អបអរ​សាទរ​ប្លក់​​និស្សិត​ខ្មែរ​ជាប់​ក្នុង​កម្មវិធី​ WSK ជា​ថ្មី​ម្តង​ទៀត​

បង​ប្អូន​ខ្លះ​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា​ ប្លក់​ខ្ញុំ​នេះ​ក៏​ធ្លាប់ជាប់​​ក្នុង​កម្មវិធី​ WSK រួច​មក​ហើយ​ក្នុង​ជំនាន់​ទី​៣កាល​ពី​ឆ្នាំ​ទៅ​។ កាល​ជំនាន់​ខ្ញុំ​ ក្នុង​ចំនោម​សមាជិក​៥០នាក់​ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ជនជាតិ​ខ្មែរ​ ហើយ​ដែល​បាន​ជាប់​ចំនាត់​ថ្នាក់​ Outstanding Blogger (ស្មើ​នឹង​លេខ​២)។ ឥលូវ​នេះ​ជំនាន់​ទី​បួន​បាន​ចេញ​លទ្ធផល​ហើយ​ ដែល​ក្នុង​ចំនោម​និស្សិត​៥០នាក់​ មាន​និស្សិត​ខ្មែរ​២នាក់​ចូល​រួម​ ទី​បញ្ចប់​គឺ​ប្លក់ខ្មែរ​បាន​ជាប់​ចំនាត់​ថ្នាក់​ទាំង​ពីរ​ តែ​ជា​ចំនាត់​ថ្នាក់​ Excellent blogger (ស្មើ​នឹង​លេខ​៣)។

គេជ្រើសរើស​តែ​ប្លក់​ចំនួន​១០ប៉ុណ្ណោះ​ក្នុង​ចំនោម​៥០ជា​រៀង​រាល់​ជំនាន់​ ហើយ​ក្នុង​ជំនាន់​ទី​៤នេះ​គឺ​ជាប់​ទាំង​ពីរ​ទៀត​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ទោះ​ជា​ប្លក់​ខ្មែរ​យើង​មិន​ទាន់​ដណ្តើម​បាន​លេខ​មួយ​នៅ​ឡើយ​ក៏​ដោយ​។ ហើយ​ទាំង​ពីរ​នាក់​នោះ​ ក៏​សុធ​តែ​ជា​មិត្ត​ភក្តិ​ខ្ញុំ​ស្គាល់​ផ្ទាល់​នៅ​ទី​នេះ​ដែរ​😀 សូម​អប​អរ​សាទរ​ទៅ​ដល់​ ហៀង​ វ៉ាន់​នី​ និង​ កញ្ញា​ Ngin Sovath (មិន​ដឹង​ឈ្មោះ​ខ្មែរ​សរសេរ​ថា​ម៉េច​ទេ​ ប្រហែល​ ញិន​ សុវត្ថិ?) ដែល​ទាំង​ពីរ​នាក់​កំពុង​រៀន​នៅ​មហាវិទ្យាល័យ​ អ៊ីន​ហា​/ 인하대។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​អ្នក​ជាប់​ទាំង​១០នាក់​៖

Nationality Last Name First Name Address of Blog
Grand Prize
Malaysia Tan Kyle Jin Soon http://hislittlemoments.blogspot.com/
Best Bloggers Indonesia Melani Ai http://kaist.wordpress.com/
Indonesia Tanesia Cindy http://myiyagi.wordpress.com
Uzbekistan Lim Yelena http://eyesinkorea.blogspot.com/
Excellent Bloggers Afghanistan Rahmanzai Sami http://afghankoreafriendship.blogspot
.com/
Cambodia Heang Vanny www.heangvanny.blogspot.com
Cambodia Sovath Ngin http://sovathngin.blogspot.com/
Indonesia Jaya Syahnada http://syahjayasyaifullah.wordpress.com
Philippines Evangelista Mark James www.mjse.multiply.com
Spain Lopez Veronica http://pistaxinthemoket.blogspot.com

បញ្ជាក់​៖ កាល​ជំនាន់​ទី​បី​ គេ​ចាត់​ចំនាត់​ថ្នាក់​ដោយ​ដាក់​តាម​លេខ​រៀង​

-Best Blogger (ម្នាក់​)

-Outstanding Bloggers (៣នាក់​)

-Notable Bloggers (៦នាក់​) ។

តែ​ជំនាន់​ទី​បួន​នេះ​ ឃើញ​ថា​គេ​ដូរ​ទៅ​

-Grand Prize (ម្នាក់​)

-Best Bloggers (៣នាក់​)

-Excellent Bloggers (៦នាក់​) វិញ

ហើយ​ជា​មធ្យម​គេ​ជ្រើស​រើស​និស្សិត​៥០នាក់​ក្នុង​មួយ​ជំនាន់​ តែ​ជំនាន់​ខ្លះ​អាច​មាន​ ៥១,​ ៥២… ទៅ​តាម​ការ​ជ្រើស​រើស​របស់​គេ​ តួយ៉ាង​ជំនាន់​ទី​បួន​នេះ​សរុប​មាន​ ៥២នាក់​។

9 thoughts on “អបអរ​សាទរ​ប្លក់​​និស្សិត​ខ្មែរ​ជាប់​ក្នុង​កម្មវិធី​ WSK ជា​ថ្មី​ម្តង​ទៀត​

    • គេ​ពិចារណា​លើ​គ្រប់​ចំនុច​ទាំង​អស់​ ទាំង​ការ​រចនា​ប្លក់​ ចំនួន​ប្រកាស​ក្នុង​មួយ​រៀង​រាល់​សប្តាហ៍​ ប្រកាស​មាន​អម​ជា​មួយ​រូប​ភាព​និង​វីដេអូ​ឬ​អត់ មាន​អ្នក​ចូល​អាន​ច្រើន​អត់​…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s