តើ​លោក​អ្នក​ស្គាល់​”កាកាអូ​ ថក​ (Kakao Talk)” ទេ​?


កា​កា​អូ​ ថក​ ឬ​ កា​កាវ​(ពាក្យ​ហៅ​កាត់​ខ្លី​) ដែល​ជា​ភាសា​អង់​គ្លេស​សសេរ​ថា​ Kakao Talk ឬ​អ្នក​ខ្លះ​ហៅ​ត្រឹម​ Kakao ជា​ឈ្មោះ​​អេប​(App)មួយ​ដ៏​ល្បី​ល្បាញ​​បំផុត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​ដូច​ជា​តាម​បណ្តាល​ប្រទេស​ដទៃ​ទៀត​ច្រើន​ជាង​២០០ប្រទេស​លើ​ពិភព​លោក​។

កា​កាវ​មាន​ទាំង​នៅ​ក្នុង​ iOS និង​ Adroid, ដែល​លោក​អ្នក​អាច​ស្វែង​រក​និង​ដោន​ឡូដ​ដោយ​សេរី​ ពុំ​មាន​គិត​ថ្លៃ​អ្វី​ទាំង​អស់​។ ថ្មី​ៗ​ កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​សីហា​ ឆ្នាំ​២០១១នេះ ចំពោះ​ទូរស័ព្ទ​ BlackBerry ក៏​អាច​ប្រើ​ប្រាស់​កាកាវ​នេះ​ផង​ដែរ​។ សុំ​បញ្ជាក់​ផង​ដែរ​ថា​ វត្តមាន​របស់​កាកាវ​ ទើប​តែ​ត្រូវ​បង្កើត​ឡើង​ដំបូង​នា​ថ្ងៃ​ទី​ ១៨ មិនា​ ឆ្នាំ​២០១០នេះ​ទេ​ តែសន្ទុះ​នៃចំនួន​អ្នក​ប្រើ​ប្រាស់​កើន​ឡើង​យ៉ាង​រហ័ស​គួរ​ឲ្យ​កត់​សម្គាល់​។ មក​ដល់​ថ្ងៃនេះមាន​មនុស្ស​មិន​តិច​ជាង​ ២៣លាន​នាក់​ទេ​ ដែល​កំពុង​ប្រើ​ប្រាស់​កាកាវ​នេះ។ ហើយ​លោក​ គីម​ បុំ​ស៊ូ​ ជន​ជាតិ​កូរ៉េ​ជា​អ្នក​បង្កើត​អេប​នេះ​ឡើង​ ហើយ​ទីស្នាក់​ការ​កាកាវ​នេះ​ផង​ដែរ​ គឺ​ស្ថិត​នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​។

បើ​និយាយ​ពី​នៅ​កូរ៉េ​នេះ​វិញ អ្នក​ដែល​មិន​ស្គាល់​អ្វី​ទៅ​ជា​ កាកាវ​ ឬ​ កាកាអូ​ ថក​​ នោះ​ ប្រៀប​បាន​នឹង​អ្នក​ស្រែ​មិន​ដែល​ចូល​ក្រុង​អ៊‍ីចឹង​។ អ្នក​ប្រើ​​ទូរស័ព្ទ​ឆ្លាត​ឬ​ដែល​គេ​ហៅ​ថា​ Smart Phone នោះ​ សឹង​តែ​៩៩%ហើយ ដែល​មាន​កាកាវ​​អេប​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ​។

តើ​ស្អី​ទៅ​កាកាវ​នឹង​? វា​មាន​គុណ​សម្បត្តិ​បែប​ណា​ខ្លះ​ បាន​ជា​គ្រប់​គ្នា​ផ្អើល​ប្រើ​វា​ម៉្លេះ​?
កាកាវ​ ពុំ​មែន​ជា​អេប​អស្ចារ្យ​ណាស់​ណា​ទេ​ វា​គ្រាន់​តែជា​អេប​អាច​ឲ្យ​យើង​ផ្ញើរ​សារ​រក​គ្នា​ហ្វ្រ៊ី​(ត្រូវ​ភ្ជាប់​អ៊ីនធ័រណេត​) ផ្ញើរ​រូប​ថត​ សារ​ជា​សម្លេង​ ឬ​វីដេ​អូ​ -ល-។
អ្វី​ដែល​គេ​ពេញ​និយម​ជាង​គេ​ជា​មួយ​កាកាវ​ នោះ​គឺ​ផ្ញើរ​សារ​ជា​អក្សរ​និង​រូប​ថត​ ព្រោះ​វា​លឿន​និង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​។

ពេល​លោក​អ្នក​ដោន​ឡូដ​កាកាវ​អេប​ និង​ចុះ​ឈ្មោះ​លេខ​ទូរស័ព្ទ​លោក​អ្នក​ជា​មួយ​អេប​នោះ​ហើយ លោក​អ្នក​នឹង​អាច​រីក​រាយ​ជា​មួយ​ការ​ផ្ញើរ​សារ​ទៅ​កាន់​មិត្ត​ភក្តិ​បាន​ភ្លាម​ៗ​តែ​ម្តង​ មិន​បាច់​ត្រូវ​សុំ​គេ​ធ្វើ​មិត្ត​(ដូច​ក្នុង​ហ្វេស​ប៊ុគ​)អី​ទេ​។ រាល់​លេខ​ទូរស័ព្ទ​ដែល​បាន​ save ក្នុង​ contact ទូរស័ព្ទ​អ្នក​​ នឹង​លេច​ចេញ​ក្នុង​បញ្ជី​ឈ្មោះ​នៅ​ក្នុង​កាកាវ​ដោយ​អូតូ​ម៉ា​ទិច​ (លេច​ចេញ​រាល់​លេខ​ទូរស័ព្ទ​ណា​ដែល​មាន​ប្រើ​កាកាវ​ដែរ​)។

ចំពោះ​ខ្ញុំ​វិញ​ ខ្ញុំ​ប្រើ​កាកាវ​រាល់​ថ្ងៃ​ វា​ប្រៀប​បាន​នឹង​ sms inbox បាត់​ទៅ​ហើយ​។ តាំង​ពី​មាន​កាកាវ​មក​ គ្រប់​គ្នា​លែង​ផ្ញើរ​សារ​ sms ទៀត​ហើយ​ ហើយ​ក៏​មិន​សូវ​ជា​ប្រើ​ voice call ច្រើន​ដែរ​។ ពេល​គេ​ចង់​និយាយ​អី​ គេ​គ្រាន់​តែ​ប្រើ​កាកាវ​ប៉ុណ្ណោះ​ ព្រោះ​វា​ហ្វ្រ៊ី​ លឿន​ ហើយ​មិន​រំខាន​ច្រើន​ទៀត​។
សូម​អស់​យោបល់​ត្រឹម​នេះ​ បើ​ចង់​ដឹង​ពត៌មាន​បន្ថែម​សូម​ចុច​លីង​នៅ​ក្រោម​នេះ
វិបសាយ​កាកាវ​: http://www.kakao.com/talk/en
វីគីភីឌា​:​ http://en.wikipedia.org/wiki/KakaoTalk
Apple store: http://itunes.apple.com/us/app/kakaotalk/id362057947?mt=8

9 thoughts on “តើ​លោក​អ្នក​ស្គាល់​”កាកាអូ​ ថក​ (Kakao Talk)” ទេ​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s