ទើប​តែ​ដូរ​ទូអាឆាប់​(ទូរស័ព្ទ​)ថ្មី​ ^^ ម៉ាក​ Samsung Galaxy Neo (SHW-M220L)

ប៉ង​ចង់​ដូរ​ទូរស័ព្ទ​ថ្មី​យូរ​ហើយ​ តែ​ដោយ​នៅ​ស្ទាក់​ស្ទើរ​រឿង​តម្លៃ​ក៏​ចេះ​តែ​ពន្យារ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ទី​បំ​ផុត​សម្រេច​ចិត្ត​ឃើញ​ហើយ​។ ពី​ដំបូង​ខ្ញុំ​ចង់​ដូរ​ប្រើ​ iPhone 4 ទេ​ តែ​ដោយ​ចាប់​ពី​ខែ​មេសា​ឆ្នាំ​២០១១នេះ​មក​ គេ​ដូរ​លក្ខ័ណ្ឌ​ខ្លះ​ៗ​សម្រាប់​ជន​បរទេស​ ដោយ​មិន​ផ្តល់​លទ្ធភាព​​ឲ្យ​ជន​បរទេស​ទិញ​ iPhone ចុះ​កុង​ត្រា​ដូច​ជន​ជាតិ​កូរ៉េ​នោះ​ទេ​ គឺ​គេ​តម្រូវ​ឲ្យ​ទិញ​ដោយ​បង់​លុយ​ទាំង​ដុល​ទាំង​ម្តង​ (ប្រហែល​ ៨០០ដុល្លា​ជាង​)។ សូម​បញ្ជាក់​ថា​ សម្រាប់​ជន​ជាតិ​កូរ៉េ​​ គឺ​គេ​អាច​ប្រើ​ iPhone ដោយ​ហ្រ៊ី​ តែ​ត្រូវ​ចុះ​កុង​ត្រា​ជា​មួយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​រយៈ​ពេល​២ឆ្នាំ​ (ដូច​នេះ​រយៈ​២ឆ្នាំ​ មិន​អាច​ដូរ​ទូរស័ព្ទ​ថ្មី​បាន​ទេ​)។ តែ​មួយ​ខែ​ៗ​ត្រូវ​បង់​ប្រមាណ​៥៥ដុល្លា​រយៈ​ពេល​២ឆ្នាំ​ (55$ = Unlimited Internet + Voice Call 300 minutes + 300 sms)។ សម្រាប់​គោល​ការណ៍​ថ្មី​របស់​ជន​បរទេស​ គេ​តម្រូវ​ឲ្យ​ទិញ​ដោយ​បង់​លុយ​ទាំង​ដុល​តែ​ម្តង​ (តែ​មិន​មាន​ជាប់​កុង​ត្រា​ ដូច​នេះ​អាច​ដូរ​ទូរស័ព្ទ​ថ្មី​ពេល​ណា​ក៏​បាន​)។ ខ្ញុំ​អត់​ចង់​បង់​លុយ​ទាំង​ដុល​ទេ​ ហើយ​ក៏​អត់​មាន​លុយ​ទិញ​ដែរ​ ដូច​នេះ​មិន​អាច​ទ្រាំ​ទ្រ​រួច​ទេ​។ ក៏​ប៉ុន្តែ​ នៅ​មាន​វិធី​មួយ​​ដែល​អាច​ប្រើ​ iPhone ដោយ​មិន​ចាំ​បាច់​បង់​ទាំង​ដុល​ គឺ​ខ្ចី​ឈ្មោះ​ជន​ជាតិ​កូរ៉េ​ទិញ​,​ តែ​វា​មិន​មែន​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ជន​ជាតិ​កូរ៉េ​មក​ជួយ​ទិញ​ឲ្យ​ទេ​ ព្រោះ​លោ​តែ​មាន​បញ្ហា​ទៅ​ថ្ងៃ​ខាង​មុខ​ ជន​ជាតិ​កូរ៉េ​នោះ​ត្រូវ​​សង​​ក្រុម​ហ៊ុន​ថ្លៃ​ iPhone នោះ​ ដូច​នេះ​យើង​ក៏​មិន​សូវ​ជា​ហ៊ាន​ហា​មាត់​ពឹង​គេ​​ ហើយ​គេ​ក៏​ពិបាក​នឹង​ធានា​ខ្លួន​ជួយ​យើង​ដែរ​។

ងាក​ចូល​មក​ទូរស័ព្ទ​ដែល​ខ្ញុំ​ទើប​តែ​ទិញ​នេះ​ គឺ​ម៉ាក​ Samsung Galaxy Neo (SHW-M220L) ដែល​មាន​រូប​រាង​ស្រដៀង​នឹង​ iPhone 4 តិច​ៗ​ដែរ​😀 ។ ក្នុង​រូប​មាន​លាយ​ពណ៌​ស​នៅ​ខាង​ក្រោយ​ តែ​ទូរស័ព្ទ​ខ្ញុំ​គឺ​ពណ៌​ខ្មៅ​សុធ​ទេ​🙂
ហើយ​ខ្ញុំ​ក៏​ជាប់​កុង​ត្រា​២ឆ្នាំ​ដែរ​ ដោយ​មួយ​ខែ​ត្រូវ​បង់​ 45$ តែ​អាច​ប្រើ​ Internet = 2GB, Voice Call = 200 minutes និង​ sms = 300 ជា​រៀង​រាល់​ខែ​ ហេ​ៗៗ…
ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ត្រូវ​កាត់​បន្ថយ​ចាយ​បន្តិច​ ដើម្បី​ចិញ្ចឹម​លោក​បង​ទូរស័ព្ទ​​😦

ហើយ​ខាង​ក្រោម​នេះ​ជា​ពត៌មាន​ទាក់​ទង​នឹង​ទូរស័ព្ទ​ខ្ញុំ​ដែល​ទើប​តែ​កូពី​ពី​វិប​សាយ​ដទៃ​អំបាញ់​មិញ​ ឃឹ​ៗៗ…

Full Technical Specifications Of Samsung Galaxy Neo (SHW-M220L)

Network Rev.A / CDMA
Dimensions  
L x W x H (115.9  × 56.9  × 12.14) mm
Weight 121.8 grams
Form Factor Candybar
Display  
Type TFT Capacitive Touch Screen
Size 3.5 inches
Colors & Resolution 16Million Colors & 800 x 480 Pixels WVGA
Input/ User Interface Multi Touch
TouchWiz 3.0 UI
Screen Rotation Lock
Accelerometer sensor for UI auto-rotate
Touch-sensitive controls
System Properties  
Operating System Android 2.2 Froyo
CPU Qualcomm 800MHz Processor
Storage Capacity  
Internal Memory 512MB internal memory
4GB micro-SD card included
Expandable Memory micro-SD card slot for expansion up to 32GB
Browser & Messaging HTML, Flash
MMS, SMS, IM, Email, RSS
Camera  
Still – 3 Megapixels
– 2048 x 1536 pixels
– CMOS Image Sensor
Secondary – VGA
Video Recording Yes
Video Playback Yes
Connectivity  
Bluetooth & USB v3.0 with EDR & v2.0 Mini USB
Headset 3.5mm stereo headset jack
Radio FM with RDS
WLAN Wi-Fi 802.11 b/g/n
GPS A-GPS
3G Yes
Video & Audio  
Video Formats MP3, AAC, AAC+, eAAC+, WMA, RA
Audio Formats H.263, H.264, MPEG4
Battery  
Type Li-Ion 1500mAh Standard Battery
Stand-by Time Up to 390 Mins
Talk-Time Up to 310 Hours
Video Playback Time Up to 190 min
Other Features Swype, AllShare, Tethering
TV-Out, T-DMB
RSS reader, SNS Integration
OZ STORE, U + Web, OZ Lite
Adobe 10.1 Flash compatibility
Samsung Apps, Google Latitude
Android Market, G-mail, Google Maps, G-Talk
Facebook, Twitter, YouTube
Colors Availability Chic White, Noble Black

15 thoughts on “ទើប​តែ​ដូរ​ទូអាឆាប់​(ទូរស័ព្ទ​)ថ្មី​ ^^ ម៉ាក​ Samsung Galaxy Neo (SHW-M220L)

  1. មួយហ្នឹងល្អតើ !

    ហើយអាចយកមកប្រើនៅស្រុកខ្មែរ ដោយមិនបាច់ ដោះលេខកូដ បានទៀតផង !

    ពិតជា ល្អ របស់គេមែន! បើមានលុយ ចង់ទិញមួយដែរ ! ហេហេហេ

    អរគុណ

      • អូហ៏ ! ចឹងផង !

        ប្រហែលជាខុសគ្នាពី Samsung Galaxy S ..ហើយ ! ព្រោះមានបងប្រុស
        ម្នាក់ គាត់បានទិញ ហើយមានប្រើជាស៊ិមកាត …ខែមុន គាត់ទៅខ្មែរ
        ពេលត្រលប់មកវិញ គាត់ប្រាប់ថា អាចយកទៅប្រើបាន …

        ខ្ញុំ គិតស្មានថា មួយដែលអ្នកបានទិញ គឺដូចគ្នា ទេតើ !
        បើដូច្នោះ ខ្ញុំ ក៏មិនដឹងដែរ … តែយ៉ាងណា អ្នក នឹងស្នាក់នៅទីនេះ បានយូរទៀត ចឹង វា ក៏អាចជួយ ដល់អ្នក បានមួយកំរិត ថែមទៀតនោះដែរ !

        សូមអរគុណ

      • Samsung Galaxy S2 អី​នឹង​ខ្ញុំ​ក៏​ឃើញ​ដែរ​ តែ​ទាល់​តែ​ប្រើ​ក្រុម​ហ៊ុន​ផ្សេង​ (Sk..etc) ទើប​ប្រើ​ទូរស័ព្ទ​នោះ​បាន ចំនែក​ខ្ញុំ​គឺ​ប្រើ​ក្រុម​ហ៊ុន​ LG អត់​ប្រើ​ស៊ីម​ទេ​

  2. ឡាវ៉ន, ទូរស័ព្ទ និងសេវ៉ាហ្នឹងថ្លៃណាស់ ! ដើម្បីប្រើទូរស័ព្ទ ដែលអាចប្រើ ស៊ីមកាត ដូចនៅស្រុកខ្មែរបាន ឡាវ៉ន ត្រូវស្រាវជ្រាវរកក្រុមហ៊ុនផ្សេង ប្រហែលជាគេមានប្រើ ស៊ីមកាត មិនមែនអត់ទេ នេះបើតាមខ្ញុំដឹងនៅអាមេរិក នៅកូរេ ប្រហែលជាមិនខុសគ្នាប៉ុន្មានដែរ មើលទៅ ។

    • ចា៎​ ពី​មុន​ក្រុម​ហ៊ុន​ដែល​ប្រើ​ស៊ីម​កាត​នឹង​ ជន​បរទេស​អាច​ចុះ​ឈ្មោះ​ប្រើ​បាន​ តែ​ឥលូវ​ចាប់​ពី​ខែ​មេសា​មក​គេ​ដូរ​គោល​ការណ៍​មួយ​ចំនួន​ហើយ​ ដូច្នោះ​ហើយ​បាន​ជា​ខ្ញុំ​មិន​អាច​ទិញ​អាយ​ហ្វូន​ប្រើ​បាន​​ ដូច​ដែល​រៀប​រាប់​ចឹង​។ ហើយ​ក្រុម​ហ៊ុន​ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រើ​នោះ​ គេ​អត់​ប្រើ​ស៊ីម​ផង​។ ណា​មួយ​ខ្ញុំ​នឹង​នៅ​ទី​នេះ​ដល់​ទៅ​៤ឆ្នាំ​ទៀត​ឯណោះ​ ដូច​នេះ​មិន​រំពឹង​ថា​ចង់​យក​ទូរស័ព្ទ​ទៅ​បន្ត​ប្រើ​នៅ​ស្រុក​ខ្មែរ​ទេ​។

  3. hmm ទូរស័ព្ទនឹងប្រើប្រព័ន្ឋ CDMA ដែលខុសពីស្រុកខ្មែរ ភាគច្រើនប្រើ GSM ដូច្នេះមិនអាចប្រើស្រុកខ្មែរបានទេ ។ ចំណែកតំលៃគឺថ្លៃណាស់ ៤៥ដុល្លា ២ឆ្នាំ (24*45)=1080$ និយាយពី គុណភាព ប្រៀបធៀបជាមួយ Galaxy គឺអន់ឆ្ងាយណាស់ Galaxy s ល្បឿន 1GH2 ពណ៌ គឺ super Amoled សូម្បីតែអាយហ្វូន ៤ ក៍មិនឈ្នះដែរ កាម៉េរ៉ា ៥មេហ្កា ទំហំអេក្រង់គឺ ៤អ៊ីង ហើយស្រាលជាង ។ នៅមានអ្វីល្អជាងឆ្ងាយណាស់។

    តាមគំនិតខ្ញុំ គួតែដូរវិញទៅ មុនពេលហួសកំណត់ដូរ ទិញទូរស័ព្ឋថ្មីតែម្តង រួចប្រើតែ SIM CARD បង់តែសំលេង (voice call) យ៉ាងខ្លាំងម៉ាខែ ២៥ដុល្លា ហើយមិនចាំបាច់ជាប់កុងត្រា ផង ចង់បិទឈប់ប្រើពេលណាក័បាន។

    • ៤៥ដុល្កា​ក្នុង​១ខែ​នេះ​មិន​មែន​ថ្លៃ​ទរស័ព្ទ​ទេ​ គឺ​ថ្លៃ​សេវ៉ា​(ខល សារ​ អ៊ីន​ធ័រណេត​)តើ​។ វា​ថ្លៃ​បន្តិច​មែន​តែ​ក៏​ទទួល​បាន​មក​វិញ​នូវ​គុណ​ប្រយោជន៍​ដែរ​។ បើ​ទិញ​ទូរស័ព្ទ​គ្រាន់​តែ​សម្រាប់​ voice call ដដែល​ខ្ញុំ​យល់​ថា​មិន​ចាំ​បាច់​ទិញ​ទូរស័ព្ទ​ថ្លៃ​ធ្វើ​អី​ទេ​ ហើយ​ក៏​មិន​ហៅ​ថា​ smart phone ដែរ​^^ ចំនែក​ Galaxy S នឹង​ ដូច​ដែល​ខ្ញុំ​ប្រាប់​ចឹង​ ខ្ញុំ​មិន​អាច​ប្រើ​បាន​ទេ​ ព្រោះ​សម្រាប់​តែ​ក្រុម​ហ៊ុន​ Sk.. ចំ​នែក​ប្រើ​បាន​តែ​ក្រុម​ហ៊ុន​​LG ទេ​😀 យ៉ាង​ណា​ក៏​សូម​អរគុណ​សម្រាប់​ការ​ឲ្យ​យោ​បល់​ តែ​ពេល​នេះ​វា​ហួស​ពេល​ហើយ​ មិន​អាច​ដូរ​បាន​ទេ​😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s