សប្បាយ​ ដក​ទំព័រ​អាណាចក្រ​តារា​ចេញ​អត់​មាន​ប្រាប់​មួយ​ម៉ាត់​

អ្នក​ដែល​តាម​ដាន​ទំព័រ​សប្បាយ​ជា​ប្រចាំ​ ប្រហែល​ជា​ធ្លាប់​ឮ​ហើយ​ពី​កម្មវិធី​អាណាចក្រ​តារា​ បង្កើត​ឡើង​ដោយ​សប្បាយ​។ អាណា​ចក្រ​តារា​ ជា​កម្មវិធី​ស្ទៀប​ស្ទង់​មតិ​ប្រិយ​មិត្ត​ស្នេហា​វិស័យ​សិល្បៈ​ ផ្តល់​សិទ្ធិ​​អាទិភាព​ឲ្យ​ទស្សនិក​ជន​អាច​​បោះ​ឆ្នោត​ជ្រើស​រើស​ អ្នក​សិល្បៈ​ដែល​ខ្លួន​ពេញ​ចិត្ត​បាន​តាម​បី​វិធី​។ ទី​មួយ​ គឺ​តាម​រយៈ​ការ​ផ្ញើរ​សារ​តាម​ទូរស័ព្ទ​ ទី​ពីរ​ តាម​ការ​ចុច​គាំ​ទ្រ​ក្នុង​គេហទំព័រ​សប្បាយ​ផ្ទាល់​ និង​ទី​បី​ តាម​ការ​​ចុច​ Like ពី​ហ្វេស​ប៊ុគ​។ សប្បាយ​បាន​ដាក់​ឲ្យ​ប្រិយ​មិត្ត​​អ្នក​អាន​បោះឆ្នោត​​រើស​អ្នក​សិល្បៈ​ដែល​ខ្លួន​គាំ​ទ្រ​មាន​ដូច​ជា​ អ្នក​ចម្រៀង​ ពិធីករ​ ពិធីការនី​ តារា​សម្តែង​ស្រី​ប្រុស​ ជា​ដើម​។ តែ​នៅ​សុខ​ៗ​ ថ្ងៃ​មួយ​(ពុំ​ចាំ​ថា​ថ្ងៃ​ណា​ឲ្យ​ច្បាស់​ទេ​) ស្រាប់​តែ​ទំព័រ​អាណាចក្រ​តារា​នោះ​បាន​បាត់​សូន្យ​ឈឹង​ពី​គេហទំព័រ​សប្បាយ​។

ខ្ញុំ​សង្កេត​ឃើញ​មាន​មិត្ត​អ្នក​អាន​សរសេរ​ជា​មតិ​នៅ​ក្នុង​គេហទំព័រ​សប្បាយ​ សួរ​សប្បាយ​ពី​ការ​បាត់​វត្ត​មាន​ទំព័រ​អាណា​ចក្រ​នោះ​ច្រើន​ដែរ​ តែ​សប្បាយ​ពុំ​មាន​ឆ្លើយ​តប​សោះ​ ហើយ​ខ្ញុំ​ក៏​ទន្ទឹង​រង់​ចាំ​មើល​ ពត៌មាន​ចុះ​ក្នុង​សប្បាយ​ ក្រែង​លោ​សប្បាយ​បក​ស្រាយ​ពី​ការ​ដក​នេះ​ តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មិន​ឃើញ​មាន​ការ​ប្រកាស​ឬ​ឲ្យ​ដំណឹង​ពី​ការ​បាត់​ទំព័រ​នេះ​ទេ​។ រហូត​មក​ដល់​ថ្ងៃ​នេះ​ ខ្ញុំ​មិន​អស់​ចិត្ត​ទាល់​តែ​សោះ​ ដោយ​សង្ស័យ​ក្រែង​លោ​មាន​មូល​ហេតុ​អ្វី​នៅ​ក្រោយ​ការ​ដក​ចេញ​នេះ​ ឬ​មួយ​ក៏​សប្បាយ​បាន​ប្រកាស​ប្រាប់​ហើយ​ តែ​ខ្ញុំ​រំលង​ពត៌មាន​នោះ​?

បើ​មាន​ប្រិយ​មិត្ត​ណា​ដឹង​ សូម​ជួយ​ប្រាប់​ផង​។

អ្វី​ដែល​ខ្ញុំ​សង្ស័យ​ គឺមួយ​រយៈ​ចុង​ក្រោយ​មុន​ពេល​សប្បាយ​ដក​ទំព័រ​នោះ​ចេញ​ អត្រា​នៃ​អ្នក​បោះ​ឆ្នោត​គាំ​ទ្រ​តារា​ចម្រៀង​សំណព្វ​របស់​ខ្ញុំ(យក់​ ឋិត​រដ្ឋា​)​កំពុង​តែ​កើន​ស្រឺត​ៗ ហើយ​ថ្ងៃ​ចុង​ក្រោយ​គឺ​កើន​លើស​តារា​ចម្រៀងស្រី​ មាស​ សុខ​សោភា​ទៅ​ទៀត​ ដែល​កន្លង​មក​​ មាស​ សុខ​សោភា​ជា​អ្នក​នាំ​មុខ​គេ​រហូត​។ មក​ពី​ខ្ញុំ​មិន​អស់​ចិត្ត​ ព្រោះ​ពេល​នោះ​ តារា​ចម្រៀង​សំណព្វ​ចិត្ត​ខ្ញុំ​កំពុង​តែ​ត្រូវ​បាន​គេ​បោះ​ឆ្នោត​បាន​ច្រើន​ហើយ​វ៉ា​ដាច់​គេ​ហើយ​ ម្តេច​បាន​សប្បាយ​ដក​ចេញ​ទៅ​វិញ​? តើ​វា​មាន​ទាក់​ទង​នឹង​អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​នេះ​ទេ​?

ចុះ​អ្នក​ទាំង​អស់​គ្នា​ យល់​យ៉ាង​ណា​ដែរ​?

7 thoughts on “សប្បាយ​ ដក​ទំព័រ​អាណាចក្រ​តារា​ចេញ​អត់​មាន​ប្រាប់​មួយ​ម៉ាត់​

  1. ជនជាតិកុរ៉េជាជនជាតិដេលជាតិនិយមបំផុតពួកគេចូលចិត្តប្រើហើយគាំទ្រផលិទ្ធផលក្នុងស្រុកគេ ហើយជនជាតិគេពូកែធ្វើការណាស់

    • ខ្ញុំ​យល់​ស្រប​ ប៉ុន្តែ​ដូច​ជា​ខុស​ប្រធាន​បទ​នឹង​ចំណង​ជើង​ប្រកាស​ហើយ​^^ យ៉ាង​ណា​មិន​ជា​វ៉្វី​ទេ​ អរគុណ​សម្រាប់​ការ​ចូល​មក​លេង​

    • ស្លាប់​ហើយ បើ​ដឹង​ចឹង​ សួរ​វិចិត្រ​តាំង​ពី​យូរ​! តែ​ហេតុ​អ្វី​ក៏តំណ​ដែល​ធ្លាប់​តែ​ចុច​បាន​រាល់​ដង​មិន​ដំណើរ​ការ​ ហើយ​​រាល់​ដង​អាណាចក្រ​តារា​មាន​នៅ​ចំណាត់​ថ្នាក់​លេខ​​២​ក្នុង​កន្លែង​ពេញ​និយម​របស់​សប្បាយ​ តែ​ស្រាប់​តែ​ថ្ងៃ​មួយ​នោះ​លែង​ឃើញ​អាណាចក្រតារា​ក្នុង​កន្លែង​ពេញ​និយម​ហើយ​តំណ​ផ្សេង​ក្នុង​ហ្វេស​ប៊ុគ​ក៏​លែង​ដំណើរ​ការ​ទៀត​។

      • មក​ពី Facebook មិន​ទាន់​បាន​លុប​សម្អាត​ទិន្នន័យ​ចាស់ៗ​ចោល។ ដូច្នេះ​ហើយ​ទើប​មាន​បញ្ហា​ដូច្នេះ។ ហើយ​រឿង​ចំណាត់​ថ្នាក់​អីនោះ ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ខ្ញុំ​អត់​ដែល​តាម​ដាន​ផង😀

      • មិន​អ៊‍ីចឹង​ទេ​​ សូម្បីតំណ​ដែល​វិចិត្រ​ចុច​ចូល​ចិត្ត​ក្នុង​ហ្វេស​ប៊ុគ​ដែល​បង​ឃើញ​អំបាញ់​មិញ​ ពេល​ចុច​ទៅ​ក៏ដាក់​ថា​ Page not found ដែរ​។ តាម​បង​យល់​ គឺ​ដំណើរ​ការ​តែ​ event.sabay ទេ​មើល​ទៅ​។ ប្រហែល​ជា​សប្បាយ​បាន​ធ្វើ​អ្វី​មួយ​ហើយ​

  2. ថ្ងៃមុនឃើញសប្បាយសរសេរ ប្លុក របស់អនុបណ្ឌិតម្នាក់ ឈប់ធ្វើការនៅការិយាល័យ ស្រាប់តែទៅបើកហាងលក់នំបញ្ចុក ! ម្យ៉ាងទៀតយល់ថា មកពីមិនសប្បាយហើយ បានជាបិទចោល ព្រោះចង់ប្តូររបបថ្មីផង !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s