ស្តាយ​ក្រោយ​និង​ពិបាក​ចិត្ត​

ស្តាយ​ក្រោយ​និង​ពិបាក​ចិត្ត​​ ព្រោះ​បាន​ធ្វើឲ្យ​មនុស្ស​ម្នាក់​ខឹង​(បង​ស្រីធម៌កូរ៉េ​​​)។ យើង​រាប់​អាន​គ្នា​មិន​ទាន់​ទាំង​បាន​មួយ​ឆ្នាំ​ផង​ តែ​យើង​ជិត​ស្និទ្ធ​នឹង​គ្នា​ណាស់​ ហើយ​គាត់​ក៏​បាន​ជួយ​ខ្ញុំ​ច្រើន​រាប់​មិន​អស់​ដែរ​។ រយៈ​ពេល​ជិត​១០ខែ​នេះ​ មាន​ទាំង​ការ​សប្បាយ​និង​ការ​អាក់​អន់​នឹង​គ្នា​ទៅ​វិញ​ទៅមក។​ ខ្ញុំ​មិន​ដែល​នឹក​ស្មាន​ថា​ ទំនាក់​ទំនង​ដ៏​ពិបាក​រក​មួយ​នេះ​ត្រូវ​បញ្ចប់​មួយ​ពព្រិច​ភ្នែក​បែប​នេះ​សោះ​ ខ្ញុំ​ចង់​ប្រាប់​ថា​ ខ្ញុំ​មិន​ចង់​បាត់​បង់​គាត់​ ហើយ​ក៏​មិន​ទាន់​ត្រៀម​ខ្លួន​រួច​ដែរ​។ តើ​បាន​នរណា​ជួយ​មើល​ថែ​ខ្ញុំ​ បាន​នរណា​ជួយ​ខ្ញុំ​ពេល​ខ្ញុំ​មាន​បញ្ហា​នៅ​ទី​នេះ​?

ខ្ញុំ​​មិន​ដឹង​ខ្លួន​សោះ​ថា​កន្លង​មក​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​និង​អាក់​អន់​ចិត្ត​រាប់​មិន​អស់​។ ប្រសិន​បើ​ស្គាល់​ខ្ញុំ​ធ្វើ​ឲ្យ​គាត់​មាន​តែ​ការ​លំបាក​មែន​ តើ​ខ្ញុំ​គួរ​តែ​បណ្តោយ​ឲ្យ​គាត់​ទៅ​តាម​ផ្លូវ​គាត់​ឬ​យ៉ាង​ណា​? តែ​គាត់​ពិត​ជា​ល្អ​ដាក់​ខ្ញុំ​ច្រើន​ណាស់​ៗៗៗ ដល់​ថ្នាក់​រាប់​មិន​អស់​ទេ, ខ្ញុំ​មិន​ទាន់​បាន​សង​គុណ​គាត់​ផង​ តើ​គាត់​ប្រញាប់ទៅ​ណា​? ហេតុ​អី​បាន​ជា​មិន​អាច​លើក​លែង​ទោស​ឲ្យ​ខ្ញុំ​? T.T ខ្ញុំ​ចង់​ប្រាប់​ថា​ ពេល​នេះ​ខ្ញុំ​ដឹង​ខុស​ហើយ​😦 ពី​ថ្ងៃ​នេះ​ទៅខ្ញុំ​សន្យា​ថា​​ឈប់​និយាយ​លែង​ពាក្យ​ធ្ងន់​ៗ​ ឈប់​នាំ​រឿង​ឲ្យ​ស្មុគ​ស្មាញ​ ឈប់​​ធ្វើ​ខ្លួន​ដូច​កូន​ក្មេង​ទៀត​ហើយ​😦 គាត់​ចិត្ត​ដាច់​ណាស់​​ មិន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ធ្វើ​ការ​បក​ស្រាយ​អី​សោះ​។ គាត់​ប្រាប់​ថា​ ឈប់​ជួប​ខ្ញុំ​ទៀត​ហើយ​… ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​ណាស់​បង​ប្អូន​អើយ​ T________T
កូន​ក្មេង​ឡាវ័ន​ដែល​ធ្លាប់​តែ​លេង​ច្រើន​និង​សើច​ក្អាក​ក្អាយ​ ឥលូវ​ប្រែ​មក​ជា​ស្រងូត​ស្រងាត់​រក​ស្នាម​ញញឹម​ក្នុង​ជីវិត​មិន​ឃើញ​ទេ​…😦

6 thoughts on “ស្តាយ​ក្រោយ​និង​ពិបាក​ចិត្ត​

  1. រកវិធីសាស្រ្ត(កូរេ)សុំទោស និងសារភាពអ្វីៗក្នុងចិត្តដាក់គាត់ទៅ ឬក៏ទិញស្លាម្លូទៅសុំទោសក៏បានដែរ។
    សុំទោស ដែលមិនអាចជួយអ្វីបាន។

  2. ឈប់ធ្វើមុខស្អុយដាក់កញ្ចក់ទៀតទៅ🙂
    ស្វែងរកពេលដែរល្អដើម្បីសារភាពកំហុសរបស់ខ្លួន
    នឹងសន្យាឈប់និយាយពាក្យដែរគេទទួលមិនបានណា ណា ណា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s