ពង​មាន់​កញ្ចប់​


នៅខ្មែរ​យើង​ក៏​ដូច​ជា​មិន​ទាន់​ឃើញ​មាន​លក់​ពង​មាន់​កញ្ចប់​នេះ​ជា​ទូទៅ​ដែរ​។ គ្រាន់​តែ​ចង់​ណែនាំ​និង​បង្ហាញ​ឲ្យ​ស្គាល់​ប៉ុណ្ណោះ​​សម្រាប់​អ្នក​មិន​ដែល​ដឹង​។ ព្រោះ​អី​ ខ្ញុំ​នេះ​មិន​ដែល​ដឹង​ថា​របស់​បែប​នេះ​មាន​លក់​ទេ​ មុន​ពេល​ដែល​មក​កូរ៉េ​។ អាច​ថា​ជា​អ្នក​ស្រែ​ចូល​ក្រុង​ អ៊‍ីចឹង​កុំ​ឲ្យ​យើង​ត្រូវ​គេ​ប្រមាថ​ថា​ជា​អ្នក​ស្រែ​ចូល​ក្រុង​នេះ​ដូច​ខ្ញុំ​ ទើប​ចង់​ណែ​នាំ​ឲ្យ​ស្គាល់​បណ្តើរ​ៗ​ ក្រែង​លោ​ថ្ងៃ​ណា​មួយ​គេ​និយាយ​ទៅ​ យើង​អត់​ដឹង​អី​ នាំ​ឲ្យ​ខ្មាស​គេ​😛
ពង​មាន់​កញ្ចប់​នេះ​ មើល​ទៅ​ដូច​ពង​មាន់​​​ខ​ ព្រោះ​មាន​ពណ៌​ដូច​ដែល​បាន​ឃើញ​នេះ​ ហើយ​រស​ជាតិ​វិញ​ក៏​ប្រៃ​លែម​ៗ​​ ស្រដៀង​នឹង​ពង​ទា​ខ​យើង​មែន​នឹង​​😀 ពង​មាន់​កញ្ចប់​នេះ​អាច​ញ៉ាំ​បាន​តែ​ម្តង​ មិន​ចាំ​បាច់បក​​សំបក​អីទេ​ ព្រោះ​គេ​បក​ឲ្យ​ស្រាច់​ហើយ​:mrgreen: តែ​ដើម្បី​ឲ្យ​ឆ្ងាញ់​ មុន​នឹង​ញ៉ាំ​អាច​យក​ដាក់​កម្តៅ​បន្តិច​ទៅ​​។ នៅ​តាម​ហាង​លក់​ទំនិញ​តូច​ៗ​នៅ​កូរ៉េ​ ភាគ​ច្រើន​សុទ្ធ​តែ​មាន​ម៉ៃ​ក្រូវេវ​ ដូច​នេះ​លោក​អ្នក​អាច​ប្រើ​​ម៉ៃ​ក្រូវេវ​គេ​កម្តៅ​ហើយ​ញ៉ាំ​តែ​ម្តង​ ក្នុង​ករណី​ដែល​ថ្ងៃ​ណា​ដាច់​បាយ​ម្តង​ៗ​ ហាហា:mrgreen:
ពង​មាន់​ធម្មតា​ មួយ​គ្រាប់​ ២៥០​វ៉ុន​ ពីរ​គ្រាប់​ ៥០០វ៉ុន​ រី​ឯ​ពង​មាន់​កញ្ចប់​នេះ​វិញ​ មួយ​គ្រាប់​ ៥០០​វ៉ុន​។ ពង​មាន់​កញ្ចប់​មួយ​គ្រាប់​ទិញ​បាន​​ពង​មាន់​ធម្មតា​ពីរ​គ្រាប់​​ តែ​មួយ​អាច​ញ៉ាំ​បាន​ភ្លាម​ មួយ​ទៀត​​ទាល់​តែ​យក​ទៅ​ស្ងោរ​ឬ​ចំហុយ​សិន​ តើ​លោក​អ្នក​នឹង​សម្រេច​ចិត្ត​ទិញ​មួយ​ណា​? វា​អាស្រ័យ​នឹង​តម្រូវ​ការ​ទេ​ ថា​តើ​ចង់​ទិញ​យក​មក​ធ្វើ​អ្វី​😉
បញ្ជាក់​៖ ២៥០​វ៉ុន​ ប្រហែល​ ១០០០​រៀល​🙂

6 thoughts on “ពង​មាន់​កញ្ចប់​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s