អគារ​៦៣​ជាន់​អតីត​អគារ​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​

តើ​លោក​អ្នក​ដឹង​ទេ​ថា​អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​មាន​ប៉ុន្មាន​ជាន់​? ប្រហែល​ជា​មាន​អ្នក​ខ្លះ​ក៏​បាន​ដឹង​រួច​ទៅ​ហើយ​ រី​ឯ​អ្នក​ខ្លះ​មិន​ទាន់​ដឹង​ទេ​មែន​ទេ​? តាម​រយៈ​ការ​ស្រាវ​ជ្រាវ​អំបាញ់​មិញ​ក្នុង​ naver.com ឃើញ​ថា​ បច្ចុប្បន្ន​មាន​អគារ​មួយ​ទៀត​នៅ​ក្រុង​សេអ៊ូល​កំ​ពស់​៦៦ជាន់​ តែ​​ក៏​មាន​អគារ​មួយ​ទៀត​ដែល​មាន​កំ​ពស់​៧៨ជាន់​ តែ​មិន​មែន​នៅ​ក្រុង​​សេអ៊ូល​ទេ​ គឺ​នៅ​ខេត្ត​ដេគូ​។ ហើយ​ក៏​មាន​អគារ​មួយ​កំពុង​សាង​សង់​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៥ ដែល​អគារ​ថ្មី​នោះ​មាន​កំ​ពស់​ដល់​ទៅ ១១៣ជាន់​។ រី​ឯ​អគារ​៦៣ជាន់​នេះ​ធ្លាប់​ចុះ​ឈ្មោះ​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​ប៉ុន្មាន​ឆ្នាំ​មុន​ ហើយ​ប្រជា​ជន​ភាគ​ច្រើន​ស្គាល់​អគារ​៦៣ជាន់​នេះ​​ជាង​គេ។​ ​អគារ​នេះ​មាន​ពណ៌​មាស​ ស្ថិត​នៅ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទន្លេ​ហាន​កណ្តាល​ទី​ក្រុង​សេអ៊ូល​។

អគារ​នេះ​ក៏​បាន​កំ​ពុង​​កើប​ប្រាក់​ជារៀង​រាល់​ថ្ងៃ​ពី​សំ​ណាក់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ឡើង​ទៅ​ដល់​ជាន់​កំ​​ពូល​ទស្សនា​ទី​ក្រុង​សេអ៊ូល​។ សំបុត្រ​ទស្សនា​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ​។ សំ​បុត្រ​នេះ​ដែរ​ក៏​មាន​បី​បួន​ប្រភេទ​សម្រាប់​ឲ្យ​យើង​ជ្រើស​រើស​​ គឹ​ប្រសិន​បើ​យើង​ចង់​តែ​ឡើង​ទៅ​ជាន់​កំ​ពូល​ទស្សនា​ក្រុង​សេអ៊ូល​ទេ​នោះ​ តម្លៃ​ប្រហែល​ 1 2000 won (អត់​ច្បាស់​ទេ​ ភ្លេច​បាត់​ហើយ​) ហើយ​ការ​ឡើង​ទៅ​ជាន់​កំ​ពូល​នោះ​ដែរ​ គេ​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​ឡើង​ដល់​ជាន់​ទី​៦៣ទេ​ គឺ​ត្រឹម​តែ​ជាន់ទី​​៦០ប៉ុណ្ណោះ​​។

ក្រៅ​ពី​ឡើង​ទៅ​ជាន់​ទី​៦០​នោះ​ មាន​សំបុត្រ​ផ្សេង​ទៀត​សម្រាប់​ឲ្យ​យើង​ទស្សនា​ ដូច​ជា​ ពិភព​បាត​សមុទ្រ​ និង​សារមន្ទីរ​មនុស្ស​ក្រមួន​​។ កាលខ្ញុំ​ទៅ​គឺ​ទិញ​សំបុត្រ​ប្រភេទ​ទី​៣ គឺ​ចូល​មើល​ទាំង​អស់​ ទាំង​ពិភព​បាត​សមុទ្រ​ សារមន្ទីរ​មនុស្ស​ក្រមួន​ និង​​ជាន់​ទី​៦០​ ដែល​តម្លៃ​ 30 000 won។ នៅ​ពិភព​បាត​សមុទ្រ​មាន​​ប្រភេទ​ត្រី​ជា​ច្រើន​ និង​សត្វ​ប្លែក​ៗ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​ ហើយ​ក៏​មាន​ការ​សម្តែង​​ជា​មួយ​សត្វ​ទាំង​នោះ​ តែ​ពេល​ខ្ញុំ​ទៅ​ប៉ះ​ចំ​គេ​សម្តែង​ការ​រាំ​របាំក្នុង​ទឹក​ ដែល​មាន​ស្រី​ស្អាត​​ចុះ​ទៅ​រាំ​ក្នុង​ទឹក​និង​ប្រលែង​លេង​ជា​មួយ​ត្រី​ទាំង​នោះ​។ ខ្ញុំ​ពិត​ជា​ជក់​ចិត្ត​នឹង​ការ​របាំ​ក្នុង​ទឹក​នោះ​ជា​ខ្លាំង​។

រី​ឯ​សារមន្ទីរ​មនុស្ស​ក្រមួន​ក៏​មិន​អន់​ដែរ​ នៅ​ទីនោះ​មាន​​មនុស្ស​ក្រមួន​ជា​ច្រើន​ ជា​ពិសេស​នៅ​ក្នុង​នោះ​មាន​ផ្ទះ​ខ្មោច​មួយ​ ដែល​កាល​នោះ​ខ្ញុំ​ទៅ​ជា​មួយ​មិត្ត​ភក្តិ​ស្រី​ជន​ជាតិ​ចិន​ម្នាក់​ ហើយ​យើង​អត់​ដឹង​ថា​មាន​ផ្ទះ​ខ្មោច​ក្នុង​នោះ​ទេ​ ឃើញ​គេ​បើក​ទ្វារ​ចូល​ផ្ទះ​នោះ​ជា​ក្រុម​​ៗ​នឹក​ស្មាន​ថា​មាន​ការ​សម្តែង​សិល្បៈ​អី​ក្នុង​នោះ​។ តែ​ព្រះ​អើយ​ មាន​ឯណា​! ពេល​នោះ​មាន​តែ​ខ្ញុំ​និង​មិត្ត​ខ្ញុំ​ពីរ​នាក់​តុយ​មុយ​ ដើរ​ចូល​ទៅ​មាន​ការ​តក់​ស្លុត​ជា​ខ្លាំង​​ ដើរ​អោប​គ្នា​គើម​ៗ​ទម្រាំ​តែ​ដើរ​ដល់​ទ្វារ​មួយ​ទៀត​។ ជា​ពិសេស​យើង​អត់​ដឹង​ថា​មាន​មនុស្ស​ខ្មោច​ចាំ​ពញ្ញាក់​នៅ​ក្នុង​នោះ​ទេ​ ពេល​ជិត​បញ្ចប់​ស្រាប់​តែ​មាន​ខ្មោច​ចេញ​មក​ចាប់​ដៃ​ មិន​បាច់​និយាយ​ទេ​ ពីរ​នាក់​ខ្ញុំ​ស្រែក​យក​ៗ​ម៉ា​អស់​ដៃ​ ហើយ​រត់​ចេញ​មក​ក្រៅ​ជា​មួយ​សម្រែក​ដ៏​ខ្លាំង​ឥត​ឧបមា​! នឹក​ឃើញ​ដល់​ថ្ងៃ​នោះ​ម្តង​ៗ​ពិត​ជា​គួរ​អស់​សំ​ណើច​ខ្លាំង​ណាស់​ខ្ញុំ​😀

ចូល​ដល់​ការ​ហោះ​ហើរ​ឡើង​ទៅ​ជាន់​ទី​៦០នោះ​ ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​ណាស់​ ព្រោះ​ពេល​ទៅ​ពេល​យប់​ សង្ឃឹម​ថា​នឹង​បាន​ថត​រូប​ជា​ច្រើន​ពី​លើ​នោះ​មក​។​ តែ​ពេល​ទៅ​ដល់​ស្រងាក​ចិត្ត​ ព្រោះ​តែ​មាន​កញ្ចក់​ព័ទ្ធ​ជុំ​វិញ​ដូច​នេះ​ពេល​ដាក់​កាមេរ៉ា​ថត​វា​ចាំង​ផ្លាត​មក​វិញ​​ ដូច​នេះ​ថត​ឃើញ​អត់​ស្អាត​ទេ​​​​។ ខ្ញុំ​គិត​ថា​ប្រសិន​បើ​ទៅ​ពេល​ថ្ងៃ​ប្រហែល​គ្រាន់​បើ​ជាង​ តែ​ក៏​មិន​ដឹង​ដូច​គ្នា​។ គ្រាន់​តែ​ថា​រូប​ដែល​ថត ​វា​មិន​ស្អាត​ដូច​នឹង​ឃើញ​ផ្ទាល់​ភ្នែក​។ យ៉ាង​ណា​ខ្ញុំ​ក៏​មិន​មាន​បំ​ណង​នឹង​ឡើង​ទៅ​ម្តង​ទៀត​ដែរ​ ព្រោះ​សំបុត្រ​រាង​ថ្លៃ​ហើយ​គ្មាន​អី​លេង​អី​ផង​ ចាញ់​ពិភព​បាត​សមុទ្រ​និង​មនុស្ស​ក្រមួន​ជាង​^^

One thought on “អគារ​៦៣​ជាន់​អតីត​អគារ​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s