ថ្ងៃ​ប៉េប៉េរ៉ូ​ (Pepero Day) ជា​ថ្ងៃ​អ្វី​?


11/11/11: តើ​អ្នក​ដែល​ឮ​ថ្ងៃ​ប៉េប៉េរូ(Pepero Day)​ដែល​ឬ​ទេ​? ប្រហែល​ភាគ​ច្រើន​មិន​បាន​ស្គាល់​ពី​ថ្ងៃ​នេះ​ទេ​ ព្រោះ​ថ្ងៃ​នេះ​ទើប​តែ​កើត​មាន​នៅ​កូរ៉េ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះតែ​ប៉ុណ្ណោះ​។ តែ​ប្រវត្តិ​ថ្ងៃប៉េប៉េរ៉ូ​នេះ​ពិត​ជា​ល្អ​សើច​ម្យ៉ាង​ដែរ​😆
មុននឹង​ស្គាល់​ថា​អ្វី​ទៅ​ជា​ថ្ងៃ​ប៉េប៉េរ៉ូ​ ដំបូង​លោក​អ្នក​ត្រូវ​ស្គាល់​នំ​មួយ​ឈ្មោះ​ប៉េប៉េរ៉ូ​សិន​😉 ព្រោះ​ថា​ថ្ងៃ​នេះកើតចេញ​ពី​នំ​ដែល​មាន​ឈ្មោះ​ថា​ ប៉េប៉េរ៉ូ​(Pepero) ដែល​មាន​រាង​ដូច​ចង្កឹះ​។
ដោយ​ហេតុថា​នំ​ប៉េប៉េរ៉ូ​នេះ​មាន​រាង​ដូច​ចង្កឹះ​ ដូច​នេះ​គេ​បានកំណត់​យក​ថ្ងៃទី​១១ ខែ​១១ ជា​ថ្ងៃ​ប្រារព្ធ​ទិវា​ប៉េប៉េរ៉ូរៀង​រាល់​ឆ្នាំ​:mrgreen:
តាម​វីគីភីឌា​ បាន​បញ្ជាក់​ថា​ ថ្ងៃ​ប៉េប៉េរ៉ូ​នេះ​មាន​កំណើត​ចាប់​ពី​ឆ្នាំ​ ១៩៩៦​នេះឯង​ ដោយ​ពេល​នោះ​សិស្ស​អនុវិទ្យាល័យ​ស្រី​ៗ​កូរ៉េ​នៅ​ខេត្ត​ប៊ូសាន​បាន​នាំ​គ្នា​ទិញ​នំប៉េប៉េរ៉ូ​នេះ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​។ ចាប់​ពី​ពេល​នោះ​មក​ ភាព​ផុស​ផុល​(ជ្រើម​ជ្រួល​តាម​គ្នា​)នៃ​ការ​ជូន​នំ​ប៉េប៉េរ៉ូ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​កាន់​តែ​រីក​ធំ​ឡើង​ៗ។​ រហូត​ឥលូវ​នេះ វា​សាយ​ភាយ​ពេញ​ផ្ទៃ​ប្រទេស​ទៅ​ហើយ​ ហើយ​វា​ក៏​ក្លាយ​ទៅ​ថ្ងៃ​ដែល​ត្រូវ​បាន​ក្មេង​ៗ​យុវវ័យ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។
ជា​ពិសេស​ វា​ពេញ​និយម​សម្រាប់​គូស្នេហ៍​ក្នុង​ការ​ទិញ​ឲ្យ​គ្នា​ មិន​ខុស​អ្វី​ពី​ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រលាញ់​ប៉ុន្មាន​ទេ​។

សម្គាល់​៖​ បុណ្យ​នេះស្រដៀង​ ឬ​អាច​ថា​មាន​ឥទ្ធិពល​មក​ពី​ជប៉ុន​ ដែល​ជប៉ុន​ហៅ​ថា​ Pocky Day។


<<ខ្ញុំ​វិញ​គឺ​ថា​ មិន​ចង់​ទិញ​ប៉ុន្មាន​ទេ​ តែ​បើ​ទិញ​គឺ​ទិញ​អា​ធំ​ចឹង​😉 ឃឹ​ៗៗ…. (ទិញ​ឲ្យ​មិត្ត​ភក្តិ​ដេក​ញ៉ាំ​ឲ្យ​បែក​ពោះ​ម្តង​!!​:mrgreen: )>>

9 thoughts on “ថ្ងៃ​ប៉េប៉េរ៉ូ​ (Pepero Day) ជា​ថ្ងៃ​អ្វី​?

    • ប្រហែល​ស្រដៀង​ តែ​មិន​មែន​ឈ្មោះ​ ប៉េប៉េរ៉ូ​ទេ​មើល​ទៅ​ ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ​ផង​ ម្យ៉ាង​ទៀត​​ នៅ​ទីនេះ​មួយ​កញ្ចប់​ ៤០០០រៀល​😐

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s