ទិញ​ៗៗ ស្ពែត​កាបូប​ចាំ​មើល​ខែ​នឹង​បាន​អី​​ញ៉ាំ​

ខ្ញុំ​ខាន​ទៅ​ផ្សារ​យូរ​ហើយ​ ម្តង​នេះ​ទៅ​ដោយ​មិន​មាន​គម្រោង​ទិញ​អី​ច្រើន​ចឹង​ទេ​ ហើយ​ក៏​មិន​មាន​បំណង​ទិញ​​ដល់​តម្លៃ​ដល់​ប៉ុណ្ណឹង​ដែរ​ តែដល់​ទៅ ឃើញ​​​អា​ថ្លៃ​វា​ត្រូវ​ចិត្ត​ ក៏​ខាំ​មាត់​សង្កត់​ចិត្ត​យល់​ព្រម​ទិញ​ដោយ​ហុច​លុយ​​ឲ្យ​អ្នក​លក់​ទាំង​បេះ​ដូង​ពើត​ផ្សារ​ ចុក​ចាប់​ក្នុង​ឱរ៉ា​ពេក​ក្រៃ​កន្លង​ ហ៊ឺក​ៗ… ㅠㅠ

ទិញ​កូន​ស្ពីក​ខ័រ​ទុក​សម្រាប់​ស្តាប់​តន្រ្តី​ពេល​នៅ​ផ្ទះ​ម្នាក់​ឯង​។ ស្ពីក​ខ័រ​នេះ​ឡូយ​ត្រង់​ អាច​ផ្គុំ​ឲ្យ​ជាប់​គ្នា​ក៏​បាន​ ដាក់​ដាច់​ចេញ​ពី​គ្នា​ក៏បាន​ ហើយ​អាច​ដក​ ក​(រូប​ទី​៤)បាន​ទៀត​^^ ពេល​ដក​ ក​ទៅ​សម្លេង​ឮខ្លាំង​និង​ច្បាស់​ល្អ​ ឃឹ​ៗៗ…

តម្លៃ​ 50 000 Won ទិញ​នៅ​យ៉ូង​សាន​ 용산

វចនា​នុ​ក្រម​អេ​ឡិច​ត្រូ​និច​ ម៉ាក​ Atree UD 150 EDU 4GB។ តាម​ពិត​ខ្ញុំ​មាន​វចនា​នុក្រម​អេ​ឡិច​ត្រូនិច​មួយ​ហើយ​ តែ​ទិញ​មួយ​នេះ​ទុក​ផ្ញើរ​ទៅ​ឲ្យ​បង​ស្រី​នៅ​ខ្មែរ​^^

តម្លៃ​ 165 000 Won ទិញ​នៅ​យ៉ូង​សាន​ 용산

អាវ​យឺត​ពណ៌​ខៀវ​

តម្លៃ​ 10 000 Won ទិញ​នៅ​យ៉ូង​សាន​ 용산

ខោ​ហាត់​កីឡា​ជើង​​វែង​ ពណ៌​ខ្មៅ​

តម្លៃ​ 9 000 Won ទិញ​នៅ​យ៉ូង​សាន​ 용산

អាវ​យឺត​ធំ​ពណ៌​ផ្កា​ឈូក​^^ ទិញ​ម្សិល​មិញ​ពាក់​ថ្ងៃ​នេះ​ ហេ​ហេ​….😀 អាត​ទេ​?

តម្លៃ​ 9 000 Won ទិញ​នៅ​យ៉ូង​សាន​ 용산

iptime n604 សម្រាប់​ប្រើ​វ៉ាយ​ហ្វាយ​ Wifi

តម្លៃ​ 31 000 Won ទិញ​នៅ​យ៉ូង​សាន​ 용산

12 thoughts on “ទិញ​ៗៗ ស្ពែត​កាបូប​ចាំ​មើល​ខែ​នឹង​បាន​អី​​ញ៉ាំ​

  1. តើ 1 won ស្មើប៉ុន្មានដុល្លាដែរ ប្អូនស្រី ? បងពេញចិត្តអាវពណ៌​ផ្កាឈូក ពិតជាស្អាតមែនពេលពាក់​លើ​ខ្លួនស្រីស្អាតអញ្ចឹង ។

    • ចា៎ ខ្ញុំ​ក៏​យល់​ថា​ថ្លៃ​ដែរ​ ដំបូង​ក៏​ស្ទាក់ស្ទើរ​នឹង​ទិញ​ដែរ​ តែ​ដោយ​សម្លេង​វា​ឮល្អ​ជាង​គេ​ ហើយ​ស្អាត​ទៀត​ ម្យ៉ាង​វា​អាច​សាក​ថ្ម​បាន​ ដោយ​សាក​ម្តង​អាច​ប្រើ​បាន​១២ម៉ោង​ឯណោះ​ ប្រហែល​ថ្លៃ​ត្រង់​នេះ​ឯង​

  2. នៅប៉ុស្តខ្ញុំ ឈ្នះបានលុយច្រើណាស់ លុយខាង នយោបាយ ខាងសេដ្ឋកិច្ច ខាងវប្បធម៌ ខាងសង្គមកិច្ច និងលុយ ខាងសន្តិសុខ នោះអី ! ម៉េចជឿតទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s