រលង​ឆមាស​អស់​នៅ​សល់​តែ​មួយ​មុខ​ទៀត​នោះ ក៏​ទំនេរ​​ ចង់​បើក​កកាយ​រឿង​អាម៉ាស់​មួយ​កាល​ពី​ខ្ញុំ​ទៅខ្មែរ​នា​ខែ​កក្កដា​នេះ​។ ទៅ​រយៈ​ពេល​មួយ​ខែ​ វា​ហាក់​ដូច​ជា​ខ្លី​ណាស់​សម្រាប់​ខ្ញុំ​ តែ​យ៉ាង​ហោច​ណាស់​ ខ្ញុំ​បាន​ឆ្លៀត​ពេល​ជួប​អ្នក​នេះ​អ្នក​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ជា​ពិសេស​ កាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា​ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទាក់​ទង​ជា​មួយ​ប្អូន​សុវិចិត្រ​ រាយ​ការណ៍​ថា​មាន​ការ​ជួប​ជុំ​របស់​ក្រុម​វតប្រេស​នៅ​លើ​ទូក​ =)) ។ ថ្ងៃ​នោះ​ជាប់​ណាត់​ជា​មួយ​មិត្ត​ភក្តិ​ផង​ និង​ចង់​ទៅ​បាន​ឃើញ​ក្រុម​មិត្ត​វតប្រេស​ផង​ ណា​មួយ​អត់​មាន​ម៉ូតូ​ជិះ​ ក៏​បបួល​មិត្ត​ភក្តិ​ឲ្យ​ជួប​គ្នា​នៅ​ម្តុំ​ៗ​កន្លែង​ជិះ​ទូក​នោះ ហើយ​ក៏​ឆ្លៀត​ពេល​ប្រហែល​១៥នាទី​យ៉ាង​មាន​តម្លៃ​ដើម្បី​បាន​ជួប​ក្រុម​វតប្រេស​។

ពេល​ទៅ​ដល់​ ឃើញ​មនុស្ស​ម្នា​ច្រើន​ណាស់​ មិន​ដឹង​ថា​នរណា​នរណី​ខ្លះ​ទេ​ អ្នក​ខ្លះ​ដូច​ប្រហែល​ អ្នក​ខ្លះ​ក៏​មិន​ស្គាល់​សោះ​។ ពេល​ដែល​ខ្ញុំ​ដើរ​កាត់​វ៉ូង​មនុស្ស​ចុះ​ទៅ​លើ​ទូក​នោះ​ ខ្ញុំ​គិត​បណ្តើរ​ៗ​ថា​ បើ​គេ​ឃើញ​ខ្ញុំ​ គេ​មុខ​នឹង​ស្គាល់​ខ្ញុំ​មិន​ខាន​ ព្រោះ​តាម​រយៈ​ប្លក់​ក៏​ដូច​ជា​រូប​ថត​ក្នុង​ហ្វេសប៊ុគ​ដែល​ធ្លាប់​ផុស​កន្លង​មក​។ តែ​ជា​ការ​គួរ​ឲ្យ​ចម្លែក​មួយ ពេល​ដែល​ខ្ញុំ​ឡើង​ដល់​លើ​ទូក​ ខ្ញុំ​ឃើញ​មនុស្ស​បី​បួន​នាក់​ ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​ថា​ពួក​គាត់​ជា​នរណា​ តែ​គេ​ហាក់​ដូច​ជា​មិន​ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ​សោះ។ ធ្វើ​ដូច​មិន​ឃើញ​!!😦

អ្នក​ដែលខ្ញុំ​ឃើញ​មុន​គេ​លើ​ទូក​គឺ​កំលោះ​សាម៉ាឌី​ ដែល​ពេល​នោះ​កំពុង​ឈរ​និយាយ​ប្រូក​ប្រាជ​ជា​មួយ​អ្នក​ឯទៀត​។ ខ្ញុំ​ខំ​ដើរ​ទៅ​ក្បែរ​គាត់​ហើយ​ ក៏​គាត់​ហាក់​ដូច​ជា​មិន​បាន​ចាប់​អារម្មណ៍​ស្គាល់​ខ្ញុំ​អីបន្តិច​។ ឈរ​រេរា​ៗ ទី​បំផុត​ក៏​សម្រេច​ចិត្ត​ចូល​ទៅ​និយាយ​ជាមួយ​សាម៉ាឌី​ថា​៖
“យើង​ស្គាល់​ខ្ញុំ​អត់​?”
រំពេច​ដែល​ខ្ញុំ​សួរ​ សាម៉ាឌី​ឆ្លើយ​មក​ខ្ញុំ​វិញ​ដោយ​គ្មាន​រេរា​អី​បន្តិច​ថា​ “អត់​ផង​!!”
😳 “ឱ ព្រះ​ម្ចាស់​ថ្លៃ​!! ខ្មាស​គេ​ណាស់​លោក​!!” នេះ​ជា​អ្វី​ដែល​លេច​ចេញ​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ ពេល​សាម៉ាឌី​ឆ្លើយ​តប​។
រួច​ក៏​ខំ​សម្រួល​ឥរិយាបថ​ និយាយ​មួយ​ឃ្លា​ចុង​ក្រោយ​ ហើយ​បើ​ឃ្លា​ចុង​ក្រោយ​ សាម៉ាឌី​នៅ​តែឆ្លើយ​ថា​ “អត់​ផង​”​ទៀត​ ខ្ញុំ​គ្មាន​អី ក្រៅ​ពី​លោត​ចូល​ទឹក​ទន្លេ​ព្រោង​ ដើម្បី​កុំ​ឲ្យ​ខ្មាស​គេ​ទាន់​។
សំណួរ​ចុង​ក្រោយ​ដែល​ខ្ញុំ​សួរ​គឺ​ “ខ្ញុំ​គឺ​ឡាវ័ន​។ ស្គាល់​ឡាវ័ន​អត់​?”👿
ត្រង់​នេះ​ បើ​សាម៉ាឌី​ឆ្លើយ​ថា​ ខ្ញុំ​អត់​ដែល​ស្គាល់​នរណា​ឈ្មោះ​ឡាវ័ន​ផង​ ខ្ញុំ​ប្រាកដ​ជា​អស់​យោបល់​មិន​ខាន​ទេ​ ព្រោះគេ​ចាំ​យើង​អត់​បាន​ផង​ មិន​ដឹង​ជា​ទៅ​និយាយ​ថា​ម៉េច​ទេ​។
តែ​ជា​សំណាង​ល្អ​ គាត់​ថា​ស្គាល់​:mrgreen:
“ធូរ​ទ្រូង​ខ្ញាក​!!!”

រួច​ហើយ​ ក៏​សំណេះសំណាល​គ្នា​​បន្តិច​ និង​ថត​រូប​បាន​ពីរ​បី​ប៉ុស្តិ​ដែរ​។ រី​ឯ​រូប​ដែល​ថត​ជា​មួយ​ក្រុម​វតប្រេស​ និង​បង្ហាញ​នៅ​ប្រកាស​ក្រោយ​ (to be continued😀 )

ខ្ញុំ​និយាយ​រឿង​ថ្ងៃ​នោះ​ឲ្យ​មិត្ត​ភក្តិ​ខ្ញុំស្តាប់​កាលណា​ ពួក​គេ​សើច​ឲ្យ​ខ្ញុំ​រហូត​ ហើយ​ក៏​ត្រូវ​គេ​ផា​យ៉ាង​ស្ពឹក​មុខ​រួច​មក​ហើយ​ដែរ ដោយ​សារ​កំលោះ​សាឡាឡា​ សាម៉ាឌី​👿

17 thoughts on “រំលឹក​រឿង​អាម៉ាស់​​កាល​ជួប​សាម៉ាឌី​

  1. ហឺ ស្តាប់មើលទៅដូចជាមិនឃើញអាម៉ាស់អ៊ីផងហ្នឹង ខ្ញុំគិតថាសំណាងឡាវ័នទេតើ។គិតមើលមើល បានប្រុសស្អាតចាំឈ្មោះហើយតើ ហើយនៅបានថតរូបជាមួយគ្នាទៀតផង ។

    • ឃឹ​!!! ធ្លាប់​និយាយ​គ្នា​តាម​ហ្វេស​ប៊ុគ​ញឹក​ដែរ បើ​សាម៉ាឌី​មិន​ចាំ​ឈ្មោះ​ខ្ញុំ​ទៀត​ នោះ​​គួរ​ឲ្យ​ឈឺ​ចាប់​​ណាស់​។ ប្រុស​ស្អាត​អើយ​ប្រុស​ស្អាត​ អូ​ភ្លេច​ទៅ! តាម​ពិត​គាត់​ធ្វើ​ចរិក​ប្រុស​ស្អាត​តើ​!👿

  2. ឡាវ័ន!បើខ្ញុំសុំរឿងមួយបានអត់?គឺចង់អោយឡាវ័នរៀបរាប់អំពីបទពិសោធន៏ដែលអ្នកទទួលបាននៅកូរ៉េណា។មានដូចជា កម្មវិធីនៃការវិភាគដែលរៀននៅទីនោះ មានមុខវីជ្ជាអ្វីខ្លះត្រូវរៀននៅឆ្នាំមូលដ្ឋាន តើធ្វើដូចម្តេចទើបបានស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន……..។អ្នករៀបរាប់លំអិតបន្តិចមកណាបើអ្នកអាច!ព្រោះខ្ញុំគិតថា ប្រហែលមាននិសិ្សតជាច្រើនចង់ដឺងព្រមទាំងខ្ញុំ អំពីរបៀបនៃការរៀននៅទីនោះ។

  3. សុំសួរច្រើនបន្តិចហើយណា ព្រោះឆ្ងល់ពីក្រុមGirls’generation ហេតុអ្វីបានជាគេនាំគ្នាហៅថាកាត់ថាSNSDទៅវិញ?ពាក្យកាត់ហ្នឹងមកពីម៉េចវិញទៅ​ប្រាប់ផង អត់យល់ទេ!

    • Girls’ Generation ជា​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ តែជា​ភាសា​កូរ៉េ​គឺ​ សូញ៉​ស៊ី​ឌែ​ ដែល​សូញ៉​ស៊ី​ឌែ​នេះ​មាន​ន័យ​ថា​ Girls’ Generation នោះ​ឯង​។ ហេតុ​នេះហើយ​ SNSDនឹង​ ចេញ​មក​ពី​ឈ្មោះ​កូរ៉េ​ គឺ​​សូ​ញ៉​ស៊ី​ឌែ​។
      កាល​ពី​ខ្ញុំ​មិន​ទាន់​ចេះ​កូរ៉េ​ ក៏​ខ្ញុំ​ឆ្ងល់​ដូច​យើង​ចឹង​ដែរ​😀

  4. ហា​ហា​ហា​ហា កាល​ហ្នុង​មាន​មនុស្ស​ច្រើន​ស្គាល់​មុខ​ខ្ញុំ​ច្បាស់ តែ​ខ្ញុំ​អត់​ស្គាល់​គេ​ផង ព្រោះ​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​កម្មវិធី (​មេ​ខ្លោង​នាំ​អាថ)

  5. ល្បងឌី ឯងល្បីណាស់ នៅក្រៅបើគេឃើញ​នឹងស្គាល់តែ ឌីឯងវិញបែបអត់ស្គាល់គេទេ…ថ្ងៃមិញ​ដូចជាឃើញឌី ញ៉ាំបាយនៅហាងឈ្មោះលក្ខិណា ម្តុំ​សំណង់ទ១២ ! ចឹងអត់?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s