មើល​រូប​ត្លុក​ការ​កាត់​ក្តី​ខ្មែរ​ក្រហម​ដែល​ចុះ​ក្នុង​កាសែត​នៅ​កូរ៉េ​


កាល​មុន​ ពេល​ដែល​ខ្មែរ​និង​ថៃ​បាញ់​គ្នា​នៅ​ព្រះ​វិហារ​គេ​គូរ​រូប​ ដំរី​ពីរ​ធំ​ៗ​​វ៉ៃ​គ្នា​ ជើង​បម្រុង​ជាន់​លើ​ប្រាសាទ​ព្រះវិហារ​ដ៏​តូច​ដែល​នៅ​ខាង​ក្រោម​។ ឥលូវ​ការ​កាត់​ក្តី​ខ្មែរ​ក្រហម​ដែល​កំពុង​ដំនើរ​ការ​ទៅ​យ៉ាង​ស្មុគ​ស្មាញ​នៅ​កម្ពុជា​ កាសែត​នេះ​ឆ្មក់​ៗ​គូរ​រូប​ត្លុក​ដាក់​មួយ​ទៀត​ហើយ​ ដែល​​មាន​ចំណង​ជើង​ថា​ “Khmer Rough Trial” ដែល​មាន​រូប​មនុស្ស​គ្រោង​ឆ្អឹង​ពាក់​​ខោ​អាវ​ខ្មៅ​ អង្គុយ​ក្តាប់​ដៃ​ជា​មួយ (ស្រី​?)ម្នាក់​​មាន​ក្រមា​ចង​បិទ​ភ្នែក​ ហើយ​នៅកណ្តាល​មាន​កូន​ខ្មោច​(?)/មនុស្ស​គ្រោង​ឆ្អឹង​តូច​ក្នុង​សំលៀក​បំពាក់​ខ្មៅ​ដែរ​ ដៃ​កាន់​ឈើ​ច្រត់​មាន​បង់​ក្រមា​នៅ​នឹង​ក​។

ខ្ញុំ​មើល​ដំបូង​អត់​យល់​ទេ​ មើល​យួរ​ទៅ​ ក៏​នៅ​តែ​អត់​យល់​ =)) មិន​ដឹង​ថា​មួយ​ណា​តំនាង​ឲ្យ​មួយ​ណា​ មួយ​ណា​ជា​ប៉ុល​ពត​ មួយ​ណា​ជា​តុលាការ​ ហើយ​រឹត​តែ​មិន​យល់​ទៀត​ហើយ​​ថា​ រូប​នឹង​គេ​ចង់​បាន​ន័យ​ថា​ម៉េច​:mrgreen: ព្រោះ​ខ្ញុំ​មិន​សូវ​​ជា​​ឆ្លាត​ខាង​នឹង​ផង​។ បើ​កុំ​តែ​ឃើញ​ពាក្យ​ Khmer កុំ​អី​ក៏​មិន​ខំ​ពិនិត្យ​មើល​ដល់​ម្ល៉ឹង​ទេ​😀
ចុះ​អ្នក​វិញ​យល់​យ៉ាង​ណា​ដែរ​? អ្នក​ណា​គេ​មើល​យល់​ ជួយ​ប្រាប់​ខ្ញុំ​ផង​!! តើ​គេ​ចង់​បាន​ន័យ​ថា​ម៉េច​?

5 thoughts on “មើល​រូប​ត្លុក​ការ​កាត់​ក្តី​ខ្មែរ​ក្រហម​ដែល​ចុះ​ក្នុង​កាសែត​នៅ​កូរ៉េ​

  1. រូបឆ្វេងបក្សប្រជាជន(តេជោ?) រូបស្តាំតំណាងតុលាការ (អ្នកស្រីយួន) ហើយរូបខាងក្រោមតូចហ្នឹង ខ្មែរក្រហម ! ម៉េចត្រូវទេ ?

  2. ខ្ញុំរូបស្រីនឹងជារូបតុលាការ(មានជញ្ជីងនឹងដាវ) ចំណែករូបខ្មោចជារូប រដ្ឋាភិបាលបច្ចុប្បន្ន ដែលតែងតែ លូកដៃចូលតុលាការ (រារាំង) ចំណែករូបតូចគឺរូបមេខ្មែរក្រហម ដែលថាមិនទាន់ធ្វើអីបាន ព្រោះអាពីក្បាលខាងលើ ។

  3. យល់ហើយ តុលាការឃុបឃិតគ្នា ជាមួយរដ្ឋាភិបាល កាត់ទោសខ្មែរក្រហម មិនបាច់បើកភ្នែក មើលទេ ឬកាត់តាំងបិទភ្នែកទៅ ខុសត្រូវមិនបាច់គិតទេ ! តើអ្នកណាឈ្នះអ្នកណាចាញ់ ? អ្នកណាខាត អ្នកណាចំណេញ ? ចាញ់ក៏ខ្មែរ ខាតក៏ខ្មែរ អន្តរាយក៏ខ្មែរ ស្អុយឈ្មោះក៏ខ្មែរ បាត់ពូជសាសន៍ក៏ខ្មែរ វេទនាក៏ខ្មែរ រីឯផលប្រយោជន៍បានទៅគេទាំងអស់ ខ្មែរអស់ទាំង ទឹកដីព្រៃព្រឹក្សា អស់ទាំងអំណាច កាន់កាប់ដីស្រែចំការ ភូមិករផ្ទហសម្បែង អស់អីគ្មានសល់ ! អស់ទាំងប្រពន្ធ អស់ទាំងប្តី អស់ទាំងស្រី អស់ទាំងប្រុសស្នេហ៍ ! មិនថាអញ្ចឹង ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s