ទិវា​ផ្លែ​ទំពាំង​បាយ​ជូរ

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

មក​កូរ៉េ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​ទទួល​បាន​លិខិត​អញ្ជើញ​ពី​ WSK ចូល​រួម​ក្នុង​ទិវា​ផ្លែ​ទំពាំង​បាយ​ជូ​រដែល​ប្រព្រឹត្ត​នៅ​ស្ថានីយ៍រថភ្លើង​ក្រោម​ដី​ យ៉ូង​សាន​ 용산។ ពុំ​បាន​ដឹង​ថា​មាន​ខាង​ណា​ខ្លះ​ទៅ​ដែរ​នោះ​ទេ​ តែ​ពេល​ទៅ​ដល់​បាន​ជួប​នឹង​សិស្ស​ខ្មែរ​យើង​ពីរ​នាក់​។ ដោយ​ថ្ងៃ​នោះ​ភ្លៀង​ ដូច​នេះ​ពុំ​សូវ​មាន​ភ្ញៀវ​ចូល​រួម​កុះ​ករ​ទេ​។ តែ​មាន​ផ្លែ​ទំពាំង​បាយ​ជូរ​ច្រើន​ណាស់​។ រូប​ដែល​លោក​អ្នក​ឃើញ​ក្នុង​រូប​ សូម​បញ្ជាក់​ប្រាប់​ថា​គឺសុធ​តែ​ផ្លែ​ទំពាំង​បាយ​ជូរ​ពិត​ៗ​ ខ្ញុំ​ឃើញ​ដំបូង​នឹក​ស្មាន​ថា​ជា​ជ័រ​ទេ​ តែ​ពេល​ទៅ​ជិត​ទើប​ដឹង​។ កម្មវិធី​ថ្ងៃ​នោះ​មិន​ជា​វែង​ប៉ុន្មាន​ទេ​ ប្រហែល​ប្រព្រឹត្ត​រយៈ​ពេល​២ម៉ោង​ តែ​អ្វី​ដែល​ពិសេស​ជាង​គេ​នៅ​ថ្ងៃ​នោះ​គឺ​ WSK មាន​កាដូ​សម្រាប់​សិស្ស​ WSK ដែល​បាន​ចូល​រួម​នៅ​ថ្ងៃ​នោះ​ គឺ​ផ្លែ​ទំពាំង​បាយ​ជូរ​មួយ​ឡាំង​​ទម្ងន់​៥គីឡូក្រាម​!! ពិត​ជា​ច្រើន​និង​ធ្ងន់​ណាស់​ ហើយ​អាច​យក​ទៅ​ផ្ទះ​តាម​ចិត្ត​ឲ្យ​តែ​កាន់​ទៅ​រួច​។ បើ​សិន​ជា​មាន​ម៉ូតូ​ដូច​នៅ​ស្រុក​ខ្មែរ​ ប្រហែល​មិន​មែន​ជា​បញ្ហា​ទេ​ ខ្ញុំ​នឹង​យក​ទៅ​ផ្ទះ​ឲ្យ​ណា​ណី​តែ​ម្តង​ តែ​ដោយ​សារ​មក​ដោយ​ថ្មើរ​ជើង​និង​ជិះ​រថ​ភ្លើង​ ខ្ញុំ​យក​មក​បាន​ត្រឹម​តែ​៥គីឡូក្រាម​ប៉ុណ្ណោះ​។ ចំនែក​មិត្ត​ភក្តិ​ខ្ញុំ​ពីរនាក់​ផ្សេង​ទៀត​នោះ​ គេ​យក​ទៅ​បីឡាំង​ (២ឡាំង​អា​ធំ​ ១ឡាំង​អា​តូច​) ស្មើ​នឹង​១០គីឡូ​ជាង​។

ខ្ញុំ​កាន់​ឡើង​ចង់​បាក់​ដៃ​ហើយ​!!! តែ​ក៏មិន​បាន​ញ៉ាំ​អី​ច្រើន​ដែរ​ព្រោះ​ក្រពះ​ខ្ញុំ​តូច​ ដូច​នេះ​ពេល​មក​ដល់​ផ្ទះ​ដើរ​ចែក​គេ​អស់​ទៅ​😀

7 thoughts on “ទិវា​ផ្លែ​ទំពាំង​បាយ​ជូរ

    • នេះ​ជា​ទំពាំង​បាយ​ជូរ​ដែល​គេ​យក​ទៅ​ផលិត​ស្រា​។ ចំនង់​ចំនូល​ចិត្ត​មនុស្ស​ខុស​គ្នា​, ខ្ញុំ​យល់​ថា​រស​ជាតិ​ដូច​តែ​ទំពាំង​បាយ​ជូរ​យើង​ដែរ​នឹង​ គឺ​ឆ្ងាញ់​^^ តែ​សំខាន់​ត្រង់​ថា​ ស្រុក​គេ​មាន​ច្បាប់​ត្រឹម​ត្រូវ​ ដូច​នេះ​ញ៉ាំ​ដោយ​មាន​ទំនុក​ចិត្ត​ថា​ពុំ​មាន​សារធាតុ​គីមី​ដែល​ខូច​ដល់​សុខភាព​ទេ​😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s