បើ​ដឹង​អ៊‍ីចឹង​ បោក​ទូរស័ព្ទ​ចោល​តាំង​ពី​យូរ​!

វា​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច​ណាស់​! ហើយ​ក៏​នឹក​ស្មាន​មិន​ដល់​ដែរ​។ ខ្ញុំ​បាន​ធ្វើ​ជ្រុះ​ទូរស័ព្ទ​កាឡាក់​ស៊ី នេអូ​ របស់​ខ្ញុំ​​ដូច​ដែល​បាន​ឃើញ​ក្នុង​រូប​នេះ​ កាល​ពី​ខែ​មុន​ ដែល​បណ្តាល​ឲ្យ​ខូច​កាមេរ៉ា​ទូរស័ព្ទ​ចាប់​ពី​ថ្ងៃ​នោះ​មក​។ ចាប់​ពី​ថ្ងៃ​ធ្វើ​ជ្រុះ​ទូរស័ព្ទ​នោះ​មក​ ខ្ញុំ​មិន​អាច​ថត​រូប​តាម​ទូរស័ព្ទ​បាន​ទៀត​ទេ​ រាល់​ពេល​ចង់​ថត​អី​ តែង​ពឹង​គេ​ឲ្យ​ជួយ​ថត​ឲ្យ​(ប្រើ​ទូរស័ព្ទ​មិត្តភក្តិ​) ហើយ​ឲ្យ​មិត្ត​នោះ​ជួយ​ផ្ញើរ​រូប​តាម​ កាកាវ​​ (Kakao) ឬ​ប៊្លូធូស​ជា​ដើម​។ ចង់​យក​ទូរស័ព្ទ​​ទៅ​ធ្វើ​ដែរ​ តែ​មិន​ដឹង​ថា​ទៅ​ធ្វើ​នៅ​ឯណា​ ក៏​ចេះ​តែ​ហី​ៗ​រហូត​មក​ដល់​ឥលូវ​មក​។

ទើប​តែ​អំបាញ់​មិញ​នេះ​ ពេល​ដែល​លើក​ទូរស័ព្ទ​មក​និយាយ​ មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ជ្រុះ​ទូរស័ព្ទ​ដដែល​នេះ​ម្តង​ទៀត​មួយ​ទំហឹង​មនុស្ស​ចាស់​​ ឮសូរ​តែ​ “ក្ឌុក​”។ ដំបូង​ ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​ទេ​ ពេល​ដែល​ឃើញ​ទូរស័ព្ទ​ជ្រុះ​ ព្រោះ​ទូរស័ព្ទ​ error ហើយ​នៅ​សុខ​ៗ restart ខ្លួន​ឯង​ទៀត​។

មួយ​ស្របក់​ក្រោយ​មក​ ក៏​នឹក​ឃើញ​កាន់​ទូរស័ព្ទ​មក​ចុច​លេង​ ហើយ​​នៅ​សុខ​ៗ​ក៏​នឹក​ក្នុង​ចិត្ត​ថា​ “តិច​ទូរស័ព្ទ​ជ្រុះ​ហើយ​ បែរ​ជា​កាមេរ៉ា​​ដំណើរ​ការ​វិញ​ទៅ​!”, នឹក​បណ្តើរ​​ដៃ​​ចុច​បើក​កាមេរ៉ា​បណ្តើរ​បែប​​លេង​ៗ តែ​ស្រាប់​តែ​អភូតហេតុ​កើត​មាន​មែន​!!!!! *^^* គឺ​កាមេរ៉ា​ទូរស័ព្ទ​ខ្ញុំ​ដំណើរ​ការ​ជា​ធម្មតា​វិញ​ហើយ​ យូហ៊ូ​!!!!! គួរ​ឲ្យ​ចង់​សើច​ណាស់​ អត់​មាន​ធ្វើ​អី​សោះ​ ទូរស័ព្ទ​ជា​ឯង​!😀

បើ​ដឹង​មុន​ថា​ចឹង​ មិន​ពិបាក​ដើរ​សុំ​កាមេរ៉ា​គេ​ថត​ទេ​ បោក​ទូរស័ព្ទ​​ចោល​តាំង​ពី​យូរ​!! ហាហា.. ចាបាយ​ចិត្ត​ណាស់​ បាន​ថត​វិញ​ហើយ​^^

11 thoughts on “បើ​ដឹង​អ៊‍ីចឹង​ បោក​ទូរស័ព្ទ​ចោល​តាំង​ពី​យូរ​!

  1. ចូលរួមត្រេកអរផង ! ដូចរឿងចិន​ដល់ហើយ គេថាពិសបន្សាបពិសនោះអី ។ តែអ្នកផ្សេងប្រហែលជាគ្មាន​សំណាង​អញ្ចឹងទេមើលទៅនោះ ។

  2. សូមសួរអ្នកនៅកូរ៉េបន្តិច ខ្ញុំចង់ដឹងចំណងជើងបទចំរៀង កូរ៉េ (ខ្ញុំអត់ចេះកូរ៉េទេ) ។
    ចំរៀងនឹងខ្ញុំស្តាប់ដោយចៃដន្យខ្ញុំដូចជាចូលចិត្តបទនឹងណាស់តែខំរកតាម google & youtube តែមិនជួបសោះ( មិនបានដឹងចំណងជើង)
    ចំរៀងកូរ៉េ នឹងគេលេងរឿងកូរ៉េភាគ ក្នុងទទស្សន៍ CTN ខ្ញុំគ្រាន់តែដឹងថាពេល R បុរស គាត់ស្រែក ថា​ សា រាំង ហេ ។ល។
    បើសិនបានដឹងសូមជួយប្រាប់ផង

    • រឿង​ភាគ​ឈ្មោះ​អ្វី​? ហើយ​បើ​គ្រាន់​តែ​ប្រាប់​តែ​ សារាំង​ហេ​ មួយ​អ៊‍ីចឹង​ ឲ្យ​ខ្ញុំ​រក​បទ​នឹង​តាម​ណា​ទៅ​ បើ​មិន​ដែល​បាន​មើល​CTNផង​។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s