បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​កូរ៉េ​

បង​ប្អូន​ទាំង​អស់​នៅ​ស្រុក​ខ្មែរ​ប្រហែល​ជា​រីក​រាយ​ជា​មួយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​ក្រៃ​លែង​ហើយ។​ ចា៎, ចៃ​ដន្យ​អី​ខាង​ខ្ញុំ​នៅ​កូរ៉េ​ឯណេះ​ក៏​រីក​រាយក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ឥត​ឧបមា​ដែរ​😛

ចង់​ដឹង​ថា​វា​សប្បាយ​ប៉ុន្មាន​មាស​មេ​ អញ្ចឹង​បន្ត​ការ​អាន​របស់​លោក​អ្នក​ទៅ​ចឹង​^^

បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ គេ​បាន​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១០ខែ​មេសា​ចំ​ថ្ងៃ​អាទិត្យ​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​​ក្នុង​ឧទ្យាន​មួយ​ដែល​មាន​តារាង​បាល់​ទាត់​ និង​ទីលាន​​រត់​ប្រណាំង​ ជិះ​ស្គី​ និង​រោងលេង​បាល់​ស្កេត​ ហើយ​​រោង​បាល់​ស្កេត​នោះ​ហើយ​ដែលខាង​គណៈ​ខ្មែរ​ បាន​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​មាន​ព្រះ​សង្ឃ​៣អង្គ​ ក្នុង​នោះ​១អង្គ​ជា​ព្រះ​សង្ឃ​បរទេស​ តែ​ខ្ញុំ​មិន​ច្បាស់​ថា​និមន្ត​មក​ពី​ប្រទេស​ណា​ទេ​។

នៅ​ថ្ងៃ​នោះ​ពិត​ជា​មានវត្តមាន​បង​ប្អូន​ខ្មែរ​យើង​ចូលរួម​យ៉ាង​ច្រើន​កុះ​ករ​មែន​ទែន​ មាន​អារម្មណ៍​ដូច​នៅ​ស្រុក​ខ្មែរ​អញ្ចឹង​😀 ឃើញ​អ្នក​ខ្លះ​ក៏​នៅ​ប្រកាន់​ខ្ជាប់​នូវ​សំលៀក​បំពាក់​ប្រពៃណី​ទៅ​ អ្នក​ខ្លះ​ក៏​ធ្វើ​ខ្លួន​ធម្មតា​ៗ​ទៅ​ រីឯ​អ្នក​ខ្លះ​ទៀត​ក៏​ចូល​លក្ខណៈ​លេង​ខ្លួន​ហួស​ហេតុ​ពេក​ទៅ​(ព្រោះ​មាន​វត្តមាន​លោក​សង្ឃ​ មិន​គួរ​ស្លៀក​ពាក់​ស៊ិច​ស៊ី​ពេក​ទេ^^)។ ខ្ញុំ​វិញ​ចង់​ស្លៀក​សំពត់​ទៅ​ដែរ​ តែ​ដោយ​ផ្លូវ​ឆ្ងាយ​ ក៏​សម្រេច​ចិត្ត​ស្លៀក​ខោ​😀

ចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​ប្រហែល​ម៉ោង​៩កន្លះ​ព្រឹក​ ទៅ​ដល់​ទី​នោះ​ប្រហែល​ម៉ោង​១១។​ គេ​មាន​ចាត់​ពិធីស្តាប់​​លោក​សូត្រ​មន្ត​, ដាក់​បាត្រ​លោក​, បង្សុកូល​, និង​ពិសារ​ភោជនីអាហារ​ (សុំ​ទោស​បើ​ការ​ប្រើ​ពាក្យ​ខុស​)។ គេ​មាន​ទទួល​នំ​បញ្ចុក​សម្ល​ការី​សាច់​មាន់​ យូហ៊ូ​!!! ឆ្ងាញ់​អស់​ស្ទះ​😀

ក្រោយ​ពី​ញ៉ាំ​នំ​បញ្ចុក​ហើយ​ ពួក​ក្រុម​ខ្ញុំ​ដែល​មាន​គ្នា​ប្រហែល​១០នាក់​ ក៏​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​នៅ​ទី​ធ្លា​ខាង​ក្រៅ​យ៉ាង​សប្បាយ​អស្ចារ្យ​ ដូច​ជា​ លាក់​កន្សែង​, ស្វា​ដណ្តើម​ស្លឹក​ឈើ​, ស្តេច​ចង់​, ពីរ​ដក​មួយ​, កណ្តុរ​ស៊ី​ខ្លាញ់​ និង​ដឹក​ដៃ​កូន​ប្រសារ​ទៅ​លេង​ម៉ែ​ក្មេក​(ឬ​គេ​ហៅ​ថា​ លេង​ពង្រាត់​គ្នា ^^) ឃឹ​ៗៗ…. សុំ​បញ្ជាក់​ថា​ថ្ងៃ​លេង​នោះ​ លេង​អត់​ដឹង​ហត់​អី​ម៉ា​តិច​ទេ​ តែ​ដល់​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់​ មិន​បាច់​និយាយ​ទេ​ ឈឺ​ខ្លួន​អស់​ទាំង​ប្រាណ​​ លើក​តែ​ជើង​ដើរ​មិន​ទាំង​ចង់​​រួច​ផង​ T.T ㅠㅠㅠㅠ

បញ្ជាក់​៖ ថ្ងៃ​នោះ​បង​ស្រី​អ៊ឺន​ជូដែល​ជា​ជន​ជាតិ​កូរ៉េ​​​ក៏​បាន​ចូល​រួម​ដែរ​ ហាហា…. ខ្ញុំ​បាន​ចាប់​ឲ្យ​គាត់​សំ​ពះ​ព្រះសង្ឃ​និង​អង្គុយ​ស្តាប់​លោក​សូត្រ​មន្ត​យ៉ាង​សុភាព​ (បើ​មិន​ជឿ​មើល​រូប​ថត​ក្នុង​ស្លាយ​ទៅ​ឃើញ​ហើយ​)🙂


កំ​ពុង​អង្គុយ​លេង​លាក់​កន្សែង


លេង​ពីរ​ដក​មួយ​


លេង​ស្វា​ដណ្តើម​ស្លឹក​ឈើ​ តែ​ដោយ​អត់​មាន​ស្លឹក​ឈើ​ឲ្យ​បេះ​ក៏​ប្រើ​កន្សែង​ជំ​នួស​ វា​ទៅ​ជា​«ស្វា​ដណ្តើម​កន្សែង​» =.=;;


លេង​ស្តេច​ចង់​

កំពុង​ឈរ​តម្រង់​ជួរ​យក​នំ​បញ្ចុក​សម្ល​ការី​សាច់​មាន់​^^


គ្មាន​អី​សប្បាយ​ចិត្ត​ជាង​បាន​ញ៉ាំ​ម្ហូប​ខ្មែរ​នៅ​ទី​នេះ​ទេ​!!!! ឆ្ងាញ់​ជា​អតិ​បរមា​😀

11 thoughts on “បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​កូរ៉េ​

  1. ល្អណាស់ប្រកាន់ខ្ជាប់ទំនៀមទមលាប់ខ្មែរនិងសាសនា ចឹងមានចាស់ៗច្រើនដែរ ឬអត់ទេ ? ខ្មែរច្រើនប៉ុណ្ណាដែរ ?
    ចេះលេងល្បែងច្រើនយ៉ាងផង !

    អរគុណដែលបានដាក់រូវថតចែកគ្នាមើល !

    • ចាស់​ៗ​ដូច​ជា​មិន​សូវ​សម្បូរ​ទេ​បង​ ព្រោះ​ភាគ​ច្រើន​ពួក​គាត់​មក​ធ្វើ​ការ​ដូច​នេះ​ប្រហែល​វ័យ​ក្រោម​៣០ឆ្នាំ​អី​នឹង​។ តាម​រយៈ​រូប​ថត​បង​អាច​ឃើញ​រូប​ថត​ដ៏​ច្រើន​កុះ​ករ​ហើយ​ គឺ​សុទ្ធ​តែ​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ ប្រហែល​ចូល​ប្រាំ​ ប្រាំមួយ​រយ​នាក់​អី​នឹង​ មិន​ច្បាស់​ដែរ​​។

    • រាំ​វង់​រាំ​ក្បាច់​មាន​តើ​! ខ្ញុំ​ថែម​ទាំង​បាន​រាំ​ទៀត​ផត​^^ ចោល​ឈូង​ និង​បោះ​អង្គុញ​អត់​បាន​លេង​ទេ​ ព្រោះ​អត់​មាន​អង្គុញ​លេង​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s