ប្រតិកម្ម​ប្រជាជន​ខ្មែរ​ចំពោះ​វីដេអូ​​ក្រុម​ចម្រៀង​SNSDកូរ៉េ​

ឃើញ​ថា​វីដេអូ​ដែល​ខ្ញុំ​ដាក់​ប្រកាស​កាល​ពី​យប់​ម្សិល​ម្ង៉ៃ​នេះ ​ដែល​និយាយ​អំពី​ក្រុម​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ​ SNSD ឬ​ Girls’ Generation បាន​ជួយ​កុមារី​ស្រី​រី​ពីជំងឺ​បេះដូង​នោះ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាជន​ខ្មែរ​យើង​ច្រើន​ជាង​ការ​គិត​របស់​ខ្ញុំ​ទៅ​ទៀត​។ គិត​មក​ដល់​ថ្ងៃ​នេះ​ ម៉ោង​នេះ​ ពី​ពេល​ដែល​ខ្ញុំ​សរសេរ​ប្រកាស​ដាក់​ក្នុង​ប្លក់​នេះ​និង​អាប់​ឡូដ​វីដេអូ​ដាក់​ក្នុង​ youtube មាន​រយៈ​ពេល​ត្រឹម​តែ​ ៤៨​ម៉ោង​ ត្រូវ​នឹង​ពីរ​ថ្ងៃ​គត់​ តែ​ចំនួន​ទស្សនា​ក្នុង​យូធ្យូប​ មាន​រហូត​ដល់​ទៅ​៧០០០ដង​ ដែល​ជា​តួ​លេខ​ដ៏​ខ្ពស់​មួយ​ក្នុង​ចំណោម​វីដេអូ​ដែល​ខ្ញុំ​ធ្លាប់​ដាក់​បញ្ចូល​ក្នុង​យូធ្យូប​។

ម្យ៉ាង​វិញ​ទៀត​ វីដេអូ​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​គេហទំព័រ​ដើម​អម្ពិល​យក​ទៅ​ចុះ​ផ្សាយ​ផង​ដែរ​ តែ​ដើម​អម្ពិល​បាន​ដោន​ឡូដ​វីដេអូ​ខ្ញុំ​យក​ទៅ​ដាក់​បញ្ចូល​សារ​ជា​ថ្មី​ក្នុង​គណនី​យូធ្យូប​របស់​ដើម​អម្ពិល​ (ពុំ​មាន​ឲ្យ​ដំណឹង​ ឬ​សុំ​ការ​អនុញ្ញាត​ពី​ខ្ញុំ​ជា​មុន​ទេ​)។ ហើយ​ចំនួន​អ្នក​ទស្សនា​វីដេអូ​យូធ្យូប​របស់​គណនី​ដើម​អម្ពិល​មាន គិត​មក​ដល់​ពេល​នេះ​មាន​​ ៣៥២​ដង​។ សូម​បញ្ជាក់​ថា​ ដើម​អម្ពិល​ទើប​តែ​ផ្សាយ​ពត៌មាន​នេះ​នៅរសៀល​ថ្ងៃ​អង្គារ​នេះ​ទេ​។

មិន​ត្រឹម​តែ​ដើម​អម្ពិល​ប៉ុណ្ណោះ​ទេ​ មាន​មិត្ត​ដទៃ​ទៀត​ច្រើន​ដែរ​​ (លើស​ពី​ពីរ​) បាន​ដោន​ឡូដ​វីដេអូ​នេះ យក​ទៅ​អាប់​ឡូដ​ក្នុង​គណនី​ហ្វេសប៊ុគ​របស់​គេ​ និង​ចែក​ចាយ​ដល់​មិត្ត​ភក្តិ​គេ​។

ក៏​មាន​អ្នក​ភូមិ​វតប្រេស​យើង​មួយ​ចំនួន​(លើស​ពី​ពីរ​😀 ) ខ្លះ​បាន​កូពី​អត្ថបទ​ទាំង​ស្រុង​ពី​ប្លក់​ខ្ញុំ​យក​ទៅ​ផ្សាយ​បន្ត​ និង​ខ្លះ​យក​វីដេអូ​និង​ផ្នែក​ខ្លះ​នៃ​អត្ថបទ​ដែល​ខ្ញុំ​បាន​សរសេរ​យក​ទៅ​ផ្សាយ​បន្ត​😉

ហើយ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ឃើញ​ មាន​បង​ប្អូន​យើង​ជា​ច្រើន​បាន​សរសេរ​ជា​មតិ​បង្ហាញ​ពី​អារម្មណ៍​របស់​​ខ្លួន​ក្រោយ​ពី​មើល​វីដេអូ​នោះ​រួច​ ទាំង​នៅ​ក្នុង​យូធ្យូប​ទាំង​នៅ​ក្នុង​ហេ្វសប៊ុគ​ ដែល​សឹង​តែ​គ្រប់​គ្នា​សុទ្ធ​តែ​និយាយ​ថា​ មើល​ហើយ​ទប់​ទឹក​ភ្នែក​មិន​បាន​:mrgreen: មិន​ខុស​អ្វី​ពីខ្ញុំ​ទេ​ =))

យ៉ាង​ណា​មិញ​ កាល​ដែល​ខ្ញុំ​សរសេរ​រៀប​រាប់​ពី​ប្រតិកម្ម​បង​ប្អូន​ខ្មែរ​ចំពោះ​វីដេអូ​នេះ​ មិន​មែន​ក្នុង​គោល​ដៅ​រិះ​គន់​អី​ទេ​ តែ​គ្រាន់​តែ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រតិកម្ម​របស់​ពួក​គាត់​ ក៏​ធ្វើ​ឲ្យខ្ញុំ​​ភ្ញាក់​ផ្អើល​និង​សប្បាយ​ចិត្ត​ផង​ដែរ​។​ ហើយ​កាល​ដែល​មាន​អ្នក​យក​ដោនឡូដ​វីដេអូ​ខ្ញុំ​យក​ទៅ​ផ្សាយ​បន្ត​ ឬ​យក​អត្ថបទ​ខ្ញុំ​យក​ទៅ​ផ្សាយ​បន្ត​ ក៏​ខ្ញុំ​ពុំមាន​គំនិត​ចង់​រិះគន់​អ្វី​ខ្លាំង​ក្លា​ដែរ​ ពី​ព្រោះ​ហេតុ​ផល​ដែល​ខ្ញុំ​សម្រេច​បក​ប្រែ​វីដេអូ​ និង​សរសេរ​ប្រកាស​នេះ​ ក៏ក្នុង​ន័យ​ចង់​ចែក​រំលែក​តែ​ប៉ុណ្ណោះ​។ សូម​ចែក​រំលែក​តាម​សប្បាយ​ គ្រាន់​តែ​ថា​ សីលធម៌​នៃ​ការ​ចែក​រំលែក​គឺ​អាស្រ័យ​ទៅ​លើ​លោក​អ្នក​ជា​អ្នក​រិះ​គិត​ និង​ឲ្យ​តម្លៃ​ដោយ​ខ្លួន​ឯង​😛

5 thoughts on “ប្រតិកម្ម​ប្រជាជន​ខ្មែរ​ចំពោះ​វីដេអូ​​ក្រុម​ចម្រៀង​SNSDកូរ៉េ​

  1. សូមចូលរួមអបអរ ជាមួយកុមារី ស្រីរី ផង …
    រីករាយខ្លាំងណាស់ ដែលនាងមានភព្វ័សំណាងទទួលការវះកាត់
    បានជាសះស្បើយ ក្រោមអំណោយដោយសុទ្ធចិត្ដ ពី SNSD ។

    ហើយក៏សូមអរគុណ ដល់បងម្ចាស់ប្លុក ដែលបានជួយផងដែរ ៕

    • ខ្ញុំ​ក៏​គិត​ឃើញ​ដូច​ពូដែរ​ តែ​មិន​ដឹង​យក​ពាក្យ​អ្វី​មក​ជំនួស​ពាក្យ​ប្រតិកម្ម​នេះ ។ ព្រោះ​ពាក្យ​អង់​គ្លេស​គឺ​ reaction តែវា​មិន​មាន​ន័យ​អវិជ្ជមាន​រហូត​នោះ​ទេ។ បើ​មាន​យោបល់​ សូម​ជួយ​ប្រាប់​ផង​

  2. ខ្ញុំរំភើបចិត្ដជំនួយស្រីរីដែលមានវាសនាបានទទួលជំនួយដ៏ថ្លៃថ្លានេះ ។ នេះជាសំណាងមួយដែលកម្រនឹងជួប ។
    អរគុណឡាវ័នដែលព្យាយាមបកប្រែ ចែកជួនដល់ជនរួមជាតិយើងបានដឹងពីព្រឹត្ដិការណ៍នេះ ។
    ដើមអំពិលធ្វើបែបនេះក៏ឥតខុសអ្វីទេ ព្រោះខ្ញុំបានដឹងរឿងនេះតាមរយៈដើមអំពិលដែរ ខុសត្រង់ថា យករបស់គេមកផ្សាយហើយ គួរណាស់បង្ហាញប្រភព ឬបង្ហាញពាក្យពេចន៍ណាមួយដែលជាការរំឮកគុណដល់អ្នកធ្វើខ្លះផង ។ អានអត្ថបទនេះក្នុងដើមអំពីល ដំបូងខ្ញុំស្មានថាជាស្នាដៃ លឹម ជាវត្ថា នេះហើយជាការបំបាត់ប្រភពដើម ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s