បន្ទប់​ស្វ័យ​សិក្សា​​នៅ​អន្តេ​វាសិកដ្ឋាន​​ខ្ញុំ​

ដល់​រដូវ​ប្រលង​ហើយ​ គឺ​​ប្រលង​ឆមាស​ (Final exam) និស្សិត​ថ្នាក់​បរិញ្ញាប័ត្រ​សឹង​គ្រប់​មហាវិទ្យាល័យ​ទាំង​អស់​​កំពុង​មមារ​ញឹក​នឹង​ទន្ទេញ​មេរៀន​ និង​រំលឹក​មេរៀន​យ៉ាង​សស្រាក់​សស្រាំ​។ សិស្ស​ភាគ​ច្រើន​ចូល​ចិត្ត​រៀន​នៅ​ក្នុង​បណ្ណាល័យ​ តែ​ចំពោះ​ខ្ញុំ​វិញ​ មិន​សូវ​ជា​ទៅ​បណ្ណាល័យ​ទេ​។ បើ​រឿង​ទៅ​រៀន​នៅ​ក្នុង​បណ្ណាល័យ​វិញ​ គឺ​ថា​មិន​ដែល​សោះ​ឡើយ​ តែ​បើ​ទៅ​ខ្ចី​និង​សង​សៀវភៅ​ ហ្នឹង​ទៅ​។ ខ្ញុំ​មិន​ចូល​ចិត្ត​រៀន​នៅ​ក្នុង​បណ្ណាល័យ​ទេ​ តែ​ចូល​ចិត្ត​រៀន​​នៅ​ក្នុង​បន្ទប់​ស្វ័យ​សិក្សា​ដែល​មាន​នៅ​ក្នុង​អន្តេ​វាសិកដ្ឋាន​ខ្ញុំ​។ មូល​ហេតុ​គឺ​ វា​នៅ​ក្នុង​អគារ​ខ្ញុំ​ស្នាក់​នៅ​ស្រាប់​ ងាយ​ដើរ​ទៅ​ដើរ​មក​។ ជា​ពិសេស​ ចង់​រៀន​គឺ​ទៅ​រៀន​ ហើយ​រៀន​ហើយ​ឈឺ​ក្បាល​ ឬ​មាន​អារម្មណ៍​ហត់​ពេល​ណា​ អាច​រត់​មក​សម្រាក​ ឬ​តំរេត​ខ្លួន​នៅ​ក្នុង​បន្ទប់​គេង​ខ្ញុំ​វិញ​បាន​ ខ្យា​ៗៗៗៗ:mrgreen:

ណា​មួយ​ នៅ​បន្ទប់​រៀន​នោះ​ មាន​ផ្ទាំង​កញ្ចក់​បង្អួច​ដ៏​ធំ​ដូច​ដែល​ឃើញ​ក្នុង​រូប​ វា​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់​ថ្លា​ និង​មើល​ទេសភាព​នៅ​ខាង​ក្រៅ​បាន​។ រូប​ថត​ដែល​ខ្ញុំ​ថត​នេះ​ គឺ​លួច​ចូល​ថត​ពី​ព្រឹក​ព្រលឹម​ម៉ោង​ប្រហែល​ ៧ទេ​ ទើប​ពុំ​ឃើញ​មនុស្ស​បែប​នេះ​។ ធម្មតា​ចាប់​ពី​ម៉ោង​ ១០​ព្រឹក​អី​ទៅ​ នឹង​មាន​គេ​ចូល​មក​រៀន​ក្នុង​បន្ទប់​បណ្តើរ​ៗ​ហើយ​។

** នៅ​ថ្ងៃ​នោះ​ មូល​ហេតុ​ដែល​ខ្ញុំ​ក្រោក​ពី​ម៉ោង​ ៧​ព្រឹក​ ទៅ​រៀន​​នៅ​បន្ទប់​រៀន​នោះ​ ក៏​ដោយ​សារ​ម៉ោង​ ១០ព្រឹក​កន្លះ​​ថ្ងៃ​នោះ​ នឹង​មាន​ប្រលង​ ហើយ​ពី​យប់​ អាល័យ​តែ​ហ្វេសប៊ុគ​ និង​វត​ប្រេស​អី​ពេក​ទៅ​ ពុំ​បាន​មើល​មេរៀន​។ ដូច​នេះ​ហើយ ទើប​តម្រូវ​ឲ្យ​នាង​ខ្ញុំ​ ត្រូវ​សម្រេច​ចិត្ត​ក្រោក​ពី​ព្រលឹម​ដើម្បី​មើល​មេរៀន​បន្តិច​មុន​ទៅ​ប្រលង​។ បញ្ជាក់​ប្រាប់​ ខ្លាច​ក្រែង​លោក​អ្នក​អាន​យល់​ច្រឡំ​ថា​ នាង​ខ្ញុំ​ជា​សិស្សឧស្សាហ៍​អី​នឹង​ណា​😀 ហេ​ៗៗ កុំ​ច្រឡំ​ឲ្យ​សោះ​ សិស្ស​ខ្ជិល​ជាង​គេ​ គឺ​នៅ​ទី​នេះ​ហើយ​😉
អ្នក​ណា​ជឿ​ អ្នក​នោះ​ចាញ់​😛 ហាហាហា….

នេះ​ប្រដាប់​ប្រដា​ខ្ញុំ​រៀន​😀

 

 

 

 

 


ទិដ្ឋភាព​​មើល​ពី​កន្លែង​ដែល​ខ្ញុំ​អង្គុយ​ទៅ

4 thoughts on “បន្ទប់​ស្វ័យ​សិក្សា​​នៅ​អន្តេ​វាសិកដ្ឋាន​​ខ្ញុំ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s