កុំ​ភ្លេច​ថា​ខ្មែរ​ឥលូវ​មិន​ដូច​ពី​មុន​ទេ​

ក្នុង​នាម​ខ្ញុំ​ជា​និស្សិត​ខ្មែរ​ម្នាក់​ សូម​បញ្ចេញ​យោបល់​និង​ក្រើន​​រំឮក​ដល់​បណ្តា​ប្រជាជន​ខ្មែរ​ទាំង​អស់។

ខ្មែរ​ដែល​ទើប​តែងើប​ពី​សង្គ្រាម​រ៉ាំរ៉ៃ​នេះ​បាន​បាត់​ឈ្មោះ​មួយ​សន្ទុះ​ធំ​ពី​ពិភពលោក​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្មេង​ជំនាន់​ថ្មី​នៅ​ក្នុង​ពិភពលោក​មិន​សូវ​បាន​ដឹង​បាន​ស្គាល់​អំពី​ប្រទេស​កម្ពុជា​។

តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយ​សារ​ភាព​អស្ចារ្យ​និង​ភាព​ល្បាញ​ល្បី​នៃ​ប្រាសាទ​អង្គរ​វត្ត​ បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​ស្គាល់​និង​ចាប់​អារម្មណ៍​ពី​ប្រទេស​កម្ពុជា​ម្តង​ទៀត​។

យោង​តាម​បទ​ពិសោធ​របស់​ខ្ញុំ​ អ្វី​ដែល​គេ​ស្គាល់​ច្បាស់​ជាង​គេ​ពី​ប្រទេស​កម្ពុជា​គឺ​មាន​តែ​២គត់​ គឺ​ប្រាសាទ​អង្គរ​វត្ត​ និង​ របប​ប៉ុល​ពត​។

“អ្នក​ស្គាល់​ប្រទេស​កម្ពុជា​ទេ​?”

“អត់​ទេ​។”

“ចុះ​អ្នក​ស្គាល់​អង្គរវត្ត​ទេ​?” » “បាទ/ចា៎ ខ្ញុំ​ស្គាល់​”

“ចុះអ្នក​ស្គាល់​ប៉ុល​ពត​ទេ​?” » “បាទ/ចា៎ ខ្ញុំ​ស្គាល់​”

នេះ​ជា​អ្វី​ដែល​ខ្ញុំ​​ធ្លាប់​សួរ​ទៅ​កាន់​បណ្តា​មិត្ត​ភក្តិ​បរទេស​ទាំង​ឡាយ​ដែល​ខ្ញុំ​ស្គាល់​។

ចូល​សាច់​រឿង​

+អ្វី​ដែល​ជា​ប្រធាន​បទ​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​ គឺ​ចង់​ប្រាប់​ថា​ ពេល​នេះ​ខ្មែរ​ ឬ​ប្រទេស​កម្ពុជា​ពុំ​ដូច​ពីមុន​ទេ​។ ពីមុន​គ្មាន​នរណា​គេ​ដែល​ខ្វាយ​ខ្វល់​ពី​ខ្មែរ​យើង​ទេ​ ចង់​ធ្វើ​អី​ធ្វើ​ទៅ​ ព្រោះ​តែ​មិន​ស្គាល់​ឬ​មិន​ដែល​ដឹង​ពី​យើង​។ ប៉ុន្តែ​ពេល​នេះ​កេរ្តិ៍​ស័ព្ទ​ខ្មែរ​បាន​រីក​សុះ​សាយ​បន្តិច​ម្តង​ៗ​ពេញ​ពិភពលោក​។​ ខ្ញុំ​នឹង​ឲ្យ​ឧទាហរណ៍​ដើម្បី​ក្រើន​រំឮក​ដល់​ក្រុម​អ្នក​មាន​សមត្ថភាព​ទាំង​ឡាយ​ក្នុង​ប្រទេស​៖

​បណ្តា​ផលិត​កម្ម​ផលិត​បទ​ចម្រៀង​ និង​អ្នក​ពាក់​ព័ន្ធ​

មាន​ដែល​សង្កេត​ទេ​ ពីមុន​ដែល​ខ្មែរ​យើង​ចម្លង​បទ​ចម្រៀង​បរទេស​ ជា​ពិសេស​បទ​កូរ៉េ យ៉ាង​អនាធិបតេយ្យ​​, ម៉េច​បាន​មិន​ដែល​មាន​គេ​ថា​អី​ឲ្យ​?

តែ​ម៉េច​បាន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ស្រាប់​តែ​មាន​គេ​ប្តឹង​ ឬ​យក​បទ​ចម្រៀង​ខ្មែរ​យើង​ដែល​យើង​ចម្លង​នោះ​យក​ទៅ​ផ្សព្វ​ផ្សាយ​ពេញ​អ៊ីន​ធ័រ​ណេត​ហើយ​រិះគន់​យ៉ាង​សម្បើម​ដៃ​?

មាន​ដឹង​ទេ​ បរទេស​ខ្លះ​ដែល​ធ្លាប់​ស្ញប់​ស្ញែង​ខ្មែរ​យើង​ និង​ស្រលាញ់​គាំ​ទ្រ​ខ្មែរ​ ប្រែ​ជា​ខក​ចិត្ត​ជា​ខ្លាំង​ដែល​ខ្មែរ​យើង​ដើរ​ចម្លង​គេ​ផ្តេស​ផ្តាស​ពាស​វាល​ពាស​កាល​។ បណ្តា​ផលិត​កម្ម​និង​អ្នក​និពន្ធ​ទាំង​នោះ​ ធ្វើ​ឡើង​ដើម្បី​ក្រពះ​(ឬ​ដែល​គេ​ហៅ​ថា​ ធ្វើ​ដោយ​មិន​បាន​គិត​វែង​ឆ្ងាយ​ ជា​ប្រភេទ​អត្ត​ទត្ថបុគ្គល​) មិន​បាន​ដឹង​និង​នឹក​ស្មាន​ដល់​ទេ​ថា​ វា​បាន​លុប​មុខ​ខ្មែរ​ជា​ខ្លាំង។ ខ្មែរ​នៅ​ក្នុង​ស្រុក​មិន​សូវ​ខ្មាស​គេនិង​ខ្វាយ​ខ្វល់​​ប៉ុន្មាន​ទេ​ តែ​ខ្មែរ​នៅ​ក្រៅ​ស្រុក​​​​​ជា​អ្នក​ប្រឈម​មុខ​និង​ឈឺ​ចាប់​ខ្លាំង​ជាង​គេ​។ ខ្លួន​ឯង​តែ​ម្នាក់​ ធ្វើ​ឲ្យ​គេ​ទូទាំង​ប្រទេស​អាម៉ាស​មុខ​និង​អាប់​ឱន​, តើ​មាន​ដឹង​ទេ​?

ឬ​សូម្បីសាច់​រឿង​ការ​សម្តែង​​កាយវិការ​ចម្រៀង​មួយ​ចំនួន​ ក៏​លួច​គំនិត​ពី​គេ​ដែរ​។ ខ្ញុំ​សុំ​សួរ​ថា​ តើ​អត់​ចេះ​ខ្មាស​គេ​ទេ​ឬ​?

ល្មម​ឈប់​ហើយ​ ខ្ញុំ​សូម​អង្វរ​..

ខាង​ផលិត​រឿង​

ចំពោះ​ខ្សែ​ភាព​យន្ត​ក៏​ដូច​ជា​រឿង​ភាគ​នេះ​ ក៏​ល្មម​ឈប់​ចម្លង​ឬ​ក្រឡៃ​សាច់​រឿង​តាម​គេ​ដែរ​។ រឿង​ខ្មែរ​មួយ​ចំនួន​​ដែល​​ដាក់​បញ្ចាំង​តាម​រោង​កុន​ ខ្លះ​ចម្លង​សាច់​រឿង​ពី​គេ​ទាំង​ស្រុង​ ខ្លះ​ចម្លង​ខ្លះ​កាឡៃ​ខ្លះ​។ រឿង​ខ្មែរ​ឥលូវ​មិន​មែន​មាន​តែ​ខ្មែរ​ទេ​ដែល​មើលនោះ​ មាន​បរទេស​ជា​ច្រើន​ដែល​គេ​ស្រលាញ់​ចូល​ចិត្ត​ខ្មែរ​ រៀន​ភាសា​ខ្មែរ​ ហើយ​ទិញ​រឿង​ខ្មែរ​យក​មក​មើល​។

គ្រឿង​វត្ថុ​អនុស្សាវរីយ៍​

គ្រឿង​វត្ថុ​អនុស្សាវរីយ៍​ដែល​ដាក់​លក់​នៅ​តាម​កន្លែង​ទេសចរណ៍​ក៏​ដូច​ជា​តាម​ផ្សារ​នា​នា​​ មាន​ខ្លះ​ឃើញ​ថា​មិន​មែន​ជា​ផលិត​ផល​ឬ​ជា​របស់​តំនាង​ឲ្យ​ខ្មែរ​ទេ​។ របស់​ខ្លះ​ឃើញ​ថា​ ជា​របស់​វៀត​ណាម​ទេ​ ក៏​ចេះ​តែ​យក​មក​លក់​ហើយ​ប្រាប់​គេ​ថា​ជា​របស់​ខ្មែរ​ទៀត​។ ខោ​អាវ​ខ្លះ​ជា​ខោ​អាវ​ជន​ជាតិ​របស់​ថៃ​សោះ​ យក​មក​តាំង​លក់​ប្រាប់​ថា​ជា​របស់​ខ្មែរ​។ តើ​អ្នក​លក់​ទាំង​នោះ​គិត​ថា​ អ្នក​ទិញ​ឬ​ភ្ញៀវ​ទេសចរ​នឹង​ល្ងង់​ណាស់​ទៅ​ឬ​? ថ្ងៃ​នេះ​គេ​មិន​ដឹង​ ថ្ងៃ​ក្រោយ​គេ​គង់​នឹង​ដឹង​ ហើយ​ពេល​គេ​ដឹង​ វា​ជា​ការ​អាម៉ាស​ដ៏​ធំ​ដែរ​។ ការ​លក់​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ ធ្វើ​ឲ្យ​គេ​យល់​ថា​ ខ្មែរ​គ្មាន​វប្បធម៌​ជា​របស់​ខ្លួន​​ឯង​។

កាល​មុន​វា​មិន​អី​ទេ​ តែ​ឥលូវ​នេះ​ ខ្មែរយើង​ខុស​ពី​មុន​។ គេ​មក​លេង​ប្រទេស​យើង​ ឃើញ​អង្គរ​វត្ត​ដ៏​អស្ចារ្យ​របស់​ខ្មែរ​ គេ​ចង់​ទៅ​វិញ​ដោយ​នាំ​យក​នូវ​វត្ថុ​អនុស្សាវរីយ៍​ដែល​តំនាង​ឲ្យ​ខ្មែរ​ ឬ​ជា​របស់​ខ្មែរ​ពិត​ៗ​។

បញ្ជាក់​៖ ការ​ដែល​និយាយ​នេះ​ ចង់​សំដៅ​តែ​លើ​ចំនុច​បញ្ហា​ គឺ​មាន​ន័យ​ថា​ មិន​មែន​ខ្មែរ​គ្មាន​បទ​ចម្រៀង​និពន្ធ​ខ្លួន​ឯង​នោះ​ទេ​ ហើយ​ក៏​មិន​មែន​មានន័យ​ថា​ខ្មែរ​គ្មាន​រឿង​និពន្ធ​ខ្លួន​ឯង​នោះ​ដែរ​។ តែ​ចង់​ឲ្យ​ម្នាក់​ៗ​មុន​ធ្វើ​អ្វី​មួយ​ គួរ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ កុំ​ខ្លួន​ឯង​តែ​ម្នាក់​ឲ្យ​គេ​អាប់​ឱន​មួយ​ប្រទេស​។

6 thoughts on “កុំ​ភ្លេច​ថា​ខ្មែរ​ឥលូវ​មិន​ដូច​ពី​មុន​ទេ​

  1. ល្បីមួយទៀតគឺព្រះករុណាសីហនុ…. បើប្រាប់គេថាខ្ញុំមកពីស្រុកខ្មែរហើយគេមិនដឹង

    ឆ្លើយប្រាប់វិញទៅថា​ស្រុកខ្ញុំមានស្តេចមួយអង្គ​ហើយស្តេចអង្គនោះព្រះនាម សីហនុ។

    ប្រាប់តែប៉ុណ្ណឹងទៅ គេនឹងភ្ញាក់ផ្អើលហើយនឹងដឹងថាយើងមកពីណា….

  2. និយាយនេះភ្លេច សម្តេចតេជោហ៊ុន-សែនហើយ ដែលជាអ្នកកំពុងតែល្បីឈ្មោះ សព្វថ្ងៃនេះ បើហ៊ុនហើយ ត្រូវចេះសែន បើមិនអញ្ចឹងទេ អ្នកឯងច្បាស់ជា គ្មានទីជម្រកទេ អ្នកណាមិនស្គាល់ សម្តេចតេជោ ហ៊ុន-សែន ដឹងគ្មានសល់ ហើយចិត្តក៏ល្អកម្ររកបាន ដាក់ទានឱ្យគេអស់ហើយ តាំងពីទឹកដីព្រៃព្រឹក្សា កោះតូចកោះធំ ទ្រនុំតូចទ្រនុំធំ ព្រំដែនទាំងឡាយ កាត់វាស់វែងឱ្យគេអស់ហើយ ចំណែកខ្មែរវិញ គ្មានសមត្ថភាព នឹងទទួលរបស់ទាំងអស់នោះទេ ហើយរឿងបំបែកបំបាក់ខ្មែរវិញ មិនបាច់និយាយ ម៉ាកណាក៏ចេះដែរ បក្សលោកតាសឺនសាន បក្សហ្វុនសិនប៉ិច ហើយឥឡូវនេះ កំពុងតែលេងជាមួយ បក្សសម-រង្ស៊ី នរណាមិនដឹង! សូម្បីតែសម្តេចតា ព្រះនរោត្តម សីហនុ ក៏មិនចង់រស់ដែរ ដោយសារចាញ់បោក សម្តេចហ៊ុន-សែន ហើយឮសូរថា ព្រះអង្គធ្លាប់ចង់ធ្វើ អត្តឃាត ផង ចូរអញ្ជើញចូលទៅមើល រឿងទាំងអស់នេះ នៅប៉ុស្ត http://souriyavarman.wordpress.com មានរឿងលម្អិតទាំងអស់ ទើបតែដាក់ផ្សាយ មួយម៉ោងមុននេះ ។ល។៚… សូមអរគុណ !

    • សម្តេច​ហ៊ុន​សែន​យើង​នៅ​មិន​ទាន់​ល្បី​រន្ទឺ​សុស​សាយ​ពេញ​ពិភព​លោក​ទេ​។ តែ​អ្នក​ដែល​ចាប់​ពី​ខ្មែរ​ប៉ុណ្ណោះ​បាន​ស្គាល់​, តាម​ខ្ញុំ​គិត​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s