ចាញ់​បោក​គ្រូ​មួយ​ក្តារ​


តាម​ពិត​ទៅ​ព្រឹក​មិញ​​នេះខ្ញុំ​មាន​ Quiz មួយ​សម្រាប់​ម៉ោង​គណនេយ្យ​ ហើយ​ម្សិល​មិញថ្ងៃ​អាទិត្យ​ ជា​ថ្ងៃ​ដែល​ខ្ញុំ​មាន​គម្រោង​នឹង​មើល​មេរៀន​គណនេយ្យ​រំលឹក​សម្រាប់​ឃ្វីស​នេះ​។​ តែ​ចៃ​ដន្យ​អី​ ម្សិល​មិញ​ក្រោក​ពី​គេង​ឃើញ​វីដេអូ​ SNSD ដែល​ជួយ​ដល់​ការ​វះកាត់​របស់​ក្មេង​ស្រី​ខ្មែរ​នោះ​ ក៏​កើត​មាន​អារម្មណ៍​ចង់​បក​ប្រែ​និង​បន្ថែម​ subtitle ភ្លាម​ៗ​។ ដោយ​គិត​ថា​​ ចាំ​យប់​ឡើង​ចាំ​រំលឹក​មេរៀន​ក៏បាន​ដែរ​។ ជា​អកុសល​ ឬ​អាច​ថា​ជា​ស៊យ​របស់​ខ្ញុំ​ ពេល​ខ្ញុំ​ធ្វើ​ subtitle នោះ​ជិត​ចប់​ទៅ​ហើយ​(ធ្វើ​ដល់​ម៉ោង​៤ល្ងាច​) ក៏ច្រលំ​ដៃ​ចុច​បិទ​ ហើយ​ពុំ​ទាន់​បាន​ចុច​ save នៅ​ឡើយ​។ Auto-save ពុំ​អាច​ជួយ​ខ្ញុំ​បាន​ទេ​ ព្រោះ​ខ្ញុំ​មិន​បាន​ចុច​ save សូម្បី​តែម្តង​តាំង​ពី​ចាប់​ផ្តើម​ធ្វើ​។ ពេល​នោះ​ ខ្ញុំ​អស់​យោបល់​ និយាយ​លែង​ចេញ​ និង​ខឹង​យ៉ាង​ខ្លាំង​ ហើយ​ក៏​គិត​ចង់​ឈប់​ធ្វើ​ត​ទៅ​ដែរ​។

តែ​មួយ​សន្ទុះ​ក្រោយ​មក​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ធ្វើ​ម្តង​ទៀត​សារ​ឡើង​វិញ​។ ដោយ​ចង់​ឈ្នះ​នឹង​ព្រហ្មលិខិត​ផង​ ខ្ញុំ​ខំ​ជំនះ​ធ្វើ​ទាល់​តែ​ចប់​ តែ​ពេល​ធ្វើ​ចប់​ម៉ោង​ប្រហែល​ ១២​យប់​អាធ្រាត្រ​ជាង​ទៅ​ហើយ​។ ធ្វើ​ចប់​ភ្លាម​ ខ្ញុំ​សរសេរ​ប្រកាស​ភ្លាម​ ពេល​រួច​រាល់​អស់​ម៉ោង​ប្រហែល​២យប់​ ទើប​ខ្ញុំ​សម្រេច​ចូល​គេង​។

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា​ស្អែក​ព្រឹក​មាន​ឃ្វីស​មួយ​ ខណៈ​ដែល​មិន​ទាន់​បាន​កាន់​សៀវភៅ​សូម្បី​បន្តិច​។ ដូច​នេះ​ខ្ញុំ​សម្រេច​ចិត្ត​ ដាក់​ម៉ោង​រោទិ៍​ម៉ោង​ ៧​ព្រឹក​ក្រោក​ឡើង​អាន​សៀវ​ភៅ​បន្តិច​មុន​នឹង​ទៅ​ប្រលង​ (ម៉ោង​ចូល​រៀន​ ១០​កន្លះ​ព្រឹក​)។

តែ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ត្រូវ​បរាជ័យ​ពាក់​កណ្តាល​ ព្រោះ​ថា​ម៉ោង​រោទិ៍​ម៉ោង​៧​ព្រឹក​ក៏​ពិត​មែន​ តែខ្ញុំ​ក្រោក​អត់​រួច​ទេ​ ព្រោះ​យប់​មិញ​ទម្រាំ​តែ​គេង​លក់​ម៉ោង​ប្រហែល​៣យប់​។ ម៉ោង​៨​ព្រឹក​ទើប​ខ្ញុំ​អាច​បើក​ភ្នែក​ក្រោក​ឡើង​ និង​លុប​មុខ​ រួច​បើក​សៀវភៅ​អាន​រំលឹក​មេរៀន​។

បញ្ហា​ត្រង់​ថា​ រាល់​ដង​គ្រូ​តែង​ប្រលង​នៅ​ចុង​ម៉ោង​ (ឃ្វីស​ពីរ​ដង​ហើយ​ គាត់​តែង​ប្រលង​ចុង​ម៉ោង​រហូត​)។ ដូច​នេះ​ខ្ញុំ​មើល​រៀន​រហូត​ដល់​ម៉ោង​១០​កន្លះ​ព្រឹក​ ទើប​រូត​រះ​ទៅ​ថ្នាក់​រៀន​។

ទៅ​ដល់​ថ្នាក់​ ខ្ញុំ​យឺត​ប្រហែល​១០នាទី​

តែ​ពេល​ទៅ​ដល់​ថ្នាក់​ ឃើញ​​សិស្ស​កំពុង​ឈ្ងោក​មុខ​​ប្រលង​យ៉ាង​ស្វាហាប់​..ខ្ញុំ​ស្រឡាំង​កាំង​ និយាយ​មិន​ចេញ​។ មិន​តែ​ប៉ុណ្ណោះ​​ គ្រូ​បាន​សួរ​ខ្ញុំ​បែប​ខឹង​ថា​ ហេតុ​អ្វី​បាន​ជា​យឺត​ម្ល៉េះ​?!

ខ្ញុំ​មើល​មុខ​គាត់​ភ្លឹស​ៗ​ ក្នុង​ចិត្ត​ចង់​ឆ្លើយ​ទៅ​គាត់​ថា​ “ខ្ញុំ​យឺត​ ព្រោះ​អាល័យ​តែ​មើល​មេរៀន​” តែ​រំពេច​នោះចិត្ត​មួយ​បាន​ប្រាប់​ខ្ញុំ​ថា​ “ឆ្កួត​ទេ​អី! បើ​ប្រាប់​គាត់​បែប​នោះ​ គាត់​ច្បាស់​រឹត​តែ​ខឹង​មិន​ខាន​ ព្រោះ​ខ្វះ​ពេល​រៀន​ណាស់​ទៅ​ហ្ហី​! ទាល់​តែ​ដល់​ម៉ោង​ប្រលង​ទើប​កាន់​សៀវ​ភៅ​!”

ដូច​នេះ​ ខ្ញុំ​សម្រេច​ចិត្ត​ថា​មិន​ឆ្លើយ​ល្អ​ជាង​។ ជា​ធម្មតា​រយៈ​ពេល​ឃ្វីស​ត្រឹម​តែ​១៥​នាទី​ទេ​។ គ្រូ​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​នឹង​មិន​ផ្តល់​អទ្ធិភាព​ឲ្យ​ខ្ញុំ​ប្រលង​ពេញ​ម៉ោង​ទេ​ គាត់​នឹង​ប្រមូល​វិញ្ញាសារ​ពី​ខ្ញុំ​ដូច​គេ​ឯង​ដែរ​ ដូច​នេះ​មាន​ន័យ​ថា​ ខ្ញុំ​មានពេល​តែ​៥នាទី​ប៉ុណ្ណោះ​សម្រាប់​ធ្វើ​លំហាត់​។

មិន​ជា​រ៉្វី​! ខ្ញុំ​ឆ្លើយ​តប​​ទៅ​គាត់​វិញ​ថា​ អូខេ​! អរគុណ​អ្នក​គ្រូ​។

ហើយ​ឈ្មុច​ធ្វើ​ទាំង​គ្មាន​ព្រលឹង​ក្នុង​ខ្លួន​… ៥​នាទី​កន្លង​ផុត​ទៅ​​ ជា​មួយ​លំហាត់​ចំនួន​១០ ខ្ញុំ​ធ្វើ​បាន​ទាំង​អស់​ ព្រោះ​សុទ្ធ​តែ Multiple Choice😀 បញ្ហា​ត្រង់​ថា​ ខ្ញុំ​ចេះ​តែ​គូស​ៗ​ទៅ​ទេ​:mrgreen:

T___________________T

5 thoughts on “ចាញ់​បោក​គ្រូ​មួយ​ក្តារ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s