ឈប់​អាន​ពត៌មាន​ដើម​អម្ពិល​ហើយ​!!

មិន​មែន​ចេះ​តែ​ថា​ទេ​​ ខ្ញុំ​ជា​ហ្វេន​របស់​គេ​ហ​ទំព័រ​ដើម​អម្ពិល​ប្រហែល​ជិត​កន្លះ​ឆ្នាំ​ហើយ​ មួយ​ថ្ងៃ​បើក​មើល​ដើម​អម្ពិល​យ៉ាង​ហោច​ណាស់​ក៏​៣ដង​ដែរ​។​ ល្អ​ហើយ​ដែល​ដើម​អម្ពិល​អាប់​ឌេត​ពត៌មាន​ទាន់​ហេតុ​ការណ៍​បាន​ល្អ​ បើ​ទោះ​បី​ជា​មាន​គេ​រិះ​គន់​ថា​ ពត៌មាន​លឿន​ពេក​​ មាន​កំ​ហុស​អក្ខរវិរុទ្ធ​ច្រើន​ និង​​ពត៌មាន​មិន​ច្បាស់​ការ​មាន​ខ្លះ​ក៏​ដោយ​ តែ​យ៉ាង​ណា​ក៏​វា​ប្រសើរ​ជាង​អត់​មាន​ពត៌មាន​អាប់​ឌេត​មួយ​សោះ​ដែរ​។ ថ្ងៃ​នេះ​ខ្ញុំ​មិន​ចង់​និយាយ​ពី​ការ​អាប់​ឌេត​ពត៌មាន​របស់​ដើម​អម្ពិល​ទេ​ តែ​ចង់​រ៉ាយ​រ៉ាប់​ប្រាប់​ពី​ផល​លំបាក​ និង​​គុណ​វិបត្តិ​ដែល​ទទួល​បាន​បន្ទាប់​ពី​ការ​តាម​ដាន​អាន​ពត៌មាន​នៅ​ដើម​អម្ពិល​ច្រើន​ពេក​។

យប់​មិញ​នេះ​ខ្ញុំ​គេង​យល់​សប្តិ​អា​ក្រក់​ណាស់​ ឃើញ​មនុស្ស​ម្នាក់​ទាញ​ពុថៅ​សស្ញាច​មក​កាប់​ខ្ញុំ​ទាំង​រស់​ T.T ខ្ញុំ​​ភ្ញាក់​​ដោយ​សារ​សុបិន្ត​អាក្រក់​នោះ​ទាំង​យប់​ ហើយ​គេង​អត់​លក់​ទេ​ ចំហរ​ភ្នែក​ពេញ​មួយ​យប់​ដោយ​សារ​​ភ័យ​ និង​រន្ធត់​នឹង​សុបិន្ត​អាក្រក់​នោះ​ពេក​ T.T

ដល់​ពេល​គិត​ៗ​ទៅ​ ខ្ញុំ​យល់​ថា​សុបិន្ត​ខ្ញុំ​នេះ​កើត​ឡើង​ដោយ​សារ​ការ​អាន​ពត៌មាន​នៅ​ដើម​អម្ពិល​ជា​រៀង​រាល់​ថ្ងៃ​ ជា​ពិសេស​កាល​ពី​ល្ងាច​មុន​ចូល​គេង​នោះ​ ខ្ញុំ​បាន​អាន​ពត៌មាន​រន្អត់​ៗ​ជា​ច្រើន​សុធ​តែ​កាប់​នេះ​ កាប់​នោះ​ គួរ​ឲ្យ​ខ្លាច។​ ពត៌មាន​​ទាំង​នោះ​ខ្ញុំ​មិន​បាន​អាន​ឌិត​ដល់​ផង​ ខ្លះ​គ្រាន់​តែ​អាន​ចំនង​ជើង​ផង​ក៏​ស្រៀវ​ក្បាល​ទៅ​ហើយ​ ហើយ​ពេល​ខ្លះ​មាន​ដាក់​រូប​ថត​រន្ធត់​ៗ​ជា​ច្រើន​ ដែល​មិន​ហ៊ាន​ក្រលៀស​ភ្នែក​មើល​ទេ​។ និយាយ​តាម​ត្រង់​ ពេល​ខ្លះ​បើក​មក​ឃើញ​រូប​គួរ​ឲ្យ​ខ្លាច​ពេក​ ខ្ញុំ​សុខ​ចិត្ត​យក​ដៃ​មួយ​ចំ​ហៀង​ដាក់​លើ​អេ​ក្រង់​កុំ​ព្យូទ័រ​បាំង​រូប​នោះ​ ហើយ​​ដៃ​ម្ខាង​ទៀត​កាន់​ម៉ោវ​ និង​បន្ត​អាន​អត្តបទ​។

ខ្ញុំ​មិន​បន្ទោស​ទេ​ដែល​ដើម​អម្ពិល​ ឬ​គេហ​ទំព័រ​កាសែត​ដទៃ​ចុះ​ផ្សាយ​ពត៌មាន​សាហាវ​ៗ​ រន្ធត់​ៗ​ និង​ដាក់​រូប​ថត​គួរ​ឲ្យ​ខ្លាច​ទាំង​នោះ​ តែ​ខ្ញុំ​យល់​ថា​ គួរ​តែ​ចេះ​រៀប​ចំ​ឲ្យុ​បាន​ល្អ​ជាង​នេះ​។ គួរ​តែ​បែង​ចែក​ពត៌មាន​​សាហាវ​ៗ​​ រន្ធត់​ៗ​ទាំង​នោះ​ដាក់​ក្នុង​ប្រភេទ​មួយ​ដុំ​ទៅ​ ហើយ​គ្រប់​​ពត៌មាន​មិន​មែន​ល្អ​គ្រប់​វ័យ​នោះ​ទេ​ ខ្ញុំ​ជឿ​ថា​ក្មេង​ៗ​ដែល​អាយុ​ក្រោម​ខ្ញុំ​ក៏​មិន​ប្រា​ថ្នា​ចង់​ឃើញ​ពត៌មាន​ទាំង​នោះ​ ឬ​មិន​ល្អ​ក្នុង​ការ​អាន​ពត៌មាន​ទាំង​នោះ​ដែរ​ វា​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​។

ខ្ញុំ​មិន​ចោទ​ថា​ ដើម​អម្ពិល​ធ្វើ​ឲ្យ​ខ្ញុំ​សុបិន្ត​អាក្រក់​ទេ​ អ្នក​មួយ​ចំនួន​បែប​មិន​គាំ​ទ្រ​នូវ​អត្តបទ​មួយ​នេះ​ តែ​នេះ​គ្រាន់​តែ​ជា​អ្វី​ដែល​ខ្ញុំ​យល់​ឃើញ​ និង​ចង់​ប្រាប់​ថា​ សម្រេច​ចិត្ត​ឈប់​ចូល​អាន​ពត៌មាន​នៅ​ដើម​អម្ពិល​ទៀត​ហើយ​ ចាំ​មើល​ដើរ​រក​មើល​វិប​សាយ​ផ្សេង​ណា​ដែល​ចុះ​តែ​ពត៌មាន​ធម្មតា​ៗ​ ប្រាប់​ពី​ស្រុក​ទេស​ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ចង់​អាន​ពត៌មាន​ និង​ឃើញ​ពត៌មាន​ពី​ការ​កាប់​ចាក់​ សម្លាប់​ គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ទេ​!!😦

12 thoughts on “ឈប់​អាន​ពត៌មាន​ដើម​អម្ពិល​ហើយ​!!

  1. ហា​ហា​ហា​ហា​! ខ្ញុំ​វិញ​ឈប់​អាន​ដើម​អំពិល​ព្រោះ វិល​មុខ​នឹង​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ពេក​ហ្នឹង​ណា​សូម​មើល​រូប​ខាង​ក្រោម​នេះ​៖

  2. ខ្ញុំមិនចូលចិត្តគេហទំព័រដើមអម្ពិលនេះសោះ ព្រោះពត៌មានមិនជាក់លាក់ និយាយអួតអាងគ្រប់បែបយ៉ាង។ បើនិយាយពីបង សយ សុភាព វិញធ្វើខ្លួនដួចជាអ្នកចេះដឹងគ្រប់មុខ អញ្ចឹងហើយបានមានពាក្យបណ្តឹងរាប់មិនអស់។
    គេហទំព័រខាងក្រោមនេះផ្តល់ពត៌មានល្អ នេះទើបគេហៅថាគេហទំព័រដែរមានវិជ្ជាជីវ សារពត៌មានពិតប្រាកដ…
    http://kohsantepheapdaily.com.kh/
    http://www.nokorwatcenter.com/
    http://kampucheathmey.com/
    http://cen.com.kh/
    http://www.khmer.rfi.fr/

  3. ស្រដៀង​រឿង​ដែល​ខ្ញុំ​ធ្លាប់​ជួប​ប្រ​ទះ​វីស​តែ​នឹង​ប្រ​ស័យ​ប្រ​សាទ​កាល​ពី​លើក​មុន​ដែរ​ណាបង​ឡា​វ័ន!
    http://vathanakkhmer.wordpress.com/2010/07/30/%E1%9E%9A%E1%9E%BC%E1%9E%94%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%9A%E1%9E%93%E1%9F%92%E1%9E%92%E1%9E%8F%E1%9F%8B%E1%9E%91%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%93%E1%9F%84%E1%9F%87%E1%9E%85%E1%9F%81%E1%9F%87/

  4. Lavorn, control your mind ! Be sleeping on time, be eating on time, be schooling on time, or be concentrating on your study and don’t spend a lot of time with your new phone and you’ll be having a good dream.

    Balancing your mind with:

    I. Politics II. Economics III. Education IV. Health V. Security.

    I believe you will feel beter plus a good dream !

  5. Lavorn, Environment inside the bedroom and kitchen is also the most important and it might be affected or destructed your sleeping as well, if they are not properly cleaned. For examples: a lot of clothes, blanket, pillows, and shoes, etc. are messed all over the place. Dishes and pots are not properly cleaned and placed. It’s meant that we need to clean and organize them at all times. These things are usually happened to the teenage kids in United States of America.

    • brother, thx for ur advice~ but i 1 2 tell u that the environment in my bedroom is ok cuz there is no kitchen in my room (i live in a dorm). also, i can say my room is clean^^ cuz it’s a new building, both facility n wc r clean~ about the blanket, pillows etc, well, i can say i have only 1 pillow n 1 blanket^^ so it’s not messy~ however, thx for sharing this, i also can learn from what u told me.😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s