គំនិត​ច្នៃ​ប្រឌិត​#1 ៖ របៀប​ផឹក​ទឹក​ដោះ​គោ​ជូរ​នៅ​កូរ៉េ​


នេះ​ជា​ការ​ចាប់​អារម្មណ៍​ខ្ញុំ​មួយ​នៃ​របៀប​ផឹក​ទឹក​ដោះ​គោ​ជូរ​នៅ​កូរ៉េ​ ដែល​អាច​ថា​ប្លែក​ ឬ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំធ្លាប់​ធ្វើ​។

គឺ​ពេល​គេ​ទិញ​ទឹក​ដោះ​គោ​មក​មួយ​យួរ​ចឹង​ គេ​មិន​ចាំ​បាច់​ហែក​ថង់​ចេញ​ទេ​ គេ​ទុក​ឲ្យ​នៅ​ជា​ជួរ​អ៊‍ីចឹង​តែ​ម្តង​ ហើយ​ក៏​ប្រើ​ទុយោរ​តែ​មួយ​ដែរ​។ គេ​ប្រើ​ទុយោរ​ពណ៌​លឿង​នេះ​ចោះ​ផឹក​ម្តង​មួយ​ៗ​។ ផឹក​អស់​មួយ​ គេ​យក​ទុក​ក្នុង​ទូទឹក​កក​វិញ(ទាំង​ទុយោរ​នៅ​នឹង​ដប​ដូច​រូប​)​។ ពេល​ណា​គេ​ចង់​ផឹក​ទៀត​ គេ​គ្រាន់​តែដក​ទុយោរ​ដែល​នៅ​នឹង​ដប​នោះ​ មក​ចោះ​ដប​មួយ​ទៀត​ដែល​នៅ​ជាប់​។ គេ​ធ្វើ​របៀប​នេះ​ទាល់​តែ​ផឹក​អស់​ ហើយ​ក៏បោះ​ចោល​ទាំង​បែប​នេះ​(ដូច​ក្នុង​រូប​)។

ហើយ​សូម​បញ្ជាក់​ថា​ រូប​ថត​ដែល​ថត​នេះ​ជា​រូប​ថត​ក្រោយ​ពេល​ផឹក​អស់​ហើយ​ ហើយ​បម្រុង​យក​ទៅ​បោះ​ចោល​ផង​ដែរ​។ តែ​មើល​មើល៎​! សភាព​ដប​មាន​លក្ខណៈ​ដូច​ពេល​ទើប​តែ​ទិញ​មក​ចឹង​ គ្មាន​ខុស​គ្នា​ទេ​ ខុស​តែ​ត្រង់​ខាង​ក្នុង​ដប​លែង​មាន​ទឹក​ដោះ​គោ​ទៀត​^^

ហើយ​នេះ​ជា​ដប​ទឹក​ដោះ​គោ​ជូរ​ដែល​ថត​ដោយ​ខ្ញុំ​ផ្ទាល់​និង​​ផឹក​ដោយ​ខ្ញុំ​ផ្ទាល់​ផង​ដែរ​😀 ហាហា..

សារៈប្រយោជន៍​៖

  • ចំនេញ​ដោយ​មិន​ចាំ​បាច់​ប្រើ​ទុយោរ​ច្រើន​ (ល្អ​ដល់​បរិស្ថាន​)
  • ដប​ទឹក​ដោះ​គោ​មិន​រប៉ាត់​រប៉ាយ​ (មាន​សណ្តាប់​ធ្នាប់​ល្អ​)
  • មិន​ចាំ​ហែក​ថង់​ប្លាសិ្ទច​ស្រប​ពី​ក្រៅ​ចេញ​

សម្គាល់​៖ លោក​អ្នក​ដែល​បាន​មើល​រឿង​ភាគ​កូរ៉េ​ “Dream High”, តើ​មាន​កត់​សម្គាល់​ឃើញ​ទេ​? ឈុត​​តួ​ប្រុស​(2pm) ស្រម៉ៃ​កាល​នៅ​ពី​តូច​ ពេល​នោះ​តួ​ស្រី​កំពុង​ផឹក​ទឹក​ដោះ​គោ​ជូរ​នេះ​ដែរ​ ហើយ​ក៏​ចោះ​ផឹក​ដូច​ក្នុង​រូប​នេះ​ដែរ​😉

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s