ក្រុម​ SNSDកូរ៉េ​ ជួយ​ដល់​ក្មេង​ស្រី​កម្ពុជា​ពី​ជំងឺ​បេះដូង​


ព្រឹក​នេះ​ក្រោក​ពី​គេង​ ឃើញ​វីដេអូ​នេះ​ក្នុង​ហ្វេសប៊ុគ​ដែល​មិត្ត​ភក្តិ​បាន​ចែក​រំលែក​ត​គ្នា​។ មើល​បណ្តើរ​ខ្ញុំ​យំ​បណ្តើរ​ ព្រោះ​អាណិត​និង​ក្តុក​ក្តួល​ក្នុង​ចិត្ត​​ ជា​ពិសេស​ត្រង់​ឈុត​ម្តាយ​ស្រី​រី​យំ​អាណិត​កូន​ស្រី​។
សុំ​សង្ខេប​ខ្លឹម​សារ​នៃ​វីដេអូ​នេះ​បន្តិច​។ គឺ​និយាយ​កម្មវិធី​មួយ​ដែល​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ SNSD (Girls’ Generation) ជួយ​ដល់​​ក្មេង​ស្រី​កម្ពុជា​ឈ្មោះ​ថា​ ស្រី​រី​។ នាង​មាន​អាយុ​១១ឆ្នាំ​ កំពុងប្រឈម​នឹង​ជំងឺ​ប្រហោង​បេះដូង​។ ក្រុម​ SNSD បាន​ជួយ​ចេញ​ថ្លៃ​វះកាត់​ឲ្យ​នាង​តាម​រយៈ​មូល​និធិ​ និង​ថវិការ​ផ្សេង​ទៀត​(បាន​ពី​ខាង​ណា​ខ្លះ​ នាង​ខ្ញុំ​មិន​សូវ​ដឹង​ទេ​)។
តែ​ឃើញ​ថា​ វីដេអូ​នេះ​ពុំមាន​ Subtitle ជា​ភាសា​អង់​គ្លេស​ ដូច​នេះ​វា​អាច​នឹង​ពិបាក​ដល់​បង​ប្អូន​ខ្មែរ​ដែល​ពុំ​ចេះ​កូរ៉េ។ ហេតុ​នេះ​នាង​ខ្ញុំ​ក៏​សម្រេច​ចិត្ត​អង្គុយ​បក​និង​ដាក់​ subtitle ទៅ​ក្នុង​វីដេអូ​​ រួច​អាប់​ឡូដ​ក្នុង youtube ម្តង​ទៀត​។ តែ​ដោយ​សារ​នាង​ខ្ញុំ​ពុំ​​មែន​ជា​អ្នក​ជំនាញ​កុំព្យូទ័រ​ (គ្មាន​កម្មវិធី​ Edit Video)ច្បាស់​លាស់​ ដូចនេះ​នាងខ្ញុំ​ប្រើ​ត្រឹម​ Window Live Movie Maker ដែល​ជា​កម្មវិធី​តែ​មួយ​គត់​មាន​ក្នុង​កុំព្យូទ័រ​នាង​ខ្ញុំ។ សង្ឃឹម​ថា​ វា​អាច​ប្រើ​ការ​បាន​ ហើយ​ល្មម​នឹង​ឲ្យ​អ្នក​ទាំង​អស់​គ្នាមើល​ហើយ​ ក្តុក​ក្តួល​ដូច​ជា​ខ្ញុំ​ដែរ​។
សូម​អរគុណ​ដល់​ក្រុម​ SNSD ដែល​បាន​ជួយ​ជីវិត​ស្រី​រី​។ គុណ​នេះ​ខ្ញុំ​មិន​ភ្លេច​ទេ​😀
ចុះ​លោក​អ្នក​មើល​វីដេអូ​នេះ​ហើយ​ មាន​សារ​អ្វី​ខ្លះចង់​តប​ទៅ​ SNSD ក៏​ដូច​ជា​ស្រី​រី​?

10 thoughts on “ក្រុម​ SNSDកូរ៉េ​ ជួយ​ដល់​ក្មេង​ស្រី​កម្ពុជា​ពី​ជំងឺ​បេះដូង​

  1. អរគុណដែលបានជួយបកប្រែ។ គិតទៅស្រីរីមានសំណាងណាស់​ដែលត្រូវបានគេជ្រើសរើសជួយ។ សង្ឃឹមថា​ការជួយលើកនេះ​នឹងជួយនាំអ្នកមានសណ្ដានចិត្ត​អោយមកជួយ​អ្នកជំងឺនៅខ្មែរទៀតចុះ។

    • តាម​ពិត​ទៅ​ កូរ៉េ​បាន​ជួយ​នាំ​ក្មេង​ខ្មែរ​មក​វះកាត់​ជំងឺ​បេះដូង​ច្រើន​ណាស់​មក​ហើយ​ បើ​តាម​ខ្ញុំ​ដឹង​ ខ្ញុំ​ធ្លាប់​ជួប​ច្រើន​មក​ហើយ​។ គ្រាន់​តែ​តាម​មូល​និធី​ផ្សេង​ៗ​ប៉ុណ្ណោះ​

  2. Pingback: ចាញ់​បោក​គ្រូ​មួយ​ក្តារ​ « *La1's life in KOREA*

  3. ពេលខ្ងុំបានមើលរួចទប់ទឹកភ្នែកមិនបានទេ……..ពិតជាអគុណណាស់ដល់ SNSD ខ្ងុំគ្រាំទ្រ SNSD តាំងពីដំបូងមកម្លះដល់ពេលបានឃើញវីឌីអូនេះទៀតកាន់តែពេញចិត្តថែមទៀត។

  4. Pingback: ប្រតិកម្ម​ប្រជាជន​ខ្មែរ​ចំពោះ​វីដេអូ​​ក្រុម​ចម្រៀង​SNSDកូរ៉េ​ « *La1's life in KOREA*

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s