កូរ៉េឲ្យ​តម្លៃ​លើ​ត្របក​ភ្នែក​ខ្លាំង​

មុន​ពេល​មក​កូរ៉េ​ នៅ​ពេល​មើល​មនុស្ស​ម្នាក់​ថា​ស្អាត​ឬ​មិន​ស្អាត​ ខ្ញុំ​ជា​ធម្មតា​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ត្របក​ភ្នែក​ទេ​។ ខ្ញុំ​មិន​ដែល​គិត​សោះ​ថា​ ត្របក​ភ្នែក​វា​​សំខាន់​ខ្លាំង​ ហើយ​ជួយ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​​ស្រី​ស្អាត​ឬ​ប្រុស​ស្អាត​បាន​។ រាល់​ដង​ ពេល​ជួប​នរណា​ម្នាក់​ ខ្ញុំ​ចាប់​អារម្មណ៍​ទៅ​លើ​ស្បែក​ និង​ទម្រង់​មុខ​។ ឲ្យ​តែ​នរណា​ម្នាក់​មាន​ស្បែក​មដ្ឋរលោង​​ខៃ (ពុំ​មាន​មុន​មួយ​គ្រាប់​) ទោះ​ស​ឬ​មិន​ស​ក៏​ដោយ​ ហើយ​ទម្រង់​មុខ​ស្អាត​នោះ​ ខ្ញុំ​យល់​ថា​ម្នាក់​នោះ​ស្អាត​ហើយ​។ ខ្ញុំ​មិន​ដែល​ទៅ​ពិនិត្យ​មើល​ទេ​ ម្នាក់​នេះមាន​ត្របក​ភ្នែក​ឬ​អត់​ អត់​ដែរ​សោះ! :D​
តែ​អ្នក​មាន​ដែល​ដឹង​ទេ​ថា​ កូរ៉េ​ស្រលាញ់​ត្របក​ភ្នែក​ប៉ុណ្ណា​?
កូរ៉េ​កំពុង​តែ​ងប់​វង្វេង​នឹង​ ត្របក​ភ្នែក​ និង​ច្រមុះ​ស្រួច​ហើយ​។ តែ​បញ្ហា​ត្រង់​ថា​ ជន​ជាតិ​កូរ៉េ​ជា​ធម្មតា​មិន​មាន​ត្របក​ភ្នែក​ទេ​ ដែល​ខ្មែរ​យើង​ហៅ​ថា​ភ្នែក​តឹង​! ចិន​ កូរ៉េ​ និង​ជប៉ុន​ មាន​ទម្រង់​ភ្នែក​ស្រដៀង​គ្នា​។​ ដោយ​សារ​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ត្របក​ភ្នែក​ខ្លាំង​ ពេល​នេះ​ជន​ជាតិ​កូរ៉េ​ជា​ច្រើន​ បាន​កំពុង​ជ្រួល​ច្របល់​រឿង​ទៅ​ធ្វើ​ត្របក​ភ្នែក​។ ដើម​ឡើយ​ ជនជាតិ​មួយ​នេះ​ពុំ​មាន​ត្របក​ភ្នែក​ទេ​ (អាច​មាន​​ដែរ​ មិន​មែន​អត់​សោះ​ទេ​ តែមាន​មិន​ច្រើន​) តែ​ឥលូវ​នេះ​បើ​លោក​អ្នក​សាក​ដើរ​ទស្សនា​ក្រុង​សេអ៊ូល​មួយ​ល្ងាច​ ឬ​ទៅ​អង្គុយ​ក្នុង​រថភ្លើង​មួយ​ម៉ោង​ ឃើញ​ថា​ សឹង​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ត្របក​ភ្នែក​ ជា​ពិសេស​ស្រី​ៗ​!
អ្នក​ខ្លះ​មាន​ដល់​ពីរ​តង់​ឯណោះ​! អ្នក​ខ្លះ​មើល​ទៅ​​ហាក់​ដូច​ត្របក​ភ្នែក​ធម្មជាតិ​ តែ​អ្នក​ខ្លះ​មើល​ទៅ​ ដឹង​ភ្លាម​តែ​ម្តង​ថា​ជា​ត្របក​ភ្នែក​ធ្វើ​ ព្រោះ​​មិន​សម​នឹង​ទម្រង់​មុខ​សោះ​។

មាន​មូល​ហេតុ​ជា​ច្រើន​ ដែល​នាំ​ឲ្យ​ជន​ជាតិ​កូរ៉េ​ផ្អើល​នាំ​គ្នា​ទៅ​កែ​សម្ផស្ស​ មុន​ដំបូង​មិន​សូវ​ជា​ខ្លាំង​ក្លា​ប៉ុន្មាន​ទេ​ តែ​បច្ចុប្បន្ន​នេះ​កំពុង​តែ​ខ្លាំង​ក្លា​សម្បើម​ណាស់​។

បើ​និយាយ​ពី​តារា​ៗ​ ទាំង​អ្នក​ចម្រៀង​ តារា​សម្តែង​ ពិធីករ​ ពិធីការនី​កូរ៉េ​វិញ​នឹង​ មិន​បាច់​និយាយ​ទេ​ សឹង​តែ​ថា​១០០%​នៃ​តារា​ៗ​កូរ៉េ​ធ្លាប់​ឆ្លង​កាត់​ការ​កែ​សម្ផស្ស​។ គ្រាន់​តែថា​ ​អ្នក​ខ្លះ​កែ​ច្រើន​កន្លែង​ (ភ្នែក​ ច្រមុះ​ បបូរ​មាត់​ ចង្ការ​។ល។) អ្នក​ខ្លះ​កែ​តែ​មួយ​ឬ​ពីរ​បី​កន្លែង​ប៉ុណ្ណោះ​:mrgreen:
ខ្ញុំ​នឹង​​បង្ហាញ​ពី​ប្រកាស​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​កែ​សម្ផស្ស​នៅ​កូរ៉េ​នៅ​ប្រកាស​ក្រោយ​ៗ​។ សុំ​អស់​យោបល់​ត្រឹម​នេះ..

2 thoughts on “កូរ៉េឲ្យ​តម្លៃ​លើ​ត្របក​ភ្នែក​ខ្លាំង​

  1. ហេស​ហេ សុំ​បញ្ចេញ​មតិ​មួយ​ម៉ោ៖ ការ​កែ​សម្ផស្ស គឺ​ជា​ការ​ចាំ​បាច់ របស់​អ្នក​ធ្វើ​ការ​ខាង​ ប្រើ​សម្ផស្សដើម្បី​រកលុយ។ តែ​មាន​អ្នក​រងគ្រោះ​ដោយ​សារ​ការ​កែសម្ផស្សបរាជ័យ​ច្រើន​ណាស់ មាន​រហូត​ដល់​ស្លាប់​ក៏​មាន​។ -ឧទាហរណ៍​ជាក់​ស្តែង​មួយ៖ មាន​នារី​ម្នាក់​ចង់​កែ​ច្រមុះ​របស់​គាត់​តែ​គ្រូ​ពេទ្យ​ខ្វះ​ជំនាញ បណ្តាល​អោយ​គៀប​សរសៃ​ប្រសាទ ធ្វើ​អោយ​ឈឺក្បាល​រាល់ថ្ងៃ ទ្រាំ​មិន​បាន​ក៏​ដោះ​ចេញ ។ យក​ជ័រ ទៅ​សកក្នុង​ស្បែក​ច្រមុះ រួច​ដោះ​ចេញ​តើ​មាន​អ្វី​កើយ​ឡើង? គឺផត​ច្រមុះ​អាក្សក់​លើស​ដើម🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s