បាយ​កំប៉ុង, នៅ​ខ្មែរ​ដូច​មិន​ទាន់​មាន​


មិន​ដឹង​ថា​គួរ​ហៅ​ថា​អ្វី​ទេ​ តែ​ឃើញ​យើង​នាំ​គ្នា​ហៅ​ថា​ មី​កំប៉ុង​(បើ​ទោះ​ជា​ប្រអប់​ក្រដាស​, ជ័រ​ ក៏​នៅ​តែ​ហៅ​ថា​កំប៉ុង​) ដូច​នេះ​នាំ​ឲ្យ​ខ្ញុំ​សម្រេច​ហៅ​​វា​ថា​ បាយ​កំប៉ុង​។ បាយ​កំប៉ុង​នេះ​ ជា​បាយ​ដាក់​លក់​នៅ​តាម​ផ្សារ​ ម៉ាត​ ជា​​កំប៉ុង​ៗ​(ដូច​ក្នុង​រូប​)។

នៅ​ពេល​ដែល​យើង​ចង់​ញ៉ាំ​ គ្រាន់​តែ​ហែក​គម្រប​ ហើយ​ដាក់​ក្នុង​ម៉ៃ​ក្រូ​វេវ​ (microwave) រយៈ​ពេល​២នាទី​ ជា​ការ​ស្រេច​។ មិន​ចាំ​បាច់​ ដាក់​ទឹក​អ្វីទេ​ ចំណាយ​ពេល​ត្រឹម​តែ​២នាទី​ អាច​ញ៉ាំ​បាន​ភ្លាម​​😀
តែ​ចំពោះ​ករណី​ពុំ​មាន​ម៉ៃ​ក្រូវេវ​ អាច​ប្រើ​វិធី​មួយ​ទៀត​ គឺ​ត្រាំ​ក្នុង​ទឹក​ក្តៅ​រយៈ​ពេល​១០​នាទី​ នឹង​អាច​ញ៉ាំ​បាន​ហើយ​។

យ៉ាង​ម៉េច​ដែរ​? យល់​ថា​ ល្អ​និង​ងាយ​ស្រួល​ទេ​?😉
ខ្ញុំ​តាំង​ពី​មក​កូរ៉េ​ ញ៉ាំ​តែ​បាយ​កំប៉ុង​នេះ​ទេ​ ព្រោះ​នៅ​អន្ទេរ​វាសិកដ្ឋាន​ខ្ញុំ​ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ម្ហូប​ឬ​ដាំ​បាយ​ទេ​ តែ​មាន​ម៉ៃ​ក្រូវេវ​ឲ្យ​ប្រើ​។ ដូច​នេះ​ រាល់​ថ្ងៃ​​កុម្ម៉ង់​ម្ហូប​គេ​ឲ្យ​យក​មក​ដល់​កន្លែង​មក​ ហើយ​ញ៉ាំ​ជា​មួយ​បាយ​កំប៉ុង​នេះ​ឯង​។

ចំ​ពោះ​តម្លៃ​​ ជា​មធ្យម​មួយ​កំប៉ុង​ថ្លៃ​ 1000 Won, ទម្ងន់​ ២០០​ក្រាម​, ៣០០កាឡូរី​ ប្រហែល​នឹង​បាយ​មួយ​ចាន​ចង្កឹះ​។ ចំពោះ​ខ្ញុំ​ ញ៉ាំ​តែ​មួយ​កំប៉ុង​ទេ​ឆ្អែត​ហើយ​ តែ​ប្រុស​ៗ​ ប្រហែល​ពីរ​កំប៉ុង​ទើប​ណែន​ពោះ​មើល​ទៅ​។ មិន​ខុស​អី​ ពី​មី​កំប៉ុង​ទេ​ ប្រុស​ៗ​ក៏​តែង​ញ៉ាំ​ច្រើន​ជា​ង​នារី​។

តម្លៃ​នេះ​ បើ​គិត​ជា​លុយ​ខ្មែរ​ ដូច​ជា​ថ្លៃ​បន្តិច​ ព្រោះ​ប្រហែល​៤០០០រៀល​ តែ​បើ​សិន​​ជា​លក់​នៅ​ខ្មែរ​ ក៏​មិន​ជា​ថ្លៃ​ដល់​ប៉ុណ្ណឹង​ដែរ​មើល​ទៅ​។ ឧទាហារណ៍​ កូកា​កូឡា​ នៅ​ទី​នេះ​ មួយ​ដប​តម្លៃ​​ 1000វ៉ុន​ រី​ឯ​នៅ​ខ្មែរ​ក៏​មាន​តម្លៃ​ ១០០០រៀល​ដូច​គ្នា​ (កន្លែង​ខ្លះ​ ១៥០០រៀល​)។

10 thoughts on “បាយ​កំប៉ុង, នៅ​ខ្មែរ​ដូច​មិន​ទាន់​មាន​

  1. មាន​អី​ម្យាង​ដែរ​តើហ៍…​តែ​ឆ្ងល់​ត្រង់​ចំណុច​មួយ ហេតុ​អី​មិន​អោយ ដាំ​ស្ល ឬ​ធ្វើ​ម្ហូប? ចឹង​មាន​តែ​ញាំ​គ្រឿង​កំប៉ុង​រាល់​ថ្ងៃ​ហើយ​មើល​ទៅ ឬ​យក​ម្ហូប​ដែល​សល់ៗ ឬ ខ្ចប់​ពី​ក្រៅ​មក​ប្រើ មៃក្រូវេវ ដើម្បី​កំដៅ ឡើង​វិញ?

    • មិន​ឲ្យ​ដាំ​ស្ល​ ព្រោះ​ពុំ​មាន​ចង្រ្កាន​នឹង​ណា​^^ ណា​មួយ​ កុំ​ថា​ឡើយ​ចង្ក្រាន​ សូម្បី​តែ​ឆ្នាំង​អ៊ុត​ ប្រដាប់​ផ្លុំ​សក់​ ក៏​គេ​មិន​ឲ្យ​ប្រើ​ដែរ​ ព្រោះ​ជា​ច្បាប់​នៅ​ក្នុង​ដម​ខ្ញុំ​ (ខ្លាច​មាន​អគ្គិភ័យ​?)។ តែ​មិន​មែន​គ្រប់​ដម​សុទ្ធ​តែ​អញ្ចឹង​ទេ​ ច្បាប់​នៃ​ដម​នីមួយ​ៗ​ខុស​ៗ​គ្នា​ ចៃ​ដន្យ​អី​ ដម​ដែល​ខ្ញុំ​នៅ​នេះ​ រាង​តឹង​បន្តិច​ តែ​មិន​អី​ទេ​ ខ្ញុំ​ចូល​ចិត្ត​😀 ព្រោះ​សន្តិសុខ​ល្អ​ មានអនាម័យ​ និង​មាន​ផាសុកភាព​ ទាស់​ត្រង់​ វិន័យ​តឹង​រឹង​បន្តិច​។

  2. ១០០០វ៉ុននឹង១០០០រៀលមិនដូចគ្នាទេណា ព្រោះ១០០០វ៉ុនជិតស្មើរ១ដុល្លាus
    ទិញបាយតែ៥០០រៀលទេ ក្តៅៗមិនបាច់កំដៅ នៅជិតផ្ទះខ្ញុំ

    • ចុះ​ខ្ញុំ​មាន​ថា​ដូច​គ្នា​ឯ​ណា​​ ប្រាប់​ហើយ​ថា​ ១០០០វ៉ុន​ប្រហែល​៤០០០រៀល​។ តែ​កូកា​កូឡា​នៅ​ខ្មែរ​ មួយ​ដប​១០០០រៀល​ ឯ​នៅ​កូរ៉េ​ក៏​មួយ​ដប​ ១០០០វ៉ុន​ដែរ​។ ចង់​មាន​ន័យ​ថា​ បើ​យក​បាយ​នោះ​ទៅ​លក់​នៅខ្មែរ​ ក៏​គេ​ប្រហែល​មិន​លក់​ ៤០០០រៀល​ទេ​ គឺ​ប្រហែល​លក់​ក្នុង​ ១០០០រៀល​អី​ដែរ​។ យល់​ន័យ​ខ្ញុំ​ទេ​?

  3. ខ្ញុំ​ធ្លាប់​គិត​ដែរ​រឿង​បាយ​កំប៉ុង​ថា​អត់​មាន​នៅ​ស្រុក​ខ្មែរ។ តែ​ថា​ទៅ ស្រុក​យើង បាយ​លក់​គ្រប់​ម៉ោង ហើយ​ក៏​មិន​ថ្ងៃ​ដែរ ព្រោះ​មាន​គ្រប់​កម្រិត បាយ​ស៊ី​ក្លូ បាយ​ម៉ូតូ​ឌុប ។ល។និង​។ល។ ចឹង​ហើយ លក់​បាយ​កំប៉ុង បែប​មិន​ដាច់​ទេ​មើល​ទៅ!

    • តែ​បាយ​ធម្មតា​ទុក​មិន​បាន​យូរ​ទេ​ ហើយ​ពេល​ចង់​ញ៉ាំ​ត្រូវ​ជិះ​ទៅ​ទិញ​ឬ​ដាំ តែ​នេះ​យើង​អាច​ទិញ​ច្រើន​យក​មក​ទុក​នៅ​ផ្ទះ​ ចង់​ញ៉ាំ​ថ្មាល​ណា​គ្រាន់​តែ​ចំណាយ​២នាទី​ក៏​បាន​ញ៉ាំ​ភ្លាម​។​ ជា​ពិសេស​ ពេល​ទៅ​ដើរ​លេង​ឆ្ងាយ​ កន្លែង​ដែល​អត់​មាន​ផ្សាឬ​បាយ​លក់​​អី​ ក៏ងាយ​ស្រួល​ដែរ​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s