ចេក​នៅ​កូរ៉េ​ លក់​ម៉េច​?


ចេក​នៅ​ខ្មែរ​យើង​លក់​ជា​ស្និត​ និង​ស្ទង​ តែ​ចេក​នៅ​​កូរ៉េ​លក់​ជា​ផ្លែ =))
នៅ​កូរ៉េ​ពុំ​សូវ​មាន​ផ្លែ​ឈើ​លក់​ច្រើន​ទេ​ ហើយ​​ផ្លែ​ឈើ​ដែល​លក់​ទៀត​សោត​ ភាគ​ច្រើន​ជា​ផ្លែ​ឈើ​នាំ​ចូល​ទេ​។​ ដោយ​សារ​ប្រទេស​នេះ​មាន​បួន​រដូវ​ ហើយ​ដី​វិញ​​ភាគ​ច្រើន​ជា​ខ្ពង់​រាប​ ដូច​នេះ​ការ​ដាំ​ដុះ​​ដំនាំ​ផ្លែ​ឈើ​មិន​សូវ​សម្បូរ​ទេ​។
តាំង​ពី​ខ្ញុំ​មក​កូរ៉េ ដូច​ជា​មិន​ដែល​ឃើញ​ចេក​ដាក់​លក់​សម្បក​ពណ៌​បៃតង​ទេ​។ ចេក​ដែល​ដាក់​លក់​ សុទ្ធ​តែ​ពណ៌​លឿង​ដូច​ដែល​ឃើញ​ក្នុង​រូប​នេះ​ ហើយ​ប្រភេទ​វិញ​ ក៏​ប្រហែល​ជា​មាន​តែ​មួយ​ប្រភេទ​នេះ​ដែរ​។ ខុស​ពី​ប្រទេស​យើង​ដែល​មាន​ដំនាំ​ផ្លែ​ចេក​ដាក់​លក់​ពេញ​ផ្សារ​ ប្រភេទ​ចេក​ទៀត​សោត​ ក៏​មាន​រាប់​មិន​អស់​ ប្រហែល​ខ្ញុំ​ស្គាល់​មិន​អស់​ផង​។​ ចេក​ខ្មែរ​ដែល​ខ្ញុំ​ស្គាល់​និង​ធ្លាប់​ញ៉ាំ​មាន​ដូច​ជា​ ចេក​ អំបូង​ ណាំ​វ៉ា​ ពង​មាន់​ …អុញ​? រាប់​បាន​តែ​បី​^^ ស្គាល់​តែ​បី​នឹង​ទេ​ ហេ​ៗៗ…:mrgreen:

ចូល​ដល់​ចេក​នៅ​កូរ៉េ​វិញ​ គឺ​គេ​លក់​ជា​ផ្លែ​ ដែល​ជា​ធម្មតា​​ មួយ​ផ្លែ​ថ្លៃ​ 500 Won ប្រហែល​នឹង​ ២០០០ រៀល​។ ពីរ​ផ្លែ​១០០០វ៉ុន​ដាច់​ថ្លៃ​ អត់​មាន​ចុះ​អី​ទេ​។ ភាគ​ច្រើន​នៃ​ផ្លែ​ឈើ​ដែល​លក់​នៅ​កូរ៉េ​ ឮ​ថា​នាំ​ចូល​មក​ពី​ហ្វ៊ីលីពីន​ និង​ចិន​។

ម្សិល​មិញ​ទិញ​ចេក​មក​ពីរ​ផ្លែ​ ឥលូវ​ញ៉ាំ​អស់​បាត់​ទៀត​ហើយ​ =))

12 thoughts on “ចេក​នៅ​កូរ៉េ​ លក់​ម៉េច​?

  1. ​ចេកទឹក, ចេកមាសស្ងួន, ចេក​ស្នាប់​មុខ, ចេក​ជ្វា… ហាសហាសហាស មិនដឹង​ចេក​ស្អី​ទៀត​រ៉េ ព្រោះ​មិន​មែន​អ្នក​ចំការ​ផង ជា​អ្នក​ស្រែ​ស្មោះ!

    • ក្នុង​ចំណោម​ចេក​ដែល​រៀប​រាប់​ ធ្លាប់​ឮ​តែ​ចេក​ស្នាប់​មុខ​មួយ​គត់​😦 បើ​មាន​ឱកាស​ ជួយ​ថត​ចេក​ទាំង​អស់​មក​បង្ហាញ​ក្នុង​ប្លក់​ថ្ងៃណា​មួយ​ផង​😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s