ដាច់​​យ៉ៃ​ព្រោះ​ជិត​ទៅ​ស្រុក​ ច្នៃ​ម្ហូប​ញ៉ាំ​ខ្លួន​ឯង​


ដាច់​យ៉ៃ​មែន​ទែន​ហើយ​ ដូច​នេះ​មិន​ហ៊ាន​ចេញ​ទៅ​ញ៉ាំ​ខាង​ក្រៅ​រាល់​ថ្ងៃ​ដូច​រាល់​ដង​ទេ​ ត្រូវ​ពឹង​លើ​បាយ​និង​មី​ដែល​មាន​សល់​នៅ​ក្នុង​បន្ទប់​ស្រាប់​។ រាល់​ដង​ខ្ញុំ​គ្រាន់​តែ​ស្រុះ​មី​ហើយ​ញ៉ាំ​ជា​មួយ​បាយ​ជា​ការ​ស្រេច​ តែ​ដល់​ញ៉ាំ​បី​បួន​ថ្ងៃជាប់​គ្នា​ពេក​ទៅ​ មាន​អារម្មណ៍​ថា​តា​លាន់​តិច​អី​តិច​ ក៏​នឹក​ឃើញ​ចង់​ញ៉ាំមី​ឆា​^^
បញ្ហា​ត្រង់​ថា​នៅ​ដម (dorm = dormitory) ខ្ញុំ​អត់​មាន​ចង្រ្កាន​បាយ​ហើយ​ក៏មិន​អនុញ្ញាត​ឲ្យ​ចំ​អិន​អាហារ​ដែរ​ តែ​គេ​មាន​ម៉ាយ​ក្រូ​វេវ​ និង​ទឹក​ក្តៅ​ទឹក​ត្រជាក់​សម្រាប់​ឲ្យ​ផឹក​។​ ចង់​ញ៉ាំ​មី​ឆា​ តែ​អត់​មាន​ខ្ទះ​និង​ខ្លាញ់​ ក៏នឹក​ឃើញ​គំ​និត​មួយ​ គឺ​ជ្រលក់​មី​ដាក់​ក្នុង​ទឹក​ក្តៅ​មួយ​សន្ទុះ​ឲ្យ​ឆ្អិន​តិច​ៗ​ ហើយ​យក​មី​នោះ​មក​ច្របល់​ជា​មួយ​បាយ​ និង​ដាក់​គ្រឿង​​មី​​ និង​របស់​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន​ដាក់​ក្នុង​ចាន​តែ​មួយ​ ហើយ​ច្របល់​ឲ្យ​ណា​ណី​😀 របស់​​ដែល​ខ្ញុំ​មាន​ដូច​ជា​ ត្រី​ផាត់​ ត្រសក់​ត្រាំ​ ឆៃ​ពៅ​ ​ត្រី​ងៀត​មួយ​ដុំ​ និង​ទឹក​ម្ទេស​ អូ​.. អ៊ែម​ម៉ង​! មាន​អី​ឃើញ​ថា​ឆ្ងាញ់​តើ​!😉
សូម​បញ្ជាក់​ថា​ ត្រី​ផាត់​ ត្រសក់​ត្រាំ​ ឆៃ​ពៅ​ ខ្ញុំ​បាន​ដោយ​ម៉ាក់​ខ្ញុំ​ផ្ញើ​ឲ្យ​ប៉ុន្មាន​ខែ​មុន​តែ​ញ៉ាំ​មិន​ទាន់​អស់​ ហើយ​រី​ឯ​ត្រី​ងៀត​មួយ​ដុំ​នោះ​បាន​មក​ពី​មិត្ត​ភក្តិ​ខ្ញុំ​ឲ្យ​ប៉ុន្មាន​ថ្ងៃមុន​^^ រី​ឯ​ទឹក​ម្ទេស​ទិញ​នៅ​ផ្សារ​ថៃថ្ងៃ​មុន​😀 ហ៊ី​ៗ….

16 thoughts on “ដាច់​​យ៉ៃ​ព្រោះ​ជិត​ទៅ​ស្រុក​ ច្នៃ​ម្ហូប​ញ៉ាំ​ខ្លួន​ឯង​

  1. I ate this kind of noodle so often when I was in school. The only difference was that mine was solely fried noodle (the process of making it was like yours, but that type of noodle was made specially for this dried noodle, mi goreng, you know?) and it tasted like heaven in times like this.🙂

  2. សុំចូលរួមនិយាយរឿងខ្ញុំដែរ ខ្ញុំធ្លាប់កំសត់ណាស់ដែរ ៚ កាលខ្ញុំនៅវត្ត និងរៀននៅសាលារដ្ឋ ហើយនៅឆ្ងាយពី ឪពុក-ម្តាយ យាយ-តា អត់មានពីណាជួយ ឧបត្ថម្ភទេ លើកលេងតែលោកសង្ឃ តែលោកក៏ពិបាក រកចង្ហាន់ឆាន់ទៀត ដោយសារលោករាប់រយអង្គ រៀនបាលីផង ធម្មវិន័យផង ចឹងលោកនិមន្ត ទៅបិណ្ឌបាតបានបាយបន្តិចបន្តួច ឆាន់ខ្លួនលោកស្ទើរតែមិនគ្រប់ លោកឆ្លៀតចែករំលែក បន្សល់ទុកអោយខ្លះៗ តែមិនគ្រប់គ្រាន់ ឬឆ្អែតទេ បើមានបាយខ្វះម្ហូប ភាគច្រើនញាំបាយ ជាមួយទឹកសាអ៊ីវនឹងក្រូចឆ្មា ឆ្ងាញ់អស្ចារ្យ ។ គិតមើលទៅពិបាកខ្លាំង ដើរសញ្ជឹងគិតតែម្នាក់ឯងថា អាញ់គិតយ៉ាងម៉េចចេះ ! ដើម្បីបន្តរការ សិក្សាអោយបានប្រសើរនឹងគេ គឺមានតែផ្លូវមួយ គឺបួសជាលោកសង្ឃ បួសជាលោកសង្ឃស្រួលជាង មានចង្ហាន់ឆាន់ស្រាប់ មិនពិបាកធ្វើអីទេ គឺគិតតែពីរៀន ។ ខ្ញុំក៏បានប្រៀបធៀប ការរៀននៅសាលារដ្ឋ នឹងការរៀននៅសាលាវត្ត តើសាលាណាគ្រាន់បើជាង ។ ខ្ញុំគិតឃើញថា សាលារៀនវត្តគ្រាន់បើជាង (សាលាធម្មវិន័យ និងសាលាបាលី)។ អញ្ចឹងខ្ញុំបានត្រួតពិនិត្យមើល កម្មវិធីសិក្សានៅសាលារដ្ឋ និងសាលា វត្តយ៉ាងល្អិតល្អន់ ច្បាស់ថាសាលារៀនវត្ត ចម្រើនជាងនិងមានកម្រិតខ្ពស់ជាង ។ ខ្ញុំក៏សម្រេចចិត្តថាបួស តែមិនដឹងបានអ្នកណា ជួយអោយបានបួស ។ តែខ្ញុំមានលោកពូខ្ញុំមួយអង្គ ដែលកំពុងតែធ្វើគ្រូបង្រៀន ធម្មវិន័យ នៅវត្តជនបទយ៉ាងឆ្ងាយ ប្រហែលជា ២០ គីឡូម៉ែត្រ ។ ខ្ញុំក៏បានជិះកង់ទៅពិតទូល លោកពូថា ខ្ញុំព្រះករុណាចង់បួស លោកពូក៏យល់ស្របតាម ។ លោកពូក៏បាននិមន្តមកទំនាក់ទំនង ជាមួយលោក ចៅអធិការ និងលោកគ្រូសង្គ្រាជ នៅវត្តដែលខ្ញុំស្នាក់នៅនោះ ។ គ្រាន់តែថាខ្ញុំចង់បួសភ្លាម លោកដែលស្គាល់បាន ជួយស្បង់ចីពរមិនចេះខ្វះ មិនពិបាករកទិញទេ ពីព្រោះមានលោកច្រើន ស្រឡាញ់ពេញចិត្ត ។ លុះលោកពូ បានទំនាក់ទំនងផ្នែកខាងតំណាង ព្រះសង្ឃហើយ ក៏នាំខ្ញុំទៅបង្ហាញរាង្គនៅការិយាល័យមេឃុំ ដម្បីអោយលោកមេឃុំគេមើល បើសិនជាខ្ញុំធំពេញវ័យ នៅពេលនោះគេច្បាស់ជា មិនអោយបួសទេ គេច្បាស់ជាអោយទៅធ្វើទាហាន តែខ្ញុំនៅតូចអាយុក៏តិច មេឃុំក៏គេអនុញាតអោយខ្ញុំបួស ។ លុះដល់ពេលថ្ងៃបួស មានព្រះសង្ឃជាច្រើនមកចូលរួម ក្រហមភ្លឺពេញកុដិ សុទ្ធតែលោកសង្ឃទាំងអស់ អត់មានប្រសក់ទេ ឬអ្នកស្រុកទេ តាមពិតមានលោកយាយ ស្លៀកសពាក់សពីរនាក់គត់ បានយកបច្ច័យឬលុយ មកចូលបុណ្យ ហើយគាត់ក៏មិនហ៊ាននៅដែរ ពីព្រោះមានតែព្រះសង្ឃ ។ លោកគ្រូសង្គ្រាជ ជាព្រះឧបជ្ឈាយ៍ លោកគ្រូព្រះវិន័យធរ ជាគ្រូសូត្រស្តាំ ហើយលោកគ្រូបង្ហាត់ធម្មវិន័យ (គ្រូសូត្រស្តាំដែរ) ធ្វើជាគ្រូសូត្រឆ្វេង ។ ចឹងមានតែលោកសង្ឃទាំងអស់ គង់ព័ទ្ធជុំវិញ ក្រហមភ្លឺពេញកុដិ គិតទៅអស្ចារ្យ ណាស់ដែរសម្រាប់ខ្ញូំ ហើយក៏បានបួសចប់សព្វគ្រប់ នាថ្ងៃនោះ នាពេលនោះឯងទៅ ។ល។ មានតររឿងកំសត់ជាច្រើនទៀត សុទ្ធតែរឿងគួរអោយចាប់អារម្មណ៍ ។ សុំទោសពីសំណាក់ម្ចាស់ផ្ទះ ដោយមិនបាន សុំការអនុញាតជាមុន បើមានការឆ្គាំឆ្គង សូមអភ័យទោសផង ! សូមអរគុណទុកជាមុន !

    • មិន​អី​ទេ​លោក​ពូ​ អរគុណ​ដែល​បាន​ចែក​រំ​លែក​បទ​ពិសោធ​^^ យ៉ាង​ហោច​ណាស់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​គិត​ថា​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​លំ​បាក​ មាន​គេ​លំ​បាក​ជាង​ខ្ញុំ​ជា​ច្រើន​😀

      • អរគុណដែលឆ្លើយតប ! ខ្ញុំសូមបញ្ជាក់បន្ថែម អំពីមូលហេតុ ដែលនាំអោយខ្ញុំសម្រេចបួស រាងដូចបន្ទន់នាពេលនោះ ។ តាមពិតខ្ញុំកំពុងតែចូលចិត្តរៀន មិនដែលចង់ឈប់សំរាក មួយនាទីណាមួយឡើយ ហើយបានពង់យ៉ាងល្អគ្រប់ពេលវេលា មិនតែភាសារខ្មែរ សូមបីតែភាសាបារាំង ក៏ល្អដូចគ្នា ។ ប៉ុន្តែនៅពេលនោះ លោកពូខ្ញុំលោកមានពិធីបុណ្យ សំខាន់របស់លោកមួយ គឺបុណ្យបំពេញជា ព្រះភិក្ខុសង្ឃ ដោយលោកពូចូលគម្រប់អាយុ ២១ ឆ្នាំហើយ ដូច្នេះលោកពូបានប្រាប់ អោយខ្ញុំទៅចូលរួមបុណ្យកុំខាន ហើយខ្ញុំត្រូវតែទៅចូលរួម ដោយខាតរៀនអស់បីថ្ងៃ ធ្វើអោយខ្ញុំមានការខកចិត្ត ដោយស្តាយមិនបានរៀន រយៈពេលបីថ្ងៃ នេះជាផ្នែកមួយដែលបណ្តាល អោយខ្ញុំចង់បួសនាពេលនោះ ។ ចឹងនាពេលនោះ ខ្ញុំបានអោយតម្លៃ ការសិក្សាអបរំខ្លាំងណាស់ រៀនទំាងយប់រៀនទាំងថ្ងៃ ពុំដែលចំណាយពេលដើរលេងទេ នៅពេលយប់ រៀនរហូតដល់ម៉ោង ១២ ឬម៉ោង ១ យប់ ដូចលោកដែរ គឺរៀនធម៌ផង និងមើលសៀវភៅ គ្រប់បែបយ៉ាងដែលមាន ចឹងបានធ្វើអោយបញ្ញា របស់ខ្ញុំកាន់តែកើនច្រើនឡើង មិនចាញ់លោកនិងនិស្សិតបងៗឡើយ ចេះគិតចេះពិចារណា ហើយចេះកំណត់អានាគតរបស់ខ្លួន ដូចបានកំណត់ថា អាយុ ១៦ ឆ្នាំត្រូវរៀនអោយចប់ សាលាធម្មវិន័យ ទាំងបីថ្នាក់ (ត្រី ទោ ឯក)ហើយអាយុ ២១ ឆ្នាំ ត្រូវអោយចប់សាលាបាលីជាន់ខ្ពស់ ជាដើម ។ កាលពេលនោះ អាយុទើបបាន ១៤ ឆ្នាំ គឺចេះគិតអ្វីៗដោយខ្លួនឯងទាំងអស់ ដោយមិនមានបងប្អុន ម៉ែឪ ជីដូនជីតា ជូយឧបត្ថម្ភផ្នែកផ្លូវចិត្តនិងស្មារតីឡើយ ។ ហើយត្រូវបានកោតសរសើរ ពីសំណាក់ព្រះសង្ឃជា ចៅអធិការវត្ត ប្រាប់ទៅកូនសិស្សលោក អោយខំប្រឹងរៀនដូចខ្ញុំដែរ ពីព្រោះខ្ញុំបានរៀនចេះចាំ ធម៌ថ្វាយបង្គុំព្រះ និងធម៌លោកសូត្រមន្ត ទាំងអស់យ៉ាងស្ទាត់ទៅហើយ ។ មិនមែនតែប៉ណ្ណឹងទេ នៅពេលចេញពីរៀននៅ សាលារដ្ឋម៉ោង ២ រសៀល មកដល់វត្តវិញ ចូលរៀនសាលាធម្មវិន័យ ជាមួយលោកសង្ឃទៀត រហូតម៉ោង ៥ ល្ងាច ស្ទើរជារៀងរាល់ថ្ងៃ ។ បន្ទាប់ញាំបាយល្ងាចហើយ នាំគ្នាធ្វើកិច្ចការសាលា រួចរាល់ហើយ នាំគ្នាដេញ ដោលសួរគ្នាលេង ដូចដាក់ពាក្យប្រដៅគ្នា ទៅវិញទៅមកជាដើម។ល។ ពាក្យប្រដៅមួយ ដែលមិនភ្លេចគឺ ឡើងរួចចុះមិនរួច គូថកាហ៊ូ អាហ្នឹងដូចពាក្យអាក្រក់បន្តិច តែមានន័យល្អណាស់ដែរ គឺប្រៀបនឹងសមាជិក គណបក្ស នយោបាយមួយសព្វថ្ងៃនេះ តែចូលហើយចេញមិនរួចទេ បើឡើងហើយក៏ចុះមិនរួចដែរ ដូចសម្តេច តេជោហ៊ុន-សែនចឹង ! តើកញ្ញាដឹងន័យនៃពាក្យប្រដៅនេះ ស្មើនឹងផ្លែរុក្ខជាតិជាវ័រ ធ្វើបន្លែហូបរាល់ថ្ងៃ នេះដែរ ? អ្នកណាក៏ស្គាល់ដែរ ក្មេងក៏ស្គាល់ ចាស់ក៏ស្គាល់ទំាងអស់គ្នា ។ ដោយសារតែខំប្រឹងប្រែង រៀនសូត្រចឹងហើយ ទើបបួសបាន ១០ ថ្ងៃប្រឡងជាប់សញ្ញាប័ត្រ ថ្នាក់ត្រីមួយ ដែលលោកប្រើពេល ពេញមួយឆ្នាំ បឹបរៀន ហើយមានលោកច្រើនណាស់ ដែលប្រឡងមិនជាប់ ចឹងបានកើតជាល្បីឈ្មោះ គណៈកម្មការ លោកគ្រូ និងអាចារ្យវត្ត គេលើកអោយធ្វើគ្រូ បង្ហាត់កូនក្មេងថ្នាក់ទី ១០ ចាស់ ហើយក្រោយមក គេអោយធ្វើគ្រូ ស្មៀន និងអគ្គលេខាធិការក្នុងតំបន់ ផ្នែកលោកសង្ឃនោះអី ។ល។ អញ្ចឹងឥឡូវនេះ អាចមានគំនិត សរសេរប្រព័ន្ធនយោបាយដឹកនាំ ថ្នាក់ជាតិនិងអន្តរជាតិ ប្រហែលជាមិនអន់ជាងគេ ប៉ុន្មានដែរទេមើលទៅ ។ល។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s